ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រអាហ្សង់ទីន ផ្ទុះកំហឹង ឈានដល់ប្រើហិង្សា និងប៉ះទង្គិចជាមួយប៉ូលិស ក្រោយចាញ់អេស្ប៉ាញ
អ្នកគាំទ្រអាហ្សង់ទីន ដែលមួម៉ៅ បានផ្ទុះកំហឹង ឈានដល់កើតមានអំពើហិង្សាជាមួយប៉ូលិស ក្នុងទីក្រុងប៊ុយណូស៊ែ ក្រោយក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ប្រកួតចាញ់អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2026។

តាមការផ្សាយរបស់ Manchester Evening News នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦, មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា មើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន ដោយក្តីរីករាយ និងរំភើបរីករាយ។
យ៉ាងណា ស្ថានភាពប្រែផ្លាស់ប្តូរភ្លាមៗនៅពេល អាហ្សង់ទីនប្រកួតចាញ់ ដោយអ្នកគាំទ្រមួយចំនួន ចាប់ផ្តើមមួម៉ៅ និងកំហឹងពុះពោរ ចេញសកម្មភាពហិង្សា គប់កៅអី ដបទឹកនិងវត្ថុនានា ហើយពេលប៉ូលិសចូលអន្តរាគមន៍ ដើម្បីធានាសន្តិសុខ ពួកគេក៏ប៉ះទង្គិចជាមួយប៉ូលិស តែម្តង។

មានអ្នកខ្លះ ថែមទាំងកម្ទេចរបាំងសន្តិសុខ ដែលដាក់នៅជុំវិញវិមានជាតិ Obelisk ផងដែរ ធ្វើឲ្យប៉ូលិស ត្រូវបង្ខំចិត្ត ចាត់វិធានការក្តៅ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគប់គ្រាប់បែកផ្សែង បង្កឲ្យមានអ្នករបួស និងឈានដល់ការចាប់ខ្លួនមនុស្សជាង ១០នាក់ទៀតផង។
សូមជម្រាបថា អាហ្សង់ទីន ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ បន្ទាប់ពីចាញ់ អេស្ប៉ាញ ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររយៈពេល ១២០ នាទី។

នេះគឺជាការគ្រងជើងឯក World Cup លើកទី២ ក្នុងប្រវត្តិសាស្រ្តរបស់អេស្ប៉ាញ បន្ទាប់ពីការឈ្នះលើកដំបូងនៅឆ្នាំ២០១០ ដែលកាលនោះ ប្រទេសអាហ្វ្រិកខាងត្បូង ធ្វើជាម្ចាស់ផ្ទះ។
ការឈ្នះពាន ២ សម័យកាលនេះ មានន័យថា អេស្ប៉ាញ បានតាមស្មើកំណត់ត្រារបស់ក្រុមមាន់បារាំង និងអ៊ុយរូហ្គាយហើយ ក្នុងនាមជាក្រុមឈ្នះពាន ២លើកដូចគ្នា៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


