ប្រទេសលីបង់ Archives - Kampuchea Thmey Daily

ទីប្រឹក្សាប្រធានាធិបតី លីបង់ ទាមទារក្រុមហេសបូឡារំសាយអាវុធ និង ឲ្យ​អ៊ីស្រាអែល ដកទ័ពជាបន្ទាន់
ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់ប្រធានាធិបតីលីបង់ បានថ្លែងកាលពីថ្ងៃទី៩ ខែកក្កដា ថា មានការព្រមព្រៀងគ្នាយ៉ាងទូលំទូលាយនៅលីបង់ លើភាពចាំបាច់ក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ព្រមទាំងបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធលើអ៊ីស្រាអែលឲ្យដកទ័ពចេញពីទឹកដីលីបង់ទាំងស្រុង។

រូបភាព៖Reuters

យោងតាមសារព័ត៌មាន alarabiya, លោក Jean Aziz ទីប្រឹក្សានយោបាយរបស់ប្រធានាធិបតីលីបង់ លោក Joseph Aoun បានថ្លែងនៅក្នុងស្ថាប័ន Chatham House ក្នុងទីក្រុងឡុងដ៍ថា មនុស្សគ្រប់គ្នាទូទាំងប្រទេសយល់ស្របលើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាអាវុធរបស់ក្រុមហេសបូឡា។ លោកបានរៀបរាប់ថា ការរំសាយអាវុធរបស់ក្រុមហេសបូឡា គឺជាដំណើរការបីដំណាក់កាល ដែលហៅកាត់ថា «DDR» (ការរំសាយអាវុធ, ការរំសាយកងទ័ព, និងការធ្វើសមាហរណកម្មឡើងវិញ) ដើម្បីបំប្លែងក្រុមប្រដាប់អាវុធក្រៅរដ្ឋាភិបាលមួយនេះ ឲ្យទៅជាតួអង្គស៊ីវិល ឬតួអង្គនយោបាយវិញ។

លោកក៏បានពន្យល់ថា ក្រុមហេសបូឡាមិនមែនជាក្រុមទាហានស៊ីឈ្នួល មកពីក្រៅប្រទេសនោះទេ ពួកគេគឺជាប្រជាជនលីបង់ ដែលឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបោះទុនរាប់សិបលានដុល្លារ អស់រយៈពេល ៤០ឆ្នាំមកហើយ ក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យា មនោគមវិជ្ជា ការអប់រំ សាលារៀន មន្ទីរពេទ្យ និងការកសាងសង្គមទាំងមូលសម្រាប់សហគមន៍ឥស្លាមស៊ីអ៊ីត (Shia)។

យោងតាមលោក Aziz  សហគមន៍អន្តរជាតិ ជាពិសេសអាមេរិក និងបណ្តាប្រទេសឈូងសមុទ្រ ត្រូវតែគាំទ្រការទាមទាររបស់ទីក្រុងបេរូត ឲ្យអ៊ីស្រាអែលដកទ័ពចេញពីលីបង់ទាំងស្រុង ទើបការរំសាយអាវុធរបស់ក្រុមហេសបូឡាអាចទៅរួច។ លោកបានសង្កត់ធ្ងន់ថា «យើងមិនអាចរំសាយកងទ័ពហេសបូឡាបានឡើយ ដរាបណានៅតែមានការកាន់កាប់របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់»។ លោកបានបន្ថែមថា លក្ខខណ្ឌទីពីរ គឺអ៊ីស្រាអែលត្រូវតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយដ៏ទូលំទូលាយលើបញ្ហាប៉ាឡេស្ទីន។

លោកបានអះអាងបន្ថែមថា ក្រោយការរំសាយអាវុធ វានឹងក្លាយជារឿងងាយស្រួល ដោយកងទ័ពជាតិលីបង់ (LAF) នឹងគ្រប់គ្រងទឹកដីលីបង់ទាំងអស់។ លោកជឿជាក់ថា រដ្ឋលីបង់អាចពង្រឹងខ្លួនឯង និងធ្វើឲ្យក្រុមប្រដាប់អាវុធក្រៅរដ្ឋាភិបាលចុះខ្សោយក្នុងរយៈពេលពី ១ ទៅ ៣ឆ្នាំ។ ជាក់ស្ដែង  ក្នុងអំឡុងពេលនេះ កងទ័ពលីបង់ត្រូវតែគ្រប់គ្រងព្រំដែន និងជាអ្នកសម្រេចចិត្តតែមួយគត់លើរឿងសង្គ្រាម និងសន្តិភាព ដើម្បីកុំឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល មានលេសក្នុងការបន្តបំផ្លិចបំផ្លាញភាគខាងត្បូងលីបង់ ដូចដែលលោកកំពុងធ្វើនៅពេលនេះទៀតឡើយ។

គួររម្លឹកថា ក្រុមហេសបូឡាបានចាប់ផ្តើមវាយប្រហារលើអ៊ីស្រាអែលតាំងពីខែតុលា ឆ្នាំ២០២៣ ដើម្បីគាំទ្រតំបន់ហ្គាហ្សា។ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងឆ្នាំ២០២៤ ក៏ដោយ ប៉ុន្តែការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញយ៉ាងខ្លាំងក្លានៅឆ្នាំ២០២៦ នេះ បន្ទាប់ពីក្រុមហេសបូឡាបានបាញ់មីស៊ីលស្រោចលើអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ច្រឡំមាត់ហៅអ៊ីរ៉ង់ថា «ជប៉ុន» និងហៅ  លោក ហ្សេលេនស្គី ថា «ពូទីន» ផ្អើលពេញកិច្ចប្រជុំណាតូ

The post ទីប្រឹក្សាប្រធានាធិបតី លីបង់  ទាមទារក្រុមហេសបូឡារំសាយអាវុធ និង ឲ្យ​អ៊ីស្រាអែល ដកទ័ពជាបន្ទាន់ appeared first on Kampuchea Thmey Daily.

អាមេរិក ត្រៀមផ្តល់ខ្នងបង្អែកដល់ប្រធានាធិបតី លីបង់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សេតវិមាន
មន្ត្រីសេតវិមានម្នាក់ បានប្រាប់សារព័ត៌មាន Al Arabiya កាលពីថ្ងៃទី៧ ខែកក្កដា ថា ប្រធានាធិបតីលីបង់ លោក Joseph Aoun នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សេតវិមាន ដើម្បី​ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី ២១ ខែកក្កដា ខាងមុខ។

ប្រធានាធិបតីលីបង់ លោក Joseph Aoun (រូបភាព៖Reuters)

លោក  David Daoud សមាជិកជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ (FDD) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា លោក ត្រាំ កំពុងព្យាយាមពង្រឹងឋានៈ និងជំហររបស់ប្រធានាធិបតីលីបង់នៅក្នុងប្រទេស ដែលនេះជាការផ្តល់ការគាំទ្រ និងខ្នងបង្អែកយ៉ាងពិតប្រាកដពីសំណាក់អាមេរិក។

ស្ថិតក្នុងបរិបទនេះ លោក Daoud បានវាយតម្លៃថា ការអញ្ជើញលោក Aoun ទៅកាន់សេតវិមាន គួរតែត្រូវបានចាត់ទុកជាសិទ្ធិពិសេសមួយជាជាងរឿងធម្មតា ដោយលោកបានធ្លាប់អះអាងថា ទីក្រុងបេរូត មិនទាន់បានបំពេញតាមការប្តេជ្ញាចិត្តជាយូរមកហើយរបស់ខ្លួន ក្នុងការរំសាយអាវុធក្រុមហេសបូឡានៅឡើយទេ។

លោក  Daoud ក៏បានគូសបញ្ចាក់ទៀតថា រដ្ឋលីបង់មិនត្រឹមតែបានបរាជ័យក្នុងការបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចក្រោមសន្ធិសញ្ញាសម្របសម្រួលដោយអាមេរិកជាច្រើន រួមមានការប្រឈមមុខ និងរំសាយអាវុធក្រុមហេសបូឡាដ៏រឹងរូសនោះទេ។ ប៉ុន្តែសូម្បីតែពេលនេះ លោក Aoun ខ្លួនឯង នៅតែបន្តប្រកាន់ជំហរចរចាជាមួយក្រុមនេះជុំវិញឃ្លាំងអាវុធរបស់ពួកគេ ដែលទង្វើនេះមានតែជួយឲ្យក្រុមហេសបូឡាអាចស្តារកម្លាំងឡើងវិញបានតែប៉ុណ្ណោះ។

នៅពេលសួរថា តើទីក្រុងវ៉ាស៊ីនតោនគួរទាមទារអ្វីខ្លះពីលោក  Aoun, លោកបានឆ្លើយថា ប្រធានាធិបតីលីបង់ត្រូវតែបង្ហាញឲ្យឃើញថា ហេតុអ្វីបានជាការចរចាលើកនេះនឹងផ្តល់លទ្ធផលខុសពីមុន និង ត្រូវតែបង្ហាញពីជម្រើសការពារសុវត្ថិភាពរបស់លីបង់ ដើម្បីធានាឲ្យបាននូវការរំសាយអាវុធរបស់ក្រុមហេសបូឡា ក្នុងករណីដែលក្រុមនេះនៅតែបន្តបដិសេធមិនព្រមធ្វើដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក Aoun ទៅកាន់សេតវិមាន ហើយក៏ជាលើកដំបូងបង្អស់សម្រាប់ប្រធានាធិបតីលីបង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ កាលពីអាណត្តិទីមួយរបស់លោក ត្រាំ អតីតនាយករដ្ឋមន្ត្រី លោក Saad Hariri គឺជាមន្ត្រីជាន់ខ្ពស់លីបង់ចុងក្រោយគេ ដែលបានទៅបំពេញទស្សនកិច្ចនៅទីនោះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក Qalibaf៖ សន្តិភាពនៅ លីបង់ មិនអាចទៅរួចឡើយ បើគ្មានការចូលរួមដោយផ្ទាល់ពី អ៊ីរ៉ង់

The post អាមេរិក ត្រៀមផ្តល់ខ្នងបង្អែកដល់ប្រធានាធិបតី លីបង់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សេតវិមាន appeared first on Kampuchea Thmey Daily.

លោក Qalibaf៖ សន្តិភាពនៅ លីបង់ មិនអាចទៅរួចឡើយ បើគ្មានការចូលរួមដោយផ្ទាល់ពី អ៊ីរ៉ង់
ប្រធានសភា និងជាប្រមុខក្រុមចរចាក្នុងប្រទេសអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បានលើកឡើងថា ទីបំផុតសត្រូវ បានដឹងច្បាស់ហើយថា ការបង្កើតសន្តិភាពនៅលីបង់ និងតំបន់មជ្ឈិមបូព៌ាទាំងមូល គឺមិនអាចទៅរួចឡើយ បើគ្មានការចូលរួមដោយផ្ទាល់ពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។

លោក Qalibaf  នៅក្នុងជំនួបកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ជាមួយលោក Muhammad Fneish ដែលជាសមាជិកជាន់ខ្ពស់នៃចលនាតស៊ូហេសបូឡា (រូបភាព៖ISNA)

លោក Qalibaf បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ជាមួយលោក Muhammad Fneish ដែលជាសមាជិកជាន់ខ្ពស់នៃចលនាតស៊ូហេសបូឡារបស់លីបង់ ដែលបានធ្វើដំណើរមកកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលនៃបដិវត្តន៍ឥស្លាម Ayatollah Seyyed Ali Khamenei ។ នេះបើយោងតាមទីភ្នាកងារសារព័ត៌មាន Beirut។

នៅក្នុងការស្វាគមន៍ចំពោះគណៈប្រតិភូលីបង់ លោក Ghalibaf បានរំលឹកពីការយល់ដឹងយ៉ាងស៊ីជម្រៅ និងយូរអង្វែងរបស់លោក ចំពោះការវិវត្តរបស់លីបង់ ដោយកត់សម្គាល់ថា ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរបស់ក្រុមហេសបូឡា នៅក្នុងសង្គ្រាមនាពេលថ្មីៗនេះ បានកត់សម្គាល់នូវចំណុចរបត់ប្រវត្តិសាស្ត្រមួយ និងបានបង្ហាញឲ្យពិភពលោកទាំងមូលឃើញពីចំណងទាក់ទងដែលមិនអាចបំបែកបានរវាងក្រុមតស៊ូនានា និងប្រទេសអ៊ីរ៉ង់។ នេះក៏បានបង្ហាញឃើញថា សន្តិភាពនៅក្នុងតំបន់អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមពីអ៊ីរ៉ង់តែប៉ុណ្ណោះ។

ប្រធានសភារូបនេះបានសង្កត់ធ្ងន់ថា ការគាំទ្រដល់សម្ព័ន្ធភាពនយោបាយជាទូទៅ និងជាពិសេសក្រុមហេសបូឡា នៅតែជាកាតព្វកិច្ចឥស្លាម និងបដិវត្តន៍ដ៏ម៉ឺងម៉ាត់សម្រាប់ទីក្រុងតេហេរ៉ង់។ លោក Ghalibaf បានគូសបញ្ជាក់ថា «ដោយសារតែអាមេរិកមានចរិតលក្ខណៈមិនអាចទុកចិត្តបាន និងមិនអាចជឿជាក់បានតាំងពីកំណើត យើងបានរក្សានូវបន្ទាត់ក្រហមដ៏ម៉ឺងម៉ាត់ និងប្រកបដោយគោលការណ៍ពេញមួយដំណើរការចរចា ដោយក្នុងនោះសន្តិសុខរបស់លីបង់ និងសម្ព័ន្ធភាព ស្ថិតនៅចំណុចកំពូលបំផុត»។

ជាក់់ស្ដែង នៅក្នុងការទម្លាយព័ត៌មានលម្អិតទាក់ទងនឹងការទូតនៃកិច្ចព្រមព្រៀងទីក្រុងអ៊ីស្លាម៉ាបាដ លោក Ghalibaf បានបង្ហើបថា «មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្រូវការចម្បង និងមិនអាចកែប្រែបានរបស់យើង គឺការបញ្ចូលនូវយន្តការច្បាស់លាស់មួយដើម្បីបញ្ឈប់សង្គ្រាមប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងជួរមុខ ។ យើងក៏បានសង្កត់ធ្ងន់ជាពិសេស លើបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់លីបង់ផងដែរ។

ជាការឆ្លើយតប មេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Mohammad Fneish បានថ្លែងអំណរគុណដល់លោក Ghalibaf សម្រាប់តួនាទីយ៉ាងសកម្មរបស់លោកនៅលើសម្ព័ន្ធភាពការទូត ដោយបានថ្លែងថា «យើងមិនចាត់ទុកខ្លួនឯងជាភ្ញៀវនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែយើងគឺជាផ្នែកសរីរាង្គមួយនៃបដិវត្តន៍ឥស្លាម។ មេដឹកនាំដែលបានពលី គឺជាគ្រូបង្វឹក និងជាអ្នកណែនាំក្នុងការវិវត្តរបស់ក្រុមហេសបូឡា ហើយក៏ជាមេដឹកនាំសម្រាប់ប្រជាជាតិឥស្លាមទាំងមូលផងដែរ»។

សូមជម្រាបជូនថា ក្រុមហេសបូឡា គឺជាចលនានយោបាយ និងយោធាស៊ីអ៊ីតដ៏មានឥទ្ធិពលមួយនៅលីបង់ ដែលត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ អាវុធ និងការបណ្តុះបណ្តាលយ៉ាងខ្លាំងក្លាពីសំណាក់អ៊ីរ៉ង់។ ក្រោមការគាំទ្រពីអ៊ីរ៉ង់ ក្រុមហេសបូឡាបានធ្វើសង្គ្រាមទ័ពព្រៃប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់អស់រយៈពេលជិត ២ទសវត្សរ៍ រហូតដល់បង្ខំឲ្យកងទ័ពអ៊ីស្រាអែលសម្រេចចិត្តដកថយទាំងស្រុងចេញពីទឹកដីលីបង់ នៅក្នុងឆ្នាំ ២០០០ ដែលនេះជាជោគជ័យយុទ្ធសាស្ត្រដ៏ធំមួយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រធាន​ប្រព័ន្ធ​យុត្តិធម៌​អ៊ីរ៉ង់ លោក Mohseni Ejei ត្រូវ​តែង​ឲ្យ​ដឹកនាំ​មួយអាណត្តិ៥​ឆ្នាំ​​ទៀត

The post លោក Qalibaf៖ សន្តិភាពនៅ លីបង់ មិនអាចទៅរួចឡើយ បើគ្មានការចូលរួមដោយផ្ទាល់ពី អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

​អ៊ីស្រាអែល កោះ​ប្រជុំ​សន្តិសុខ​កំពូល ដើម្បីអនុម័តដក​ទ័ព​​ ពីភាគខាងត្បូង​លីបង់
​បណ្តាញ​សារព័ត៌មាន​អន្តរ​ជាតិ​ជា​ច្រើន ​បាន​​ចុះ​ផ្សាយ​ថា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ គ្រោងចួប​គ្នា ក្នុង​សប្តាហ៍នេះ​​ នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន។​

​​មុន​ជំនួប​​នៃ​មេដឹកនាំ​ទាំង​ពីរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់​យ៉ាហ៊ូ​ បាន​កោះ​ប្រជុំ​សន្តិសុខកម្រិតខ្ពស់​មួយកាលពី​ថ្ងៃអាទិត្យ ដើម្បី​អនុម័ត​ផែន​ការ​ដកទ័ពងអ៊ីស្រាអែល​ នៅ​ភាគ​ខាងត្បូង​ប្រទេស​លីបង់ ក្រោមកិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក។

សារព័ត៌មាន​ Channel 13 របស់​អ៊ីស្រាអែល​ បានឱ្យ​ដឹងនៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦ ថា មន្ត្រីយោធាជាន់​ខ្ពស់និងសន្តិសុខបានចូលរួម​កិច្ចប្រជុំ ផ្តោតលើការកំណត់​តំបន់​ដែលរួមបញ្ចូល​ ក្នុង​ដំណាក់​កាលដក​ទ័ពដំបូង និងយន្តការសម្រាប់អនុវត្ត​ចលនានេះ ដោយសម្របសម្រួលជាមួយ​ភាគីអន្តរជាតិ ជា​ពិសេសអាមេរិក។

នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល លោក ណេតាន់​យ៉ាហ៊ូ ​និង​មន្រ្តី​កំពូល​។ រូបភាព៖ AA

កិច្ចប្រជុំនេះ​កើតឡើងពេល​អ៊ីស្រាអែល និងលីបង់​បន្តទំនាក់​ទំនង​សម្របសម្រួលដោយ​អាមេរិក​លើការរៀបចំ​នៅនឹងកន្លែង រួមទាំងការកំណត់​ តំបន់​គ្មាន​ក្រុម​ហេសបូឡា ដើម្បីការពារ​ការកកិត ឬការគណនា​ខុស​ អំឡុងពេលដំណើរការ​ដកទ័ព។

យ៉ាង​ណា អ៊ីស្រាអែលមិនទាន់ចាប់ផ្តើម​ដកទ័ពចេញពីតំបន់​ដែល​បាន​កំណត់នៅឡើយទេ ដោយភ្ជាប់​ចលនានេះ​ទៅនឹងការធានាថាកងទ័ព​លីបង់ត្រៀម​ខ្លួនរួចជាស្រេច​ ដើម្បីដាក់ពង្រាយនិងគ្រប់គ្រងរួម​ជាមួយនឹងការរៀប​ចំត្រួត​ពិនិត្យ​អន្តរជាតិ។

យោង​តាមប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ KAN របស់អ៊ីស្រាអែល ការដកទ័ពនេះត្រូវបាន​គេរំពឹងថានឹងត្រូវបានអនុវត្ត​បន្តិចម្តងៗ​នៅក្នុង ដំណាក់​កាលសាកល្បង ក្រោយមក​អាចត្រូវបានពង្រីក​ ប្រសិនបើអនុវត្តដោយ​ជោគជ័យ។

មន្ត្រីយោធាអ៊ី​ស្រាអែល និងលីបង់បានចាប់ផ្តើម​កិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក ដើម្បីប​ង្កើតលក្ខណៈវិនិច្ឆ័យ​ច្បាស់លាស់​សម្រាប់តំបន់គ្មាន​ហេសបូឡា​ដែលបានស្នើ​ឡើង មុនពេលការ​សាក​ល្បងដកទ័ពរបស់អ៊ីស្រាអែល​ចេញពីភូមិពីរ​នៅភាគខាងត្បូងលីបង់។

ក្រោមកិច្ច​ព្រមព្រៀងក្របខ័ណ្ឌ​សម្របសម្រួល​ដោយអាមេរិក ចុះហត្ថ​លេខានៅថ្ងៃទី២៦ ខែមិថុនា អ៊ីស្រាអែលបាន​យល់ព្រម​អនុវត្ត​ការ​ដក​ទ័ពបន្តិចម្តងៗចេញពីទឹកដីលីបង់ ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បង​ពីរ។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀងនេះ​មិនបានកំណត់ពេលវេលាសម្រាប់ការដកទ័ព​របស់អ៊ីស្រាអែលពេញលេញ​នោះទេ ហើយ​ភ្ជាប់ការដាក់​ពង្រាយឡើងវិញបន្ថែមទៀត​ទៅនឹងកងទ័ពលីបង់​ដែលទទួលខុសត្រូវ​សន្តិសុខ​ពេញលេញ​ក្នុងតំបន់ដែល​ត្រូវជម្លៀសចេញ និងការរំសាយអាវុធរបស់ក្រុម​ប្រដាប់អាវុធកំពុងប្រតិបត្តិការ​នៅខាងក្រៅការ​គ្រប់គ្រងរបស់រដ្ឋ ដោយ​សំដៅ​ទៅលើ​ក្រុម​ហេសបូឡា៕

សម្រួល៖ ណឺ មិនា

The post ​អ៊ីស្រាអែល កោះ​ប្រជុំ​សន្តិសុខ​កំពូល ដើម្បីអនុម័តដក​ទ័ព​​ ពីភាគខាងត្បូង​លីបង់ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី លីបង់ ប្រកាសថា នឹង​មិនដោះ​ដូរទឹកដីសូម្បី «មួយចំអាម» ឲ្យអ៊ីស្រាអែល ឡើយ
ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) ​នៅ​​ថ្ងៃទី២ ខែកក្កដា បានចេញមុខការពារកិច្ចចរចា ជាមួយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា ទង្វើនេះមិនមែនជាការក្បត់ជាតិឡើយ ហើយលោកក៏នឹងមិនប្រគល់ «ទឹកដីលីបង់សូម្បីតែមួយចំអាម» ទៅឲ្យសត្រូវនោះដែរ។ នេះបើតាមការបញ្ជាក់ពីវិមានប្រធានាធិបតីលីបង់។

ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន(រូបភាព៖Reuters)

ការ​ប្រកាស​​បែបនេះ​របស់​ការិយាល័យ​ប្រធានាធិបតីលីបង់ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃពុធ បានប្រកាសថា កងទ័ពអ៊ីស្រាអែលនឹងបន្តរស់នៅក្នុងតំបន់ដែល​ខ្លួនហៅថា «តំបន់សន្តិសុខ» ក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្គាហ្សា រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាមការចុះផ្សាយពិសារព័ត៌មាន thedefensepost។

កាលពីសប្តាហ៍មុន លីបង់បានចុះហត្ថលេខាលើក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែល ដែល​គាំទ្រដោយសហរដ្ឋ​អាមេរិក ក្នុងគោលបំណងស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ជំហាន​នេះបានជួបប្រទះនឹងការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

ប្រធានាធិបតីលីបង់រូបនេះ បានបន្ថែមថា ទីក្រុងបេរូត បានសម្រេចចិត្តចូលរួមក្នុងកិច្ចពិភាក្សា គឺ ដើម្បីធានាឲ្យបាននូវការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីខ្លួន។ ជាក់ស្ដែង កិច្ចចរចាជាមួយអ៊ីស្រាអែល មិនមែនជា ការក្បត់ជាតិឡើយ ប៉ុន្តែវាគឺជាសង្គ្រាមការទូតមួយ ដែលមិនបាច់បង្ហូរឈាមដោយឥតប្រយោជន៍។ លោកក៏បានប្រកាសយ៉ាងដាច់អហង្ការថា «យើងនឹងមិនលះបង់ទឹកដីលីបង់ សូម្បីតែមួយចំអាមឡើយ»។

យោងតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌនោះ គេរំពឹងថា កងទ័ពលីបង់នឹងចាប់ផ្តើមបង្កើតអំណាចគ្រប់គ្រងរបស់ខ្លួនជាបណ្តើរៗនៅភាគខាងត្បូងលីបង់ ស្របពេលដែលក្រុមហេសបូឡា ត្រូវទម្លាក់អាវុធ ហើយអ៊ីស្រាអែលត្រូវដកទ័ពថយ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយឡើយ។ ដំណើរការលម្អិតនឹងត្រូវចែងនៅក្នុងឧបសម្ព័ន្ធសន្តិសុខ ដែលខ្លឹមសាររបស់វាមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ  ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ដែលហៅថា «តំបន់សន្តិសុខ» នៅភាគខាងត្បូងលីបង់កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីថា កងកម្លាំងរបស់លោកនឹងបន្តស្ថិតនៅទីនោះ ដរាបណាទើបតែក្រុមហេសបូឡានៅតែជាការគំរាមកំហែង។

គួររំឮកថា សង្គ្រាមចុងក្រោយបង្អស់នេះ បានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាបានបាញ់បង្ហោះគ្រាប់មីស៊ីលទៅលើអ៊ីស្រាអែល ដើម្បីសងសឹកនឹងការវាយប្រហាររួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការវាយលុកជើងគោក ដែលបានសម្លាប់មនុស្សជាង ៤,២០០ នាក់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

មុនកិច្ចប្រជុំកំពូល អាមេរិក ដាស់តឿន​ឲ្យ ណាតូ ​ក្រើន​រំឭកសមាជិក​​ពន្លឿន​​​បង្កើនការចំណាយ​​​ តាមត្រាំចង់​បាន​

The post ប្រធានាធិបតី លីបង់ ប្រកាសថា នឹង​មិនដោះ​ដូរទឹកដីសូម្បី «មួយចំអាម» ឲ្យអ៊ីស្រាអែល ឡើយ appeared first on Kampuchea Thmey Daily.

ស៊ីរី មិនប្រើកម្លាំង​យោធា​ជ្រៀតជ្រែក​ចូល​​លីបង់ ទោះបី​​អាមេរិក​ដាក់​សម្ពាធ​​ឲ្យ​ធ្វើបែបនេះ​​
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក អាសាដ អាល់ សៃ​បានី​ (Asaad al-Shaibani) ​នៅ​ថ្ងៃទី២ ខែកក្កដា បានថ្លែងប្រាប់ប្រធានាធិបតីលីបង់ លោក ចូសេហ្វ​ អាអូន (Joseph Aoun) ថា ទីក្រុងដាម៉ាសគ្មានបំណងជ្រៀតជ្រែកខាងយោធានៅក្នុងប្រទេសលីបង់ឡើយ ទោះបីជាមានសម្ពាធពីអាមេរិក ឲ្យធ្វើបែបនោះក៏ដោយ។ នេះបើតាមការបញ្ជាក់ ពីវិមានប្រធានាធិបតីលីបង់។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani និងប្រធានាធិបតីលីបង់ លោក Joseph Aoun (រូបភាព៖Reuters)

​ព័ត៌មាន​ jordantimes បាន​ចុះ​ផ្សាយ​ថា លោក អាល់-សៃ​បានី​ ដែលបានអញ្ជើញប្រធានាធិបតីលីបង់ លោក ចូសេហ្វ​ អាអូន ទៅបំពេញទស្សនកិច្ចនៅស៊ីរីផងនោះ ក៏កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅទីក្រុងបេរូត ជាទីដែលលោកបានជួបពិភាក្សាការងារជាលើកដំបូងជាមួយប្រធានសភា​លីបង់ លោក ណាប៊ី ប៊ឺរី​ (Nabih Berri) ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ដុចគ្នាផងដែរ។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសជារឿយៗថា ស៊ីរីអាចចាត់ការក្រុមហេសបូឡាបាន ដោយលោកបានរិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។

ទោះជាយ៉ាងណា ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ដែលបានឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានដឹកនាំសម្ព័ន្ធភាពផ្ដួលរំលំរបបដឹកនាំដ៏យូរអង្វែងរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) បានប្រកាសថា លោកគ្មានបំណងជ្រៀតជ្រែក ឬកាយរបួសចាស់ឡើងវិញនោះឡើយ។

វិមានប្រធានាធិបតីលីបង់បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា លោក Al-Shaibani បានប្រាប់លោក Aoun ថា លោកចង់ ជម្រះការយល់ច្រឡំដែលបង្កឡើងដោយរបាយការណ៍នានា ស្តីពីលទ្ធភាពនៃការជ្រៀតជ្រែកយោធារបស់ស៊ីរី នៅលីបង់ ដោយបន្ថែមថា ស៊ីរីគ្មានបំណងធ្វើសកម្មភាពបែបនោះទេ។ ជាមួយគ្នានេះ លោក Al-Shaibani ក៏បានពាំនាំនូវការអញ្ជើញរបស់លោក al-Sharaa ជូនចំពោះលោក Aoun ទៅបំពេញទស្សនកិច្ចនៅស៊ីរី ដែលនឹងក្លាយជាទស្សនកិច្ចលើកដំបូងបង្អស់។

បន្ទាប់ពីជំនួបជាមួយលោក Berri រួចមក លោក Al-Shaibani បានប្រាប់អ្នកយកព័ត៌មានថា លោកមិនច្រានចោលលទ្ធភាពនៃការជួបពិភាក្សាជាមួយក្រុមហេសបូឡា នៅថ្ងៃអនាគតនោះឡើយ។ កន្លងមក លោក Al-Shaibani ធ្លាប់បានមកបំពេញទស្សនកិច្ចនៅលីបង់កាលពីខែតុលា ដែលជាទស្សនកិច្ចលើកដំបូងដោយមន្ត្រីជាន់ខ្ពស់ស៊ីរី ចាប់តាំងពីសម្ព័ន្ធភាពរបស់លោក al-Sharaa ឡើងកាន់អំណាចនៅទីក្រុងដាម៉ាស ដែលបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយឡែក នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam ក៏បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី កាលពីខែឧសភាកន្លងទៅផងដែរ។

អាជ្ញាធរថ្មីរបស់ស៊ីរី មានជំហរមិនចុះសម្រុងជាមួយក្រុមហេសបូឡា ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់លោក អាល់អាសាដ ហើយបានប្រកាសចាប់ខ្លួនក្រុមបណ្ដាញសម្ងាត់ជាច្រើន ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមនេះ។ ប៉ុន្តែ ក្រុមហេសបូឡាបានបដិសេធថា ខ្លួនមិនមានវត្តមាននៅក្នុងប្រទេសស៊ីរីនោះទេ។ ចាប់តាំងពីចុងឆ្នាំ២០២៤ ផ្លូវផ្គត់ផ្គង់អាវុធរបស់ក្រុមហេសបូឡាកាត់តាមស៊ីរីពីមុន ត្រូវបានកាត់ផ្ដាច់ ហើយអាជ្ញាធរទីក្រុងដាម៉ាសបានអះអាងថា ខ្លួនបានរារាំងការប៉ុនប៉ងរត់ពន្ធអាវុធទៅកាន់លីបង់ជាច្រើនលើក។

គួររំឮកថា កងទ័ពស៊ីរីធ្លាប់បានជ្រៀតជ្រែកចូលក្នុងប្រទេសលីបង់ អំឡុងពេលសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៧៦ និងបានដាក់ឥទ្ធិពលគ្រប់គ្រងលើប្រទេសជិតខាងមួយនេះអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលនៅពេលនោះស៊ីរី ត្រូវបានគេចោទប្រកាន់ពីបទធ្វើឃាតកម្មជាច្រើនករណី៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ស៊ីរី មិនប្រើកម្លាំង​យោធា​ជ្រៀតជ្រែក​ចូល​​លីបង់ ទោះបី​​អាមេរិក​ដាក់​សម្ពាធ​​ឲ្យ​ធ្វើបែបនេះ​​ appeared first on Kampuchea Thmey Daily.

កងទ័ពអ៊ីស្រាអែល ប្រកាសថា នឹងឈរជើង កាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល
ទោះអាមេរិក-អ៊ីរ៉ង់ សុខចិត្តថយម្នាក់មួយជំហាន ងាកទៅរកសន្តិភាព ពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ​ដែលអូសបន្លាយពេលអស់ប៉ុន្មានខែមកនេះ ក៏ដោយ ប៉ុន្តែសល់តែអ៊ីស្រាអែលប៉ុណ្ណោះ ដែលនៅតែគឃ្លើន មិនព្រមបោះបង់មហិច្ចតាឈ្លានពានទឹកដីប្រទេសដទៃ ទាំងឥតខ្វល់ ទោះមានការព្រមានពីទីក្រុងវ៉ាស៊ីនតោន ហើយមកទល់ពេលនេះ ថែមទាំងប្រកាសទៀតថា ខ្លួននឹងកាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល។

កងទ័ពអ៊ីស្រាអែល (រូប៖ Reuters)

ពាក្យសម្តីនេះគឺចេញពីមាត់ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz ដែលអះអាងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ និងផ្សាយដោយ RT ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តឈរជើងដោយគ្មានកំណត់ពេល នៅក្នុង «តំបន់សន្តិសុខ»។ មិនឲ្យប្រវត្តិសាស្រ្តច្រំដែលឡើយ! កងទ័ព នឹងមិនដកចេញពីដែនដីទ្រនាប់ ដែលត្រូវបានសម្អាត និងដណ្តើមបាននោះ ទៀតទេ។

លោកនិយាយថា នៅលីបង់! ទោះបីជាថ្មីៗនេះ រដ្ឋាភិបាលទីក្រុងបេរូត បានចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាព ដែលរៀបរៀងដោយសហរដ្ឋអាមេរិក ក្នុងបំណងឲ្យក្រុមហេសបូឡា ទម្លាក់អាវុធចុះក៏ដោយ ក៏អ៊ីស្រាអែល នៅតែរក្សាជំហរថា កងទ័ពរបស់ខ្លួន នឹងមិនដកចេញពីភាគខាងត្បូងប្រទេសលីបង់ឡើយ។ កងទ័ព នឹងបន្តកាន់កាប់ទីតាំង នៅតាមចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ដែលលាតសន្ធឹងរហូតដល់ទន្លេ Litani លុះត្រាតែ ក្រុមហេសបូឡា រំសាយអាវុធអស់ទាំងស្រុង។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz (រូប៖ Reuters)

នៅស៊ីរី! បន្ទាប់ពីការដួលរលំនៃរបបលោក Bashar al-Assad អ៊ីស្រាអែល បានដណ្តើមយកដែនដីទ្រនាប់តាមព្រំដែន រួមទាំងភ្នំ Hermon ផងដែរ។ កងកម្លាំង IDF មានបំណងគ្រប់គ្រងតំបន់គ្មានយោធាទាំងនេះជាអចិន្ត្រៃយ៍ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធអរិភាព ឬក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ មិនឲ្យបង្កើតមូលដ្ឋានទ័ព នៅជិតតំបន់ Golan Heights បាន។

ចំណែកនៅហ្គាហ្សា, វត្តមានយោធា បានកែប្រែដែនដីប្រហែល ៣០% ឲ្យទៅជាតំបន់ទ្រនាប់សន្តិសុខអចិន្ត្រៃយ៍។ លោក Katz ឲ្យសញ្ញាថា IDF នឹងបន្តរក្សាការគ្រប់គ្រងដែនដីនេះ ដរាបណាក្រុមហាម៉ាស  នៅតែមិនព្រមចុះចាញ់ និងមិនព្រមដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់។

កងទ័ពអ៊ីស្រាអែល (រូប៖ Reuters)

មុននេះផងដែរ មានរបាយការណ៍ថា ​អ៊ីស្រាអែល បានចំណាយលុយអស់ជិត ២០៥ពាន់លានដុល្លារហើយ សម្រាប់សង្គ្រាមនៅ​ហ្គាហ្សា លីបង់ ស៊ីរី និងអ៊ីរ៉ង់ ​ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។

ការ​ចំណាយលើវិស័យការពារជាតិ​មានចំនួន​ជិត​ ៧១.២ ប៊ីលានដុល្លារ​នៃ​ចំនួន​សរុប ខណៈ​ការទូទាត់​សំណងបានឈាន​ដល់ ៩.៦ប៊ីលានដុល្លារ ការចំណាយ​ផ្សេងៗរបស់​ជនស៊ីវិលមានចំនួន ១៦.៧ប៊ីលានដុល្លារ និងការចំណាយលើការ​ប្រាក់​ដែលទាក់ទងនឹង​បំណុលសាធារណៈកាន់តែខ្ពស់​ ចំនួន ៥.៥ប៊ីលានដុល្លារ​។

ក្នុងនោះ ការចំណាយលើយោធា គឺអស់ច្រើនជាងគេ ពោលគឺប្រហែល ៧១.២ ពាន់លានដុល្លារ ដែលចាយសម្រាប់ប្រតិបត្តិការយោធា និងការចល័តទ័ពបម្រុង៕

អត្ថបទ៖ សុវណ្ណ

ហេតុអ្វីពិភពលោក «បើកភ្នែកម្ខាង បិទភ្នែកម្ខាង» ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែល នៅ​លីបង់?

The post កងទ័ពអ៊ីស្រាអែល ប្រកាសថា នឹងឈរជើង កាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល appeared first on Kampuchea Thmey Daily.

ហេតុអ្វីពិភពលោក «បើកភ្នែកម្ខាង បិទភ្នែកម្ខាង» ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែល នៅ​លីបង់?
សង្គ្រាម និងកិច្ចព្រមព្រៀងឈប់បាញ់នៅមជ្ឈិមបូព៌ា បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅពាក់កណ្តាលឆ្នាំ២០២៦ នេះ។ បន្ទាប់ពីមានការសម្របសម្រួលយ៉ាង​ខ្លាំង​ពីសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងលីបង់ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាពកាលពីខែមិថុនា កន្លងទៅ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដ៏រ៉ាំរ៉ៃ។ ថ្វីដ្បិតតែបែប​នេះក្ដី ស្ថានភាពជាក់ស្តែងនៅលើសមរភូមិ​ មិនបានប្រែប្រួលទាំងស្រុងនោះទេ ដោយភាគីទាំងសងខាង ជាពិសេសអ៊ីស្រាអែល រងការចោទប្រកាន់ថាបានបំពានលើកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ តាមរយៈការបន្តវាយប្រហារតាមអាកាស និងការប្រកាសមិនដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់។

សំណួរដែលមហាជនទូទៅតែងតែចោទសួរនោះគឺ៖ «ហេតុអ្វីបានជាគ្មានការដាក់ទោសទណ្ឌ ឬទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរណាមួយលើប្រទេសអ៊ីស្រាអែល ពីសំណាក់សហគមន៍អន្តរជាតិ?»

ដើម្បីយល់ដឹងពីបញ្ហានេះ យើងត្រូវពិនិត្យមើលលើកត្តាភូមិសាស្ត្រនយោបាយ និងច្បាប់អន្តរជាតិសំខាន់ៗចំនួន៣ ដែលជាខែលការពារអ៊ីស្រាអែល៖

១. លក្ខខណ្ឌ «សិទ្ធិការពារខ្លួន» នៅក្នុងកិច្ចព្រមព្រៀង និងការបដិសេធរបស់ក្រុមហេសបូឡា

យោងតាមរបាយការណ៍លម្អិតស្តីពីកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយ​នា​ឆ្នាំ២០២៦នេះ កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអាមេរិក មានចែងនូវខ្នងបង្អែកគតិយុត្តិដ៏សំខាន់មួយ សម្រាប់អ៊ីស្រាអែល គឺ «អ៊ីស្រាអែលរក្សាសិទ្ធិក្នុងការវាយប្រហារស្វ័យការពារ ប្រសិនបើមានការគំរាមកំហែងណាមួយកើតឡើងភ្លាមៗ»។

កន្លងមក មេដឹកនាំក្រុមហេសបូឡា (Hezbollah) លោក Naim Qassem បានប្រកាសទាត់ចោលកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថា វាជាការបង្ខំឲ្យលីបង់ចុះចាញ់ និងបានប្តេជ្ញាបន្តការតស៊ូប្រដាប់អាវុធ ដរាបណាទាហានអ៊ីស្រាអែលនៅតែមានវត្តមានលើទឹកដីលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Time។ នៅពេលដែលក្រុមហេសបូឡា (ដែលជាកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលនៅលីបង់ ប៉ុន្តែមិនមែនជារដ្ឋាភិបាលផ្លូវការ) បន្តបាញ់រ៉ុក្កែតចូលអ៊ីស្រាអែល នោះអ៊ីស្រាអែលតែងតែប្រើប្រាស់លេសនេះដើម្បីវាយបកវិញ ដោយអាងលើ «សិទ្ធិការពារខ្លួន» ដែលមានចែងក្នុងកិច្ចព្រមព្រៀង។ ហេតុនេះ ទើបសហគមន៍អន្តរជាតិពិបាក ក្នុងការចោទប្រកាន់អ៊ីស្រាអែលថាជាអ្នកបំពានច្បាប់តែម្ខាងណាស់។

២. អំណាចវេតូរបស់សហរដ្ឋអាមេរិក និងយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក ត្រាំ

នៅក្នុងឆាកនយោបាយអន្តរជាតិ យន្តការតែមួយគត់ ដែលអាចដាក់ទណ្ឌកម្មផ្លូវការ និងមានប្រសិទ្ធភាពលើប្រទេសមួយបាន គឺត្រូវឆ្លងកាត់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ ប៉ុន្តែ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដែកថែបរបស់អ៊ីស្រាអែល តែងតែប្រើប្រាស់ «អំណាចវេតូ» ដើម្បីរារាំងរាល់សេចក្តីសម្រេចចិត្តណា ដែលប៉ះពាល់ ឬដាក់ទណ្ឌកម្មលើអ៊ីស្រាអែល។

លើសពីនេះ យោងតាមប្រភពព័ត៌មានពី Iran International និង CBN News ជម្លោះនៅលីបង់នាឆ្នាំ២០២៦ នេះ មិនមែនជារឿងរវាងអ៊ីស្រាអែល និងលីបង់សុទ្ធសាធនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃសង្គ្រាមស្របគ្នារវាង សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ (ដែលជាអ្នកកាង​នៅ​ពី​ក្រោយក្រុមហេសបូឡា)។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រ និងផ្លូវទឹកអន្តរជាតិ។ ក្នុងកាលៈទេសៈដែលអាមេរិកមើលឃើញថា អ៊ីស្រាអែលកំពុងជួយកាត់បន្ថយឥទ្ធិពលរបស់អ៊ីរ៉ង់ វាមិនអាចទៅរួចឡើយ ដែលរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល។

៣. ទណ្ឌកម្មស្រាលពេក​ពីអឺរ៉ុប មិនអាចធ្វើអ្វី​រដ្ឋាភិបាលអ៊ីស្រាអែលបាន

ទោះបីជាគ្មានទណ្ឌកម្មទ្រង់ទ្រាយធំពីអង្គការសហប្រជាជាតិក៏ដោយ ក៏មានប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានព្យាយាមដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គល ឬក្រុមតូចៗ។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលដកស្រង់ដោយគេហទំព័ររដ្ឋាភិបាល GOV.UK ភាគីអឺរ៉ុបបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ថា «មិនសមាមាត្រ និងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ»។

អង់គ្លេសថែមទាំងបានដាក់ទណ្ឌកម្មលើក្រុមជនជាតិជ្វីហ្វជ្រុលនិយមមួយចំនួន និងបានចេញការណែនាំមិនឲ្យអាជីវកម្មអង់គ្លេសទៅរកស៊ីនៅតំបន់មួយ​ចំនួនរបស់​អ៊ីស្រាអែល។ ប៉ុន្តែ ទណ្ឌកម្មទាំងនេះ មានកម្រិតទន់ភ្លន់ពេក និងផ្តោតតែលើបញ្ហាតំបន់ West Bank ប៉ុណ្ណោះ មិនបានប៉ះពាល់ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ច ឬកងទ័ពស្នូលរបស់អ៊ីស្រាអែលឡើយ។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅតែប្រកាសយ៉ាងរឹងរូសថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុង «តំបន់សន្តិសុខ» នៅភាគខាងត្បូងលីបង់ រហូតដល់ពួកគេធានាបាននូវសុវត្ថិភាពពេញលេញ សម្រាប់ប្រជាជនខ្លួន ដោយមិនខ្វល់ពីសម្ពាធអន្តរជាតិឡើយ (ប្រភព៖ Iran International)។

ជារួម នៅក្នុងពិភពនយោបាយពិតជាក់ស្តែង ច្បាប់អន្តរជាតិជារឿយៗ ត្រូវបានគ្របដណ្តប់ដោយអំណាចយោធា និងសម្ព័ន្ធភាពភូមិសាស្ត្រនយោបាយ។ ដរាបណាសហរដ្ឋអាមេរិកនៅតែផ្តល់ខ្នងបង្អែកផ្នែកការទូត និងយោធា ហើយដរាបណាមានការវាយប្រហារតបតពីក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នោះអ៊ីស្រាអែលនឹងនៅតែមានលេសស្របច្បាប់ ដើម្បីបន្តប្រតិបត្តិការយោធារបស់ខ្លួន ដោយមិនខ្លាចរងការដាក់ទណ្ឌកម្មខ្លាំងក្លាណាមួយពីពិភពលោកឡើយ៕

អត្ថបទ៖ ឈាង

The post ហេតុអ្វីពិភពលោក «បើកភ្នែកម្ខាង បិទភ្នែកម្ខាង» ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែល នៅ​លីបង់? appeared first on Kampuchea Thmey Daily.