សន្តិសុខសង្គម
សមត្ថកិច្ចខេត្តស្វាយរៀង បើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនជាង៤៤គីឡូ ឃាត់ជនសង្ស័យ៥នាក់និងអាវុធខ្លី៤ដើម
កម្លាំងសមត្ថកិច្ចចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការណ៍ស្រាវជ្រាវ បង្រ្កាប ករណីជួញដូរ រក្សាទុកដឹកជញ្ជូន កែឆ្នៃ កាន់កាប់អាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតបានគ្រឿងញៀនជាង៤៤គីឡូក្រាម និងអាវុធខ្លី៤ដើម។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក ឡាយ ជយងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញបានបើកការស្រាវជ្រាវបង្រ្កាបជាទ្រង់ទ្រាយធំ ដកហូតគ្រឿងញៀវ និងអាវុធមួយចំនួន។


លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានអោយដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ (ជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់) ជនសង្ស័យទាំង៥នាក់នោះ ឈ្មោះ លឿង មិនថាន់ អាយុ២៨ឆ្នាំ, ឈ្មោះ ហ្វូ ហ្វុកញឹង អាយុ២៨ឆ្នាំ, ឈ្មោះ ង្វៀង ក្វាងជុង, ឈ្មោះ ដូ ថាន់ឡុក អាយុ២៥ឆ្នាំ និង ឈ្មោះ ឈឹន សុីប៉ូ អាយុ២៨ឆ្នាំ។


ដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៤៤គីឡូក្រាម៧៦៨,២២ក្រាម សារធាតុមិនច្បាស់ទម្ងន់ ៨គីឡូ៩៦១,១៤ក្រាម ព្រមទាំងម៉ាសុីនសម្ភារឧបករណ៍កែឆ្នៃគ្រឿងញៀនមួយចំនួនទៀត អាវុធខ្លី ៤ដើម បង់៤ គ្រាប់កាំភ្លើងខ្លីចំនួន២០០គ្រាប់។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ដោយ: ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


