ព័ត៌មានអន្ដរជាតិ
ប្រជាជន អាហ្សង់ទីន លើកក្បួនតវ៉ារកយុត្តិធម៌ឲ្យស្ត្រីបីនាក់ ត្រូវឃាតកសម្លាប់យ៉ាងឃោរឃៅ
យោងតាមការចុះផ្សាយពីសារព័ត៌មាន CBS News នៅថ្ងៃទី ៣០ ខែកញ្ញា បានរាយការណ៍ថា មនុស្សរាប់ពាន់នាក់បានដើរដង្ហែរគ្នាតាមផ្លូវនៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដើម្បីតវ៉ា និងទាមទារយុត្តិធម៌ឲ្យមនុស្សស្រីបីនាក់ ដែលត្រូវឃាតក រំលោភនិងសម្លាប់យ៉ាងឃោរឃៅរួចផ្សាយបន្តផ្ទាល់ ខណៈជនដៃដល់មិនទាន់ចាប់ខ្លួនបាននូវឡើយទេ។
ស្រ្តី៣នាក់ដែលរងគ្រោះមានឈ្មោះថា Lara Guterres អាយុ ១៥ ឆ្នាំ Brenda del Casitillo អាយុ ២០ ឆ្នាំ និង Morena Verdi អាយុ ២១ ឆ្នាំ។ ឃាតកម្ម រំលោភ និងធ្វើទារុណកម្មត្រូវបានផ្សាយផ្ទាល់តាមបណ្ដាញសង្គម TikTok មួយ។ ប៉ូលិសបាននិយាយថា ក្នុងនោះមានមនុស្ស ៤៥ នាក់ បាបែរជាឈរមើលកន្លែងកើតហេតុដ៏ឃោរឃៅដូចជារឿងធម្មតា។

ប៉ូលិសបានបញ្ចាក់បន្ថែមទៀតថា អ្នកទាំងបីត្រូវបានបញ្ឆោតដោយអ្នកជួញដូរគ្រឿងញៀនអន្តរជាតិ ហើយបានល្បួងពួកគេទៅផ្ទះមួយនៅជាយក្រុង Buenos Aires ។ យ៉ាងណា ហេតុផលពិតប្រាកដនោះគឺជាការសងសឹកដ៏សាហាវ។ ការពិនិត្យសាកសពឃើញថា ម្រាមដៃរបស់ពួកគេត្រូវបានកាត់ដាច់ ហើយរងការថប់ដង្ហើម ដោយសារត្រូវឃាតកច្របាច់កជាមួយថង់ប្លាស្ទិក ។
ដោយសារតែមើលឃើញពីភាពអយុត្តិធម៌លើស្រ្តីទាំង៣រូបពេក ក្រុមបាតុករបានកាន់ស្លាកសញ្ញាទាមទាររកយុត្តិធម៌ និងបញ្ជាក់ថា ពេលនេះជាពេលត្រូវការពារស្ត្រីជាងពេលណាៗទាំងអស់។ ស្ថិតិបង្ហាញថា យ៉ាងហោចណាស់ស្ត្រីម្នាក់ត្រូវបានសម្លាប់រៀងរាល់ ៣៦ ម៉ោងនៅក្នុងប្រទេសអាហ្សង់ទីន។
បច្ចុប្បន្ននេះប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ហើយ និងបានចេញផ្សាយរូបថតបុរសដែលពួកគេជឿថាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារមួយនេះ។ ចំណែកឯជនសង្ស័យជាបុរសជនជាតិប៉េរូ អាយុ២០ឆ្នាំម្នាក់ ពេលនេះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ីរ៉ង់ ដាក់លក្ខខណ្ឌទៅលោកខាងលិច បើចង់ឲ្យខ្លួនទទួលយកកិច្ចចរចានុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


