បញ្ហាសុខភាព Archives - Kampuchea Thmey Daily

គិតត្រឹមព្រឹកថ្ងៃទី១ ក្នុងមណ្ឌលទាំង៨ នៃខេត្តកំពង់ឆ្នាំង មានបេក្ខជនដែលមានបញ្ហាសុខភាពសរុប ២៦នាក់
គិតត្រឹមព្រឹកថ្ងៃទី១ នៃដំណើការប្រឡងសំណេរ ក្នុងមណ្ឌលទាំង៨ នៃខេត្តកំពង់ឆ្នាំង មានបេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន ២៦នាក់។ នេះបើយោងតាមរបាយណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ។

របាយណ៍បានបញ្ជាក់ថា បេក្ខជនដែលមានបញ្ហាសុខភាពទាំង ២៦នាក់ ក្នុងនោះមានបញ្ហាភ្នែក ដែលពិបាកមើលប្រធានវិញ្ញាសា ចំនួន ២០នាក់។ បញ្ហាសុខភាពដូចជាវិលមុខ មិនស្រួលខ្លួន ចំនួន ៤នាក់។ មានគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃប្រឡង (ជិះរទេះ) ចំនួន ១នាក់។ ទើបវះកាត់ពោះវៀនដុះខ្នែងបាន ៤ថ្ងៃ (មកប្រឡងដោយព្យួរសេរ៉ូម) ចំនួន ១នាក់។

ប្រភពដដែលបានបញ្ជាក់ទៀតថា ទោះបីជាមានបញ្ហាសុខភាពក្តី ក៏បេក្ខជនទាំងអស់បានមកប្រឡង និងបានខិតខំបំពេញកិច្ចការរបស់ខ្លួនអស់ពីសមត្ថភាព។

ដោយឡែក នៅតាមបណ្តារាជធានី ខេត្តមួយចំនួនទៀត ក៏មានបេក្ខជនដែលមានបញ្ហាសុខាភាព ដូចជា មានជំងឺគ្រុនឈាម វិលមុខ ងងឹតមុខ និងក្អួតចង្អោរ ជាដើម។ ក្នុងនោះក្រុមគ្រូពេទ្យបានធ្វើការព្យាបាល ចាក់សេរ៉ូម និងដាក់សេរ៉ូមដើម្បីបន្តការប្រឡងនៅក្នុងបន្ទប់ប្រឡង ចំណែកបេក្ខជនខ្លះទៀតត្រូវបានអនុញ្ញាតឱ្យប្រឡងដាច់ដោយឡែកផងដែរ៕

The post គិតត្រឹមព្រឹកថ្ងៃទី១ ក្នុងមណ្ឌលទាំង៨ នៃខេត្តកំពង់ឆ្នាំង មានបេក្ខជនដែលមានបញ្ហាសុខភាពសរុប ២៦នាក់ appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នពីបញ្ហាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រាស ឬបញ្ហាសុខភាពផ្សេងៗ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្រសួងបានប្រាប់ឱ្យអនុវត្ត នូវវិធានការបង្ការការចម្លងជំងឺផ្តាសាយបក្សី ការពុលចំណីអាហារ និងពុលស្រា ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជា ប្រភពចម្លងរោគកុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់ កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោមចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់សត្វបក្សី ស៊ុត នឹងអាហារ សមុទ្រ។

កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះ ឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយការវេចខ្ចប់បានល្អ។ ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះ ឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដក ដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាព ធម្មតាលើសច្រើនម៉ោង (បើចង់ទុកបានល្អ ត្រូវរក្សាសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី ៦០អង្សាសេ។ សុវត្ថិភាពល្អ គឺចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារ សេសសល់យូរដែលអាចផ្អូម ដែលបង្កឱ្យមានការជំងឺរាក ឈឺពោះ ក្អួតជាដើម)។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។ ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះដែលមានអនាម័យ និងសុវត្ថិភាពល្អ កុំប្រើប្រាស់ចំណីអាហារដែលរក្សាទុកហួសកាលកំណត់ប្រើប្រាស់។ មិនត្រូវទទួលទានស្រា ស ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយធ្វើជាស្រា ស បង្ក ឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។

បន្ថែមពីនេះ ត្រូវកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ វិធានការបង្ការជំងឺឆ្លងផ្សេងទៀត និងសុវត្ថិភាពក្នុងពេលចូលឆ្នាំ។ នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវ ខាកស្តោះ ឬ បន្ទោបង់ពាសវាលពាសកាល។ ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាចបង្កជាជំងឺគ្រុនឈាម។

ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និងសម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយ ជម្រកមូស។ ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន។

ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥។

អាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងតំបន់ ជាពិសេសជន ងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕

The post ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នពីបញ្ហាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.

លោក អ៊ុច បូររិទ្ធ ថ្លែងប្រាប់UNថា នៅកម្ពុជា ៨០%នៃប្រជាជន ទទួលបានសេវាថែទាំសុខភាពក្នុងរង្វង់៥គ.ម
លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបោះជំហានចម្បងៗរបស់កម្ពុជានៅក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល យន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា និងការធ្វើឱ្យប្រសើរនូវការថែទាំសុខភាពបឋម ដោយធានាថា ៨០% នៃប្រជាជនទាំងអស់ទទួលបានសេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជាមានមណ្ឌលសុខភាពចំនួន ១ ១៣៦ និងមន្ទីរពេទ្យចំនួន ១២២។

លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នាទីក្រុងញូវយ៉ក ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការធានារ៉ាប់រ៉ងសុខភាពជាសកល៖ ពង្រីកមហិច្ឆតារបស់យើងសម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩»។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ ការធានារ៉ាប់រ៉ងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃការអភិវឌ្ឍដោយចីរភាព។

ទេសរដ្ឋមន្ត្រីរូបនេះ  បានសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងការបង្ការនិងគ្រប់គ្រងជំងឺ ជាពិសេសការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២០ និងការសម្រេចបាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រានៃការឆ្លងមេរោគអេដស៍។ កម្ពុជាកំពុងពង្រឹងប្រព័ន្ធតាមដានជំងឺដើម្បីស្វែងរកនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីឈានទៅរកគោលដៅសុខភាពជាសកលក្នុងពិភពលោកក្រោយពីជំងឺកូវីដ-១៩។ លោក បានបន្តគូសបញ្ជាក់ថា សុខភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះមួយ ដែលអនុញ្ញាតឱ្យយើងអាចកសាងពិភពលោកមួយប្រកបដោយភាពស្មើភាព និងវិបុលភាពជាងមុន៕

ដោយ៖ ង៉ិល ណារ៉ាត់

The post លោក អ៊ុច បូររិទ្ធ ថ្លែងប្រាប់UNថា នៅកម្ពុជា ៨០%នៃប្រជាជន ទទួលបានសេវាថែទាំសុខភាពក្នុងរង្វង់៥គ.ម appeared first on Kampuchea Thmey Daily.

មានផ្កាក្រចក កុំគិតថាមិនបញ្ហា នេះជាសញ្ញាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរវិញទេ
ក្រចកដែលមានសុខភាពល្អ គឺក្រចកដែលមានពណ៌ស្រាល គ្មានឆ្នូតខុសប្រក្រតី គ្មានស្នាម ឬអុជអីឡើយ។ មនុស្សភាគច្រើន​មិនសូវ​មាន​ពេល​ខ្វល់ខ្វាយ​ ​ពីក្រចក​របស់ខ្លួននោះទេ ប៉ុន្តែ​អ្នកទាំងអស់​គ្នា​ប្រហែល​ជា​ធ្លាប់​ប្រទះ​ឃើញ​អ្វី​ម្យ៉ាង​ពណ៌ស ​នៅ​ក្នុង​ក្រចក​ហើយ​នោះ​គឺ ផ្កាក្រចក។

ផ្កាក្រចក​ កើតមកពីមូលហេតុជាច្រើនបូករួមទាំង ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាលមហារីក ជួនកាល​មក​ពី​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម ជាតិរ៉ែ ឬ​ស័ង្កសី ពេលខ្លះ​មកពី​ប្រតិកម្ម​ថ្នាំ​លាបពណ៌ក្រចក ឬ​សារធាតុគីមី​ដែលមានក្នុងជែលតក្រចក។

ក្នុងករណី​ដែល​ក្រចកមាន​ផ្ទៃស​បែបនេះ​ មានន័យថា អ្នក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ហើយ​ដូចជា៖

-ជំងឺសើរស្បែក psoriasis

-ការ​ឆ្លង​មេរោគ

-បញ្ហាបេះដូង

-ការពុលអាសេនិច

-ខូចក្រលៀន, ថ្លើម

-ទឹកនោមផ្អែម

-ជំងឺ​ស្លេកស្លាំង​ជាដើម។

របៀប​ការពារកុំឲ្យមានផ្កាក្រចកគឺ៖

-ទទួលទានទឹកដោះគោ

-ឈប់​ខាំដៃ

-ទទួលទាន​វីតាមីន

-ទៅពេទ្យ​ឆែក​សុខភាពឲ្យ​បានទៀតទាត់

-កុំធ្វើក្រចក​បើ​មិនចាំបាច់ ឬធ្វើនៅ​កន្លែង​គ្មាន​ស្តង់ដារ

-ប្រើប្រាស់​សេរ៉ូម​លាបក្រចក។

ក្នុងករណីដែលអ្នកកំពុងមានផ្កាក្រចក​ហើយ​នោះ​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ និងតាម​ដានសុខភាព​​ឲ្យ​ទៀងទាត់ កុំគិតថាវាជាសំណាង ឬជាចំនួន​មនុស្ស​តាម​ស្រលាញ់​អ្នក​ដូច​ពាក្យ​ចចាមអារ៉ាម ព្រោះ​វា​ជា​បញ្ហា​សុខភាព​ទៅវិញទេ៕

អត្ថបទ៖ វារី

ចុចអាន៖គួរដឹង! ទាំងនេះជាសញ្ញាព្រមាន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ចុចអាន៖ឧស្សាហ៍បែកញើសដៃ-ជើង អាចប្រឈមនឹងជំងឺគ្រោះថ្នាក់ទាំង ៤ នេះ

The post មានផ្កាក្រចក កុំគិតថាមិនបញ្ហា នេះជាសញ្ញាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរវិញទេ appeared first on Kampuchea Thmey Daily.

និស្សិតចូលរៀនមហាវិទ្យាថ្មីថ្មោង ត្រូវប្រយ័ត្នបញ្ហាទាំងនេះឱ្យមែនទែន
គ្រាន់​តែ​អ៊ុត​លទ្ធផល​ប្រលង​បាក់​ឌុប​ជាប់​ភ្លាម រំភើប​ចង់​ហោះ​ ទម្រាំ​ដល់​ថ្ងៃ​ឈាន​ជើង​ចូល​មហាវិទ្យាល័យ​ កាន់​តែ​រំភើប​ថែម​ទៀត មិនអ៊ីចឹង? យ៉ាងណា​ ប្អូនៗ​ត្រូវ​ចាំ​ ការ​ចាប់​ផ្តើម​ថ្នាក់​ឧត្តមសិក្សា ជាការ​បោះ​ជំហាន​ថ្មី​មួយទៀត ​ឆ្ពោះ​ទៅ​រក​អនាគត​ភ្លឺ​ស្វាង ប៉ុន្តែ​ក៏​ជា​ពេល​វេលា​ត្រូវ​ប្រឈម​មុខ​បញ្ហា​ជាច្រើន ទាមទារ​ការសម្រេច​ចិត្ត​ត្រឹម​ត្រូវ និងឆ្លាតវ័យ បើមិន​អ៊ីចឹង ច្បាស់​ជាធ្លាក់ខ្លួន​ក្នុង​បញ្ហា​សុខភាព​ទាំង ៥​ ​នេះមិន​ខាន។

១- ស្ត្រេស

រៀន​ថ្នាក់​ខ្ពស់ គឺ​​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ការងារ និង​កិច្ចការ​សាលា​ច្រើន។ ដោយ​ហេតុ​នេះ​ហើយ យើង​​អាច​ប្រឈម​រឿង​ស្រ្តេសច្រើន គេង​មិន​លក់ នាំ​ឲ្យរៀន​មិន​ទាន់​គេ មាន​អារម្មណ៍​មិន​នឹង​នរ​ទៀត​ផង។ បើធ្ងន់​ធ្ងរ គឺ​​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​សិក្សា​ និង​ជីវិត​ប្រចាំ​ថ្ងៃតែ​ម្តង។

២- ញៀនថ្នាំ

មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​មាន​ប្អូនៗ​​ទើប​ឈាន​ជើង​ចូលសិក្សា​ថ្នាក់​មហាវិទ្យាល័យ​មួយ​ចំនួន ដោយ​សារ​សប្បាយ​ភ្លេច​ខ្លួន ក៏​ផុង​​ជា​មួយ​​​ថ្នាំ​ញៀន ខណៈសិស្ស​មួយ​ចំនួន​ទៀត​ បាន​ជ្រើស​យក​ថ្នាំ​មាន​ផ្ទុក​សារធាតុ​ញៀន​មក​ប្រើប្រាស់ ​ដើម្បី​មាន​កម្លាំង​រៀន​ដល់​យប់​ជ្រៅ ខណៈថ្នាំព្យាបាល​បញ្ហា​ស្ត្រេស​មួយ​ចំនួនមាន​ផ្ទុក​សារធាតុ​ញៀន ដូច​ជាថ្នាំ Ritalin និង Adderall ត្រូវគេ​ជឿ​ថា ស្ថិត​ក្នុង​ចំណោម​ថ្នាំ​ពេញ​​និយម ដែល​សិស្សចូល​ចិត្ត​​ប្រើ​ដើម្បី​បំបាត់បញ្ហា​​ស្រ្តេស ​និង​រៀនឲ្យ​បាន​ខ្លាំងក្លា។

៣- ឆ្លង​ជំងឺកាមរោគ

ស្ថិត​ក្នុង​វ័យ​មហាវិទ្យាល័យ ក៏​ជាវ័យ​មួយ​ក្មេងៗ​កំពុង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​ក្លា នាំ​ឲ្យ​មាន​រួម​ភេទ​ដោយ​មិន​បាន​ការពារ។ យោង​តាម​មជ្ឈមណ្ឌលការពារជំងឺឆ្លង នៅ​អាមេរិក ​បង្ហាញថា​ ក្នុងមួយ​ឆ្នាំ​ៗ មាន​អ្ន​កឆ្លង​ជំងឺ​កាមរោគ​ប្រមាណ ​២០​លាន​នាក់​ ដែល​សុទ្ធ​តែ​ស្ថិត​នៅ​ចន្លោះ​វ័យ ១៥-២៤ ​ឆ្នាំ។ ទោះ​បី​ជំងឺកាម​រោគ​ភាគ​ច្រើន ​អាច​ព្យាបាល​ជា​ដាច់​ក៏​ដោយ ក៏​មាន​ជំងឺ​ខ្លះ ​អាច​នៅ​រ៉ាំ​រ៉ៃ​មួយ​ជីវិត​ផង​ដែរ។

៤- គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង

ការផឹក​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ស្ត្រេសក្រោយ​ការសិក្សា បង្ក​ឲ្យ​ងាយ​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់​ទៅ​លើ​ប្អូន​ក្នុង​វ័យ​មហាវិទ្យាល័យ ងាយ​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជនរងគ្រោះ​ដោយ​សារ​ញៀនគ្រឿង​ស្រវឹង ​អាច​ធ្វើ​ជួបគ្រោះ​ថ្នាក់​ផ្សេងៗ ពិសេស​គ្រោះ​ថ្នាក់​ចរាចរ នាំឲ្យ​បាត់​បង់​ជីវិតទៀត​ផង។

