ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ដាក់លក្ខខណ្ឌទៅលោកខាងលិច បើចង់ឲ្យខ្លួនទទួលយកកិច្ចចរចានុយក្លេអ៊ែរ
យោងតាម NHK នៅថ្ងៃទី២៩ ខែកញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian មានប្រសាសន៍ថា ទីក្រុងតេអេរ៉ង់នឹងប្រឆាំងរាល់កិច្ចចរចានុយក្លេអ៊ែរដែលបង្ហាញពីបញ្ហានាពេលថ្មីៗនេះ។ លោកបានសង្កត់ធ្ងន់ពីគោលជំហរមិនចូលរួមជាមួយប្រទេសលោកខាងលិចដាច់ខាត លុះត្រាតែមានការលើកលែងទណ្ឌកម្ម ឬមានវិធានការផ្សេងទៀត។

ការអត្ថាធិប្បាយរបស់មេដឹកនាំរូបនេះ បានធ្វើឡើងបន្ទាប់ពីចំណាត់ការរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ ដើម្បីដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងនោះមានប្រទេស បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានចូលរួមចោទអ៊ីរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥។
យ៉ាងណា នាថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយសំដៅទៅលើការចរចាអនាគតជាមួយប្រទេសលោកខាងលិចក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ លោកថា អ៊ីរ៉ង់នៅតែត្រៀមខ្លួនសម្រាប់ការពិភាក្សាឡូជីខល (logical) ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យច្បាស់លាស់។ ជាពិសេស ខ្លួននឹងប្រឆាំងដាច់ខាតការចរចាដែលនឹងនាំឲ្យមានបញ្ហានាពេលថ្មីៗនេះ។
ថ្វីដ្បិតតែបែបនេះក្ដី ប្រជាជនអ៊ីរ៉ង់ជាច្រើនក៏បានបង្ហាញអំពីក្ដីបារម្ភកាន់តែខ្លាំងឡើង ចំពោះការដាក់ទណ្ឌកម្ម អាចបណ្តាលឲ្យសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរួចទៅហើយរបស់ប្រទេសកាន់តែយ៉ាប់យ៉ឺនថែមទៀត។ ជាការឆ្លើយតប លោក Pezeshkian បានបញ្ជាក់ថា រដ្ឋបាលរបស់លោក មានបំណងចាត់វិធានការចាំបាច់ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ថាក់ស៊ីន ដាក់សំណើសុំលើកលែងទោស ពីព្រះមហាក្សត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


