ព័ត៌មានជាតិ
គិតត្រឹមព្រឹកថ្ងៃទី១ ក្នុងមណ្ឌលទាំង៨ នៃខេត្តកំពង់ឆ្នាំង មានបេក្ខជនដែលមានបញ្ហាសុខភាពសរុប ២៦នាក់
គិតត្រឹមព្រឹកថ្ងៃទី១ នៃដំណើការប្រឡងសំណេរ ក្នុងមណ្ឌលទាំង៨ នៃខេត្តកំពង់ឆ្នាំង មានបេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន ២៦នាក់។ នេះបើយោងតាមរបាយណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ។

របាយណ៍បានបញ្ជាក់ថា បេក្ខជនដែលមានបញ្ហាសុខភាពទាំង ២៦នាក់ ក្នុងនោះមានបញ្ហាភ្នែក ដែលពិបាកមើលប្រធានវិញ្ញាសា ចំនួន ២០នាក់។ បញ្ហាសុខភាពដូចជាវិលមុខ មិនស្រួលខ្លួន ចំនួន ៤នាក់។ មានគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃប្រឡង (ជិះរទេះ) ចំនួន ១នាក់។ ទើបវះកាត់ពោះវៀនដុះខ្នែងបាន ៤ថ្ងៃ (មកប្រឡងដោយព្យួរសេរ៉ូម) ចំនួន ១នាក់។
ប្រភពដដែលបានបញ្ជាក់ទៀតថា ទោះបីជាមានបញ្ហាសុខភាពក្តី ក៏បេក្ខជនទាំងអស់បានមកប្រឡង និងបានខិតខំបំពេញកិច្ចការរបស់ខ្លួនអស់ពីសមត្ថភាព។

ដោយឡែក នៅតាមបណ្តារាជធានី ខេត្តមួយចំនួនទៀត ក៏មានបេក្ខជនដែលមានបញ្ហាសុខាភាព ដូចជា មានជំងឺគ្រុនឈាម វិលមុខ ងងឹតមុខ និងក្អួតចង្អោរ ជាដើម។ ក្នុងនោះក្រុមគ្រូពេទ្យបានធ្វើការព្យាបាល ចាក់សេរ៉ូម និងដាក់សេរ៉ូមដើម្បីបន្តការប្រឡងនៅក្នុងបន្ទប់ប្រឡង ចំណែកបេក្ខជនខ្លះទៀតត្រូវបានអនុញ្ញាតឱ្យប្រឡងដាច់ដោយឡែកផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