៥- កង្វះសារធាតុចិញ្ចឹម និងមិនសូវហាត់ប្រាណ

សិស្ស​ជា​ច្រើន មិន​ថា​ស្រុក​ខ្មែរ ឬ​នៅ​បរទេស ភាគ​ច្រើន​​រស់​នៅ​ពឹង​ផ្អែក​លើ​អាហារ​កញ្ចប់ (មី​កញ្ចប់) ហើយ​ដោយ​សារអាហារ​ប្រភេទ​នេះ ​មិន​សូវ​មាន​សារជាតិ​ចិញ្ចឹម នឹង​ធ្វើ​ឲ្យ​កើត​ជំងឺ​ជា​ច្រើន ​ដូច​ជា ឈាម​តាម​ជើង​ធ្មេញ ដោយ​សារ​កង្វះ​វីតាមីន C។ មិន​តែ​ប៉ុណ្ណោះ​ អាច​ធ្វើ​ឲ្យ​ខ្សោយ​មុខ​ងារ​ខួរ​ក្បាល​ទៀត​ផង។ នៅ​មាន​ជំងឺ​មួយ​ចំនួន​ទៀត ​ដូច​ជា លើស​ជាតិ​អាស៊ីដ និងជំងឺ​ធាត់ ​ដោយ​សារ​មិន​សូវ​បាន​ហាត់​ប្រាណ​ ព្រោះ​តែ​រវល់​ខំ​រៀន​ពេក។

ដូច​​យើង​គ្រប់​គ្នា​បាន​​ដឹង​ ចូល​រៀនថ្នាក់​មហាវិទ្យាល័យ​ មាន​ទាំង​បទពិសោធល្អៗ​ និង​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព។ បើ​សិន​ជា​ប្អូនៗ​មាន​បញ្ហា​ណាមួយ កុំ​សម្ងំ​នៅ​តែ​ឯង ត្រូវ​ប្រញាប់​ស្វែង​រក​ជំនួយ​ពី​​មិត្ត​ភក្តិ ​ក្រុម​គ្រួសារ ដើម្បី​​ពិភាក្សាស្វែង​រក​ដំណោះ​ស្រាយ ឬ​អាច​សុំ​ជំនួយ​ពី​អ្នក​ជំនាញ​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៦ វេបសាយអាចជួយស្វែងរកព័ត៌មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេស

ចុចអាន៖ ៣ ចំណុចខ្លឹម អាចជួយសិស្សៗឱ្យចងចាំមេរៀនបានល្អ

The post និស្សិតចូលរៀនមហាវិទ្យាថ្មីថ្មោង ត្រូវប្រយ័ត្នបញ្ហាទាំងនេះឱ្យមែនទែន appeared first on Kampuchea Thmey Daily.

សញ្ញាសុខភាពតូចៗ ១៥ យ៉ាង បញ្ជាក់ថា ប្រុសៗអាចអាយុខ្លី បើអត់តាមដាន
មហារីក ​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត បើ​អាច​វិវត្ត​ដល់​ដំណាក់កាល​របស់​វា។ វិធី​​ជោគ​ជ័យ​បំផុត​​ព្យាបាល​​មហា​រីក ​គឺត្រូវ​ព្យាបាល​ពី​ដំណាក់​កាល​ដំបូង។ ភាគរយ​ខ្ពស់​បំផុត គឺ​អាច​ព្យាបាល​ជា​ដាច់ ​បើ​តាមដាន​ដិតដល់ និង​យក​ចិត្ត​ទុកដាក់​ព្យាបាល​ដោយ​ពេទ្យ​ឯកទេស។

“Hello គ្រូពេទ្យ” ចង់​ដាស់​តឿន​ប្រុសៗ ពី​ការ​ថែទាំ​ខ្លួន និង​ចាប់​ផ្ដើម​ស្រលាញ់​សុខភាព កុំ​ចេះ​តែ​គិត​ថា​មិន​អី មិន​ធ្ងន់។ យើង​មាន​បញ្ហាតូចៗ ១៥ ចំណុចដែល​អាច​ជា​សញ្ញាណ​របស់​ “មហារីក”។ សូម​អង្កេត និងតាម​ដានសុខភាព​ខ្លួន​យើងថា​តើ​មាន​អី មិន​ប្រក្រតី​អត់។ បើ​ជា​រោគ​មហារីក​មែន ក្នុង​ដំណាក់កាល​បឋម​នេះ គឺ​អាច​មើល​ជា។

១- បញ្ហាពេលនោម

អ្នក​ណា​ខ្លះ ​នោមញឹក ជា​ពិសេស​ពេលយប់? នោម​ស្រក់​តក់ៗ សើម​មិន​ដឹង​ខ្លួន ឬ​ពិបាក​ទប់​នោម? ឬ​អង្កេត​ឃើញ​ខ្លួន​ឯង នោម​ខ្សោយ ពេល​ចាប់​ផ្ដើម​នោម?

បញ្ហា​ទាំង​នេះ​អាច​មក​ពី​ការ​រី​ក ​ឬ​មហារីក​ក្រពេញ​ប្រូ​ស្តាត។ ដូច្នេះ​ កុំ​ព្រងើយ​ វាគ្រោះថ្នាក់​ជាង​ការ​គិត​​ទៅ​ទៀត។ ​គួរ​ពិនិត្យ​​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។ ការ​ធ្វើ​តេស្ត​ឈាម​ខ្លះ​ ពេទ្យ​អាច​ស្នើ​សុំ ឬ​ឲ្យ​យោបល់​ថា​គួរ​ពិនិត្យ។

២- ពងស្វាសប្រែប្រួល

បើ​មាន​អារម្មណ៍ ឬ​ដឹង​ខ្លួន​ច្បាស់​ថា “ពងស្វាស” ឡើង​ពក ហើម​ប៉ោង ឬបញ្ហា​មិន​ប្រក្រតី​ផ្សេង​ទៀត​ សូម​ប្រញាប់​ទាក់ទង​​​គ្រូ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​ជា​អាច​ជា​មហា​រីក​ពង​ស្វាស។ ជំងឺ​នេះ​ វិវត្ត​រាលដាល​​លឿន​ណាស់។

៣- ឈាមក្នុងទឹកនោម ឬលាមក

អាច​ជា​ភាព​មិន​ប្រក្រតី​ចំពោះ​បុរស​ដែល​មាន​ឈាម​នៅ​ត្រង់​នេះ។ នេះ​អាច​ជា​មហារីក​ប្លោក​នោម តម្រង​នោម ពោះវៀន​ធំ ​ឫសដូងបាត ឬ​រលាក​ផ្លូវ​តម្រង​នោម។ ជា​ការ​ល្អ​បំផុត​ដែល​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ ​ដើម្បី​ពិគ្រោះ និង​ព្យាបាល​ទាន់​ពេល។

៤- ស្បែកប្រែប្រួល

មហារីក​ស្បែក​មាន​សញ្ញា​ជា​ការ​ប្រែប្រួល​ទំហំ​ រូប​រាង ពណ៌​នៃ​ដុំ​ ឬ​ចំណុច​លើ​ស្បែក។ បើ​មាន​សញ្ញា​ទាំង​នេះ មិន​គួរ​ពន្យារ​ពេល​រត់​រក​ពេទ្យ ឬ​មក​សម្ងំ​ព្យាបាល​ខ្លួន​ឯង​ផ្ដេសផ្ដាស​ទេ។

៥- ឡើងកូនកណ្តុរ

ប៉ោង​កូន​កណ្ដុរ មាន​ដុំ​តូចៗ​ប៉ុន​គ្រាប់​សណ្ដែក​នៅ​ក ក្លៀក ឬ​កន្លែង​ផ្សេង​ទៀត​ បាន​ន័យ​ថា ​មាន​អ្វី​មិន​ធម្មតា​ក្នុង​ខ្លួន​យើង​ហើយ។ វា​អាច​ជា​​ការ​ឆ្លើយ​តបរបស់​រាងកាយ​ទៅនឹង​ការ​រលាក​បំពង់​ក ផ្ដាសាយ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​ គឺ​ដំណើរ​របស់ ​មហារីក។ សូម​ជួប​គ្រូពេទ្យ​ដើម្បី​ទទួលការ​ពិនិត្យ​ និង​ព្យាបាល។

៦- ពិបាកលេបចូល

ការពិបាក​លេប​ចូល​ គឺ​មាន​ច្រើន​ណាស់​ ហើយ​ក៏​បាត់​ទៅ​វិញ​ជា​រឿយៗ។ តែ​បើ​សញ្ញា​នេះ​កើត​មាន​ជាមួយ​នឹង​ការ​ស្រក​ទម្ងន់ ​និង​ក្អួត​ចង្អោរ​ វា​អាច​ជា​សញ្ញា​របស់​មហារីក​បំពង់​ក ​ឬ​មហារីក​ក្រពះ ​ហើយ។

៧- ក្រហាយទ្រូង

មិន​ខុស​គ្នា​ពី​ការ​ពិបាក​លេប​ដែរ វា​អាច​ជា​សញ្ញា​របស់​មហារីក​បំពង់ក ​ឬ​ក្រពះ​ បើ​សិន​​មាន​រយៈ​ពេល​យូរ ​និង​ធ្ងន់ធ្ងរ​ជាង​មុន។

៨- មាត់​មិន​ប្រក្រតី

បើ​សិន​ជា​អ្នក​ជក់​បារី ឬ​ចុក​ថ្នាំ​ជក់ នឹងប្រឈម​ជំងឺ​មហារីក​មាត់។ ​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​បរិវេណ​មាត់​ឲ្យ​បាន​ហ្មត់ចត់ ជាពិសេស​ពេល​មាន​ឡើង​បន្ទះ​ស ​ឬ​ក្រហម។

៩- ស្រក​គីឡូគ្មានមូលហេតុ

ស្រក​គីឡូ​ដោយ​មាន​របប​អាហារ​ និង​ការ​ហាត់​ប្រាណ​ត្រឹម​ត្រូវ ជា​រឿង​ប្រសើរ។ តែ​បើ​ស្រក​ទម្ងន់ ​៤-១០ ​គីឡូ​ ដោយ​មិន​បាច់​ខំ​នោះ អាច​មក​ពី​សុខ​ភាព​យើង​មិន​ល្អ ឬ​ជា​សញ្ញាមហារីក​ក្រពះ លំពែង ឬ​សួត។

១០- ក្តៅខ្លួន

ក្ដៅខ្លួនភាគ​ច្រើន កើតឡើង​ដោយ​សារ​រាយកាយ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ដោយ​មេរោគ។ តែ​ពេល​​វា​អត់​បាត់ ​ហើយ​រក​មូល​ហេតុ​មិន​ឃើញ​នោះ វា​អាច​ជា​សញ្ញា​របស់​មហារីក​គ្រាប់​ឈាម​ស​ ឬ​មហារីក​គ្រាប់​ឈាម​ផ្សេង។ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ ក្ដៅ​ខ្លួន​នេះ ព្រោះ​ករណី​ខ្លះ មិនមែន​ក្ដៅ​ខ្លួន​ធម្មតា។ ចូរ​អង្កេត និង​កំណត់​ភាព​ខុស​ប្រក្រតីដែល​តែង​កើត។

១១- ដោះប្រែប្រួល

ប្រុសៗហាក់​ព្រងើយ​នឹង​ដុំ​ដោះ​ តែ​​ប្រហែល​មិន​ដឹង​ទេ​ថា​ ប្រុសៗក៏​អាច​កើត​មហារីក​ដោះ​ដូចស្រីៗដែរ ទោះ​ជា ១% ក្ដី។ បើ​សង្កេត​ឃើញ​មាន​ដុំ​ដោះ​ត្រង់​ណា​នោះ ទៅ​ពេទ្យ​ពិនិត្យ​ភ្លាម។

១២- ល្ហិតល្ហៃ

បើ​អស់​កម្លាំង​អត់​មាន​អី​ចម្លែក​ទេ ព្រោះ​រវល់​ការងារមួយថ្ងៃៗ ប៉ុន្តែ​មហារីក​ប្រភេទ​មួយ​ចំនួន នឹង​ធ្វើ​ឲ្យ​យើង​ហត់អស់​កម្លាំង​​ពី​ខ្លួន ​ទោះ​ខំ​សម្រាក​ច្រើន​ក៏​ដោយ។

១៣- ក្អក

អ្នកអត់​ជក់​បារី ​ក្អក​អាច​ជា​រឿង​ធម្មតា។ តែ​បើ​អ្នក​ជា​​ញៀន​បារី បើ​មាន​ក្អក​មាន​ឈាម ដកដង្ហើម​ខ្លីៗ វា​អាច​ជា​សញ្ញា​បង្ហាញ​ពី​មហារីក​ហើយ។

១៤- ឈឺចាប់

បើ​ឈឺ​ចាប់​ខ្លាំង​ យូរ ​ពិបាក​ទ្រាំ ត្រូវ​ទៅ​រក​គ្រូពេទ្យ​ដោះស្រាយ​បញ្ហា​នេះ។ ការ​ឈឺ​ចាប់​យូរ​​ឥតស្រាក ក៏​អាច​បណ្ដាល​មក​ពី​ការ​រាល​ដាល​នៃ​មហារីក​ដែរ។

១៥- ចុកពោះ និងបាក់ទឹកចិត្ត

រោគ​សញ្ញា​ពីរ​នេះ​​រួម​ចូល​គ្នា​អាច​ជា​សញ្ញា​របស់​មហារីក​លំពែង។ វា​កម្រ​មាន​ណាស់​ តែ​គួរ​ប្រុង​ប្រយ័ត្ន​ និង​ថែ​រក្សា​ខ្លួន​។

សរុបមក យើង​មិន​​គួរ​​មើល​រំលង​សញ្ញា​តិច​តួច​ឡើយ។ គួរ​មាន​ទម្លាប់​រស់​នៅ​ឲ្យ​បាន​ល្អ ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​ ចៀស​វាង​ស្រា​ និង​បារី។ ទាំង​នេះ​ជា​រឿង​ដែល​យើង​គប្បី​ធ្វើ ​ដើម្បី​ការពារ​សុខភាព​ខ្លួន​ឯង៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន

ចុចអាន៖អ្វី​ជា ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ស្រួចស្រាវ​?

The post សញ្ញាសុខភាពតូចៗ ១៥ យ៉ាង បញ្ជាក់ថា ប្រុសៗអាចអាយុខ្លី បើអត់តាមដាន appeared first on Kampuchea Thmey Daily.

គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត
នៅពេលស្ត្រេសកើតឡើង អ្នកខ្លះអាចដោះស្រាយនិងឆ្លងកាត់ដោយគ្មានបញ្ហា។ ប៉ុន្តែអ្នកផ្សេងទៀត មិនអាចដោះស្រាយបានឡើយ។ បញ្ហាទាំងនេះនឹងអាចជះឥទ្ធិពលអវិជ្ជមាន​ដល់ស្ថានភាពផ្លូវចិត្ត និងរាងកាយរបស់​ពួកគេ។

លោក ​Sri Kumar ​អ្នកនិយាយ​សាធារណ​ ​និង​ជា​អ្នកនិពន្ធជនជាតិ​ឥណ្ឌា នៃ​ម្ចាស់​សៀវភៅ​ ” សុភមង្គល​នៅ​កន្លែង​ធ្វើការ ” បានសរសេរ​ក្នុង​សៀវភៅ​ថា ត្រូវ​ចេះ​អត់ធ្មត់​លើកទឹកចិត្ត​នឹង​ទទួលជោគជ័យ មិន​ថា​មាន​បញ្ហា​អ្វីទេ។

ខាងក្រោមនេះ​គឺ​ជាវិធី ៥ យ៉ាង ​ដើម្បី  បំបាត់ភាពតានតឹង  យក​ជីវិត​រីករាយ​មកវិញ ៖

១ សូមចងចាំថាអ្វីគ្រប់យ៉ាងមិន​អាចគ្រប់គ្រងបានទេ

ទោះបីយើងរៀបចំផែនការបានល្អ​ និងមានជំនាញល្អឥតខ្ចោះក៏ដោយ រឿងដែលមិនបានរំពឹងទុក អាចកើតឡើង។ ដូច្នេះត្រូវចងចាំថា អ្វីៗមិនតែងតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងទេ។ បើអាចទទួលយកបាន វានឹងជួយធ្វើ​ឲ្យ​ចិត្តស្ងប់។

២ សម្រាកនៅពេល​អ្នក​មានអារម្មណ៍​ឈឺ​ក្រពះនិង​ចង្វាក់បេះដូង

នៅពេលមានការឈឺចាប់នៅត្រង់ពោះ​និងចង្វាក់បេះដូង សូមសម្រាក​ពី​សកម្មភាពភ្លាមៗ​ បន្ទាប់មក​ដកដង្ហើមវែងៗ​និងយឺតៗ ។ ផ្តោតអារម្មណ៍លើដង្ហើមរបស់អ្នក។ នៅ​ពេលដក​ដង្ហើមចូល​ មាន​អារម្មណ៍​ថាខ្យល់ឈានដល់សួតនិងពោះ។ ខណៈ​ពេល​ហត់នឿយ ​អ្នកអាច​មាន​អារម្មណ៍​ថា​ចលនា​សួតនិងក្រពះដួល ប៉ុន្តែចូរធ្វើដូចនេះ​យឺតៗ ៥ ទៅ១០ ដង មុន​ពេល​ត្រលប់​មកធ្វើការវិញ។

៣ ផ្ដោត​លើ​រឿង​មួយចៀសវាង​ធ្វើអ្វី​ជាច្រើន

ពហុ​មុខងារ​ក្នុង​ពេល​តែមួយ​ ធ្វើ​ឲ្យ​ខូច​ថាមពល។ ក្រៅពី​នឿយហត់​ វា​ក៏​បណ្ដាល​ឲ្យ​គ្មាន​ប្រសិទ្ធភាព​ផងដែរ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍​ថាអ្វីៗ​មានសម្លេងខ្លាំង​ពេក  សូម​ជ្រើសរើសធ្វើកិច្ចការតែមួយ ​ហើយ​ផ្ដោត​អារម្មណ៍​លើវា។បិទរាល់​ការជូនដំណឹង​តាមអ៊ីមែល ​និងប្រព័ន្ធផ្សព្វផ្សាយ​សង្គម​របស់អ្នក។

៤ គួរតែមាន​ពេលពី ៣ ទៅ ៤ នាទីដើម្បី​ឲ្យ​ខួរក្បាល​សម្រាក

បន្ទាប់ពីខំធ្វើការ​អស់រយៈពេល ២០ នាទី ​អ្នកគួរតែទុកពេល ៣ ទៅ៤ នាទី ​ដើម្បីសម្រាក​ ដោយ​ការ​ដើរ​ចុះឡើង ​ធ្វើចលនា​ដងខ្លួន ដើម្បី​បន្ធូរ​អារម្មណ៍  ​មុន​ពេលអ្នកបន្តធ្វើការ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ត្រូវធ្វើការ​នៅ​តុ​បន្តរហូតដល់ ៥០ នាទីអ្នកគួរតែ សម្រាក ១០ នាទី​ មុន​ពេលត្រឡប់ទៅ​ធ្វើការ​វិញ។

៥ តើអនាគតល្អឬអាក្រក់? គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​បានទេ

នៅពេលដែលយើងមិនអាចប្រាប់អ្វីដែលកំពុងធ្វើ។ តើអ្វីនឹងជះឥទ្ធិពលដល់វានាពេលអនាគត? ពីអ្វីដែលយើងបានគិតកាលពីមុនថាអាក្រក់ ​វា​ប្រហែល​ជា​មិន​អាក្រក់​ដូច​អ្វី​ដែល​យើង​ប៉ង​គិត​មុន​ពី​ជោគ​សំណាង​ខ្លួនឡើយ។ ជាការប្រសើរ​ បើ​យើងមិន​​រំពឹង​ទុក​រឿង​មិនល្អ​ណាមួយជាប់ខ្លួន។ កុំ​គិត​ពី​រឿង​អវិជ្ជមាន ​បើទោះបីជាវាកំពុងកើត​មានក្នុង​ជីវិត​ក៏​ដោយ ​ចូរ​ផ្ដោត​លើ​ការធ្វើអ្វី​ដែល​ល្អ​បំផុតនៅ​ចំពោះ​មុខ នាពេលបច្ចុប្បន្ន​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន​៖មាន​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ កុំ​រង់ចាំ​ស្ត្រេស​ទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

ចុចអាន៖ប្រុង​ប្រយ័ត្ន! ស្ត្រេស​ការងារ​ខ្លាំង​ពេក​អាច​កើត​ជំងឺ​បេះដូង ពិបាក​តែ​ខ្លួនឯង

The post គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត appeared first on Kampuchea Thmey Daily.

ទម្លាប់ញ៉ាំអាហារ​លឿន​ៗ ប្រយ័ត្ន​នាំទុក្ខ​ដាក់​​ខ្លួនពេល​ក្រោយ
ញ៉ាំ​លឿន ឬ​ហៅ​បែប​សាមញ្ញ​ថា ដាក់​ញាត់ៗ ញ៉ាំ​លេបៗ អាច​ថា​ជា​ទម្លាប់​ពី​កំណើត ឬប្រឹង​​ញ៉ាំ​ជែង​គ្នា ពេល​ជុំ​គ្នា​ម្ដងៗ​ជាមួយ​មិត្តភក្ដិ។ យ៉ាង​ណា​ក៏​ដោយ តាម​ន័យ​វេជ្ជសាស្ត្រ ការ​ញ៉ាំ​លឿន​ដោយ​មិន​ទំពា​អាហារ​ឲ្យ​ហ្មត់​ល្អ មុន​លេប នឹង​នាំ​បញ្ហា​ដល់​សុខភាព។

១- ហេតុ​ផល​ញ៉ាំ​លឿន

ទម្លាប់​ញ៉ាំ​លឿន​​ភាគ​ច្រើន ដោយសារ​បរិស្ថាន​រស់​នៅ​ជុំ​វិញខ្លួន​៖
– ទម្លាប់​ញ៉ាំ​រហ័ស​តាំង​ពី​ក្មេង​​ក្នុង​គ្រួសារ
– គ្មាន​ពេល​វេលា ឬ​សន្សំ​ពេល ជា​ពិសេស​អ្នក​ធ្វើ​ការ ឬ​រៀន
– ឬបើ​មិន​អ៊ីចឹង​ទេ ដើម្បី​តាម​ទាន់​មិត្តភ័ក្ដិ​យើង ក្រែង​លោក​គេ​លត់​អស់​មុន លែង​មាន​អី​ញ៉ាំ​ទៀត។

២- បញ្ហាសុខភាពដោយសារញ៉ាំលឿន

– អាហារមិនរលាយ៖ ញ៉ាំ​លឿន មាន​ន័យ​ថា គ្នា​យើង​ទំពា​តិច​បំផុត មិន​បាន​ទំពា​អាហារ​ឲ្យ​ម៉ត់​នោះ​ទេ ពោល​គឺ​ស្ទើរ​តែ​ដាក់​លេបៗ​តែ​ម្ដង។ បំណែក​អាហារ​ធំៗ​ចាប់​ផ្ដើម​ផ្ដុំ​គ្នា ហើយ​ធ្វើ​ឲ្យ​កក​ស្ទះ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ធ្វើ​ឲ្យ​យើង​ហើម​ពោះ ហើយ​ពោះ​ឡើង​រឹង។ ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន យើង​អាច​​ឆ្អល់​ចុង​ដង្ហើម និង​ពិបាក​ដក​ដង្ហើម។ បើ​បណ្ដោយ​ទុក​យូរ​មិន​កែ​ទម្លាប់ យូរៗ​ទៅ​អាច​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ក្រពះនៅថ្ងៃមុខ។

– ឡើងទម្ងន់៖ អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា ចំណង់​អាហារគ្រប់គ្រង​ដោយ​ខួរ​ក្បាល មិន​មែន​ក្រពះ​នោះ​ទេ។ ខួរ​ក្បាល​​យើង ត្រូវ​ការ​ពេល​ប្រហែល ២០ នាទី ដើម្បី​ដំណើរ​ការ និង​បញ្ជូន​សញ្ញាបញ្ជាក់​ថា​យើង​ឆ្អែត។ អ៊ីចឹង​ហើយ​ទើបភាគច្រើន​បន្ទាប់​ពី​ញ៉ាំ​អាហារ​មួយ​ឆ្អែត​ល្មម​រួច​ប្រហែល​ជា ៣ នាទីក្រោយ អ្នក​ខ្លះ​មាន​អារម្មណ៍​មិន​ទាន់​ឆ្អែត និង​ចង់​ញ៉ាំ​ទៀត។ គ្នា​យើង​​ត្រូវ​ចាំ​ថា ញ៉ាំ​ច្រើន មាន​ន័យ​ថា ចំនួន​កាឡូរី​ច្រើន ហើយ​ពេល​ចំនួន​កាឡូរី​ច្រើន​ហួស វា​នឹង​ធ្វើ​ឲ្យ​យើង​ធាត់។

៣- ដំណោះស្រាយ

ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព គ្នា​យើង​ដែល​ញ៉ាំ​បាយ​លឿនៗ គួរ​បន្ថយ​ល្បឿន​ញ៉ាំ​ឲ្យ​យឺត​ជាង​មុន ដោយ​ទំពា​អាហារ​ឲ្យ​ម៉ត់​សិន ចាំ​លេប​ចូល​ពោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តិចនិកថែ​សុខភាព​ឲ្យ​ក្មេង​ជាង​វ័យ ជំងឺ​កាច​សាហាវ​មិន​ហ៊ាន​យាយី

ចុចអាន៖ ក្មេង​ៗគួរផឹក​ភេសជ្ជៈ​ទៅតាមវ័យ ទើបជួយ​ឲ្យ​សុខភាព​ល្អ

The post ទម្លាប់ញ៉ាំអាហារ​លឿន​ៗ ប្រយ័ត្ន​នាំទុក្ខ​ដាក់​​ខ្លួនពេល​ក្រោយ appeared first on Kampuchea Thmey Daily.