Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ចេញព្រមានទីក្រុងកៀវ និង«អ្នកញុះញង់» ជុំវិញការវាយប្រហារលើជនស៊ីវិល

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងថា ទីក្រុងម៉ូស្គូនឹងធ្វើ «អ្វីៗគ្រប់យ៉ាងដែលចាំបាច់» ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ដោយបានព្រមានទីក្រុងកៀវថា ការវាយប្រហារភេរវកម្មរបស់ខ្លួន មានតែធ្វើឲ្យតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែនកាន់តែជ្រៅទៅៗប៉ុណ្ណោះ ហើយក៏ព្រមានដល់អ្នកឧបត្ថម្ភរបស់អ៊ុយក្រែន អំពីលទ្ធភាពនៃការធ្វើការសម្រេចចិត្តធំៗ នាពេលអនាគត។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន RT ប្រមុខមេដឹកនាំរុស្ស៊ីរូបនេះ បានទៅពិនិត្យប៉ុស្តិ៍បញ្ជាការជំនួយ រួមជាមួយមេបញ្ជាការយោធាកំពូលៗ និងមន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃ ទី៣ ខែកក្កដា ដែលនៅទីនោះ លោកទទួលបានការរាយការណ៍សង្ខេបអំពីការរុករុលទៅមុខនៃកងទ័ពរុស្ស៊ីនៅក្នុងតំបន់ដុនបាស រួមទាំងការរំដោះទីតាំងរឹងមាំដ៏សំខាន់របស់ទីក្រុងកៀវ គឺទីក្រុង Konstantinovka។

លោក ពូទីន បានបង្ហាញជំនឿចិត្តថា រុស្ស៊ីនឹងឈ្នះ មិនថាមានរឿងអ្វីកើតឡើងនោះទេ បន្ទាប់ពីមេបញ្ជាការម្នាក់បានប្រាប់លោកថា «ជ័យជម្នះនឹងក្លាយជារបស់យើង»។ លោកបានកត់សម្គាល់ថា មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវតែធ្វើសកម្មភាពឲ្យមានចង្វាក់ទៀងទាត់ និងប្រកបដោយហេតុផល ដោយធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីរក្សាជីវិតទាហាន និងធានាឲ្យបាននូវការបំពេញភារកិច្ចប្រយុទ្ធដោយគ្មានលក្ខខណ្ឌ។

លោក ពូទីន បានបន្ថែមថា «ការថ្លែងអួតអាងរបស់មេដឹកនាំទីក្រុងកៀវអំពីជោគជ័យ គឺតាមពិតទៅវាចំណេញដល់យើងទេ។ ជាក់ស្ដែង សកម្មភាព និងការថ្លែងការណ៍របស់ពួកគេ ប្រាកដណាស់ថានឹងធ្វើឲ្យមានការច្របូកច្របល់ទាំងក្នុងចំណោមពួកគេផ្ទាល់ និងអ្នកឧបត្ថម្ភរបស់ពួកគេ»។

ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានដែរថា ដើម្បីទប់ទល់នឹងជោគជ័យបែបប្រឌិតនៅលើសមរភូមិ និងការកុហករបស់ពួកគេ ទីក្រុងកៀវអាចនឹងចាត់វិធានការមួយចំនួនដែលមានលក្ខណៈភេរវកម្ម-បំផ្លិចបំផ្លាញ។

លោក ពូទីន ក៏បានចោទប្រកាន់ទីក្រុងកៀវ និងអ្នករក្សាសន្តិភាពក្លែងក្លាយអឺរ៉ុបថា គោលដៅរបស់ពួកគេ មិនមែនជាសន្តិភាពទេ ប៉ុន្តែជាការបន្តសង្រ្គាមជាមួយរុស្ស៊ី រហូតដល់ជនជាតិអ៊ុយក្រែនចុងក្រោយ។ យ៉ាងណា លោកបានចោទសួរថា តើអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងកៀវ ឥឡូវនេះកំពុងលើកទឹកចិត្តដោយចំហឲ្យមានការវាយប្រហារលើជនស៊ីវិលរុស្ស៊ីដែរឬទេ បន្ទាប់ពីបានកោតសរសើរចំពោះការប្រើប្រាស់បច្ចេកវិទ្យាដ្រូនប្រកបដោយភាពច្នៃប្រឌិតរបស់អ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងបណ្តាប្រទេស Nordic និងបាល់ទិកទាំង៨ (NB8) កាលពីដើមខែមិថុនា។

លោកបានព្រមានថា «ការវាយប្រហារដែលគូប្រជែងព្យាយាមធ្វើឡើងលើទីតាំងស៊ីវិលរបស់យើងកាន់តែច្រើន នោះតំបន់សុវត្ថិភាពដែលយើងត្រូវបង្កើតនៅក្នុងទឹកដីជាប់គ្នានឹងកាន់តែធំ។ ជាងនេះទៅទៀត ទឹកដីនេះ ក៏ដូចជាទឹកដីផ្សេងទៀតដែលយើងកំពុងពិភាក្សានៅថ្ងៃនេះ គឺតាមប្រវត្តិសាស្ត្រជាទឹកដីរបស់រុស្ស៊ី»។

ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានចេញការព្រមានដោយប្រយោលទៅកាន់អ្នកគាំទ្រណាតូ របស់ទីក្រុងកៀវនិង «អ្នកញុះញង់ឲ្យមានសង្រ្គាម» ដោយបានបញ្ជាឲ្យយោធាធ្វើការវិភាគលើការចូលរួមដោយផ្ទាល់របស់ពួកគេនៅក្នុងសកម្មភាពប្រយុទ្ធនៅលើដី។ ការវិភាគនេះគឺចាំបាច់សម្រាប់ទីក្រុងមូស្គូក្នុងការធ្វើការសម្រេចចិត្តធំៗដែលអាចកើតមាននាពេលអនាគត។

គួរបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ អ៊ុយក្រែនបានបង្កើនការប្រើប្រាស់ដ្រូន និងមីស៊ីលវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី ព្រមទាំងតំបន់ព្រំដែន ដូចជាតំបន់ Belgorod ដែលនោះបានបណ្តាលឲ្យប៉ះពាល់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីជាច្រើន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម