KPT+
និស្សិតចូលរៀនមហាវិទ្យាថ្មីថ្មោង ត្រូវប្រយ័ត្នបញ្ហាទាំងនេះឱ្យមែនទែន
គ្រាន់តែអ៊ុតលទ្ធផលប្រលងបាក់ឌុបជាប់ភ្លាម រំភើបចង់ហោះ ទម្រាំដល់ថ្ងៃឈានជើងចូលមហាវិទ្យាល័យ កាន់តែរំភើបថែមទៀត មិនអ៊ីចឹង? យ៉ាងណា ប្អូនៗត្រូវចាំ ការចាប់ផ្តើមថ្នាក់ឧត្តមសិក្សា ជាការបោះជំហានថ្មីមួយទៀត ឆ្ពោះទៅរកអនាគតភ្លឺស្វាង ប៉ុន្តែក៏ជាពេលវេលាត្រូវប្រឈមមុខបញ្ហាជាច្រើន ទាមទារការសម្រេចចិត្តត្រឹមត្រូវ និងឆ្លាតវ័យ បើមិនអ៊ីចឹង ច្បាស់ជាធ្លាក់ខ្លួនក្នុងបញ្ហាសុខភាពទាំង ៥ នេះមិនខាន។
១- ស្ត្រេស

រៀនថ្នាក់ខ្ពស់ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ ការងារ និងកិច្ចការសាលាច្រើន។ ដោយហេតុនេះហើយ យើងអាចប្រឈមរឿងស្រ្តេសច្រើន គេងមិនលក់ នាំឲ្យរៀនមិនទាន់គេ មានអារម្មណ៍មិននឹងនរទៀតផង។ បើធ្ងន់ធ្ងរ គឺអាចជះឥទ្ធិពលអាក្រក់ដល់ការសិក្សា និងជីវិតប្រចាំថ្ងៃតែម្តង។
២- ញៀនថ្នាំ
មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះមានប្អូនៗទើបឈានជើងចូលសិក្សាថ្នាក់មហាវិទ្យាល័យមួយចំនួន ដោយសារសប្បាយភ្លេចខ្លួន ក៏ផុងជាមួយថ្នាំញៀន ខណៈសិស្សមួយចំនួនទៀត បានជ្រើសយកថ្នាំមានផ្ទុកសារធាតុញៀនមកប្រើប្រាស់ ដើម្បីមានកម្លាំងរៀនដល់យប់ជ្រៅ ខណៈថ្នាំព្យាបាលបញ្ហាស្ត្រេសមួយចំនួនមានផ្ទុកសារធាតុញៀន ដូចជាថ្នាំ Ritalin និង Adderall ត្រូវគេជឿថា ស្ថិតក្នុងចំណោមថ្នាំពេញនិយម ដែលសិស្សចូលចិត្តប្រើដើម្បីបំបាត់បញ្ហាស្រ្តេស និងរៀនឲ្យបានខ្លាំងក្លា។
៣- ឆ្លងជំងឺកាមរោគ

ស្ថិតក្នុងវ័យមហាវិទ្យាល័យ ក៏ជាវ័យមួយក្មេងៗកំពុងមានអារម្មណ៍ផ្លូវភេទខ្លាំងក្លា នាំឲ្យមានរួមភេទដោយមិនបានការពារ។ យោងតាមមជ្ឈមណ្ឌលការពារជំងឺឆ្លង នៅអាមេរិក បង្ហាញថា ក្នុងមួយឆ្នាំៗ មានអ្នកឆ្លងជំងឺកាមរោគប្រមាណ ២០លាននាក់ ដែលសុទ្ធតែស្ថិតនៅចន្លោះវ័យ ១៥-២៤ ឆ្នាំ។ ទោះបីជំងឺកាមរោគភាគច្រើន អាចព្យាបាលជាដាច់ក៏ដោយ ក៏មានជំងឺខ្លះ អាចនៅរ៉ាំរ៉ៃមួយជីវិតផងដែរ។
៤- គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងដើម្បីបំបាត់ស្ត្រេសក្រោយការសិក្សា បង្កឲ្យងាយប្រឈមគ្រោះថ្នាក់ខ្ពស់ទៅលើប្អូនក្នុងវ័យមហាវិទ្យាល័យ ងាយធ្លាក់ខ្លួនក្លាយជាជនរងគ្រោះដោយសារញៀនគ្រឿងស្រវឹង អាចធ្វើជួបគ្រោះថ្នាក់ផ្សេងៗ ពិសេសគ្រោះថ្នាក់ចរាចរ នាំឲ្យបាត់បង់ជីវិតទៀតផង។
៥- កង្វះសារធាតុចិញ្ចឹម និងមិនសូវហាត់ប្រាណ
សិស្សជាច្រើន មិនថាស្រុកខ្មែរ ឬនៅបរទេស ភាគច្រើនរស់នៅពឹងផ្អែកលើអាហារកញ្ចប់ (មីកញ្ចប់) ហើយដោយសារអាហារប្រភេទនេះ មិនសូវមានសារជាតិចិញ្ចឹម នឹងធ្វើឲ្យកើតជំងឺជាច្រើន ដូចជា ឈាមតាមជើងធ្មេញ ដោយសារកង្វះវីតាមីន C។ មិនតែប៉ុណ្ណោះ អាចធ្វើឲ្យខ្សោយមុខងារខួរក្បាលទៀតផង។ នៅមានជំងឺមួយចំនួនទៀត ដូចជា លើសជាតិអាស៊ីដ និងជំងឺធាត់ ដោយសារមិនសូវបានហាត់ប្រាណ ព្រោះតែរវល់ខំរៀនពេក។
ដូចយើងគ្រប់គ្នាបានដឹង ចូលរៀនថ្នាក់មហាវិទ្យាល័យ មានទាំងបទពិសោធល្អៗ និងគ្រោះថ្នាក់ចំពោះសុខភាព។ បើសិនជាប្អូនៗមានបញ្ហាណាមួយ កុំសម្ងំនៅតែឯង ត្រូវប្រញាប់ស្វែងរកជំនួយពីមិត្តភក្តិ ក្រុមគ្រួសារ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ឬអាចសុំជំនួយពីអ្នកជំនាញបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៦ វេបសាយអាចជួយស្វែងរកព័ត៌មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេស
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤៥ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ២៣ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


