សន្តិសុខសង្គម
សំងំជួបជុំគ្នាប្រើប្រាស់គ្រឿងញៀនក្នុងរីសត យុវជនប្រុសស្រី៧នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី
កម្លាំងនគរបាលក្រុងសែនមនោរម្យ បានបើកប្រតិបត្តិការឡោមព័ទ្ធ និងបង្ក្រាបសំបុកលាក់ខ្លួនប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ (ស្រី ៣នាក់) កាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរីសតហៃឡេន (Highland Resort) ក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។ក្រុមជនសង្ស័យទាំងនេះ ត្រូវបានដឹងថា ជាអ្នកធ្វើដំណើរមកពីបណ្តាខេត្ត-រាជធានីផ្សេងៗគ្នាមកជួបជុំគ្នានៅទីនោះ។

លោកវរសេនីយ៍ឯក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយពីទទួលបានសេចក្តីរាយការណ៍ច្បាស់ការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន។

នៅក្នុងរង្វង់ប្រតិបត្តិការឆែកឆេរទីតាំងកើតហេតុ កម្លាំងជំនាញបានរកឃើញ និងដកហូតវត្ថុតាងខុសច្បាប់ រួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ចំនួន ១កញ្ចប់តូច ។រថយន្ត ១គ្រឿង និងទូរសព្ទដៃ ៦គ្រឿង។ កុំព្យូទ័រយួរដៃ ១គ្រឿង និងបាស JBL ១គ្រឿង។ឧបករណ៍កែច្នៃសម្រាប់ជួបជុំ (អំពូលភ្លើងវិល ៣គ្រឿង, ក្តារដាក់តែ ១, បារីអេឡិចត្រូនិក ២គ្រឿង) ព្រមទាំងចិញ្ចៀនលោហៈធាតុពណ៌លឿង ៣វង់។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រុមជនសង្ស័យទាំង ៧នាក់នេះ មិនមែនជាអ្នកស្រុកក្នុងតំបន់នោះទេ ពោលគឺពួកគេបានណាត់គ្នាធ្វើដំណើរមកលេងខេត្តមណ្ឌលគិរី ដោយខ្លះមានស្រុកកំណើតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ព្រះវិហារ កណ្តាល និងខេត្តសៀមរាប។


បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


