ព័ត៌មានអន្ដរជាតិ
ប្រធានប្រព័ន្ធយុត្តិធម៌អ៊ីរ៉ង់ លោក Mohseni Ejei ត្រូវតែងឲ្យដឹកនាំមួយអាណត្តិ៥ឆ្នាំទៀត
មេដឹកនាំកំពូលនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Mojtaba Khamenei បានតែងតាំងលោក Hojjatoleslam Gholamhossein Mohseni Ejei ឲ្យបន្តដឹកនាំប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសអ៊ីរ៉ង់ សម្រាប់មួយអាណត្តិដែលមានរយៈពេល៥ឆ្នាំទៀត។ ស្ថាប័នយុត្តិធម៌គឺជាអំណាចមួយក្នុងចំណោមអំណាចរដ្ឋធំៗទាំងបីក្នុងប្រទេស ហើយទទួលខុសត្រូវលើការត្រួតពិនិត្យប្រព័ន្ធតុលាការ និងការគ្រប់គ្រងរដ្ឋបាលយុត្តិធម៌។

យោងតាមការចេញផ្សាយពីសារព័ត៌មាន wanaen, ការតែងតាំងនេះត្រូវបានធ្វើឡើងស្របតាមមាត្រា ១៥៧ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលផ្តល់អំណាចដល់មេដឹកនាំកំពូល ក្នុងការតែងតាំងប្រមុខនៃស្ថាប័នតុលាការ។
នៅក្នុងក្រឹត្យរបស់លោក Mojtaba បានលើកសរសើរចំពោះ «កិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃ និងស្មោះត្រង់» របស់លោក Mohseni Ejei ក្នុងអំឡុងពេលអាណត្តិកន្លងមករបស់លោក ហើយបានអំពាវនាវឲ្យមានការបន្តការកែទម្រង់នៅក្នុងប្រព័ន្ធតុលាការរបស់អ៊ីរ៉ង់។
លោកគូសបញ្ចាក់ដែរថា ការណែនាំដែលបន្សល់ទុកដោយអតីតមេដឹកនាំអ៊ីរ៉ង់ រួមជាមួយនឹងគោលការណ៍នានាដែលបានចែងនៅក្នុងសារផ្ទាល់ខ្លួនរបស់លោក ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គួរតែដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរបន្ថែមទៀត និងការអភិវឌ្ឍអ្វីដែលលោកបានពិពណ៌នាថាជា «ស្ថាប័នតុលាការដ៏គួរឲ្យចង់បាន»។
មេដឹកនាំកំពូលរូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា តាមរយៈការខិតខំប្រឹងប្រែងជាថ្មីរបស់ប្រមុខតុលាការ ចៅក្រម និងបុគ្គលិកតុលាការ ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីរ៉ង់នឹងបន្តកែលម្អ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនអ៊ីរ៉ង់។
សូមបញ្ជាក់ថា លោក Mohseni Ejei បានកាន់តំណែងជាប្រមុខប្រព័ន្ធតុលាការក្នុងប្រទេសអ៊ីរ៉ង់ដំបូងបង្អស់ នៅក្នុងខែកក្កដា ឆ្នាំ២០២១ ។ យ៉ាងណា ការតែងតាំងលោកសារជាថ្មីនេះ បង្ហាញពីបំណងរបស់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដើម្បីរក្សាការបន្តវេនក្នុងការគ្រប់គ្រង និងរបៀបវារៈកែទម្រង់នៃស្ថាប័នរដ្ឋដ៏មានឥទ្ធិពលបំផុតមួយនៃប្រទេស៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
មេបញ្ជាការ IRGC៖ ក្តីសុបិនសត្រូវ ដែលចង់ឲ្យអ៊ីរ៉ង់ចុះចាញ់ នឹងត្រូវរលាយសាបសូន្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


