ព័ត៌មានជាតិ
ឆមាសទី១ ឆ្នាំ២០២៦៖ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង២តោន និងឃាត់ខ្លួនជនពាក់ព័ន្ធជាង ១២,០០០ នាក់
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចអនុវត្តច្បាប់ទូទាំងប្រទេសបានសហការគ្នាយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយសម្រេចបានលទ្ធផលបង្ក្រាបចំនួន ៤,៧៥៩ ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធសរុប ១២,១៩៤ នាក់ ក្នុងនោះមានស្ត្រី ៧៦៣ នាក់។ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនករណីបង្ក្រាបក្នុងឆ្នាំ២០២៦ បានថយចុះប្រមាណជិត ១០ភាគរយ ខណៈចំនួនជនល្មើសពាក់ព័ន្ធក៏មានការថយចុះដូចគ្នាផងដែរ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុង «កិច្ចសម្ភាសន៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលរៀបចំដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
លោក មាស វិរិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ មានជនបរទេសចំនួន ៦៦៤ នាក់ ដែលមានជាតិសាសន៍ចម្រុះ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសសារធាតុញៀនសរុបជាង ២តោន ៣៨២ គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ១តោន ៧៤៣ គីឡូក្រាមផងដែរ។
ក្រៅពីវិធានការអនុវត្តច្បាប់ អាជ្ញាធរពាក់ព័ន្ធក៏បានពង្រឹងការអនុវត្តវិធានការរដ្ឋបាលនៅតាមរាជធានី-ខេត្ត ដោយត្រួតពិនិត្យទីតាំងអាជីវកម្ម និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងចំនួន ៤,៥២៩ កន្លែង ហើយបានបិទ និងផ្អាកអាជីវកម្មចំនួន ១២ ទីតាំង ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

សរុបជារួម លោក មាស វិរិទ្ធ បានកត់សម្គាល់ថា លទ្ធផលខាងលើបង្ហាញពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានដាក់ទិសដៅបន្តបង្ក្រាបនៅតាមតំបន់ដែលមានការសង្ស័យ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


