សុខភាព
ទម្លាប់ញ៉ាំអាហារលឿនៗ ប្រយ័ត្ននាំទុក្ខដាក់ខ្លួនពេលក្រោយ
ញ៉ាំលឿន ឬហៅបែបសាមញ្ញថា ដាក់ញាត់ៗ ញ៉ាំលេបៗ អាចថាជាទម្លាប់ពីកំណើត ឬប្រឹងញ៉ាំជែងគ្នា ពេលជុំគ្នាម្ដងៗជាមួយមិត្តភក្ដិ។ យ៉ាងណាក៏ដោយ តាមន័យវេជ្ជសាស្ត្រ ការញ៉ាំលឿនដោយមិនទំពាអាហារឲ្យហ្មត់ល្អ មុនលេប នឹងនាំបញ្ហាដល់សុខភាព។
១- ហេតុផលញ៉ាំលឿន

ទម្លាប់ញ៉ាំលឿនភាគច្រើន ដោយសារបរិស្ថានរស់នៅជុំវិញខ្លួន៖
– ទម្លាប់ញ៉ាំរហ័សតាំងពីក្មេងក្នុងគ្រួសារ
– គ្មានពេលវេលា ឬសន្សំពេល ជាពិសេសអ្នកធ្វើការ ឬរៀន
– ឬបើមិនអ៊ីចឹងទេ ដើម្បីតាមទាន់មិត្តភ័ក្ដិយើង ក្រែងលោកគេលត់អស់មុន លែងមានអីញ៉ាំទៀត។
២- បញ្ហាសុខភាពដោយសារញ៉ាំលឿន

– អាហារមិនរលាយ៖ ញ៉ាំលឿន មានន័យថា គ្នាយើងទំពាតិចបំផុត មិនបានទំពាអាហារឲ្យម៉ត់នោះទេ ពោលគឺស្ទើរតែដាក់លេបៗតែម្ដង។ បំណែកអាហារធំៗចាប់ផ្ដើមផ្ដុំគ្នា ហើយធ្វើឲ្យកកស្ទះក្នុងប្រព័ន្ធរំលាយអាហារ ដែលធ្វើឲ្យយើងហើមពោះ ហើយពោះឡើងរឹង។ ករណីធ្ងន់ធ្ងរមួយចំនួន យើងអាចឆ្អល់ចុងដង្ហើម និងពិបាកដកដង្ហើម។ បើបណ្ដោយទុកយូរមិនកែទម្លាប់ យូរៗទៅអាចនាំឲ្យមានបញ្ហារលាកក្រពះនៅថ្ងៃមុខ។
– ឡើងទម្ងន់៖ អ្នកវិទ្យាសាស្ត្របង្ហាញថា ចំណង់អាហារគ្រប់គ្រងដោយខួរក្បាល មិនមែនក្រពះនោះទេ។ ខួរក្បាលយើង ត្រូវការពេលប្រហែល ២០ នាទី ដើម្បីដំណើរការ និងបញ្ជូនសញ្ញាបញ្ជាក់ថាយើងឆ្អែត។ អ៊ីចឹងហើយទើបភាគច្រើនបន្ទាប់ពីញ៉ាំអាហារមួយឆ្អែតល្មមរួចប្រហែលជា ៣ នាទីក្រោយ អ្នកខ្លះមានអារម្មណ៍មិនទាន់ឆ្អែត និងចង់ញ៉ាំទៀត។ គ្នាយើងត្រូវចាំថា ញ៉ាំច្រើន មានន័យថា ចំនួនកាឡូរីច្រើន ហើយពេលចំនួនកាឡូរីច្រើនហួស វានឹងធ្វើឲ្យយើងធាត់។

៣- ដំណោះស្រាយ
ដើម្បីកុំឲ្យមានបញ្ហាសុខភាព គ្នាយើងដែលញ៉ាំបាយលឿនៗ គួរបន្ថយល្បឿនញ៉ាំឲ្យយឺតជាងមុន ដោយទំពាអាហារឲ្យម៉ត់សិន ចាំលេបចូលពោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិកថែសុខភាពឲ្យក្មេងជាងវ័យ ជំងឺកាចសាហាវមិនហ៊ានយាយី
ចុចអាន៖ ក្មេងៗគួរផឹកភេសជ្ជៈទៅតាមវ័យ ទើបជួយឲ្យសុខភាពល្អ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល