ព័ត៌មានអន្ដរជាតិ
អាហ្សង់ទីនប្រកាសកាន់ទុក្ខបីថ្ងៃចំពោះហេតុការណ៍ទឹកជំនន់ទឹកភ្លៀងដ៏សាហាវ
ប្រទេសអាហ្សង់ទីនប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កើនដល់១៦ នាក់ខណៈមានការបាត់ខ្លួនប្រជាជនក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១០ខែមីនានេះ។

ទឹកជំនន់ដ៏សាហាវបានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានម៉ោងនៅក្នុង និងទីក្រុងកំពង់ផែ Bahia Blanca ដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី Buenos Aires ធ្វើឲ្យសង្កាត់ទាំងមូលត្រូវបានជន់លិច។
ចំនួនអ្នកស្លាប់បានកើនដល់១៦នាក់ ខណៈរាប់សិបអ្នកទៀតនៅតែបន្តបាត់ខ្លួនដែលមានទាំងសោកនាដកម្មនៃការបាត់ខ្លួនក្មេងស្រី២នាក់ដែលមានអាយុ១ឆ្នាំនិង៥ឆ្នាំបន្ទាប់ពីទឹកហូរនាំទៅ។
ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បាននប្រកាសការកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ចំពោះការស្លាប់នេះ កាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើពេលវេលានឹងចាប់ផ្តើមនៅពេលណានោះទេ។
ទន្ទឹមនឹងនេះដែរ អភិបាលក្រុង Bahia Blanca លោក Federico Susbielles បានប្រាប់សន្និសីទសារព័ត៌មានថា ទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធចំនួន៤០០លានដុល្លារ ខណៈតំបន់ជាច្រើនគ្មានថាមពលអគ្គិសនីប្រើប្រាស់ ដោយសារបរិមាណទឹកច្រើនពេកចរន្តអគ្គិសនីត្រូវបានផ្អាក។ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការកសាងឡើងវិញជាបន្ទាន់ចំនួន ១០ ពាន់លានប៉េសូ (៩.២ លានដុល្លារអាមេរិក) ។
ទីក្រុង Bahia Blanca ធ្លាប់បានទទួលរងនូវគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុកន្លងមក រួមទាំងព្យុះក្នុងខែធ្នូ ឆ្នាំ ២០២៣ ដែលបានឆក់យកជីវិតមនុស្ស ១៣នាក់ផងដែរ បាក់រលំផ្ទះនិងបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ៕



អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


