Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​ណាតូ ត្រៀមបង្ហាញកិច្ចព្រមព្រៀងអាវុធខ្នាតធំ ចំពោះ​លោក ត្រាំ នៅលើទឹកដីតួកគី

បានផុស

នៅ

មេដឹកនាំណាតូ មានផែនការប្រកាសពីកិច្ចព្រមព្រៀងទិញដូរអាវុធ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ នៅទីក្រុងអង់ការ៉ា នៃប្រទេសតួកគីក្នុងថ្ងៃទី ៧ ខែកក្កដា ដើម្បីបង្ហាញថា ពួកគេកំពុងយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់អាមេរិក ក្នុងការបង្កើនការចំណាយលើការការពារទ្វីបអឺរ៉ុប មុនពេលចូលរួមជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលមួយ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Reuters, បណ្តារដ្ឋាភិបាលអឺរ៉ុបនឹងប្រកាសអំពីកិច្ចព្រមព្រៀងទាំងនេះ នៅក្នុងវេទិកាឧស្សាហកម្ម​ការពារជាតិណាតូ មុនពេលលោក ត្រាំ បាន​ទៅ​​ដល់ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan និងចូលរួមជាមួយមេដឹកនាំដទៃទៀតនៃសម្ព័ន្ធភាពយោធាមួយនេះ សម្រាប់កិច្ចប្រជុំកំពូល ដែលនឹងចាប់ផ្តើមដោយពិធីលាងសាយភោជន៍នៅល្ងាចថ្ងៃអង្គារ។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានថ្លែងកាលពីថ្ងៃទី៦ ខែកក្កដា ថា ភាគីអឺរ៉ុបបានបង្កើតការកើនឡើង យ៉ាងខ្លាំងក្លាគួរឲ្យភ្ញាក់ផ្អើល លើការចំណាយលើវិស័យការពារជាតិ ដែលមួយផ្នែកដោយសារតែការភ័យខ្លាចចំពោះរុស្ស៊ី ចាប់តាំងពីការវាយលុកចូលអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប៉ុន្តែក៏ដោយសារតែលោក ត្រាំ បានប្រើប្រាស់ វិធានការជំរុញយ៉ាងខ្លាំងក្លាបំផុត ក្នុងការលើកទឹកចិត្តពួកគេឲ្យធ្វើដូច្នេះ។

លោក Rutte បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអង់ការ៉ា កាលពីមុនថ្ងៃបើកកិច្ចប្រជុំកំពូលថា «ឥឡូវនេះ យើងកំពុងបង្កើតសម្ព័ន្ធភាពមួយដែលមានចីរភាព ដែលអាមេរិកដឹងថា វាជាកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ»។

លោកក៏បានគូសបញ្ជាក់កាលពីខែមុនថា បណ្តាប្រទេសសមាជិកណាតូនៅអឺរ៉ុប និងកាណាដា បានចំណាយថវិកាបន្ថែមរហូតដល់ ៩០ ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំ ២០២៤ ដែលធ្វើឲ្យការចំណាយសរុបកើនឡើងដល់ជាង ៥៧០ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រហែល ២០% ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។

ចាប់តាំងពីអាណត្តិដំបូងរបស់ ត្រាំ លោកតែងតែចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថាជា «អ្នកជិះហ្វ្រី» ដោយពឹងផ្អែកទាំងស្រុងលើកម្លាំងយោធានិងថវិការបស់អាមេរិកដើម្បីការពារខ្លួន។ ភាពរកាំរកូសចុងក្រោយបង្អស់ដែលធ្វើឲ្យលោកក្តៅក្រហាយខ្លាំង គឺកើតឡើងបន្ទាប់ពីអាមេរិកផ្ទុះសង្គ្រាមយោធាជាមួយអ៊ីរ៉ង់។ ក្នុងអំឡុងពេលសង្គ្រាមនោះ បណ្តាប្រទេសអឺរ៉ុបជាច្រើនបានដាក់ការរឹតបន្តឹង មិនអនុញ្ញាតឲ្យកងទ័ពអាមេរិកប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានទ័ពដែលស្ថិតនៅក្នុងប្រទេសរបស់ពួកគេដើម្បីទៅវាយប្រហារអ៊ីរ៉ង់ឡើយ។ ចំណុចនេះធ្វើឲ្យ ត្រាំ ចាត់ទុកថាអឺរ៉ុប «មិនស្មោះត្រង់» និងមិនជួយអាមេរិកក្នុងគ្រាអាសន្ន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម