Connect with us

KPT+

មាន​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ កុំ​រង់ចាំ​ស្ត្រេស​ទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

បានផុស

នៅ

រឿង​ធំមួយ​ក្នុង​ចំណោម​រឿង​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​ គឺ​ភាព​តានតឹង​​អារម្មណ៍​ដែល​សង្គម​បច្ចុប្បន្ន ជៀស​មិន​ផុត​ថែមទាំង​វាយ​លុក​ខ្លាំង​ឡើង​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។

ពេល​ឈឺចាប់​ញឹកញាប់​ពេក កុំ​ទុក​ឲ្យ​ក្លាយ​ជា​ជំងឺ​ផ្លូវចិត្តទាន់ គួរ​តែ​អនុវត្ត​វិធី​ទាំងនេះ៖

១. ដកខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យក​ល្អ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​មនុស្ស​ឬ​របស់​អ្វី​ក៏ដោយ ដែល​បណ្ដាលឲ្យយើងឈឺចាប់។ ប្រសិនបើ​យើង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ធ្វើ​​ឲ្យប៉ះពាល់​ដល់​អារម្មណ៍​របស់​យើងជានិច្ចជាកាល  ​ការ​ដែលដើរ​ចេញ​ពី​ទំនាក់ទំនង​បែប​នេះ ​គឺ​ជារឿងត្រឹមត្រូវ។​​ កុំនៅសៅហ្មងជាមួយមនុស្សធុនហ្នឹង!​ ដើរចេញឆាប់កាន់តែល្អ! ​មនុស្សអស់នេះ​ខាងក្រៅទន់ភ្លន់ណាស់ តែ​ខាងក្នុងជាងបិសាចទៀត។

.ទុកជាមេរៀន

ថ្លែង​អំណរគុណ​ចំពោះ​គ្រប់រឿង​ ដែល​បាន​កើត​ឡើង​ ហើយ​ក៏​មិន​បាច់​សួរ​​សំណួរ​ថា​ ហេតុអ្វី​បាន​ជា​ទាំងនោះ ​កើតឡើង​ចំពោះ​យើង? ត្រូវដឹងថា ជីវិត​គឺសម្រាប់តែអ្នកដែលរឹងមាំប៉ុណ្ណោះ។ និយាយ​ជាមួយ​ខ្លួនឯង​នៅ​រាល់ពេល​​ដែល​ឈឺចាប់ថា​​ ​អ្វី​ល្អ​សម្រាប់​យើងប្រមូលទុក ទោះតិចតួចបែបណាក្តី អ្វីមិនល្អជម្រុះចោល។ ពីមុនអ្នកធ្លាប់លំបាកវេទនាប៉ុណ្តេះមិនអាចឲ្យអ្នកស្លាប់បានទេ។ កើតជាមនុស្សត្រូវដឹងខុសត្រូវ មានកំហុសកែ ហើយទុកជាមេរៀន មិនមែនតោងជាប់ទុកឲ្យខ្លួនស្រ្តេសចាស់មុនអាយុទេ។

៣. គិតខ្លួនឯងវិញម្តង

ផ្ដោត​​លើ​ខ្លួនឯង ឈប់រស់ដើម្បីផ្គាប់ចិត្ត ផ្គាប់ភ្នែកអ្នកណា។ ស្វែងរក​អ្វីមួយ​ដែល​យើង​ចូលចិត្ត​ធ្វើ ហើយ​​ភ្ជាប់​ទំនាក់ទំនងឡើងវិញជាមួយការ​ងារ​​នោះ ​ស្វែងរក​គោលបំណង​របស់​យើងពិត​ ​។ នៅ​ពេល​ដែល​យើងបានធ្វើអ្វី​ដែលយើង​ញៀន​នឹង​ធ្វើនោះ​យើង​នឹង​ចំណាយ​ពេល​ធ្វើ​បានខ្លាំង បានយូរ​​ហើយ​អាច​ភ្លេច​នូវ​រឿង​ដែល​ធ្វើឲ្យយើង​ឈឺចាប់។

. ផ្ដោត​លើ​បច្ចុប្បន្ននិងអនាគត

ផ្ដោត​លើ​បច្ចុប្បន្នកាល​មិនមែន​អតីតកាល​ដែល​កន្លង​ហួស​ឡើយ។ ពេល​ដែល​យើង​រៀន​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ហើយ​បំភ្លេច​អតីតកាល​ ជីវិត​យើង​នឹង​ស្រស់ស្រាយ​ជាង​មុន។ រឿង​មួយ​ទៀត​ដែល​ត្រូវ​ធ្វើ ​គឺ​ទទួល​យក​ការ​ពិត​គ្រប់​រឿង​ដែល​បាន​កើត​ឡើង​​ ហើយមិន​អាច​ផ្លាស់ប្ដូរ​បាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​ចូរ​រស់នៅ​ជាមួយ​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ល្អ​បំផុត។

ការ​ដែល​ប្រកាន់​ខ្ជាប់​នូវ​អតីតកាល ​ប្រៀប​ដូច​ជា​លួច​យក​បច្ចុប្បន្ន​ទៅ​បំផ្លាញ​អនាគត​ដូច្នោះ​ដែរ។

៥. កុំ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ

កុំ​វាយដំ​ខ្លួនឯង​ដោយប្រើសម្តីឈឺចាប់ ទៅខ្លួនឯងឬទៅអ្នកដទៃ។ យើងក្រោកឡើងដើម្បីខ្លួនឯង​ តែក៏មិនចាំបាច់យកគ្រប់គ្នាជាសត្រូវ​ដែរ។ ​រឿង​គួរ​ធ្វើ​គឺ​មើលថែ​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត។ រឿង​ឈឺចាប់​ទាំងនោះ​សុទ្ធ​​តែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជា​សះស្បើយ។ កុំ​ប្រញាប់​ចង់​ឲ្យ​វា​ចាកចេញ​ ដើរ​មួយៗ​តាម​​ជំហាន​យឺតៗ ។ ប្រសិន​បើ​យើង​កាន់​តែ​ប្រឹងប្រែង ​ហើយ​បង្ខំ​ឲ្យវាឆាប់ជា នោះ​រឹតតែ​ឈឺចាប់​លើស​ដើម។

៦. បង្កើត​មិត្តភ័ក្ដិ​ថ្មី

កុំ​ខ្លាច​ក្នុង​ការ​បង្កើត​មិត្ត​ថ្មី​ មិត្តណានាំទុក្ខនាំភ្លើងដល់យើង កុំយកខ្លួនបៀតប្រញាប់ដើរចេញភ្លាម! ជា​ពិសេស​អ្នក​ដែល​ដឹង​ពី​វិធី​នៃ​ការ​លើកទឹកចិត្ត​ពេលណា​ដែល​យើង​កំពុង​មាន​អារម្មណ៍​មិនល្អ។ ពួកគេ​អាច​ជួយ​ឲ្យមាន​ភាព​តានតឹង​របស់​យើង​បាន​ធូរស្បើយ។ វា​គឺ​ជា​ការ​ពិត​ដែល​មិន​អាច​ប្រកែក​បាន​ថា ​ភាព​តានតឹង​និង​ការ​បែកបាក់​នៃអារម្មណ៍ ​តែងតែ​ចង់​ធ្វើ​ឲ្យ​ខ្លួនឯង​ឆ្ងាយ​ពី​ពិភព​សង្គម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្វី​ដែល​ល្អ​បំផុត ​អាច​ធ្វើ​បាន​សម្រាប់​ខ្លួនឯង​ គឺ​បង្កើត​មិត្តភ័ក្ដិ​ថ្មី។ ពេល​វេលា​ល្អៗ ដែល​បាន​ចំណាយ​ជាមួយ​មិត្តភ័ក្ដិ ​គឺ​ជា​វិធី​បំបាត់​ការ​ឈឺចាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូល​ហេតុ​ដែល​ការរិះគន់​តែង​ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​

ចុចអាន៖រឿង​មិន​អាច​រំលង ៦ យ៉ាងទាំងប្រុសនិងស្រី គួរ​គិត​មុន​ឈាន​ដល់​អាពាហ៍ពិពាហ៍ជាមួយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២៧ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម