ប្រទេសអាហ្សង់ទីន Archives - Kampuchea Thmey Daily

​​​​​​​​ភ្លើង​ឆេះព្រៃ​កាន់តែ​​សាហាវនៅ​​អាហ្សង់ទីន​​ ប៉ុន្តែ​ប្រធានាធិបតី ​មិន​ជឿ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​
​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ជម្រក​ព្រៃ​ដ៏​ធំ​សម្បើម​​មួយ​នៃតំបន់​ Patagonia របស់​ប្រទេស​អា​ហ្សង់ទីន មើល​ទៅ​ដូច​ជា​តំបន់​សង្រ្គាមដ៏​ក្តៅ​គគុក​។ ពពក​​ផ្សែង​​ហុយ​​​ឡើងលើ​មេឃ​ ​​ដូច​​ការ​​បាញ់​​មីស៊ីល​​។ អណ្ដាត​ភ្លើង​ដ៏​ធំ​បំភ្លឺ​​ពេល​យប់ ដូច​ព្រះចន្ទពណ៌​ទឹកក្រូច។

ភើង​ឆេះព្រៃនៅ​តំបន់​អឺរុប។ Reuters

​ខណៈ​ប្រធានាធិប​តី​ អាហ្សង់​ទីន​ លោក Javier Milei មិន​ជឿ​ថា​ការប្រែ​ប្រួល​អាកាស​ធាតុ​ជា​បញ្ហា​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ​។ ថែម​ទាំង​បាន​កាត់​បន្ថយ​លើ​ការចំណាយ​ផ្នែក​អគ្គិភ័យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ទៀត​ផង​។

ព្រៃ​ដ៏​ធំ​នៃ​ឧទ្យាន​ជាតិ Los Alerces ​ជាតំបន់បេតិកភណ្ឌពិភពលោក​របស់​អង្គការយូណេស្កូ​ (UNESCO) ដែលជា​ជម្រក​របស់​ដើម​ឈើ​ មាន​អាយុ​ ២ ៦០០ ឆ្នាំ ឥឡូវ​នេះ​​ភ្លើង​ឆាប​ឆេះហើយ​។

ភ្លើង​ឆេះព្រៃ ក្នុងចំណោម​គ្រោះរាំងស្ងួតដ៏អាក្រក់​បំផុត​ដែល​បាន​វាយ​ប្រហារ​តំបន់ Patagonia ដោយ​គ្រោះរាំង​ស្ងួត​ក្នុងរយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក បាន​បំផ្លិចបំផ្លាញព្រៃឈើជាង ៤៥ ០០០ហិក​តា​នៃ​ប្រទេស​អាហ្សង់ទីន​ក្នុងរយៈ​ពេល​មួយ​ខែ​កន្លះ​ចុង​ក្រោយ​នេះ។  ជា​ពិសេស​ស្ថាន​ភាព​បាន​បង្ខំ​ឱ្យ​ប្រជា​ជន​ជម្លៀស​ទៅ​កន្លែង​សុវត្ថិភាព​ ​និង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​រាប់​ពាន់នាក់។ តួរ​លេខ​នេះ គិត​​ត្រឹម​​ថ្ងៃ​​ចន្ទ ទី​២ ខែ​កុម្ភៈ គ្រោះ​​មហន្តរាយនេះ​​​នៅ​​​តែបន្ត​​​រីក​រាល​​ដាល។

ភ្លើង​ឆេះ​នៅ​ប្រទេស​អាហ្សង់​ទីន​នៅ​តែ​បន្ត​ លោក Luis Schinelli មន្ត្រី​អនុ​រក្ស​ឧទ្យាន​ម្នាក់​​ក្នុង​ព្រៃ​ដែល​គ្របដណ្តប់លើ​ផ្ទៃ​ដី ​២៥៩ ០០០ហិកតា​ នៃឧទ្យានជាតិ Los Alerces  ថា​៖ «គឺ​មានការសម្រេច​ចិត្ត​របស់​អ្នក​នយោបាយ ​ក្នុង​ការ​រុះរើ​ស្ថាប័ន​ពន្លត់​អគ្គិភ័យ។ ចំណែក​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ពង្រីកការការពារ​​ លើស​​ដែន​កំណត់​របស់​ពួក​គេ»។

បន្ទាប់​ពី​ឡើង​កាន់​តំណែង​ ជាមួយ​យុទ្ធនា​ការជួយ​សង្គ្រោះ​សេដ្ឋ​កិច្ច​របស់ប្រទេសអាហ្សង់ទីន​ពី​បំណុល​ជា​ច្រើនទសវត្សរ៍មក ប្រធានាធិបតី លោក Javier Milei បាន​កាត់​បន្ថយ​ការ​ចំណាយ​លើ​សេវា​គ្រប់​គ្រង​អគ្គិភ័យ​ជាតិ​ចំនួន ៨០ ភាគរយ ក្នុងឆ្នាំ ២០២៤ បើ​ប្រៀប​ធៀប​ទៅ​នឹងឆ្នាំមុន។

ក្នុង​នោះ​រួម​មាន ទីភ្នាក់ងារ​ទទួល​ខុស​ត្រូវ​លើ​ការ​ដាក់​ពង្រាយ​កង​ពល​តូច ថែ​ទាំ​នាវា​ដឹក​យន្ត​ហោះ ការទិញ​ឧបករណ៍​បន្ថែម និង​ការ​តាម​ដាន​គ្រោះ​ថ្នាក់​ដោយ​ភ្លើង​ឆេះ​។

សេវា​កម្ម​ជួយសង្រ្គោះទាំង​អស់​នោះ​​ ប្រឈម​នឹង​ការ​កាត់​បន្ថយ​​ចំនួន​ ៧១ ភាគរយក្នុង​​ឆ្នាំ​នេះ។ បើ​យោងតាមការវិភាគនៃថវិកាឆ្នាំ ២០២៦ ​ដោយ​មូល​និធិ​បរិស្ថាន និងធនធានធម្មជាតិ និងអង្គភាព​ FARN ដែល​​ជា​ក្រុមស្រាវជ្រាវ និង​តស៊ូមតិបរិស្ថាន​របស់​ប្រទេស​អាហ្សង់ទីន។

យ៉ាងណា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​នេះ​ អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា វា​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ធ្វើ​ឱ្យ​បរិយាកាស​កាន់​តែ​ក្តៅ​ ​និង​ធ្ងន់​ធ្ងរ នាំ​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​បន្ត​បន្ទាប់​។ លើស​ពី​នេះ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​គឺ​កើត​ឡើង​ដោយ​សកម្មភាព​មនុស្ស​ធ្ងន់​ធ្ងរ​ពេក​៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ​​​​​​​​ភ្លើង​ឆេះព្រៃ​កាន់តែ​​សាហាវនៅ​​អាហ្សង់ទីន​​ ប៉ុន្តែ​ប្រធានាធិបតី ​មិន​ជឿ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ appeared first on Kampuchea Thmey Daily.

​អាហ្សង់​ទីន ទំនង​ទទួល​យក​​ជន​​ចំណាក​ស្រុក​ដែលបណ្តេញចេញពីអាមេរិក​​
ក្រោយ​ការ​វិល​ចូល​កាន់​អំណាច​​​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក​​លើក​ទី២​ ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក​​ ដូណាល់ ត្រាំ បាន​ចេញ​គោល​ការណ៍​ដ៏តឹង​រឹង​មួយ​​ ក្នុងការ​បណ្តេញ​ជន​ចំណាក​ស្រុក​ពី​ប្រទេស​របស់​​ខ្លួន ខណៈ​មាន​របាយ​ការណ៍​ផ្សេងៗទៀត​ថា​ អាមេរិក​​​ពើប​ប្រទះ​​នូវ​​អត្រាចំនួន​ប្រជា​ជន​ធ្លាក់​ចុះ​ខ្លាំង​ជាលើក​ដំបូង​​។

លោក ត្រាំ​ និង លោក Javier Milei ​អំឡុង​ពេល​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី៨០ នៅ​ទីក្រុង New York ។ Reuters

កា​សែត New York Times បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី ៣០ខែ​មករា​ ថាសហ​រដ្ឋ​អាមេរិក និង​អាហ្សង់​ទីន កំពុង​ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​ជា​ផ្លូវ​ការ​មួយ​ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ ដែល​អនុញ្ញាត​ឱ្យ​សហ​រដ្ឋ​អាមេរិក​ អាច​និរទេស​ជន​អន្តោ​ប្រវេសន៍ពី​​ប្រទេស​របស់​ខ្លួន ទៅ​កាន់​ប្រទេស​អាមេរិក​ខាង​ត្បូង​មួយ​នេះ​។

យោង​តាម​របាយការណ៍មួយ​​ឱ្យ​ដឹង​​ថា មន្ត្រី​រដ្ឋា​ភិបាល​អាហ្សង់​ទីន​ម្នាក់​បាន​ដាក់​សំណើ​ កាល​ពីដើម​ខែ​នេះ ដើម្បី​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ប្រទេស​ទី​បី​ជា​មួយ​សហរដ្ឋអាមេរិក។

តែ​យ៉ាងណា អ្នក​​នាំ​​ពាក្យ​​ក្រសួង​​ការ​បរទេស​​អាមេរិក និង​​ក្រសួង​​ការ​​បរទេស​អាហ្សង់​ទីន​​បាន​​បដិសេធ​​មិន​​ធ្វើ​​អត្ថាធិប្បាយ​លើ​កិច្ច​ព្រម​ព្រង​នេះ​ ជា​មួយ​សារព័ត៌មានរ៉យទ័រ​នៅ​ឡើយ​​។

មិន​តែ​ប៉ុណ្ណោះ កិច្ច​ព្រម​ព្រៀង​ប្រទេស​ទី​បី​ជា​មួយ​អាហ្សង់​ទីន និង​ប្រធានាធិប​តី លោក ដូ​ណាល់ ត្រាំ​ នឹង​ជំរុញឱ្យ​មាន​ការ​និរទេស​ជន​អន្តោប្រវេសន៍​រាប់​លាន​នាក់​ ពី​សហ​រដ្ឋ​អា​មេរិក​ដោយ​ខុស​ច្បាប់​។

រដ្ឋ​បាល​របស់​ លោក ដូណាល់ ត្រាំ មាន​គោល​បំណង​បង្កើន​ការនិរទេស​ចេញ​ទៅ​កាន់​ប្រទេស​ទី​បី​ រួម​ទាំង​ Sudan ខាងត្បូង, Eswatini, El Salvador, Costa Rica និង​ Panama ។

ខណៈ​​ប្រទេស​អាហ្សង់​ទីន​មាន​គោល​នយោបាយអន្តោប្រវេសន៍​បើក​ចំហ​ជា​ប្រវត្តិសាស្ត្រ។

​ប្រធានាធិបតី លោក​ Javier Milei ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​លោក ដូណាល់ ត្រាំ​ បាន​ស្វែងរកច្បាប់​​​រឹត​បន្តឹង​ជន​​អន្តោប្រវេសន៍ ដោយ​បង្ក្រាប​អ្នក​ដែល​ជាប់​បទ​ព្រហ្មទណ្ឌ និងតម្រូវឱ្យអ្នក​ដំណើរ​​ទាំង​អស់ ត្រូវ​ប្រាកដ​ថា​ពួក​គេ​ទទួល​បាន​ការ​ធានា​រ៉ាប់​រង​សុខ​ភាព​។

តែ​យ៉ាងណា​ក្នុង​សប្តាហ៍​នេះ រដ្ឋ​មន្ត្រី​សន្តិ​សុខ​ជាតិ​ លោកស្រី​ Alejandra Monteoliva បាននិយាយ​នៅ​ក្នុង​វីដេអូ​មួយ​ថា៖ « ក្នុង​ខែ​ធ្នូ និង​ខែ​មករា ​មនុស្ស​ជិត ៥ ០០០នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស ឬ​ត្រូវ​​បណ្តេញ​ចេញ​នៅ​​ក្នុង​ខែ​នេះ​ ដែល​ជាកំណត់​ត្រា​ប្រវត្តិ​សាស្ត្រ»។

ប្រែសម្រួល៖ ណឺ មិនា

The post ​អាហ្សង់​ទីន ទំនង​ទទួល​យក​​ជន​​ចំណាក​ស្រុក​ដែលបណ្តេញចេញពីអាមេរិក​​ appeared first on Kampuchea Thmey Daily.

ប្រជាជន អាហ្សង់ទីន លើកក្បួនតវ៉ារកយុត្តិធម៌ឲ្យស្ត្រីបីនាក់ ត្រូវឃាតកសម្លាប់យ៉ាងឃោរឃៅ
យោងតាមការចុះផ្សាយពីសារព័ត៌មាន CBS News នៅថ្ងៃទី ៣០ ខែកញ្ញា បានរាយការណ៍ថា មនុស្សរាប់ពាន់នាក់បានដើរដង្ហែរគ្នាតាមផ្លូវនៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដើម្បីតវ៉ា និងទាមទារយុត្តិធម៌ឲ្យមនុស្សស្រីបីនាក់ ដែលត្រូវឃាតក រំលោភនិងសម្លាប់យ៉ាងឃោរឃៅរួចផ្សាយបន្តផ្ទាល់ ខណៈជន​ដៃដល់មិន​ទាន់ចាប់​ខ្លួនបាននូវ​​ឡើយ​ទេ។

ស្រ្តី៣នាក់ដែលរងគ្រោះមានឈ្មោះថា Lara Guterres អាយុ ១៥ ឆ្នាំ Brenda del Casitillo អាយុ ២០ ឆ្នាំ និង Morena Verdi អាយុ ២១ ឆ្នាំ។ ឃាតកម្ម រំលោភ និង​ធ្វើ​ទារុណកម្ម​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាមបណ្ដាញសង្គម TikTok មួយ។ ប៉ូលិសបាននិយាយថា ក្នុងនោះមានមនុស្ស ៤៥ នាក់ បាបែរជាឈរមើលកន្លែងកើតហេតុដ៏ឃោរឃៅដូចជារឿងធម្មតា។

រូបភាព៖ ndtv

ប៉ូលិសបានបញ្ចាក់បន្ថែមទៀតថា អ្នកទាំងបីត្រូវបានបញ្ឆោតដោយអ្នកជួញដូរគ្រឿងញៀនអន្តរជាតិ ហើយបានល្បួងពួកគេទៅផ្ទះមួយនៅជាយក្រុង Buenos Aires ។ យ៉ាងណា ហេតុផល​ពិតប្រាកដនោះគឺ​ជា​ការ​សងសឹកដ៏សាហាវ។ ការពិនិត្យ​សាកសព​ឃើញថា ម្រាមដៃ​របស់​ពួកគេ​ត្រូវ​បាន​កាត់​ដាច់ ហើយ​រងការថប់ដង្ហើម ដោយសារ​ត្រូវ​ឃាតកច្របាច់ក​ជាមួយ​ថង់​ប្លា​ស្ទិ​ក ។

ដោយសារតែមើលឃើញពីភាពអយុត្តិធម៌លើស្រ្តីទាំង៣រូបពេក ក្រុមបាតុករ​បាន​កាន់​ស្លាក​សញ្ញា​ទាមទារ​រក​យុត្តិធម៌ និង​បញ្ជាក់​ថា ពេល​នេះ​ជា​ពេល​ត្រូវ​ការពារ​ស្ត្រី​ជាង​ពេល​ណាៗ​ទាំងអស់។ ស្ថិតិបង្ហាញថា យ៉ាងហោចណាស់ស្ត្រីម្នាក់ត្រូវបានសម្លាប់រៀងរាល់ ៣៦ ម៉ោងនៅក្នុងប្រទេសអាហ្សង់ទីន។

បច្ចុប្បន្ននេះប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ហើយ និងបានចេញផ្សាយរូបថតបុរសដែលពួកគេជឿថាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារមួយនេះ។ ចំណែកឯជនសង្ស័យជា​បុរស​ជនជាតិ​ប៉េរូ អាយុ​២០​ឆ្នាំម្នាក់ ពេលនេះមិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ៕

រូបភាព៖(Cristina Sille/Reuters)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ៊ីរ៉ង់ ដាក់លក្ខខណ្ឌទៅលោកខាងលិច បើចង់ឲ្យខ្លួនទទួលយកកិច្ចចរចានុយក្លេអ៊ែរ

The post ប្រជាជន អាហ្សង់ទីន លើកក្បួនតវ៉ារកយុត្តិធម៌ឲ្យស្ត្រីបីនាក់ ត្រូវឃាតកសម្លាប់យ៉ាងឃោរឃៅ appeared first on Kampuchea Thmey Daily.

អាហ្សង់ទីន​ប្រកាសកាន់ទុក្ខបីថ្ងៃ​ចំពោះហេតុ​ការណ៍​​ទឹកជំនន់​ទឹកភ្លៀង​​​ដ៏សាហាវ​​
ប្រទេសអាហ្សង់ទីនប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កើនដល់១៦ នាក់​ខណៈ​​​​មាន​ការ​បាត់ខ្លួន​ប្រជាជន​​​ក្នុង​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១០ខែមីនានេះ។

(រូបភាព៖ AP)

ទឹកជំនន់ដ៏សាហាវបានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានម៉ោង​នៅក្នុង និង​ទីក្រុង​កំពង់ផែ Bahia Blanca ដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងនៃ​រដ្ឋធានី​​ Buenos Aires ធ្វើឲ្យ​សង្កាត់ទាំងមូលត្រូវបានជន់លិច។

ចំនួនអ្នកស្លាប់បានកើនដល់១៦នាក់ ខណៈរាប់សិបអ្នកទៀតនៅតែបន្តបាត់ខ្លួនដែលមានទាំងសោកនាដកម្មនៃការបាត់ខ្លួនក្មេងស្រី២​នាក់ដែលមានអាយុ១​ឆ្នាំនិង៥​ឆ្នាំបន្ទាប់ពីទឹកហូរនាំទៅ។

ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បាននប្រកាសការកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ចំពោះការស្លាប់នេះ កាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែ​​លោក​មិនបានបញ្ជាក់ថាតើពេលវេលានឹងចាប់ផ្តើមនៅពេលណានោះទេ។

ទន្ទឹមនឹងនេះដែរ អភិបាលក្រុង Bahia Blanca លោក Federico Susbielles បានប្រាប់សន្និសីទសារព័ត៌មានថា ទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធចំនួន​៤០០លានដុល្លារ ខណៈតំបន់ជាច្រើនគ្មាន​ថាមពលអគ្គិសនីប្រើប្រាស់ ដោយសារបរិមាណទឹកច្រើនពេកចរន្តអគ្គិសនីត្រូវបានផ្អាក។ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការកសាងឡើងវិញជាបន្ទាន់ចំនួន ១០ ពាន់លានប៉េសូ (៩.២ លានដុល្លារអាមេរិក) ។

ទីក្រុង Bahia Blanca ធ្លាប់បានទទួលរងនូវគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុកន្លងមក រួមទាំងព្យុះក្នុងខែធ្នូ ឆ្នាំ ២០២៣ ដែលបានឆក់យកជីវិតមនុស្ស ១៣នាក់ផងដែរ បាក់រលំផ្ទះនិង​បង្ក​ឱ្យ​មានការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងធ្ងន់ធ្ងរ៕

(រូបភាព៖ Reuters)

(រូបភាព៖ AP)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post អាហ្សង់ទីន​ប្រកាសកាន់ទុក្ខបីថ្ងៃ​ចំពោះហេតុ​ការណ៍​​ទឹកជំនន់​ទឹកភ្លៀង​​​ដ៏សាហាវ​​ appeared first on Kampuchea Thmey Daily.

ប្រទេសទី១ ដកខ្លួនចេញពី WHO តាមអាមេរិក
អាហ្សង់ទីនបានក្លាយជាប្រទេសដំបូងគេ ដែលដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) តាមសហរដ្ឋអាមេរិក ក្រោមហេតុផលថា ស្ថាប័ន UN​ មួយនេះមានគោលនយោបាយចម្រូងចម្រាស់ ជាពិសេសអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩តែម្តង។

ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei (រូបថត៖ Getty)

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥, លោកប្រធានាធិបតី Javier Milei បានប្រកាសពីការសម្រេចចិត្តនេះ ដោយនិយាយថា WHO បរាជ័យយ៉ាងធំក្នុងការដោះស្រាយជាមួយវិបត្តិកូវីដ១៩។ ការធ្វើចត្តាឡីស័កអូសបន្លាយពេល បានបង្កអន្តរាយដល់សេដ្ឋកិច្ចអាហ្សង់ទីន។ មិនត្រឹមប៉ុណ្ណឹង វិធានការរឹតត្បិតដែលដាក់ដោយរដ្ឋបាលមុនក្រោមការគាំទ្រពី WHO បានបណ្តាលឲ្យមនុស្ស ១៣០ ០០០នាក់ស្លាប់ទៀតផង។

កាលពីខែមុន គ្រាន់តែចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ភ្លាម លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកខ្លួនចេញពី WHO ដោយលើកហេតុផលស្រដៀងគ្នានេះ។

នោះគឺជាលើកទីពីរហើយ ដែលលោក ត្រាំ ដកអាមេរិកចេញពី WHO ដោយលើកដំបូងគឺក្នុងឆ្នាំ២០២០ ដែលកាលនោះលោកចោទថា ស្ថាប័ន UN មួយនេះ បានជួយប្រទេសចិន លាក់បាំងប្រភពដើមនៃជំងឺកូវីដ១៩។ យ៉ាងណា អាមេរិកបានចូល WHO វិញ ពេលលោក បៃដិន ឡើងកាន់អំណាច។

អាមេរិក ធ្លាប់ជាប្រទេសផ្តល់ជំនួយធំបំផុតរបស់ WHO ពោលគឺបានរួមចំណែកជាទឹកប្រាក់ជិត ៩៥០លានដុល្លារក្នុងឆ្នាំ២០២៤ ស្មើនឹង១៥% នៃថវិកាសរុបរបស់ទីភ្នាក់ងារនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ WHO គ្រោងកាត់បន្ថយថវិកាជាង៤០០លានដុល្លារ ក្រោយអាមេរិកដកខ្លួនចេញ

The post ប្រទេសទី១ ដកខ្លួនចេញពី WHO តាមអាមេរិក appeared first on Kampuchea Thmey Daily.

ដើមឆ្នាំ២០២៥ កើតមានភ្លើងឆេះព្រៃដ៏សាហាវមួយទៀត នៅ អាហ្សង់ទីន
ឆ្នាំ២០២៥នេះ ពិតជាកាចណាស់ ដោយភ្លើងឆេះព្រៃថ្មីដ៏សាហាវ បានវាយប្រហារប្រទេសអាហ្សង់ទីន សម្លាប់មនុស្សម្នាក់ និងបង្កការបំផ្លិចបំផ្លាញ ព្រមទាំងបង្ខំឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ទៀតផង។

ភ្លើងឆេះព្រៃនៅ Cajón del Azul (រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ Viory, ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដោយឆាបឆេះផ្ទៃដីប្រហែល ៣ ០០០ហិកតាក្នុងតំបន់ Cajón del Azul ខណៈអ្នកទេសចរក៏ត្រូវជម្លៀសជាបន្ទាន់ផងដែរចេញពីតំបន់El Guadal, Seguel rise, Mallín del Medio, La Aldea និង Zúñiga។

មូលហេតុបណ្តាលឲ្យមានអគ្គិភ័យនេះ ក៏មិនទាន់ត្រូវបានគេបញ្ជាក់ដែរ គ្រាន់តែគេដឹងថា អណ្តាតភ្លើងបានរាលដាលយ៉ាងលឿនដោយសារតែខ្យល់បក់ខ្លាំង និងព្រៃស្ងួត។

គ្រោះអគ្គិភ័យនេះ ធ្វើឲ្យគេនឹកឃើញដល់ភ្លើងឆេះព្រៃដ៏សាហាវនៅរដ្ឋ កាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក កាលពីដើមខែមករា ដែលបង្កជាវិនាសកម្មយ៉ាងធំធេង។

នៅថ្ងៃទី៨ រដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិនាសកម្មភ្លើងឆេះព្រៃ ដោយអគ្គិភ័យសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈគិតតឹ្រមថ្ងៃសុក្រទី៣១ តួលេខមនុស្សស្លាប់ មាន២៩នាក់។

បើបូករួមទាំងអស់ ត្រឹមមួយខែដើមឆ្នាំនេះ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃសរុប៣០១កន្លែង ដុតកម្ទេចផ្ទៃដីប្រមាណ ២០ ២៣៤ហិកតា បំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងអស់ ១៦ ២៥៥ខ្នង ព្រមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រហែល ៥០ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

The post ដើមឆ្នាំ២០២៥ កើតមានភ្លើងឆេះព្រៃដ៏សាហាវមួយទៀត នៅ អាហ្សង់ទីន appeared first on Kampuchea Thmey Daily.

បណ្ដាប្រទេសនៅអាមេរិកខាងត្បូងរងផលប៉ះពាល់យ៉ាងចាស់ដៃពីការប្រែប្រួលអាកាសធាតុ
បណ្តាប្រទេសនៅអាមេរិកខាងត្បូងកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក្លាពីការប្រែប្រួលអាកាសធាតុ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃទី​២១ ខែមីនាកន្លងទៅ ។

បន្ទាប់ពីជួបគ្រោះរាំងស្ងួតរយៈពេល ១៥ ឆ្នាំ អាងស្តុកទឹកនៅក្នុងប្រទេសឈីលីកំពុងស្ងួតហួតហែង ធ្វើឲ្យមានការប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ទឹក ។ អាងស្តុកទឹក Cogoti ក្នុងតំបន់ Coquimbo ភាគខាងជើងប្រទេសឈីលី ដែលជាអាងមានសមត្ថភាពស្តុកទឹក ១៥០ លានម៉ែត្រគូបបានរីងទឹកស្ទើរទាំងស្រុងនៅរដូវក្តៅនេះ ។

បើយោងតាមវិទ្យាស្ថានធនធានពិភពលោកបានឲ្យដឹងថា គ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្របានជះឥទ្ធិពលស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតនៅក្នុងប្រទេសដែលសម្បូរទង់ដែងមួយនេះ ដោយប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីទិន្នផលរ៉ែ រហូតដល់តំបន់បៃតងក្នុងរដ្ឋធានី ខណៈឈីលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសម្ពាធទឹកខ្លាំងបំផុតនៅក្នុងពិភពលោក ហើយអាចនឹងអស់ការផ្គត់ផ្គង់ទឹកត្រឹមឆ្នាំ ២០៤០ ។

ទន្ទឹមនឹងនេះដែរ រដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន និងតំបន់ជុំវិញរបស់វាបានឃើញភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងកម្រិត ១០០ មិល្លីម៉ែត្រកាលពីថ្ងៃពុធកន្លងទៅ ដែលបានបង្កើតឲ្យមានទឹកជំនន់ និងការបំផ្លិចបំផ្លាញគ្រប់ប្រភេទ ជាពិសេសអាចបំផ្លាញដល់ដំណាំកសិកម្មរបស់ប្រទេសនេះយ៉ាងធ្ងន់ធ្ងរ ។

គិតត្រឹមពេលនេះ អាហ្សង់ទីនដែលជាប្រទេសនាំចេញប្រេងសណ្តែកសៀង និងអាហារលំដាប់កំពូលមួយរបស់ពិភពលោក និងជាប្រទេសធំទីបីនាំចេញពោត តែបែរជាមានភ្លៀងធ្លាក់ខ្លាំងលើសពីកម្រិតធម្មតា ។

គួរបញ្ជាក់ថា បញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាចម្បងមួយដែលប្រទេសនៅជុំវិញពិភពលោកកំពុងជួបប្រទះ និងព្យាយាមរកដំណោះស្រាយ ស្របពេលដែលការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះក៏កំពុងតែធ្ងន់ធ្ងរឡើងៗផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

The post បណ្ដាប្រទេសនៅអាមេរិកខាងត្បូងរងផលប៉ះពាល់យ៉ាងចាស់ដៃពីការប្រែប្រួលអាកាសធាតុ appeared first on Kampuchea Thmey Daily.

បុរសឯកោបំផុតលើលោក រស់នៅក្នុងទីក្រុងខ្មោចធ្លាប់លិចលង់អស់រយៈពេល ២៥ឆ្នាំនៅ អាហ្សង់ទីន
លោកតា Pablo Novak មានវ័យ ៩៣ឆ្នាំ ត្រូវបានគេស្គាល់ថាជាបុរសឯកោបំផុតនៅលើពិភពលោក។ ក្រោយ​ពី​ត្រឡប់​មក​រស់​នៅទីក្រុង​ខ្មោច Epeguen អាហ្សង់ទីន អស់រយៈពេលជិត ២៥ឆ្នាំ គ្មាននរណាម្នាក់រស់នៅទីនេះចាប់តាំងពីវាបានលិចនៅក្នុងទឹកជំនន់ជិត ៤០ ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយ vtc.vn។

ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ លោក Pablo បាននិយាយថា ប្រពន្ធ​គាត់​មិន​បាន​ត្រឡប់​ទៅ​ទីក្រុង​ជាមួយ​គ្នា​ទេ ហើយ​នាង​និង​កូន​ក៏​រស់​នៅ​ក្នុង​ក្រុង​ក្បែរ​នោះ។ ផ្ទះរបស់គាត់តូច និងមានធូលី កៅអីច្រេះ កាសែតចាស់ ហើយ​ក៏​មិន​មាន​អគ្គិសនីផងដែរ។ គាត់ធ្លាប់នៅម្នាក់ឯង ដើរលេងជាមួយឆ្កែរបស់គាត់រាល់ថ្ងៃ​​​​ រហូតដល់ស៊ាំនឹងការនៅម្នាក់ឯងបែបនេះទៅហើយ។

បុរសចំណាស់ឯកាបំផុតរូបនេះបាននិយាយថា “ខ្ញុំបានមកទីនេះដើម្បីនៅជាមួយហ្វូងគោក្របីរបស់ខ្ញុំ  ហើយខ្ញុំមិនដែលចេញទៅក្រៅទៀតទេ។ នៅអាយុរបស់ខ្ញុំ ខ្ញុំគ្រាន់តែរីករាយនឹងជីវិតដោយការដើរកាត់ទីក្រុង Epecuen ដោយសង្ឃឹមថានរណាម្នាក់នឹងសួរខ្ញុំអ្វីមួយ”។

នាឆ្នាំ ១៩៨០ ទីក្រុង Epecuen  ស្ថិតនៅចម្ងាយ ៣០០ ម៉ាយ(៤៩២គីឡូម៉ែត្រ) ភាគនិរតីនៃរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន វាមានប្រជាជនសរុប ២,០០០ នាក់ និងរមណីយដ្ឋានមាត់បឹងដ៏ពេញនិយមមួយ។ វាទាក់ទាញអ្នកទេសចរ ២០,០០០ នាក់ក្នុងមួយឆ្នាំ ដែលមករីករាយនឹងទឹកពណ៌ខៀវថ្លា  ហើយមនុស្សមួយចំនួនជឿថាមានអំណាចព្យាបាល ជួយប្រឆាំងនឹងជំងឺផ្សេងៗ។

លើសពីនេះទៀតសោត ទីក្រុង Epecuen មានស្ថានីយ៍រថភ្លើងដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧២ និងមានអាជីវកម្មប្រហែល២៨០ រួមទាំងសណ្ឋាគារ សារមន្ទីរ និងទីលានប្រណាំងសម្រាប់មនុស្សរស់នៅទីនោះ។

ទោះយ៉ាងណាក៏ដោយ ​គ្រោះ​មហន្តរាយ​ដ៏អាក្រក់មួយបាន​កើត​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៩៨៥ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើ​ឲ្យ​ទំនប់​នេះទឹក​ផ្ទុះបាក់ស្រុត អូសបន្លាយអស់រយៈពេលពីរសប្តាហ៍ កម្ពស់​ទឹក​ក្នុង​ទីក្រុង​បាន​កើន​ឡើង​រហូត​ដល់​លិចលង់កាន់តែខ្លាំងឡើងៗ។ ប៉ុន្មានឆ្នាំមកនេះ កម្រិតទឹកបានកើនឡើងដល់កំពូល ១០ម៉ែត្រក្នុងឆ្នាំ ១៩៩៣។ បន្ទាប់មក កម្ពស់ទឹកបានកើនឡើងម្តងទៀតក្នុងឆ្នាំ ២០០៩ ។

យ៉ាងណាមិញ  ក្រោយពេលដែលអ្នក​ភូមិ​ភាគ​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក ហើយលែងវិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​​ ទើបលោកតា Pablo សម្រេចចិត្តវិលមកកាន់ស្រុកកំណើតកាលពី ២៥ឆ្នាំមុន គាត់បានប្រើជីវិតរស់នៅក្នុងផ្ទះដែលគេបោះបង់ចោល និងសួនច្បារដែលស្ងាត់ជ្រងំ។ វាគឺជាអ្នករស់នៅតែមួយគត់នៃទីក្រុងក្នុងជីវិតវ័យចំណាស់របស់គាត់៕

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖ជារឿងចម្លែក បុរសតៃវ៉ាន់ម្នាក់​រមាស់​ត្រចៀករាប់ឆ្នាំ ដោយសារតែផ្សិតដុះពីខាងក្នុង

The post បុរសឯកោបំផុតលើលោក រស់នៅក្នុងទីក្រុងខ្មោចធ្លាប់លិចលង់អស់រយៈពេល ២៥ឆ្នាំនៅ អាហ្សង់ទីន appeared first on Kampuchea Thmey Daily.