ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាប្រធានាធិបតី លីបង់ ទាមទារក្រុមហេសបូឡារំសាយអាវុធ និង ឲ្យអ៊ីស្រាអែល ដកទ័ពជាបន្ទាន់
ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់ប្រធានាធិបតីលីបង់ បានថ្លែងកាលពីថ្ងៃទី៩ ខែកក្កដា ថា មានការព្រមព្រៀងគ្នាយ៉ាងទូលំទូលាយនៅលីបង់ លើភាពចាំបាច់ក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ព្រមទាំងបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធលើអ៊ីស្រាអែលឲ្យដកទ័ពចេញពីទឹកដីលីបង់ទាំងស្រុង។

យោងតាមសារព័ត៌មាន alarabiya, លោក Jean Aziz ទីប្រឹក្សានយោបាយរបស់ប្រធានាធិបតីលីបង់ លោក Joseph Aoun បានថ្លែងនៅក្នុងស្ថាប័ន Chatham House ក្នុងទីក្រុងឡុងដ៍ថា មនុស្សគ្រប់គ្នាទូទាំងប្រទេសយល់ស្របលើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាអាវុធរបស់ក្រុមហេសបូឡា។ លោកបានរៀបរាប់ថា ការរំសាយអាវុធរបស់ក្រុមហេសបូឡា គឺជាដំណើរការបីដំណាក់កាល ដែលហៅកាត់ថា «DDR» (ការរំសាយអាវុធ, ការរំសាយកងទ័ព, និងការធ្វើសមាហរណកម្មឡើងវិញ) ដើម្បីបំប្លែងក្រុមប្រដាប់អាវុធក្រៅរដ្ឋាភិបាលមួយនេះ ឲ្យទៅជាតួអង្គស៊ីវិល ឬតួអង្គនយោបាយវិញ។
លោកក៏បានពន្យល់ថា ក្រុមហេសបូឡាមិនមែនជាក្រុមទាហានស៊ីឈ្នួល មកពីក្រៅប្រទេសនោះទេ ពួកគេគឺជាប្រជាជនលីបង់ ដែលឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបោះទុនរាប់សិបលានដុល្លារ អស់រយៈពេល ៤០ឆ្នាំមកហើយ ក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យា មនោគមវិជ្ជា ការអប់រំ សាលារៀន មន្ទីរពេទ្យ និងការកសាងសង្គមទាំងមូលសម្រាប់សហគមន៍ឥស្លាមស៊ីអ៊ីត (Shia)។
យោងតាមលោក Aziz សហគមន៍អន្តរជាតិ ជាពិសេសអាមេរិក និងបណ្តាប្រទេសឈូងសមុទ្រ ត្រូវតែគាំទ្រការទាមទាររបស់ទីក្រុងបេរូត ឲ្យអ៊ីស្រាអែលដកទ័ពចេញពីលីបង់ទាំងស្រុង ទើបការរំសាយអាវុធរបស់ក្រុមហេសបូឡាអាចទៅរួច។ លោកបានសង្កត់ធ្ងន់ថា «យើងមិនអាចរំសាយកងទ័ពហេសបូឡាបានឡើយ ដរាបណានៅតែមានការកាន់កាប់របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់»។ លោកបានបន្ថែមថា លក្ខខណ្ឌទីពីរ គឺអ៊ីស្រាអែលត្រូវតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយដ៏ទូលំទូលាយលើបញ្ហាប៉ាឡេស្ទីន។
លោកបានអះអាងបន្ថែមថា ក្រោយការរំសាយអាវុធ វានឹងក្លាយជារឿងងាយស្រួល ដោយកងទ័ពជាតិលីបង់ (LAF) នឹងគ្រប់គ្រងទឹកដីលីបង់ទាំងអស់។ លោកជឿជាក់ថា រដ្ឋលីបង់អាចពង្រឹងខ្លួនឯង និងធ្វើឲ្យក្រុមប្រដាប់អាវុធក្រៅរដ្ឋាភិបាលចុះខ្សោយក្នុងរយៈពេលពី ១ ទៅ ៣ឆ្នាំ។ ជាក់ស្ដែង ក្នុងអំឡុងពេលនេះ កងទ័ពលីបង់ត្រូវតែគ្រប់គ្រងព្រំដែន និងជាអ្នកសម្រេចចិត្តតែមួយគត់លើរឿងសង្គ្រាម និងសន្តិភាព ដើម្បីកុំឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល មានលេសក្នុងការបន្តបំផ្លិចបំផ្លាញភាគខាងត្បូងលីបង់ ដូចដែលលោកកំពុងធ្វើនៅពេលនេះទៀតឡើយ។
គួររម្លឹកថា ក្រុមហេសបូឡាបានចាប់ផ្តើមវាយប្រហារលើអ៊ីស្រាអែលតាំងពីខែតុលា ឆ្នាំ២០២៣ ដើម្បីគាំទ្រតំបន់ហ្គាហ្សា។ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងឆ្នាំ២០២៤ ក៏ដោយ ប៉ុន្តែការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញយ៉ាងខ្លាំងក្លានៅឆ្នាំ២០២៦ នេះ បន្ទាប់ពីក្រុមហេសបូឡាបានបាញ់មីស៊ីលស្រោចលើអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ត្រាំ ច្រឡំមាត់ហៅអ៊ីរ៉ង់ថា «ជប៉ុន» និងហៅ លោក ហ្សេលេនស្គី ថា «ពូទីន» ផ្អើលពេញកិច្ចប្រជុំណាតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


