ប្រទេសតួកគី Archives - Kampuchea Thmey Daily

​​វត្តមាន ​ត្រាំ នៅ​កិច្ច​ប្រជុំកំពូលណាតូ​ក្នុង​ប្រទេស​​តួកគី ​ជះឥទ្ធិពល​​ដល់​ដំណើរ​ការ​សន្តិភាព​នៅហ្គាហ្សា
​ការ​ប្រកាស​​រំលាយ​​​​​​​​គណៈកម្មាធិការ​​​​​​គ្រប់គ្រង​គ្រាអាសន្ន​​​របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន ​មុ​នពេលដែលប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ទៅដល់​មជ្ឈិមបូព៌ា​​ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​​ចំពោះ​របត់​សន្តិសុខ​ថ្មី​នៅមជ្ឈិម​បូព៌ា​ បន្ទាប់​ពី​ការផ្ទុះ​សង្គ្រាម​​ជិត​៣ឆ្នាំ​​។​

លោក ត្រាំ ពេលប្រជុំ​នៅសេតវិមាន។ White House

​​ការ​ប្រកាស​​រំលាយ​​ក្រុម​​នេះ​ កើត​ឡើង​មិនដល់​១ថ្ងៃ​​នៅមុន​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​ណាតូ​ ដែល​មាន​សមាជិក​​៣២​ប្រទេស​​ ចូលរួម រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី​​ ចាប់ពីថ្ងៃទី​​៧ដល់​ថ្ងៃទី​៨ខែ​​កក្កដា​នេះ​។​

ការ​ប្រយុទ្ធ​ប្រដាប់អាវុធ​​​អស់រយៈពេល​ជិត​​៣ឆ្នាំ​​រវាង​ក្រុម​ហាម៉ាស​​ប៉ា​ឡេស្ទីន​​ដែលគ្រប់គ្រង​តំបន់​ហ្គាហ្សា​ និង ​អ៊ីស្រាអែល ​បាន​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​​ ដោយ​​រដ្ឋបាល​របស់​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈ​ការ​ផ្តូចផ្តើម​​​ឲ្យ​មាន​​​​កិច្ច​ព្រម​ព្រៀង​​​​​សន្តិភាព​​ ដែល​មាន​២០ចំណុច​ ក្នុងបំណង​បញ្ចប់​ជម្លោះដ៏រ៉ាំរៃ​​​នៅហ្គាហ្សា​។ ​

​​ការ​ប្រកាស​រំសាយ​​នោះ​គឺ​ជា​​ជំហាន​ដ៏សំខាន់​​១​​ឆ្លើយ​តប​តាមការ​ទាមទារ​​របស់អ៊ីស្រាអែល ដើម្បីឈានទៅ​បញ្ចប់​សង្គ្រាម​​ទាំងស្រុង​នៅ​តំបន់ហ្គាហ្សា​ដែល​មាន​ប្រជាជន​ប៉ាឡេស្ទីន​​ប្រមាណ​២,៤​លាន​នាក់ ហើយ ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់​យោធា​អ៊ីស្រាអែល​​ ប្រមាណ​៦០ ទៅ​៧០​ភាគរយៈ​​នៃ​តំបន់ហ្គាហ្សា​។​

​​ការ​ប្រកាស​រំលាយ​​​​​ស្ថាប័ន​​ដ៏សំខាន់​​​​​របស់​ក្រុមហាម៉ាសដែល​គាំទ្រ​​​ដោយ​អ៊ីរ៉ង់នេះនឹង​​​បើកផ្លូវ​​ឲ្យ​គណៈ​កម្មាធិការបច្ចេកទេសមួយដើម្បីអនុវត្តការគ្រប់គ្រង​តាមបែប​ស៊ីវិលនៅតំបន់ហ្គាហ្សា ដែលត្រូវបានឡោមព័ទ្ធ និងបំផ្លិចបំផ្លាញដោយសង្គ្រាម។ ​នេះ​បើ​យោងតាម ​Al Jazeera​​។​

​ភ្លាម​ៗ​ ក្រោយ​ការ​​​ប្រកាស​​​​រំលាយ​ក្រុម​ប្រដាប់អាវុធ​​​ហាម៉ាស​នៅ​តំបន់ហ្គាហ្សា ប្រទេសអារ៉ាប់ និងប្រទេស​ដែល​មាន​​ប្រជាជន​​មូស្លីមភាគច្រើន យ៉ាង​ហោច​ណាស់​​ប្រាំបី បានចេញសេចក្តីថ្លែងការណ៍រួមមួយស្វាគមន៍ការឆ្លើយតបរបស់ហាម៉ាសចំពោះសំណើសន្តិភាពហ្គាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងឆន្ទៈរបស់ខ្លួនក្នុងការប្រគល់រដ្ឋបាលហ្គាហ្សាទៅឱ្យគណៈកម្មាធិការបច្ចេកទេសអន្តរកាល។​​

ប្រទេសទាំង​​៨​នោះ រួម​មាន អេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម តួកគី ប៉ាគីស្ថាន និង ឥណ្ឌូណេស៊ី។ ​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនេះបានពិពណ៌នាអំពី​ការ​ប្រកាស​រំលាយ​​ក្រុម​ប្រដាប់​អាវុធ​​របស់ហាម៉ាស ថាជាជំហានវិជ្ជមានមួយឆ្ពោះទៅរក ការ​បញ្ចប់សង្គ្រាម ការ​ចាប់ផ្តើមការកសាងឡើងវិញ
និងចាប់ផ្តើមការចរចាលើការអនុវត្តផែនការសន្តិភាពដ៏ទូលំទូលាយមួយ។

​ការ​ប្រកាស​​ដែល​បាន​ធ្វើ​ឡើង​នៅថ្ងៃ​​ចន្ទ (ត្រូវ​យប់​ថ្ងៃចន្ទ​ម៉ោង​នៅកម្ពុជា) បានបង្ហាញពីការផ្លាស់ប្តូរ​របត់​នយោបាយដ៏សំខាន់មួយដោយក្រុមហាម៉ាស ដែលបានគ្រប់គ្រង​​ដែន​ដី​​ហ្គាហ្សា​អស់​រយៈពេល​​​ជិត​​២​ទសវត្សរ៍​ ចាប់តាំងពីក្រុម​សកម្ម​ប្រយុទ្ធរបស់​ក្រុមហាម៉ាស​​ បានដណ្តើមការគ្រប់គ្រងពី ក្រុម Fatah ដែល​ជា​ចលនាប៉ាឡេស្ទីន​ គ្រប់គ្រង​​​ប៉ាឡេស្ទីន​​​ទាំង​អស់​ ក្នុងឆ្នាំ២០០៧ បន្ទាប់ពីក្រុមហាម៉ាសបានឈ្នះការបោះឆ្នោតនីតិបញ្ញត្តិ​​ក្នុងឆ្នាំ​២០០៦​​។ យោងតាម ​Al Jazeera​។

​យោង​តាម AFP មន្ត្រីហាម៉ាសម្នាក់ បាននិយាយថា ក្រុមនេះចង់បានការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់​គណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្គាហ្សា (NCAG) ដែលជាស្ថាប័នមួយដែលមានភារកិច្ចត្រួតពិនិត្យការគ្រប់គ្រងនាពេលអនាគតរបស់ហ្គាហ្សា ក្រោមផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។

អ្នកនាំពាក្យហាម៉ាស លោក Hazem Qassem បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ហាម៉ាសបានចាត់វិធានការថ្មីមួយ ដោយខ្លួននឹងលែងទទួលបន្ទុកតំបន់ហ្គាហ្សាទៀតហើយ ដើម្បីលុបបំបាត់លេសណាមួយសម្រាប់ការកាន់កាប់ ដែលបន្តការឈ្លានពាន និងសង្គ្រាមសម្លាប់រង្គាលរបស់ខ្លួន»​។

​លោក និយាយ​ថា៖ «យើងសង្ឃឹមថា [NCAG] នឹងចូលជាសមាជិកយ៉ាងឆាប់រហ័ស ហើយហាម៉ាសបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការប្រគល់ភារកិច្ចរដ្ឋាភិបាលទៅឱ្យគណៈកម្មាធិការ ដើម្បីធានាបាននូវភាពជោគជ័យរបស់ខ្លួន»​។

ចាប់តាំងពី «បទឈប់បាញ់»​ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែលបានចូលជាធរមាន នៅហ្គាហ្សាកាលពីខែតុលាឆ្នាំមុន ក្រុមនេះបាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីដកខ្លួនចេញពីការគ្រប់គ្រងប្រចាំថ្ងៃ ប៉ុន្តែសំណួរនៃការរំសាយអាវុធរបស់ខ្លួននៅតែមិនទាន់ដោះស្រាយនៅឡើយ។

លោក Mohammed al-Farra ប្រធានគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល «បានសម្រេចចិត្តដាក់លិខិតលាលែងពីតំណែងជាផ្លូវការរបស់គាត់ និងប្រកាសរំលាយគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល ជាការបង្ហាញពីភាព​ច្បាស់លាស​​នៃវិធានការទាំងនេះ ក្នុងការអនុវត្តការរៀបចំដែលបានព្រមព្រៀងគ្នា និងដើម្បីសម្រួលដល់ដំណើរការផ្លាស់ប្តូររដ្ឋបាល» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្គាហ្សាកាលពីថ្ងៃចន្ទ៕

​​រ៉ាន់ រើយ​

The post ​​វត្តមាន ​ត្រាំ នៅ​កិច្ច​ប្រជុំកំពូលណាតូ​ក្នុង​ប្រទេស​​តួកគី ​ជះឥទ្ធិពល​​ដល់​ដំណើរ​ការ​សន្តិភាព​នៅហ្គាហ្សា appeared first on Kampuchea Thmey Daily.

មេដឹកនាំ​ណាតូ ត្រៀមបង្ហាញកិច្ចព្រមព្រៀងអាវុធខ្នាតធំ ចំពោះ​លោក ត្រាំ នៅលើទឹកដីតួកគី
មេដឹកនាំណាតូ មានផែនការប្រកាសពីកិច្ចព្រមព្រៀងទិញដូរអាវុធ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ នៅទីក្រុងអង់ការ៉ា នៃប្រទេសតួកគីក្នុងថ្ងៃទី ៧ ខែកក្កដា  ដើម្បីបង្ហាញថា ពួកគេកំពុងយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់អាមេរិក ក្នុងការបង្កើនការចំណាយលើការការពារទ្វីបអឺរ៉ុប មុនពេលចូលរួមជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលមួយ។

រូបភាព៖Reuters

យោងតាម Reuters, បណ្តារដ្ឋាភិបាលអឺរ៉ុបនឹងប្រកាសអំពីកិច្ចព្រមព្រៀងទាំងនេះ នៅក្នុងវេទិកាឧស្សាហកម្ម​ការពារជាតិណាតូ មុនពេលលោក ត្រាំ បាន​ទៅ​​ដល់ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan និងចូលរួមជាមួយមេដឹកនាំដទៃទៀតនៃសម្ព័ន្ធភាពយោធាមួយនេះ សម្រាប់កិច្ចប្រជុំកំពូល ដែលនឹងចាប់ផ្តើមដោយពិធីលាងសាយភោជន៍នៅល្ងាចថ្ងៃអង្គារ។

អគ្គលេខាធិការអង្គការណាតូ លោក  Mark Rutte បានថ្លែងកាលពីថ្ងៃទី៦ ខែកក្កដា ថា ភាគីអឺរ៉ុបបានបង្កើតការកើនឡើង យ៉ាងខ្លាំងក្លាគួរឲ្យភ្ញាក់ផ្អើល លើការចំណាយលើវិស័យការពារជាតិ ដែលមួយផ្នែកដោយសារតែការភ័យខ្លាចចំពោះរុស្ស៊ី ចាប់តាំងពីការវាយលុកចូលអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប៉ុន្តែក៏ដោយសារតែលោក ត្រាំ បានប្រើប្រាស់ វិធានការជំរុញយ៉ាងខ្លាំងក្លាបំផុត ក្នុងការលើកទឹកចិត្តពួកគេឲ្យធ្វើដូច្នេះ។

លោក Rutte  បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអង់ការ៉ា កាលពីមុនថ្ងៃបើកកិច្ចប្រជុំកំពូលថា «ឥឡូវនេះ យើងកំពុងបង្កើតសម្ព័ន្ធភាពមួយដែលមានចីរភាព ដែលអាមេរិកដឹងថា វាជាកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ»។

លោកក៏បានគូសបញ្ជាក់កាលពីខែមុនថា បណ្តាប្រទេសសមាជិកណាតូនៅអឺរ៉ុប និងកាណាដា បានចំណាយថវិកាបន្ថែមរហូតដល់ ៩០ ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំ ២០២៤ ដែលធ្វើឲ្យការចំណាយសរុបកើនឡើងដល់ជាង ៥៧០ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រហែល ២០% ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។

ចាប់តាំងពីអាណត្តិដំបូងរបស់ ត្រាំ លោកតែងតែចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថាជា «អ្នកជិះហ្វ្រី» ដោយពឹងផ្អែកទាំងស្រុងលើកម្លាំងយោធានិងថវិការបស់អាមេរិកដើម្បីការពារខ្លួន។ ភាពរកាំរកូសចុងក្រោយបង្អស់ដែលធ្វើឲ្យលោកក្តៅក្រហាយខ្លាំង គឺកើតឡើងបន្ទាប់ពីអាមេរិកផ្ទុះសង្គ្រាមយោធាជាមួយអ៊ីរ៉ង់។ ក្នុងអំឡុងពេលសង្គ្រាមនោះ បណ្តាប្រទេសអឺរ៉ុបជាច្រើនបានដាក់ការរឹតបន្តឹង មិនអនុញ្ញាតឲ្យកងទ័ពអាមេរិកប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានទ័ពដែលស្ថិតនៅក្នុងប្រទេសរបស់ពួកគេដើម្បីទៅវាយប្រហារអ៊ីរ៉ង់ឡើយ។ ចំណុចនេះធ្វើឲ្យ ត្រាំ ចាត់ទុកថាអឺរ៉ុប «មិនស្មោះត្រង់» និងមិនជួយអាមេរិកក្នុងគ្រាអាសន្ន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post មេដឹកនាំ​ណាតូ ត្រៀមបង្ហាញកិច្ចព្រមព្រៀងអាវុធខ្នាតធំ ចំពោះ​លោក  ត្រាំ នៅលើទឹកដីតួកគី appeared first on Kampuchea Thmey Daily.

ណេតាន់យ៉ាហ៊ូ ទទូចសុំកុំឱ្យអាមេរិក លក់យន្តហោះចម្បាំងទំនើបៗឱ្យ តួកគី
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជំរុញ​យ៉ាងទទូចសុំកុំឱ្យសហរដ្ឋអាមេរិកលក់យន្តហោះចម្បាំងទំនើបៗ ឬម៉ាស៊ីនយន្តហោះចម្បាំងឱ្យទៅប្រទេសតួកគីឡើយ។

លោក ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ចាក់ផ្សាយ​​ថ្ងៃ​ចន្ទ ទី​៦ ខែ​កក្កដា ឆ្នាំ២០២៦ មុនពេលកិច្ចប្រជុំកំពូលណាតូចាប់ផ្តើមឡើងនៅទីក្រុងអង់ការ៉ា លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា អាមេរិកមិនគួរផ្តល់យន្តហោះចម្បាំងធុន F-35 ឬម៉ាស៊ីនយន្តហោះចម្បាំងឱ្យតួកគីនោះទេ ព្រោះវានឹងធ្វើឱ្យបាត់បង់តុល្យភាពអំណាចនៅមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នត្រូវបានធានាដោយឧត្តមភាពខាងផ្លូវអាកាសរបស់អ៊ីស្រាអែល និងវត្តមានរបស់អាមេរិក។

