ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមផ្តល់ខ្នងបង្អែកដល់ប្រធានាធិបតី លីបង់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សេតវិមាន
មន្ត្រីសេតវិមានម្នាក់ បានប្រាប់សារព័ត៌មាន Al Arabiya កាលពីថ្ងៃទី៧ ខែកក្កដា ថា ប្រធានាធិបតីលីបង់ លោក Joseph Aoun នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សេតវិមាន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី ២១ ខែកក្កដា ខាងមុខ។

លោក David Daoud សមាជិកជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ (FDD) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា លោក ត្រាំ កំពុងព្យាយាមពង្រឹងឋានៈ និងជំហររបស់ប្រធានាធិបតីលីបង់នៅក្នុងប្រទេស ដែលនេះជាការផ្តល់ការគាំទ្រ និងខ្នងបង្អែកយ៉ាងពិតប្រាកដពីសំណាក់អាមេរិក។
ស្ថិតក្នុងបរិបទនេះ លោក Daoud បានវាយតម្លៃថា ការអញ្ជើញលោក Aoun ទៅកាន់សេតវិមាន គួរតែត្រូវបានចាត់ទុកជាសិទ្ធិពិសេសមួយជាជាងរឿងធម្មតា ដោយលោកបានធ្លាប់អះអាងថា ទីក្រុងបេរូត មិនទាន់បានបំពេញតាមការប្តេជ្ញាចិត្តជាយូរមកហើយរបស់ខ្លួន ក្នុងការរំសាយអាវុធក្រុមហេសបូឡានៅឡើយទេ។
លោក Daoud ក៏បានគូសបញ្ចាក់ទៀតថា រដ្ឋលីបង់មិនត្រឹមតែបានបរាជ័យក្នុងការបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចក្រោមសន្ធិសញ្ញាសម្របសម្រួលដោយអាមេរិកជាច្រើន រួមមានការប្រឈមមុខ និងរំសាយអាវុធក្រុមហេសបូឡាដ៏រឹងរូសនោះទេ។ ប៉ុន្តែសូម្បីតែពេលនេះ លោក Aoun ខ្លួនឯង នៅតែបន្តប្រកាន់ជំហរចរចាជាមួយក្រុមនេះជុំវិញឃ្លាំងអាវុធរបស់ពួកគេ ដែលទង្វើនេះមានតែជួយឲ្យក្រុមហេសបូឡាអាចស្តារកម្លាំងឡើងវិញបានតែប៉ុណ្ណោះ។
នៅពេលសួរថា តើទីក្រុងវ៉ាស៊ីនតោនគួរទាមទារអ្វីខ្លះពីលោក Aoun, លោកបានឆ្លើយថា ប្រធានាធិបតីលីបង់ត្រូវតែបង្ហាញឲ្យឃើញថា ហេតុអ្វីបានជាការចរចាលើកនេះនឹងផ្តល់លទ្ធផលខុសពីមុន និង ត្រូវតែបង្ហាញពីជម្រើសការពារសុវត្ថិភាពរបស់លីបង់ ដើម្បីធានាឲ្យបាននូវការរំសាយអាវុធរបស់ក្រុមហេសបូឡា ក្នុងករណីដែលក្រុមនេះនៅតែបន្តបដិសេធមិនព្រមធ្វើដោយស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក Aoun ទៅកាន់សេតវិមាន ហើយក៏ជាលើកដំបូងបង្អស់សម្រាប់ប្រធានាធិបតីលីបង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ កាលពីអាណត្តិទីមួយរបស់លោក ត្រាំ អតីតនាយករដ្ឋមន្ត្រី លោក Saad Hariri គឺជាមន្ត្រីជាន់ខ្ពស់លីបង់ចុងក្រោយគេ ដែលបានទៅបំពេញទស្សនកិច្ចនៅទីនោះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក Qalibaf៖ សន្តិភាពនៅ លីបង់ មិនអាចទៅរួចឡើយ បើគ្មានការចូលរួមដោយផ្ទាល់ពី អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


