ព័ត៌មានអន្ដរជាតិ
អាហ្សង់ទីន ទំនងទទួលយកជនចំណាកស្រុកដែលបណ្តេញចេញពីអាមេរិក
ក្រោយការវិលចូលកាន់អំណាចប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី២ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញគោលការណ៍ដ៏តឹងរឹងមួយ ក្នុងការបណ្តេញជនចំណាកស្រុកពីប្រទេសរបស់ខ្លួន ខណៈមានរបាយការណ៍ផ្សេងៗទៀតថា អាមេរិកពើបប្រទះនូវអត្រាចំនួនប្រជាជនធ្លាក់ចុះខ្លាំងជាលើកដំបូង។

កាសែត New York Times បានរាយការណ៍កាលពីថ្ងៃទី ៣០ខែមករា ថាសហរដ្ឋអាមេរិក និងអាហ្សង់ទីន កំពុងស្ថិតក្នុងកិច្ចពិភាក្សាជាផ្លូវការមួយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិក អាចនិរទេសជនអន្តោប្រវេសន៍ពីប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
យោងតាមរបាយការណ៍មួយឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលអាហ្សង់ទីនម្នាក់បានដាក់សំណើ កាលពីដើមខែនេះ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងប្រទេសទីបីជាមួយសហរដ្ឋអាមេរិក។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និងក្រសួងការបរទេសអាហ្សង់ទីនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រងនេះ ជាមួយសារព័ត៌មានរ៉យទ័រនៅឡើយ។
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងប្រទេសទីបីជាមួយអាហ្សង់ទីន និងប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងជំរុញឱ្យមានការនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ ពីសហរដ្ឋអាមេរិកដោយខុសច្បាប់។
រដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ មានគោលបំណងបង្កើនការនិរទេសចេញទៅកាន់ប្រទេសទីបី រួមទាំង Sudan ខាងត្បូង, Eswatini, El Salvador, Costa Rica និង Panama ។
ខណៈប្រទេសអាហ្សង់ទីនមានគោលនយោបាយអន្តោប្រវេសន៍បើកចំហជាប្រវត្តិសាស្ត្រ។
ប្រធានាធិបតី លោក Javier Milei ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ បានស្វែងរកច្បាប់រឹតបន្តឹងជនអន្តោប្រវេសន៍ ដោយបង្ក្រាបអ្នកដែលជាប់បទព្រហ្មទណ្ឌ និងតម្រូវឱ្យអ្នកដំណើរទាំងអស់ ត្រូវប្រាកដថាពួកគេទទួលបានការធានារ៉ាប់រងសុខភាព។
តែយ៉ាងណាក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីសន្តិសុខជាតិ លោកស្រី Alejandra Monteoliva បាននិយាយនៅក្នុងវីដេអូមួយថា៖ « ក្នុងខែធ្នូ និងខែមករា មនុស្សជិត ៥ ០០០នាក់ មិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេស ឬត្រូវបណ្តេញចេញនៅក្នុងខែនេះ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រ»។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


