សុខភាព
ឧស្សាហ៍បែកញើសដៃ-ជើង អាចប្រឈមនឹងជំងឺគ្រោះថ្នាក់ទាំង ៤ នេះ
ការបែកញើស គឺជាផ្នែកធម្មតានៃសមត្ថភាពរបស់រាងកាយ ក្នុងការរក្សាតុល្យភាពសីតុណ្ហភាពរាងកាយ នៅពេលអាកាសធាតុក្តៅ។ ប៉ុន្តែការបែកញើសច្រើនដង មិនបណ្ដាលមកពីអាកាសធាតុ តែអាចជារោគសញ្ញាដំបូង នៃជំងឺមួយចំនួន។
១ ជំងឺទឹកនោមផ្អែម
អ្នកកើតជំងឺទឹកនោមផ្អែម មានរោគសញ្ញាដំបូងជាច្រើនដូចជានោមញឹក ស្រេកទឹកញឹកញាប់។ មុខរបួសដែលមានស្រាប់មិនជាសះស្បើយ ឬជាសះស្បើយយឺតខុសពីធម្មតា វិលមុខ ស្រវាំងភ្នែក រួមទាំងការបែកញើសលើសលប់នៃបាតដៃ និងបាតជើង នោះច្រើនតែមកជាមួយរោគសញ្ញានៃការហត់នឿយ រហូតដួលសន្លប់។

២ ការពុលក្រពេញទីរ៉ូអ៊ីត
រោគសញ្ញាដំបូងចំពោះអ្នកជំងឺដែលមានជំងឺក្រពេញទីរ៉ូអ៊ីតពុល វាច្រើនតែកើតមានជាមួយនឹងការបែកញើសពេញរាងកាយ រួមទាំងបាតដៃ រួមជាមួយនឹងការញ័រ សក់ជ្រុះ ឬស្រេកទឹកញឹកញាប់ខុសពីធម្មតា។
៣ តានតឹង
ប្រសិនបើអ្នកមិនជឿ អ្នកត្រូវតែជឿថា រោគសញ្ញានៃភាពតានតឹង ឬរំភើប ឬថប់បារម្ភខ្លាំងពេក រហូតដល់ចាប់ផ្ដើមពិបាកគ្រប់គ្រងខ្លួនឯង វាអាចកើតឡើងជាមួយនឹងរោគសញ្ញាផ្សេងទៀត ដែលគេសង្កេតឃើញ រួមទាំងបែកញើសខ្លាំងនៃដៃ បាតជើង និងថ្ងាស ហើយអាចនឹងអមដោយការញ័រ និងញ័រផងដែរ។
៤ ជំងឺបេះដូង
អ្នកជំងឺដែលមានជំងឺបេះដូង អាចមានរោគសញ្ញាគួរឲ្យកត់សម្គាល់ដូចជា ញ័រទ្រូង ដកដង្ហើម និងបែកញើសដៃ។ ដោយសារតែរាងកាយត្រូវការថាមពលច្រើន ដើម្បីបូមឈាម។ ដូច្នេះ កម្ដៅក្នុងខ្លួនក៏កើនឡើងតាមនោះ រហូតដល់បែកញើសនៅលើដៃ។

ជាការពិត មូលហេតុនៃការបែកញើសនៅលើដៃ ជើង រួមទាំងបែកញើសខុសប្រក្រតី។ វាអាចកើតឡើងដោយសារហេតុផលជាច្រើន។ ប្រសិនបើមានការបែកញើស ជាមួយនឹងរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ រួមទាំងទាំងការបែកញើសខុសប្រក្រតីនៅតំបន់ផ្សេងៗនៃរាងកាយ គួរតែទៅធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិត ដើម្បីពន្លឿនមូលហេតុ និងការព្យាបាលភ្លាមៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គួរដឹង! ទាំងនេះជាសញ្ញាព្រមាន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ចុចអាន៖ចេះតែឈឺញឹកញាប់មិនលោះពេល សាកវិធីនេះ ធូរស្បើយបានច្រើនមិនខាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