ការចេញមុខមកទប់ស្កាត់របស់មេដឹកនាំអ៊ីស្រាអែលរូបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានលេចឮថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែជំរុញ​ការលក់ម៉ាស៊ីនយន្តហោះចម្បាំងប្រភេទ General Electric F110 ទៅឱ្យតួកគី ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសភាអាមេរិកក៏ដោយ។ លោក Gregory Meeks មន្ត្រីជាន់ខ្ពស់ខាងគណបក្សប្រជាធិបតេយ្យ នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីផ្អាកការលក់អាវុធនេះ ដោយលោកបានរិះគន់រដ្ឋបាលលោក ត្រាំ ថាបានព្យាយាមរំលងការត្រួតពិនិត្យរបស់សភា ក្នុងការលក់អាវុធដែលមានតម្លៃជាង ៧០០លានដុល្លារនេះ។

ក្រៅពីការរំលងអំណាចសភា លោក Meeks ក៏បានរិះគន់រដ្ឋបាលលោក ត្រាំ ផងដែរ ដែលមិនបានគិតគូរពីបញ្ហាសន្តិសុខ ខណៈដែលតួកគីនៅតែបន្តរក្សាទុកប្រព័ន្ធការពារមីស៊ីល S-400 ដែលទិញពីរុស្ស៊ីនៅឡើយ។

បញ្ហាលក់អាវុធដ៏ចម្រូងចម្រាសនេះ កំពុងតែក្លាយជាចំណុចក្តៅ ស្របពេលដែលមេដឹកនាំណាតូ ចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅតួកគី ដែលមន្ត្រីអាមេរិកបង្ហើបថា អាចនឹងមានការប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធទំនើបៗតម្លៃរាប់ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិកថែមទៀតផង។

លោក ត្រាំ និង​លោក Erdoğan (រូបថត៖ REUTERS)

នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក ណេតាន់យ៉ាហ៊ូ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចរិតលក្ខណៈរបស់មេដឹកនាំតួកគី ដោយលោកបានលើកឡើងចំៗថា តួកគីជាប្រទេសដ៏អស្ចារ្យមួយមែន ប៉ុន្តែបែរជាត្រូវគ្រប់គ្រងដោយបុរសម្នាក់ គឺ​លោក​ប្រធានាធិបតី Recep Tayyip Erdoğan ដែលតែងតែប្រកាសចង់កម្ទេចប្រទេសអ៊ីស្រាអែល​ទៅ​វិញ។ លោកបានបន្ថែមថា មេដឹកនាំតួកគីរូបនេះ បានចូលកាន់កាប់ទឹកដីពាក់កណ្តាលនៃប្រទេសស៊ីប និងកំពុងគំរាមកំហែងប្រទេសក្រិក ដែលជាសមាជិកណាតូដូចគ្នា ថែមទាំងធ្លាប់បាននិយាយជាចំហពីគម្រោងចង់វាយយកទីក្រុងហ្សេរុយសាឡឹមទៀតផង៕

ប្រែសម្រួល៖ ឈាង

The post ណេតាន់យ៉ាហ៊ូ ទទូចសុំកុំឱ្យអាមេរិក លក់យន្តហោះចម្បាំងទំនើបៗឱ្យ តួកគី appeared first on Kampuchea Thmey Daily.

លោក ត្រាំ នឹង​ជួបមេដឹកនាំ អ៊ុយក្រែន និងស៊ីរី អំឡុងពេល​ចូលរួម​កិច្ចប្រជុំកំពូលណាតូ នៅ​តួកគី
សេតវិមានបានប្រកាសកាលពីថ្ងៃទី៥ ខែកក្កដា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន និង​ស៊ីរី នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេស​តួកគី នៅ​សប្តាហ៍​នេះ​ ខណៈដែល លោកកំពុងស្វែងរកការវិវត្តទៅមុខក្នុងការដោះស្រាយជម្លោះសំខាន់ៗទាំងពីរ។

រូបភាព៖Reuters

យោងតាមសារព័ត៌មាន cnbc, អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានថ្លែងប្រាប់អ្នកយកព័ត៌មាន​តាមទូរស័ព្ទថា «នៅរសៀលថ្ងៃពុធ ប្រធានាធិបតីត្រាំ នឹងចូលរួមក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី លោក al-Sharaa»។

ជំនួបរវាងលោកត្រាំ ជាមួយលោក ហ្សេលេនស្គី នៅក្នុងទីក្រុងអង់ការ៉ា (Ankara) កើតឡើងចំពេលមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាមឈ្លានពានដ៏រ៉ាំរ៉ៃ និងស្ទើរតែជាប់គាំងនៅអ៊ុយក្រែន ដែលរុស្ស៊ីបានចាប់ផ្តើមកាលពីជិត៤ឆ្នាំកន្លះមុន។

មន្ត្រីជាន់ខ្ពអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានផ្តល់ព័ត៌មានបន្ថែមអំពីជំនួបជាមួយលោក ហ្សេលេនស្គី ថា «ជាក់ស្តែង ប្រធានាធិបតីកំពុងជួបជាមួយគាត់ ដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចបញ្ចប់សង្គ្រាម។ នោះជាអាទិភាពរបស់លោក អស់រយៈពេលជាយូរមកហើយ»។ មន្ត្រីរូបនេះបានបន្តថា លោក ត្រាំ នឹង បន្តពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីជំនួបនោះ។

លោកត្រាំ និងលោក ហ្សេលេនស្គី បានជួបគ្នាចុងក្រោយបំផុតក្នុងកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសបារាំងកាលពីខែមិថុនា ដែលនៅពេលនោះបណ្តាមេដឹកនាំបានព្រមព្រៀងគ្នាបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន។ ប៉ុន្តែ លោកត្រាំ ក៏ធ្លាប់មានទំនាក់ទំនងតានតឹងជាមួយមេដឹកនាំអ៊ុយក្រែនរូបនេះផងដែរ ជាពិសេសអំឡុងពេលមានការប្រកែកគ្នាយ៉ាងខ្លាំងក្លានៅការិយាល័យ Oval Office កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលនៅពេលនោះ ត្រាំ បាននិយាយថា  ហ្សេលេនស្គី ខ្វះ «សន្លឹកបៀរ» (ប្រៀបដូចជាខ្វះប្រៀប) ក្នុងការឈ្នះសង្គ្រាម។

ដោយឡែក ជំនួបជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa កើតឡើងបន្ទាប់ពីលោក ត្រាំបានផ្តល់យោបល់ដដែលៗថា ទីក្រុងដាម៉ាស អាចចូលរួមផ្នែកយោធានៅក្នុងប្រទេសលីបង់ ដែលជាកន្លែងអ៊ីស្រាអែល និងក្រុមហេសបូឡា  កំពុងធ្វើសង្គ្រាមនឹងគ្នា។

គួរបញ្ចាក់ដែរថា មុនឈានដល់កិច្ចប្រជុំណាតូ នេះ លោក ហ្សេលេនស្គី បានទូរស័ព្ទទៅអបអរសាទរលោក ត្រាំ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក កាលពីថ្ងៃទី ៤ ខែកក្កដា ដោយប្រមុខមេដឹកនាំអ៊ុយក្រែន បានបង្ហាញក្តីសង្ឃឹមជាថ្មីថា សង្គ្រាមជិត៥ឆ្នាំនេះ មានឱកាសពិតប្រាកដក្នុងការឈានទៅរកការបញ្ចប់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ពូទីន ចេញព្រមានទីក្រុងកៀវ និង«អ្នកញុះញង់» ជុំវិញការវាយប្រហារលើជនស៊ីវិល

The post លោក ត្រាំ នឹង​ជួបមេដឹកនាំ អ៊ុយក្រែន និងស៊ីរី អំឡុងពេល​ចូលរួម​កិច្ចប្រជុំកំពូលណាតូ នៅ​តួកគី appeared first on Kampuchea Thmey Daily.

​អាជ្ញាធរតួកគី ​​ចាប់ឃាត់ខ្លួន​មនុស្សជាង ១០០នាក់ដែល​ធ្វើ​បាតុកម្មប្រឆាំងណាតូ មុនកិច្ចប្រជុំ​កំពូល​​​ណាតូ​​
គណបក្សកុម្មុយនីស្តតួកគី (TKP) ​​ដែលរៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​អង្គការ​ណាតូ​ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ ទី៥ ខែកក្កដា ថា អាជ្ញាធរតួកគី បាន​ចាប់​ឃាត់ខ្លួនមនុស្សជាង ១០០នាក់ ដែលបានចូលរួមក្នុងក្បួនដង្ហែបាតុកម្ម នៅមុន​កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពយោធាមួយនេះ​ ដែល​​នឹង​ចាប់ផ្តើមនៅក្នុង​ទីក្រុងអង់ការ៉ា (Ankara) ​នៅ​សប្តាហ៍​នេះ​​។

រូបភាព៖Reuters

យោង​​សារព័ត៌មាន Reuters​ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្ស TKP បានឲ្យដឹងថា ខ្លួនបានរៀបចំក្បួនដង្ហែបាតុកម្មនៅទីលាន Kizilay កណ្តាលទីក្រុងអង់ការ៉ានៃ​ប្រទេស​តួកគី​​ ដោយសមាជិកបក្សជាង ១០០នាក់ រួមទាំងថ្នាក់ដឹកនាំផងនោះ ត្រូវបានឃាត់ខ្លួន។ សកម្មភាពនៅក្នុងវីដេអូ បានបង្ហាញពីក្រុមបាតុករគ្រវីទង់ជាតិ និងស្រែកខ្លាំងៗនូវពាក្យស្លោកនានា រួមមាន « ណាតូជាឃាតក ចេញពីប្រទេសយើងទៅ» និង «មិនផ្តល់ផ្លូវឲ្យណាតូឡើយ» ខណៈដែលប៉ូលិសបង្ក្រាបកុបកម្មបានលូកដៃជ្រៀតជ្រែក ដោយប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។

នៅក្នុងបាតុកម្មដាច់ដោយឡែកមួយទៀត ដែលរៀបចំដោយគណបក្ស TKP ដែរនោះ មនុស្សរាប់រយនាក់បានដើរក្បួនពីទីលាន Taksim ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ទៅកាន់តំបន់ Dolmabahce។ ក្រៅពីនេះ ក៏មានបាតុកម្ម​ដាច់ដោយឡែកចំនួនពីរផ្សេងទៀត ដែលរៀបចំឡើងដោយក្រុមឆ្វេងនិយមនៅក្នុងស្រុក Kadikoy ផងដែរ។ ទោះបីជាមានវត្តមានប៉ូលិសយ៉ាងច្រើនកុះករក៏ដោយ ក៏មិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងអំឡុងពេលធ្វើបាតុកម្មនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនោះទេ។

អគ្គលេខាធិការគណបក្ស TKP លោក Kemal Okuyan បាននិយាយថា «យើងបានជួបជុំគ្នានៅថ្ងៃនេះក្នុងតំបន់ជាច្រើននៃប្រទេសតួកគី ដើម្បីតវ៉ាប្រឆាំងនឹងណាតូ។ យើងបាននិយាយថា យើងនឹងមិនប្រគល់ទីក្រុង​អង់ការ៉ាទៅឲ្យអ្នកគាំទ្រណាតូឡើយ ហើយយើងនឹងមិនបណ្តោយឲ្យទីក្រុងអង់ការ៉ានៅស្ងៀមនោះទេ។ យើងបានសម្រេចការសន្យានោះហើយ»។

ទោះជាយ៉ាងណា រដ្ឋាភិបាលមិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញការធ្វើបាតុកម្ម ឬការឃាត់ខ្លួនទាំងនេះនៅឡើយទេ។

កាលពីខែមុន អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន ១០៣នាក់ ដែលជាផ្នែកមួយនៃការវាយឆ្មក់ប្រឆាំងនឹងភេរវកម្មនៅក្នុងទីក្រុងអង់ការ៉ា ដែលនៅក្នុងនោះមនុស្សសរុបចំនួន ២២៥នាក់ត្រូវបានឃាត់ខ្លួន។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្ស ៣៩នាក់ផ្សេងទៀត រួមមានអ្នកសារព័ត៌មានមកពីស្ថាប័នឯករាជ្យ សកម្មជន និងអ្នកសិក្សាស្រាវជ្រាវ ត្រូវបានឃាត់ខ្លួនក្នុងការវាយឆ្មក់ប្រឆាំងនឹងភេរវកម្មនៅទូទាំងប្រទេស។

សូមជម្រាបជូនថា តួកគីនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍បណ្តាមេដឹកនាំមកពីប្រទេសជាសមាជិកទាំង ៣២ ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីដៃគូរបស់ណាតូ នៅក្នុងទីក្រុងអង់ការ៉ា សម្រាប់កិច្ចប្រជុំកំពូលមួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ និងថ្ងៃពុធខាងមុខ។ ជាក់ស្ដែង អាជ្ញាធរបានបង្កើនវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងនៅទូទាំងរដ្ឋធានីរបស់តួកគី មុនពេលជំនួបនេះចាប់ផ្តើម ដោយក្នុងនោះមានការហាមឃាត់ការធ្វើបាតុកម្ម ការដាក់រនាំងបិទផ្នែកធំៗនៃទីក្រុង និងការបិទផ្លូវថ្នល់នានា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ​អាជ្ញាធរតួកគី ​​ចាប់ឃាត់ខ្លួន​មនុស្សជាង ១០០នាក់ដែល​ធ្វើ​បាតុកម្មប្រឆាំងណាតូ មុនកិច្ចប្រជុំ​កំពូល​​​ណាតូ​​ appeared first on Kampuchea Thmey Daily.

​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​
ប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា «កំពុងដើរតាមគន្លងរបស់ហ៊ីត្លែរ» ក្រោយមេដឹកនាំអ៊ីស្រាអែល បានចោទប្រកាន់មេដឹកនាំ​តួកគី​ថា ជាមេដឹកនាំ​ផ្ដាច់ការប្រឆាំងជនជាតិជ្វីហ្វ ដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិឃើដ។

ប្រធានាធិបតីតួកគី Recep Tayyip Erdogan និងលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបភាព៖Reuters)

មេដឹកនាំតួកគី​ដែល​​ប្រឆាំ​ង​​​សកម្មភាព​របស់​​អ៊ីស្រាអែល​​រូបនេះ បានប្រកាសក្ដែងៗថា៖ «អ្នកដែលដើរតាមគន្លងរបស់ហ៊ីត្លែរ មិនគួរភ្លេចឡើយថា ជោគវាសនារបស់ពួកគេនឹងទៅជាយ៉ាងណា ពោលគឺនឹងដូចទៅនឹងមេដឹកនាំផ្តាច់ការដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រ»។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន timesofisrael ។

លោក ត្រូវបាន​ស្រង់សម្តី ដូច​និយាយថា «សន្តិសុខរបស់តួកគី មិនមែនចាប់ផ្តើមត្រឹមតែនៅក្នុងខេត្ត Hatay (ខេត្តភាគខាងត្បូងបំផុតរបស់តួកគី) នោះទេ ប៉ុន្តែវាចាប់ផ្តើមតាំងពីក្រុង Aleppo ក្រុង Damascus និងក្រុងបេរូត » ដោយ លោកបានព្រមានថា តួកគី «នឹងមិនអត់ឱនចំពោះការបង្ខំឲ្យទទួលយកការណ៍ពិតណាមួយ នៅក្នុងបណ្តាប្រទេសជិតខាងរបស់យើងឡើយ» ដែលឃ្លានេះត្រូវបានគេយល់ថា សំដៅដល់ការដែលអ៊ីស្រាអែល កំពុងបង្កើតតថភាពថ្មីៗដោយបង្ខំនៅលើសមរភូមិ ដែលមិនអាចកែប្រែវិញបាន។

លោក Erdogan បានបន្ថែមទៀតថា «ស្ថិតក្រោមរដ្ឋបាលបច្ចុប្បន្ន អ៊ីស្រាអែលបានក្លាយទៅជារោងចក្រផលិតទុក្ខវេទនា ដែលដើរទៅមុខបានដោយសារតែឈាម និងទឹកភ្នែកតែប៉ុណ្ណោះ ព្រមទាំងមិនបានបង្កើតអ្វី ក្រៅពីអស្ថិរភាព និងភាពវឹកវរឡើយ» ហើយលោកក៏បានប្តេជ្ញាថា នឹងធានាឲ្យបានថាក្រុមអ្នកប្រព្រឹត្តការកាប់សម្លាប់រង្គាលបែបនេះ ត្រូវតែមកទទួលខុសត្រូវចំពោះមុខច្បាប់។

ការប៉ះទង្គិចពាក្យសម្តីចុងក្រោយបង្អស់នេះ បានផ្ទុះឡើងបន្ទាប់ពីលោក  Erdogan កាលពីថ្ងៃពុធ បានលើកឡើងថា សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ និងស៊ីរី គឺជាការគំរាមកំហែងដល់សន្តិសុខរបស់តួកគី។ ទោះជាយ៉ាងណា  លោក ណេតាន់យ៉ាហ៊ូ  បានវាយបកវិញ ដោយបានប្តេជ្ញាចិត្តថា នឹងបន្តសកម្មភាពយោធានៅគ្រប់ទីកន្លែងដែលចាំបាច់ ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខពីសំណាក់ប្រទេសអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តជញ្ជក់ឈាមរបស់ខ្លួន។

លោក  ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា  មេដឹកនាំផ្ដាច់ការប្រឆាំងជនជាតិជ្វីហ្វ គឺជាលោក Erdogan ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិឃើដ គាំទ្រអង្គការភេរវករហាម៉ាស ជិះជាន់ប្រជាជនខ្លួនឯង និងចាប់គូប្រជែងនយោបាយដាក់គុកនោះ គឺជារូបភាពបុគ្គលចុងក្រោយគេបង្អស់ ដែលគ្មានសិទ្ធិមកប្រដៅអ៊ីស្រាអែលអំពីរឿងសីលធម៌ឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ណេតាន់យ៉ាហ៊ូ ​ជំរុញឲ្យ​ប្រជាជនលីបង់ រួមដៃជាមួយ អ៊ីស្រាអែល កម្ចាត់​ក្រុមហេសបូឡា​

The post ​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី តួកគី ប្រាប់ ត្រាំ ថា បញ្ហាប្រឈមរវាងអាមេរិក និងអ៊ីរ៉ង់ អាចដោះ​ស្រាយបាន
ការប្រកាស​របស់​ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធទី២០ ខែឧសភា ថា លោករីករាយចំពោះការបន្តពន្យារពេលនៃបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ដោយជឿជាក់ថា បញ្ហាប្រឈមនានារវាងភាគីទាំងពីរ អាចដោះស្រាយបាន។

លោក ត្រាំ និង ប្រធានាធិបតីតួកគី លោក Recep Tayyip (រូបភាព៖Reuters)

តួកគី ដែលជាសមាជិករបស់អង្គការណាតូ និងមានព្រំប្រទល់ជាប់​ប្រទេស​អ៊ីរ៉ង់ បាននិងកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ​ជាមួយទីក្រុងវ៉ាស៊ីនតោន​ និង​ ទីក្រុងតេហេរ៉ង់ រួមទាំងភាគីសម្របសម្រួលប៉ាគីស្ថាន ដើម្បីស្វែងរកកិច្ចបញ្ចប់នៃសង្រ្គាម​នេះ។ តួកគីក៏បានអំពាវនាវឲ្យបញ្ឈប់ជម្លោះ និងបានជួយបញ្ជូនសារទៅវិញទៅមករវាងភាគីទាំងសងខាងផងដែរ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។

ការិយាល័យប្រធានាធិបតីតួកគី បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅក្នុងជំនួបតាមទូរស័ព្ទ​នោះ ប្រធានាធិបតីរបស់យើង បានចាត់ទុកការសម្រេចចិត្តពន្យារពេលបទឈប់បាញ់ នៅក្នុងតំបន់ជម្លោះនៃភូមិភាគរបស់យើងថា ជាការវិវត្តន៍ដ៏វិជ្ជមានមួយ និងជឿជាក់ថា ដំណោះស្រាយសមស្របណាមួយចំពោះបញ្ហាវិវាទទាំងឡាយ គឺអាចទៅរួច»។

ប្រភពដដែល បានបន្ថែមថា លោក Erdogan បានហៅស្ថិរភាពដែលទើបនឹងកើតមានឡើងវិញនៅក្នុងប្រទេសស៊ីរីថាជា «សមិទ្ធផលដ៏សំខាន់» សម្រាប់តំបន់ ហើយលោកក៏បានជំរុញឲ្យមានវិធានការនានា ដើម្បីបង្ការកុំឲ្យស្ថានភាពនៅក្នុងប្រទេសលីបង់កាន់តែដុនដាបទៅៗ ចំពេលដែលការប្រយុទ្ធគ្នាយ៉ាងបន្តបន្ទាប់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែបន្ត។

លើសពីនេះ លោក Erdogan ក៏បានជម្រាបជូនលោក ត្រាំ ផងដែរថា ការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងអង់ការ៉ា (Ankara) នាខែកក្កដាខាងមុខនេះ កំពុងដំណើរការទៅមុខជាធម្មតា ហើយតួកគីកំពុងខិតខំប្រឹងប្រែងដើម្បីឲ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យលើគ្រប់ទិដ្ឋភាពទាំងអស់។ ចំណែកថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីផងដែរ។

ចំណែកឯភាគីលោក ត្រាំ វិញបានចេញការបញ្ជាក់ដែរថា លោកមានការសន្ទនាតាមទូរស័ព្ទ «ដ៏ល្អប្រសើរមួយ» ជាមួយលោក Erdogan ដោយលោកបានបន្ថែមថា អ្នកទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាខ្លាំងណាស់។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ត្រាំ បានថ្លែងថា ការចរចាជាមួយអ៊ីរ៉ង់បានឈានដល់ «ដំណាក់កាលចុងក្រោយហើយ» ប៉ុន្តែលោកក៏បានព្រមានពីការវាយប្រហារបន្ថែមទៀតផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមព្រមព្រៀងលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ត្រាំ នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ទោះបី​​មិនចុះសម្រុង​ក្នុង​សង្រ្គាមអ៊ីរ៉ង់ និងពន្ធគយ

The post ប្រធានាធិបតី តួកគី ប្រាប់ ត្រាំ ថា បញ្ហាប្រឈមរវាងអាមេរិក និងអ៊ីរ៉ង់ អាចដោះ​ស្រាយបាន appeared first on Kampuchea Thmey Daily.

យន្តហោះតួកគី ឆេះកង់ ពេលចុះចតនៅ​នេប៉ាល់ ធ្វើឱ្យផ្អើលឆោឡោពេញទីក្រុង
នា​ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា នេះ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅព្រលានយន្តហោះអន្តរជាតិ Tribhuvan ប្រទេសនេប៉ាល់ នៅពេលដែលយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​តួកគី​អ៊ែរឡាញ បានឆាបឆេះកង់ផ្នែកខាងក្រោមភ្លាមៗ បន្ទាប់ពីចុះចតដល់ដី។

(រូបថត៖ X)

យោងតាម​សារព័ត៌មាន AnewZ ហេតុការណ៍នេះ បានបង្កឱ្យមានការរំខានដល់ប្រតិបត្តិការហោះហើរពេញមួយព្រលានយន្តហោះ ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ចេញទៅអន្តរាគមន៍។

នៅក្នុងស្ថានភាពដ៏អាសន្ននោះ អ្នកដំណើរទាំងអស់ ត្រូវបានជម្លៀសចេញ តាមច្រកទ្វារអាសន្នយ៉ាងប្រញាប់ប្រញាល់បំផុត ដើម្បីសុវត្ថិភាព ស្របពេលដែលកងកម្លាំងពន្លត់អគ្គិភ័យ បានខិតខំយ៉ាងខ្លាំង ដើម្បីបាញ់ពន្លត់អណ្តាតភ្លើង ដែលកំពុងឆាបឆេះនៅត្រង់កង់យន្តហោះ។ លោក Raj Kumar Silwal មន្ត្រីនៅទីនោះបានបញ្ជាក់ថា មនុស្សទាំងអស់នៅលើយន្តហោះប្រភេទ Airbus A333 ដែលហោះហើរមកពីទីក្រុងអ៊ីស្តង់ប៊ុល រួមមានអ្នកដំណើរ ២៧៦នាក់ និងក្រុមការងារយន្តហោះ ១១នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព គ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ។

ដោយសារតែយន្តហោះ បានជួបបញ្ហានៅចំកណ្តាលផ្លូវរត់ (Runway) តែម្តង វាក៏បានបង្ខំឱ្យព្រលានយន្តហោះអន្តរជាតិដ៏សំខាន់របស់នេប៉ាល់មួយនេះ ត្រូវផ្អាកការហោះឡើង និងការចុះចតរបស់យន្តហោះផ្សេងៗជាបណ្តោះអាសន្ន។ លោក Gyanendra Bhul មន្ត្រីព័ត៌មាននៃអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ បានឱ្យដឹងថា បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបានទាំងស្រុង ក្រុមការងារបច្ចេកទេស កំពុងប្រញាប់ប្រញាល់អូសយន្តហោះនោះចេញពីផ្លូវរត់ទៅកាន់កន្លែងចត ដើម្បីអាចបើកដំណើរការព្រលានយន្តហោះឡើងវិញបានក្នុងពេលឆាប់ៗ៕

ប្រែសម្រួល៖ ឈាង

The post យន្តហោះតួកគី ឆេះកង់ ពេលចុះចតនៅ​នេប៉ាល់ ធ្វើឱ្យផ្អើលឆោឡោពេញទីក្រុង appeared first on Kampuchea Thmey Daily.