Connect with us

KPT+

គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត

បានផុស

នៅ

នៅពេលស្ត្រេសកើតឡើង អ្នកខ្លះអាចដោះស្រាយនិងឆ្លងកាត់ដោយគ្មានបញ្ហា។ ប៉ុន្តែអ្នកផ្សេងទៀត មិនអាចដោះស្រាយបានឡើយ។ បញ្ហាទាំងនេះនឹងអាចជះឥទ្ធិពលអវិជ្ជមាន​ដល់ស្ថានភាពផ្លូវចិត្ត និងរាងកាយរបស់​ពួកគេ។

លោក ​Sri Kumar ​អ្នកនិយាយ​សាធារណ​ ​និង​ជា​អ្នកនិពន្ធជនជាតិ​ឥណ្ឌា នៃ​ម្ចាស់​សៀវភៅ​ ” សុភមង្គល​នៅ​កន្លែង​ធ្វើការ ” បានសរសេរ​ក្នុង​សៀវភៅ​ថា ត្រូវ​ចេះ​អត់ធ្មត់​លើកទឹកចិត្ត​នឹង​ទទួលជោគជ័យ មិន​ថា​មាន​បញ្ហា​អ្វីទេ។

ខាងក្រោមនេះ​គឺ​ជាវិធី ៥ យ៉ាង ​ដើម្បី បំបាត់ភាពតានតឹង យក​ជីវិត​រីករាយ​មកវិញ ៖

១ សូមចងចាំថាអ្វីគ្រប់យ៉ាងមិន​អាចគ្រប់គ្រងបានទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីយើងរៀបចំផែនការបានល្អ​ និងមានជំនាញល្អឥតខ្ចោះក៏ដោយ រឿងដែលមិនបានរំពឹងទុក អាចកើតឡើង។ ដូច្នេះត្រូវចងចាំថា អ្វីៗមិនតែងតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងទេ។ បើអាចទទួលយកបាន វានឹងជួយធ្វើ​ឲ្យ​ចិត្តស្ងប់។

២ សម្រាកនៅពេល​អ្នក​មានអារម្មណ៍​ឈឺ​ក្រពះនិង​ចង្វាក់បេះដូង

នៅពេលមានការឈឺចាប់នៅត្រង់ពោះ​និងចង្វាក់បេះដូង សូមសម្រាក​ពី​សកម្មភាពភ្លាមៗ​ បន្ទាប់មក​ដកដង្ហើមវែងៗ​និងយឺតៗ ។ ផ្តោតអារម្មណ៍លើដង្ហើមរបស់អ្នក។ នៅ​ពេលដក​ដង្ហើមចូល​ មាន​អារម្មណ៍​ថាខ្យល់ឈានដល់សួតនិងពោះ។ ខណៈ​ពេល​ហត់នឿយ ​អ្នកអាច​មាន​អារម្មណ៍​ថា​ចលនា​សួតនិងក្រពះដួល ប៉ុន្តែចូរធ្វើដូចនេះ​យឺតៗ ៥ ទៅ១០ ដង មុន​ពេល​ត្រលប់​មកធ្វើការវិញ។

៣ ផ្ដោត​លើ​រឿង​មួយចៀសវាង​ធ្វើអ្វី​ជាច្រើន

ពហុ​មុខងារ​ក្នុង​ពេល​តែមួយ​ ធ្វើ​ឲ្យ​ខូច​ថាមពល។ ក្រៅពី​នឿយហត់​ វា​ក៏​បណ្ដាល​ឲ្យ​គ្មាន​ប្រសិទ្ធភាព​ផងដែរ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍​ថាអ្វីៗ​មានសម្លេងខ្លាំង​ពេក សូម​ជ្រើសរើសធ្វើកិច្ចការតែមួយ ​ហើយ​ផ្ដោត​អារម្មណ៍​លើវា។បិទរាល់​ការជូនដំណឹង​តាមអ៊ីមែល ​និងប្រព័ន្ធផ្សព្វផ្សាយ​សង្គម​របស់អ្នក។

៤ គួរតែមាន​ពេលពី ៣ ទៅ ៤ នាទីដើម្បី​ឲ្យ​ខួរក្បាល​សម្រាក

បន្ទាប់ពីខំធ្វើការ​អស់រយៈពេល ២០ នាទី ​អ្នកគួរតែទុកពេល ៣ ទៅ៤ នាទី ​ដើម្បីសម្រាក​ ដោយ​ការ​ដើរ​ចុះឡើង ​ធ្វើចលនា​ដងខ្លួន ដើម្បី​បន្ធូរ​អារម្មណ៍ ​មុន​ពេលអ្នកបន្តធ្វើការ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ត្រូវធ្វើការ​នៅ​តុ​បន្តរហូតដល់ ៥០ នាទីអ្នកគួរតែ សម្រាក ១០ នាទី​ មុន​ពេលត្រឡប់ទៅ​ធ្វើការ​វិញ។

៥ តើអនាគតល្អឬអាក្រក់? គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​បានទេ

នៅពេលដែលយើងមិនអាចប្រាប់អ្វីដែលកំពុងធ្វើ។ តើអ្វីនឹងជះឥទ្ធិពលដល់វានាពេលអនាគត? ពីអ្វីដែលយើងបានគិតកាលពីមុនថាអាក្រក់ ​វា​ប្រហែល​ជា​មិន​អាក្រក់​ដូច​អ្វី​ដែល​យើង​ប៉ង​គិត​មុន​ពី​ជោគ​សំណាង​ខ្លួនឡើយ។ ជាការប្រសើរ​ បើ​យើងមិន​​រំពឹង​ទុក​រឿង​មិនល្អ​ណាមួយជាប់ខ្លួន។ កុំ​គិត​ពី​រឿង​អវិជ្ជមាន ​បើទោះបីជាវាកំពុងកើត​មានក្នុង​ជីវិត​ក៏​ដោយ ​ចូរ​ផ្ដោត​លើ​ការធ្វើអ្វី​ដែល​ល្អ​បំផុតនៅ​ចំពោះ​មុខ នាពេលបច្ចុប្បន្ន​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន​៖មាន​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ កុំ​រង់ចាំ​ស្ត្រេស​ទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

ចុចអាន៖ប្រុង​ប្រយ័ត្ន! ស្ត្រេស​ការងារ​ខ្លាំង​ពេក​អាច​កើត​ជំងឺ​បេះដូង ពិបាក​តែ​ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រៀមប្រកាសជាស្រុកអស់មីន ក្នុងខែនេះ

កីឡា៤៨ នាទីutes មុន

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​​ ចំណាយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ប្រមូល​ផ្ដុំ​កីឡាករ​ក្រោយ​រំសាយ​របស់​ក្រសួង​

ព័ត៌មានជាតិ១ ម៉ោង មុន

ទារកមានទម្ងន់កំណើតជិត ៦គីឡូក្រាម ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយជោគជ័យ

ក្រុមឆបោក
សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថរាជធានីបង្ក្រាបក្រុមឆបោក២នាក់ ក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្នល្បិចបោក កុំផ្ទេរលុយមុនអីវ៉ាន់មកដល់ដៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម