Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ព្យាយាមយកមុខ មិនព្រមដើរចេញពីឆាក ពេលអេស្ប៉ាញ លើកពាន World Cup

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងរងការរិះគន់យ៉ាងចាស់ដៃ លើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា «ព្យាយាមយកមុខមាត់ ឬដណ្ដើមភាពលេចធ្លោ» នៅក្នុងពិធី ប្រគល់ពានរង្វាន់ FIFA World Cup 2026។

(រូប៖ Reuters)

តាមការផ្សាយរបស់ USA Today នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦, លោក ត្រាំ មិនព្រមដើរចេញពីឆាក ដើម្បីទុកឱកាសឲ្យក្រុមកីឡាករអេស្ប៉ាញ អបអរសាទរនោះទេ ដោយលោកបានបន្តឈរនៅចំកណ្ដាលក្រុម និងនៅជិតពានរង្វាន់ ទោះប្រធានសហព័ន្ធ FIFA លោក Gianni Infantino ហាក់ដូចជាខំតឿនយ៉ាងណាក៏ដោយ។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ បានឈរនៅកៀនក្រុមកីឡាករអេស្ប៉ាញ ដើម្បីឲ្យមុខរបស់លោកជាប់ក្នុងរូបថតប្រវត្តិសាស្ត្រនៃការលើកពាន។

(រូប៖ Reuters)

ដោយមើលឃើញសកម្មភាពទាំងនេះ មន្ត្រីរៀបចំកម្មវិធី បានខំជំរុញ និងថែមទាំងធ្វើសញ្ញាទៀតផងដើម្បីឲ្យលោកដើរចេញ ហើយសូម្បីតែលោក Infantino ក៏បានព្យាយាមសម្របសម្រួលដែរ។

សូមជម្រាបថា អេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ​ក្រោយយកឈ្នះអាហ្សង់ទីន ១-០ នៅម៉ោងបន្ថែម ១៥នាទីពីរដង ក្រោយស្មើគ្នា ០-០ ត្រឹម៩០នាទី។

(រូប៖ Reuters)

នេះគឺជាការគ្រងជើងឯក World Cup លើកទី២ ក្នុងប្រវត្តិសាស្រ្តរបស់អេស្ប៉ាញ បន្ទាប់ពីការឈ្នះលើកដំបូងនៅឆ្នាំ២០១០ ដែលកាលនោះ ប្រទេសអាហ្វ្រិកខាងត្បូង ធ្វើជាម្ចាស់ផ្ទះ។

ការឈ្នះពាន ២ សម័យកាលនេះ មានន័យថា អេស្ប៉ាញ បានតាមស្មើកំណត់ត្រារបស់ក្រុមមាន់បារាំង និងអ៊ុយរូហ្គាយហើយ ក្នុងនាមជាក្រុមឈ្នះពាន  ២លើកដូចគ្នា៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម