Connect with us

សុខភាព

ប្រុង​ប្រយ័ត្ន! ស្ត្រេស​ការងារ​ខ្លាំង​ពេក​អាច​កើត​ជំងឺ​បេះដូង ពិបាក​តែ​ខ្លួនឯង

បានផុស

នៅ

“ជំងឺបេះដូង” នៅ​លេខ​រៀង​ទី១ ក្នុងចំណោម​ជំងឺ​កាច​សាហាវ​បំផុត​ និងសម្លាប់​មនុស្ស​ច្រើនបំផុតលើ​ផែន​ដី។ មូលហេតុបណ្ដាល​ឲ្យ​មាន​បញ្ហា​បេះដូង អាស្រ័យ​លើ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ របប​អាហារ​មិន​ត្រឹមត្រូវ ចូលចិត្ត​អាហារ​ខ្លាញ់ (សាច់ជាប់ខ្លាញ់) មិន​សូវ​ហាត់​ប្រាណ ឡើង​គីឡូ ជា​ហេតុ​ខ្លាញ់ ​និង​កូលេស្តេរ៉ុល​កើន​ឡើង​ក្នុង​ឈាម។ ប៉ុន្តែ មាន​កត្តាប្រយោល​មួយ​ទៀត ​គ្នាយើង​មិនសូវ​ចាប់​អារម្មណ៍​គឺ “ស្ត្រេស” នាំឲ្យ​មានបញ្ហា​បេះដូង ហើយក៏ជាជំងឺ​កើតឡើង​ច្រើនបំផុត​ដូចគ្នា ពិសេសនៅ​កន្លែង​ធ្វើការតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ហេតុផលជំងឺបេះដូងបង្កដោយស្ត្រេស

ការងារ​ប្រាកដ​ជា​មិន​នៅ​នឹង​ថ្កល់​មួយ​កន្លែង​ទេ តែង​មាន​ការ​រីកចម្រើន ប្រកួតប្រជែង តម្រូវ​ការ​កាន់​តែ​ខ្ពស់ ឬ​ចង់​បាន​លទ្ធផលកាន់​តែ​ល្អ សុទ្ធជា​កត្តា​ត្រូវ​ជំរុញ​ឲ្យ​មនុស្សម្នាក់ៗ កាន់​តែ​គិត​ច្រើន កាន់​តែ​ប្រឹង។ បញ្ហា​កើត​ឡើង​ស្ទើរ​រាល់ថ្ងៃ​ទាំង​នេះ ជះ​ឥទ្ធិពល​អាក្រក់​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។

ការ​ស្រាវជ្រាវ​របស់​ប្រទេស​ហ្វាំងឡង់ បង្ហាញ​ថា ​អត្រា​ការ​ស្លាប់ដោយ​ជំងឺ​បេះដូង ​កើន​ឡើង​ដល់​ទៅ​ ២​ដង​ ចំពោះអ្នកធ្វើ​ការ​ក្រោម​សម្ពាធខ្លាំង បើ​ប្រៀប​ធៀប​នឹង​អ្នក​ធ្វើ​ការ​ធម្មតា។ ​អត្រា​នេះ​កើន​កាន់​តែ​ខ្ពស់រហូត​ដល់ ​២,៤​ដង​ ចំពោះ​អ្នក​ប៉ុន​ប៉ង​ចង់​តួនាទី​កាន់​តែ​ធំ ឬ​ប្រាក់​ខែ​កាន់​តែ​ច្រើន តែ​មិនបាន​សម្រេច។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​សំណួរ ធ្វើកិច្ចសម្ភាស​ និង​ពិនិត្យ​រាងកាយ ​ដើម្បី​ប្រមូល​ទិន្នន័យ​ពីក្រុមមនុស្ស​មាន​បញ្ហា​ស្ត្រេស ​លើសសម្ពាធ​ឈាម កម្រិត​កូលេស្តេរ៉ុលកើន​ខ្លាំង រួមទាំង​សន្ទស្សន៍​រាង​កាយ ​និង​ទម្ងន់ BMI ជាដើម។

​លទ្ធផល​​រក​ឃើញ​ថា​ អ្នកស្ត្រេស​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ ​ងាយ​នឹង​ស្លាប់​ដោយសារ​ជំងឺ​បេះដូង មាន​ជាតិ​កូលេស្តេរ៉ុល​ និង​BMI ខ្ពស់។ ឆ្លើយ​តប​នឹងបញ្ហា​​ស្ត្រេស ​រាង​កាយ​មិន​ត្រូវ​ការប្រើ​ប្រាស់​អ័រម៉ូន​ ឬបំប្លែង​ថាមពល​ពី​ខ្លាញ់​ទេ ​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​អ័រម៉ូន និង​ខ្លាញ់​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម ​បង្ក​ឲ្យ​មាន​ជំងឺ​លើស​ឈាម។

មិន​តែ​ប៉ុណ្ណោះ​ ស្រ្តេស​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ ផ្លាស់​ប្តូរ​មេតាប៉ូលីស​ខ្លាញ់ បង្កើន​កម្រិត​កំណក​ក្នុង​សរសៃ​ឈាម ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង។

ការសិក្សាពីបញ្ហាសរសៃបេះដូង

ភាព​តានតឹង​​គ្មាន​ផល​ល្អ​សម្រាប់​ជំងឺលើស​ឈាម ​ឬ​​សរសៃ​ឈាម​បេះដូង​ទេ ពិសេសជាមូលហេតុ​កើត​​ជំងឺ​គាំង​បេះដូង​តែ​ម្តង។ ការ​សិក្សា ១៣ ​ខុសៗ​គ្នាក្នុងប្រទេស​សរុប ​៧ ធ្វើឡើងលើអ្នកចូលរួមដែល​​គ្មាន​ជំងឺ​សរសៃ​ឈាម​បេះដូង។ ការពិសោធ​តាម​រយៈតាមដាន​សុខភាព​ក្រុម​អ្នក​ចូល​រួមនោះ ​រយៈពេល ​៧ ឆ្នាំ​កន្លះ ហើយ​លទ្ធផល​បង្ហាញ​ថា ​ក្នុងចំណោម​មនុស្ស​ ២សែន​នាក់ ​មាន​ប្រមាណ ៣ ម៉ឺន​នាក់ ​ទទួល​រង​សម្ពាធ​ពី​ការងារ​ ដូច​ជា​ ធ្វើ​ការ​លើស​កម្រិត ចំណាយ​ពេលវេលា​ច្រើន​ពេក និង​កង្វះ​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត។ ការ​គណនា​កម្រិត​ប្រឈម​ជំងឺ​បេះ​ដូង ដោយសារ​ស្ត្រេស​ ឃើញ​មាន​ ,៤% មានន័យ​ថា ​យើង​អាច​ការពារ​​ករណី​ជំងឺបេះដូង​កុំ​ឲ្យ​កើត​ឡើង​ បានប្រមាណ ៣,៤% បើយើង​​កាត់​បន្ថយ​ភាព​ស្ត្រេស​នៅ​កន្លែងធ្វើ​ការ​តាម​រយៈ​ហាត់​ប្រាណ​ សម្រួល​អារម្មណ៍​ផ្លូវ​ចិត្ត ទទួល​ការ​ព្យាបាល ​និង​ពិគ្រោះ​យោបល់​ផ្លូវ​ចិត្ត​ ជាដើម។

យ៉ាង​ណា របាយការណ៍​លើក​ឡើង​ថា ​មនុស្ស​គ្រប់​គ្នា​មិន​អាច​ចៀស​ពី​សម្ពាធ​ការងារ​បាន​ទេ អ៊ីចឹង​ហើយ​ ការ​ធ្វើ​ចិត្ត​កុំ​ឲ្យ​ស្ត្រេស​ ពិត​ជា​ពិបាក​ខ្លាំង​ណាស់។ យើងគួរ​ព្យាយាម​បំបាត់​ទម្លាប់ ​ដូច​ជា​ ​ជក់​បារី ហើយ​ចាប់​ផ្តើម​បង្កើត​ទម្លាប់​ហាត់​ប្រាណ គិត​រឿង​វិជ្ជមាន​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ទុកស្រ្តេសនៅយូររ៉ាំរ៉ៃបង្កគ្រោះថ្នាក់ទាំងផ្លូវចិត្តនិងរាងកាយ

ចុចអាន៖ស្វែងយល់! Work Addiction (ជំងឺ​ញៀន​​​ការងារ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម