ព័ត៌មានអន្ដរជាតិ
ដើមឆ្នាំ២០២៥ កើតមានភ្លើងឆេះព្រៃដ៏សាហាវមួយទៀត នៅ អាហ្សង់ទីន
ឆ្នាំ២០២៥នេះ ពិតជាកាចណាស់ ដោយភ្លើងឆេះព្រៃថ្មីដ៏សាហាវ បានវាយប្រហារប្រទេសអាហ្សង់ទីន សម្លាប់មនុស្សម្នាក់ និងបង្កការបំផ្លិចបំផ្លាញ ព្រមទាំងបង្ខំឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ទៀតផង។

តាមការចុះផ្សាយរបស់ Viory, ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដោយឆាបឆេះផ្ទៃដីប្រហែល ៣ ០០០ហិកតាក្នុងតំបន់ Cajón del Azul ខណៈអ្នកទេសចរក៏ត្រូវជម្លៀសជាបន្ទាន់ផងដែរចេញពីតំបន់El Guadal, Seguel rise, Mallín del Medio, La Aldea និង Zúñiga។
មូលហេតុបណ្តាលឲ្យមានអគ្គិភ័យនេះ ក៏មិនទាន់ត្រូវបានគេបញ្ជាក់ដែរ គ្រាន់តែគេដឹងថា អណ្តាតភ្លើងបានរាលដាលយ៉ាងលឿនដោយសារតែខ្យល់បក់ខ្លាំង និងព្រៃស្ងួត។
គ្រោះអគ្គិភ័យនេះ ធ្វើឲ្យគេនឹកឃើញដល់ភ្លើងឆេះព្រៃដ៏សាហាវនៅរដ្ឋ កាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក កាលពីដើមខែមករា ដែលបង្កជាវិនាសកម្មយ៉ាងធំធេង។
នៅថ្ងៃទី៨ រដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិនាសកម្មភ្លើងឆេះព្រៃ ដោយអគ្គិភ័យសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈគិតតឹ្រមថ្ងៃសុក្រទី៣១ តួលេខមនុស្សស្លាប់ មាន២៩នាក់។
បើបូករួមទាំងអស់ ត្រឹមមួយខែដើមឆ្នាំនេះ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃសរុប៣០១កន្លែង ដុតកម្ទេចផ្ទៃដីប្រមាណ ២០ ២៣៤ហិកតា បំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងអស់ ១៦ ២៥៥ខ្នង ព្រមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រហែល ៥០ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


