ផ្លែឪឡឹក Archives - Kampuchea Thmey Daily

អាកាសធាតុក្តៅ តែទិន្នផលឪឡឹកកសិករ​នៅ​ស្រុក​​​មោងឫស្សី​នៅ​តែ​ផ្តល់​ផលល្អ មានឈ្មួញ​ចាំ​កក់មុនថែមទៀត
ដំណាំឪឡឹករបស់កសិករនៅក្នុងស្រុកមោងឫស្សី ខេត្ត​បាត់ដំបង​នៅ​តែ​លូតលាស់បានផល​​ល្អមិនរុះរោយផ្កាឬក្តិបនោះទេ បើទោះឆ្នាំនេះអាកាសធាតុក្តៅខ្លាំង។

ខណៈ​ដែល​កសិករដាំដុះ​មិនប្រើប្រាស់ជីដែលមានសារធាតុគីមី គឺប្រើប្រាស់​តែជីលាមកសត្វបានហុចផលច្រើន ហើយ​ឆ្នាំនេះទីផ្សារឪឡឹកធំទូលាយទាំងក្នុងស្រុកនិងក្នុងទីរួមខេត្ត។

លោក ឡិក ឡឹប កសិកររស់នៅ​ស្រុក​មោង​ឫស្សីបានឲ្យដឹងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ លោកបានដាំឪឡឹកលើផ្ទៃដីចំនួន ២ ហិកតា នៅទីតាំងផ្សេងគ្នាដែលលោកបានចាប់ផ្តើម​ដាំនៅដើមខែមេសានេះ។ ចំណែកទិន្នផលលោកថា មានឈ្មួញ​ក​ក់ទុកជាមុន ក្នុងនោះមានឈ្មួ​ញនៅខេត្តកំពង់​ឆ្នាំងនិងអ្នកនៅភ្នំពេញ ដោយមិនពិបាកដឹកចូលទីផ្សារដូចឆ្នាំមុននោះទេ។

សម្រាប់ការប្រមូលផលវិញ​ លោក ឡិក ឡឹប បាន​បញ្ជាក់ថា បើទោះបីមានការបិទតាមច្រកព្រំ​ដែនកម្ពុជាថៃក៏ដោយចុះ ក៏ទិន្នផលនៅ​ក្នុងស្រុកនៅតែមានតាមតម្រូវការដដែល ខណៈ​ការ​ដាំដុះ​តាមបែបធម្មជាតិធ្វើឲ្យសុខភាពអ្នកបរិភោគកាន់​តែ​ប្រសើរ​។

ការដាំឪឡឹករបស់លោក ឡិក ឡឹប ធ្វើឡើងតាមទម្លាប់មិនមានបច្ចេកទេសបន្ថែមអ្វីទេ។ សំខាន់លោកបានរក្សាគ្រាប់ពូជរាល់រដូវកាល ដែលលោកបានជ្រើសយកផ្លែល្អសម្រាប់យកគ្រាប់ពូជ លោកមិនដែលទិញគ្រាប់ពូជពីទីផ្សារនោះទេ។

លោក ឡិក ឡឹប បាន​ប្រាប់​ថា សម្រាប់ទិន្នផលឆ្នាំនេះ បើគិតមកដល់ពេលនេះឈ្មួញបានកក់លុយប្រមាណ ៤០ ភាគ​រយ​ហើយ។ បើធៀបឆ្នាំមុន ក្នុងមួយហិកតាប្រាក់ចំណូលបានកើនជាងឆ្នាំមុន ខណះការលក់រាយក្នុង ១ ផ្លែបានចន្លោះ​ពី​៣ ០០០ រៀល ទៅ ៥ ០០០ រៀល ហើយផ្លែខ្លះបានតម្លៃ ៦ ៥០០ រៀល ដែលជាផ្លែអាចយកគ្រាប់ពូជបាន។

ជាមួយ​គ្នានេះ លោកក៏​​អំពាវដល់ប្រជាពលរដ្ឋក្នុងស្រុក បន្ត​ជួយគាំទ្រដល់កសិផលក្នុងស្រុកឲ្យកាន់តែច្រើន ដើម្បី​លើកទឹកចិត្តដល់កសិករផ្សេងៗឲ្យងាកមក​ដាំ​ដុះដំណាំឪឡឹកក្នុងស្រុកតាមបែបធម្មជាតិ និង​ដើម្បីបម្រើ​ដល់សេដ្ឋកិច្ចក្នុងគ្រួសារកសិករ​ក្រោយពីមានផ្ទៃដីទំនេរពីដំណាំស្រូវវស្សា ដែលនឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ÷សៅ សារិទ្ធ

The post អាកាសធាតុក្តៅ តែទិន្នផលឪឡឹកកសិករ​នៅ​ស្រុក​​​មោងឫស្សី​នៅ​តែ​ផ្តល់​ផលល្អ មានឈ្មួញ​ចាំ​កក់មុនថែមទៀត appeared first on Kampuchea Thmey Daily.

កសិករអះអាងថា ផ្លែឪឡឹកលឿង មានតម្លៃទីផ្សារខ្ពស់ នៅរដូវប្រមូលផល
កសិករដាំឪឡឹកបានប្រាប់ឱ្យដឹងថា ផ្លែឪឡឹកមិនមែនមានតែសាច់ពណ៌ក្រហមមួយនោះទេ ពោលគឺមានរហូតដល់ទៅ ៣ ពណ៌ គឺសាច់ខាងក្នុងមានពណ៌ក្រហម ​លឿង និងពណ៌ផ្កាឈូក រីឯតម្លៃ និងរសជាតិក៏ខុសគ្នាដែរ។

លោក សៅ មករា ជាប្រជាកសិកររស់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា បច្ចុប្បន្នលោកមានដីចម្ការមួយកន្លែងទំហំប្រមាណមួយហិកតា នៅចំណុចភូមិរូង ឃុំកន្ទឺ ២ ស្រុកបាណន់ ដោយលោកបានដាំពោតហើយនៅខាងក្រោមលោកបានដាំឪឡឹកចំនួន ៣ ប្រភេទ ដែលនេះគឺជាការដាំតាមបែបលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលគ្រាន់នឹងទ្រទ្រង់​ជីវភាពប្រចាំថ្ងៃ។

លោកបានបន្តថា ចាប់តាំងពីដើមខែមេសាមក គឺជាពេលវេលាដែលត្រូវប្រមូលផលឪឡឹក ដើម្បីដឹកយកទៅលក់លើទីផ្សារ ដែលក្នុងនោះក៏មានបងប្អូនកូនក្មួយមកជួយបេះនឹងជួយលក់ផងដែរ។

សម្រាប់ពូជឪឡឹកទាំង ៣ ប្រភេទ គឺមានឈ្មោះផ្សេងៗគ្នា ដោយឪឡឹកដែលមានសាច់ពណ៌ក្រហម វាមានឈ្មោះថា (វណ្ណា៥០៣) ចំពោះឪឡឹកដែលមានសាច់ពណ៌លឿង វាមានឈ្មោះថា (យេឡូស្ទូន) រីឯឪឡឹកដែលមានសាច់ពណ៌ផ្កាឈូក វាមានឈ្មោះថា (លឿងរាជ) ហើយពួកវាមានរសជាតិខុសៗគ្នា ប៉ុន្តែសម្រាប់ឪឡឹកដែលមានសាច់ពណ៌លឿង និងព៌ណផ្កាឈូក គឺមានតម្លៃថ្លៃជាងឪឡឹកដែលមានសាច់ក្រហម។

កសិកររូបនេះបានប្រាប់ឱ្យដឹងថា ការដាំឪឡឹកទាំងនេះគឺលោកមិនបានប្រើជីគីមី ឬថ្នាំសម្លាប់សត្វល្អិតអ្វីបន្តិចនោះទេ គឺដាំក្នុងរបៀបធម្មជាតិសុទ្ធសាធ ដូច្នេះហើយទើបមានផ្លែខ្លះស្នាមស្រមោចស៊ីតាមសំបកបន្តិចបន្តួច ហើយការដឹកគោយន្តច្នៃមកដាក់លក់នៅលើទីផ្សារក្នុងក្រុងបាត់ដំបង គឺឪឡឹកក្រហម ក្នុងមួយផ្លែលក់បានតម្លៃចាប់ពី ៣០០០ រៀល ដល់ ៥០០០ រៀល ដោយឡែកចំពោះឪឡឹកដែលមានពណ៌ផ្កាឈូក និងពណ៌លឿង គឺលក់បានតម្លៃចាប់ពី ៥០០០ រៀល ដល់ ១២០០០ រៀល ក្នុងមួយផ្លែទៅតាមទំហំតូចធំ បើកាត់កងទៅលើការចំណាយ គឺលោកអាចសល់ខ្លះសម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសារ និងលើការចំណាយប្រចាំថ្ងៃ៕

អត្ថបទ : សោ និយមរ័ត្ន

The post កសិករអះអាងថា ផ្លែឪឡឹកលឿង មានតម្លៃទីផ្សារខ្ពស់ នៅរដូវប្រមូលផល appeared first on Kampuchea Thmey Daily.

គ្រូបង្រៀនម្នាក់ឆ្លៀតដាំឪឡឹកលឿងរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ
ស្ថិតនៅក្នុងវ័យ ៣៨ឆ្នាំ លោក ថង ប៊ុនធឿន ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រៅពីទំនេរពីកិច្ចការសាលាឆ្លៀតដាំឪឡឹកលឿងរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ខណៈបច្ចុប្បន្នឪឡឹកលឿងកំពុងមានទីផ្សារល្អ។

លោក ប៊ុនធឿន បានប្រាប់ កម្ពុជាថ្មី ថា មុខរបរដាំឪឡឹកលឿននេះ លោកបានចាប់ផ្ដើមដាំវាឡើងមករយៈពេល៦ឆ្នាំហើយ។ លោកថា​ ដំបូងឡើយចម្ការឪឡឹករប​ស់លោកភាគច្រើនដាំតែឪឡឹកក្រហម ប៉ុន្ដែដោយសារតែតម្លៃវាហាក់ធ្លាក់ថ្លៃខ្លាំងពេក ទើបលោកសម្រេចចិត្តដាំឪឡឹកលឿងនេះលាយឡំជាមួយប្រភេទពូជក្រហម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោកប៊ុនធឿន បានឱ្យដឹងទៀតថា សម្រាប់ទីផ្សារវិញ ឪឡឹកលឿង អាចបោះដុំ និងលក់រាយទៅកាន់ទីផ្សារបានចន្លោះពី ១ពាន់ ៥រយរៀល ទៅដល់ ២ពាន់រៀល ក្នុង១គីឡូក្រាម។ ចំណែក ឪឡឹកប្រភេទពូជក្រហមវិញ អាចលក់បានត្រឹមតែ ៨រយរៀល ទៅ ១ពាន់រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។

ចំពោះទីផ្សារគោលដៅវិញ លោក ប៊ុនធឿន បញ្ជាក់ថាអតិថិជន ពិសេសម៉ូយធំៗប្រចាំចម្ការបស់លោកភាគច្រើនគឺរាជធានីភ្នំពេញ និងក្រៅពីនេះក៏មានអ្នកដែលរស់នៅតំបន់ជុំវិញស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលខ្លះទៀតផងដែរ។

ទោះជាយ៉ាងណា លោក ថង ប៊ុនធឿន អះអាងថា ដ្បិតដំណាំឪឡឹកលឿងនេះ អាចលក់បានក្នុងតម្លៃល្អក៏ពិតមែន ប៉ុន្តែវាគ្រាន់តែជារបរបន្ទាប់បន្សំនៅពេលដែលលោកទំនេរពីការងាររាជការ ទើបលោកឆ្លៀតដាំវាបន្ថែមដើម្បីគ្រាន់បានចំណូលបន្ថែមគ្រាន់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ។

ចម្ការឪឡឹករបស់លោក ថង ប៊ុនធឿន មានផ្ទៃដីដំាដុះប្រមាណជាង១ហិកតា ដែលជាមធ្យមក្នុង១សប្ដាហ៍ កសិកររូបនេះអាចប្រមូលផលបានជិត២តោន។ បច្ចុប្បន្នមានទីតាំងស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គួរឱ្យដឹងថា ដំណាំឪឡឹកលឿង គឺជាប្រភេទផ្លែឈើដែលមានសាច់ពណ៌លឿង រសជាតិផ្អែមស្រាលដូចទឹកឃ្មុំ និងមានផ្ទុកវីតាមីន A និង C ខ្ពស់ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម ដែលជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងជួយពង្រឹងសុខភាពបេះដូងបានមួយកម្រិតទៀតផងដែរ៕

អត្ថបទ ៖ សួស សិត

The post គ្រូបង្រៀនម្នាក់ឆ្លៀតដាំឪឡឹកលឿងរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ appeared first on Kampuchea Thmey Daily.

ផ្លែឪឡឹករបស់កសិករស្រុកព្រះនេត្រព្រះកំពុងត្រូវប៉ាន់តម្លៃល្អ
ឪឡឹករបស់អ្នកស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់មានទីផ្សារនៅភ្នំពេញស្របពេលដែលកសិករទទួលបានទិន្នផលខ្ពស់។

ជួបជាមួយកសិករឈ្មោះ សុខ វ៉ាត់ ប្រកបរបរដាំផ្លែឪឡឹកនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីសប្តាហ៍មុនថា ឆ្នាំនេះការប្រកបរបរដាំឪឡឹកទទួលបានផលល្អ និងតម្លៃខ្ពស់ដូចឆ្នាំមុនហើយត្រូវបានឈ្មួញពីខេត្តកំពង់ធំមកម៉ៅយកទាំងអស់ទៅលក់នៅភ្នំពេញដែលធ្វើឱ្យកសិករទទួលបានផលចំណេញសមរម្យអាចផ្គត់ផ្គងគ្រួសារបាន។

ប្រជាកសិកររូបនេះបានឱ្យដឹងទៀតថា ក្រៅពីធ្វើស្រែមើលគោរូបលោកតែធ្វើចំការដាំឪឡឹកតពីឪពុកម្តាយអស់រយៈពេល​៨ឆ្នាំមកហើយដោយមិនទុកពេលឱ្យទំនេរ ឬចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃឡើយព្រោះការដាំឪឡឹកនេះប្រើរយៈពេលតែជាងពីខែទេនឹងបានផល។

និយាយជារួមគឺចាប់ពីខែមួយ ឬខែពីរយើងចាប់ភ្ជួយដីដាំឪឡឹកដោយប្រើរយៈពេលជាងពីរខែយើងនឹងទទួលផលដោយក្នុងមួយរ៉ៃឈ្មួញមកប្រមូលទិញក្នុងតម្លៃពីពីរលានពីរសែនរៀលទៅពីរលាន់បួនសែនដែលតម្លៃនេះជាតម្លៃខ្ពស់ដូចឆ្នាំមុនដែរ។

សម្រាប់២០២៤នេះកសិករខាងលើបានដាំឪឡឹកលើផ្ទៃដី ៥,៥ ហិកតាជាដីជួលគេក្នុងតម្លៃមួយហិកតា ៤០ម៉ឺនរៀល។តាមរយៈទិន្នផល និងតម្លៃល្អធ្វើឱ្យប្រជាកសិករនេះសម្តែងការរីករាយយ៉ាងខ្លាំងនឹងសង្ឃឹមថា ឆ្នាំក្រោយតម្លៃផ្លែឪឡឹកបានថ្លៃដូចឆ្នាំនេះ ឬបានថ្លៃជាងដើម្បីឱ្យកសិករកាន់តែមានទឹកចិត្តបង្ករបរដាំដុះនេះបន្តទៀត។

ដោយឡែកបើតាមលោក ខុង ប៊ុន មេឃុំឈ្នួមានជ័យបានឱ្យដឹងដែលថា ដោយសារឆ្នាំនេះមិនមានទឹកជំនន់ធ្វើឱ្យប្រជាកសិកររបស់លោកបាននាំគ្នាដាំឪឡឹកច្រើនជាងឆ្នាំទៅដែលមានតែ៥ទៅ៦ហិកតា។

លោកមេឃុំបានឱ្យដឹងទៀតថា សម្រាប់ដំណាំឪឡឹកឆ្នាំនេះកសិករក្រោយពីប្រមូលផលរួចកាត់ថ្លៃចំណាយអស់មួយហិកតាពួកគាត់អាចសល់បាន៨លាន់រៀល៕

អត្ថបទ៖ អពៅ

The post ផ្លែឪឡឹករបស់កសិករស្រុកព្រះនេត្រព្រះកំពុងត្រូវប៉ាន់តម្លៃល្អ appeared first on Kampuchea Thmey Daily.

ឈ្មួញបង្អាប់តម្លៃថោកពេក កសិករ​ដឹកឪឡឹក​ទៅលក់ខ្លួន​ឯង បាន​​តម្លៃ​មួយ​​គុណជាពីរ
នៅតំបន់ ៣ ក្បែរតំបន់បឹងទន្លេសាប ស្ថិតក្នុងឃុំចំនួន ២ គឺឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង ក្នុង​ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ប្រជាពលរដ្ឋមួយចំនួនបានបន្តដាំឪឡឹកលក់ដូចរាល់ឆ្នាំដើម្បីមានចំណូល​ទ្រទ្រង់ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។

ក្នុងសកម្មភាពកំពុងសំអាតស្មៅក្នុងចម្ការឪឡឹកក្រោមកម្តៅថ្ងៃ កសិករ​ពីរ​នាក់ប្តីប្រពន្ធ អ្នក​ស្រី ធឿន មុំ រស់នៅឃុំព្រែកនរិន្ទ ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះផ្លែឪឡឹកមានតម្លៃល្អ ធ្វើឲ្យ​ជីវភាព​គ្រួសារ​របស់អ្នក​ស្រីបានល្អ​ប្រសើរ។

ការដាំឪឡឹកមិនស្រួលនោះទេ សំខាន់ឲ្យតែទីផ្សារបានល្អដូចឆ្នាំនេះ។ ឆ្នាំនេះផល​ឪឡឹកបាន​ខូចខាត​មួយ​ចំនួន ដោយ​សារអាកាសធាតុក្តៅ តែតម្លៃផ្លែឪឡឹកបានល្អ។ នេះបើតាមអ្នកស្រី ធឿន មុំ។

«បើ​ឆ្នាំមុនខ្ញុំ​យំមិន​ចេញទេ​ដោយសារទឹកលេច ហើយឈ្មួញមកម៉ៅក្នុងមួយរ៉ៃឲ្យតែ​ចន្លោះពី​ ២០​ ទៅ ​៣០ មុឺនរៀល​ប៉ុណ្ណោះ ជាហេតុ​ត្រូវ​បង្ខំលក់ទាំងអស់​តែម្តង ចៀសវាងទុកឲ្យ​រលួយខូច តែឆ្នាំនេះ​បាន​ស្រង់ដើមវិញ​ខ្លះ»។ អ្នកស្រី ធឿន មុំ​ បញ្ជាក់បន្ថែម។

កសិករ​​រូបនេះ​ហាក់មានទឹកមុខ​រីករាយជាមួយផលដំណាំ​ឪឡឹករបស់ខ្លួនដែលកំពុងលូតលាស់ និងផ្តល់ទិន្នផល​បាន​ល្អ ស្រប​ពេលទីផ្សារផ្លែឪឡឹកបានល្អប្រសើរជាងឆ្នាំមុន បើទោះបីជួប​​បញ្ហា​អាកាសធាតុ ដែលធ្វើឲ្យទិន្នផលមួយចំនួន​ខូចខាត ប៉ុន្តែក៏​ចំណូលបានច្រើន​គួរសម។

បើតាម​អ្នកស្រី ធឿន មុំ ឪឡឹក​របស់​អ្នកស្រី​បានចាប់ផ្តើមដាំពីពាក់កណ្តាល​ខែមករា ហើយទទួលផលចន្លោះ​ពី ២ ខែដល់ ២ ខែកន្លះ ដោយចំណាយលើការដាំចាប់ពី ៥០ ទៅ ៧០ មុឺនរៀល លើទំហំ​ដីមួយរ៉ៃ ដោយមិន​ទាន់គិត​ពីការ​ចំណាយ​​​លើកត្តាប្រឈមផងបើសិនជាកើត​មាន តែឆ្នាំនេះលក់បានចំណូលគ្រាន់បើដែរបើធៀប​ឆ្នាំ​មុនៗ។

មិនខុស​គ្នានេះដែរ កសិករមួយ​រូបទៀត​លោក ខាន់ ឃន បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះលោកសប្បាយ​ចិត្តដែលតម្លៃផ្លែឪឡឹកបានល្អប្រសើរជាងឆ្នាំមុន ហើយទិន្នផលក៏គ្រាន់បើទោះបី​អាកាសធាតុ​ក្តៅ​បន្តិច។

លោក ខាន់ ឃន បាន​បញ្ជាក់​ថា ផ្លែឪឡឹករបស់លោក​ដាំ​តាមបែប​ធម្មជាតិ ដោយមិនប្រើជី​គីមីបង្ខំជំរុញឲ្យផ្លែធំនោះទេ គឺថែទាំដាក់​ជីតាមធម្មជាតិ ទើបផ្លែឪឡឹកមានរសជាតិ​ឆ្ងាញ់​។ ចំណែកការប្រឈមឆ្នាំនេះលោកថា មានកត្តាប្រឈម​ ២ គឺ​ទី១​អាកាសធាតុ​ក្តៅ ទី២ក្រុមឈ្មួញកេងក្រវ័ញ្ញផលចំណេញច្រើនហួសហេតុ ដែល​ធ្វើឲ្យពួក​លោកមិនសូវមានចំណូល។

លោក​បញ្ជាក់ថា «ដើម្បី​កុំ​ឲ្យ​ឈ្មួញបង្ខូចតម្លៃ ខ្ញុំដឹកទៅលក់នៅលើទីផ្សារខ្លួនឯង ដើម្បីយកផលចំណេញ ព្រោះ​ក្រុម​ឈ្មួញទៅទិញផ្លែ​ឪឡឹកដែលធំ ១ ផ្លែឲ្យតម្លែចន្លោះពី ១៥០០ រៀលដល់ ២០០០ រៀល ពេលឈ្មួញយកលក់បន្ត ១ ផ្លែ​ចន្លោះ ពី ៤ ទៅ ៥ ពាន់រៀលឯណោះគឺចំណេញច្រើន»។

បើតាមមន្រ្តីកសិកម្ម​ខេត្ត​បាត់ដំបង ផល​ឪឡឹកនៅ​ខេត្តបាត់ដំបង​ឆ្នាំនេះ​ទទួលបាន​ទិន្នផលច្រើន ហើយតម្លៃក៏បានគួរសម​។

លោក ហេង សិទ្ធ មន្រ្តីកសិកម្ម​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា មាន​ក្រុមឈ្មួញមួយ​ចំនួន​ឆ្លៀតឱកាសទម្លាក់ថ្លៃកសិផល ទើប​ធ្វើ​ឲ្យកសិករ​ឈប់លក់ឲ្យក្រុមឈ្មួញ ហើយ​​នាំគ្នាដឹកចូលទីផ្សារខ្លួនឯងវិញ។

លោកថា ទីផ្សារឪឡឹកមានតែនៅក្នុងស្រុកប៉ុណ្ណោះ គឺឈ្មួញតែងនាំ​ពីខេត្ត​១ទៅខេត្ត១។ ​​ទាក់ទងការគ្រប់គ្រង​​តម្លៃ​មន្រ្តីជំនាញរូបនេះបានផ្តល់យោបល់ដល់កសិករ​​​ គួរដើរសិក្សាលើទីផ្សារខ្លួនឯងជាមុនសិន មុនសម្រេចលក់ឲ្យឈ្មួញ​ចៀសវាង​ឈ្មួញចុះទៅបង្អាប់តម្លៃ។

បើតាមមន្រ្តិកសិកម្ម​រូបនេះ ​បើផ្លែ​ឪឡឹក​កសិករ​មានគុណភាព គឺមានអតិថិជនក្នុង​ខេត្តឬខេត្តផ្សេង​ត្រូវការ​ ព្រោះ​ការដាំដុះឪឡឹកមិន​​មានតែក្នុងតំបន់ឬខេត្តតែមួយនោះទេ គឺមានគ្រប់តាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។

ផ្លែឪឡឹក​មានដាំស្ទើរទូទាំងស្រុកក្នុង​ខេត្តបាត់ដំបង គ្រាន់តែស្រុកខ្លះមានទំហំតិចហើយ​ស្រុកខ្លះ​មានទំហំធំ ដូចស្រុកឯកភ្នំ មានជាង ១០០ ហិកតា។ ឪឡឹកដែលបានលក់លើទីផ្សារមុនគេគឺការដាំរបស់ប្រជាកសិករ​នៅក្នុង​ឃុំស្នឹង ស្រុកបាណន់​។ ឪឡឹក​ក្នុង​ខេត្ត​បាត់ដំបង​ក្រៅ​ពី​ផ្គត់ផ្គង់ក្នុងខេត្ត​មាន​ឈ្មួញដឹកទៅលក់តាមបណ្តា​ខេត្តផ្សេងៗ។

ជាមួយគ្នានេះដែរ កសិករស្នើឱ្យមន្ត្រីជំនាញជួយទ្រទ្រង់របរកសិកម្ម និងរកទីផ្សារ​នាំចេញ​ផ្លែ​ឪឡឹក​យកទៅលក់ ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ​ កុំឲ្យក្រុមឈ្មួញកណ្តាល​បន្តបង្អាប់​កសិផលរបស់ពួកគាត់បន្តទៀត៕

អត្ថបទ៖ សៅ សារិទ្ធ

The post ឈ្មួញបង្អាប់តម្លៃថោកពេក កសិករ​ដឹកឪឡឹក​ទៅលក់ខ្លួន​ឯង បាន​​តម្លៃ​មួយ​​គុណជាពីរ appeared first on Kampuchea Thmey Daily.

សាស្ត្រាចារ្យ​ជនជាតិ​អ៊ីរ៉ង់បំបែក​កំណត់ត្រា​ពិភពលោក ​ត្រួត​ឪឡឹក​ចំនួន ​៤ ផ្លែលើគ្នា
សាស្ត្រាចារ្យវិស្វកម្មសំណង់ស៊ីវិលជនជាតិអ៊ីរ៉ង់ បានធ្វើតេស្តជំនាញរបស់គាត់ ដោយត្រួតផ្លែឪឡឹកចំនួន ៤ ផ្លែនៅលើគ្នាដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីណេស ។

លោក Ashkan Rohollah Doshmanziari អាយុ ៤៣ ឆ្នាំ ជាសាស្រ្តាចារ្យផ្នែកវិស្វកម្មសំណង់ស៊ីវិល និងជាម្ចាស់ក្រុមហ៊ុនសំណង់ បានក្លាយជាមនុស្សដំបូងគេ បំបែកកំណត់ត្រាពិភពលោកហ្គីណេស ក្នុងការត្រួតផ្លែឪឡឹកលើគ្នា ដែលជាកំណត់ត្រាចុះបញ្ជីតាំងពីឆ្នាំ ២០១៥ ប៉ុន្តែមិនដែលមានអ្នកធ្វើបានឡើយ ។

Doshmanziari បាននិយាយថា គាត់រៀនត្រួតផ្លែឪឡឹកក្នុងកសិដ្ឋានរបស់ឪពុកតាំងពីនៅក្មេងមកម្ល៉េះ ។ តាមពិតទៅ Doshmanziari ធ្លាប់បំបែកកំណត់ត្រាជាមួយឪឡឹក ២ ដងមកហើយ គឺលើកដំបូងកាលពីឆ្នាំ ២០១៧ ដែលគាត់បានបំបែកឪឡឹកដោយគៀបជាមួយភ្លៅត្រឹមរយៈពេល ១០.៨៨ វិនាទីប៉ុណ្ណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ UPI

ចុចអាន៖ ល្ពៅធំបំផុតនៅ អាមេរិក ទម្ងន់ជាង ១ តោន បំបែកឯតទគ្គកម្មពិភពលោក

The post សាស្ត្រាចារ្យ​ជនជាតិ​អ៊ីរ៉ង់បំបែក​កំណត់ត្រា​ពិភពលោក ​ត្រួត​ឪឡឹក​ចំនួន ​៤ ផ្លែលើគ្នា appeared first on Kampuchea Thmey Daily.

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ របស់ផ្លែឪឡឹកជួយសម្រកទម្ងន់ និងប្រឆាំងមហារីក
ក្រៅពីដូង​​ឪឡឹក​គឺជាផ្លែឈើដែលគេស្គាល់ថាជានិមិត្តរូបនៃរដូវក្តៅ ដែលមានរសជាតិផ្អែម​ឆ្ងាញ់ មិន​ថា​ញ៉ាំ​ស្រស់​ឬ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ វាជួយឲ្យស្រស់ស្រាយ បំបាត់​ការ​ស្រេកទឹក និង​ត្រជាក់ក្នុង​ខ្លួន​។ បន្ថែម​ពីលើការជួយពន្លត់​កំដៅ​ក្នុងខ្លួន ឪឡឹក​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​គ្រប់​គ្នា​ប្រហែល​មិន​ទាន់​ដឹង។

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ របស់ផ្លែឪឡឹក

១ វា​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​កំពុង​គ្រប់គ្រង​ទម្ងន់។ ដោយសារតែវាជាផ្លែឈើដែលមានជាតិស្ករទាប និងកាឡូរីទាប។

២ ទប់ស្កាត់​ការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងសរសៃឈាម, គ្រប់គ្រងកម្រិតសម្ពាធឈាម។

៣ មានផ្ទុកវីតាមីន A ដើម្បីជួយថែរក្សាភ្នែក។

៤ ជួយកាត់បន្ថយ​ជាតិខ្លាញ់លើផ្ទៃមុខ។ បន្ថែមសំណើមដល់ស្បែក និងកាត់បន្ថយការរលាក, ហើម, ក្រហម។

៥ ជួយចិញ្ចឹមស្បែក និង​សក់​រឹងមាំ។

៦ អាស៊ីតអាមីណូនៅក្នុងផ្លែឪឡឹក កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺបេះដូង។

៧ lycopene នៅ​ក្នុង​ឪឡឹក កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក។

ទោះបីជាផ្លែ​ឪឡឹក​មានអត្ថប្រយោជន៍ជាច្រើនក៏ដោយ។ ប៉ុន្តែអ្នកជំងឺមួយចំនួន ឬអ្នក​ដែល​មាន​បញ្ហា​មិន​ប្រក្រតី គួរ​ចៀសវាង​ការ​ញ៉ាំ​ឪឡឹក​ផង​ដែរ ​ឧទាហរណ៍​អ្នក​ដែល​មាន​បញ្ហា​ហើមពោះ​មិន​រំលាយ​អាហារ ព្រោះ​ទឹក​ឪឡឹក​នឹង​ធ្វើឲ្យ​ទឹក​ក្រពះ​ក្នុង​ក្រពះ​រលាយ​  បណ្តាល​ឲ្យ​រំលាយ​អាហារ​មិន​ល្អ អ្នកជំងឺដែលមានជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ សម្ពាធ​ឈាម​ទាប មានឧស្ម័ននៅក្នុងក្រពះ រាគ​ញឹកញាប់ ឬ​អំឡុង​ពេល​គ្រុនក្តៅខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្លែឈើ ៥ ប្រភេទ អ្នកមានជំងឺទឹកនោមផ្អែមគួរកំណត់ការទទួលទាន

The post អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ របស់ផ្លែឪឡឹកជួយសម្រកទម្ងន់ និងប្រឆាំងមហារីក appeared first on Kampuchea Thmey Daily.

ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅ​អំឡុង​ពេល​មាន​គភ៌​ អាហារូបត្ថម្ភ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​​សុខភាព​ទាំង​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ ​ផ្លែ​ឈើ​​​មាន​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​ស្ត្រី​ពពោះ​។​ រី​ឯ​ផ្លែ​ឪឡឹក​វិញ​នោះ មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដល់​​ច្រើន​លើសលប់​ចំពោះ​ម៉ាក់​ៗ​ថែម​ទៀត​ផង​។

១. ​កាត់បន្ថយ​ការ​ក្រហាយ​ទ្រូង​ និង​ជាតិ​អាស៊ីដ​

​​ការ​ពពោះ បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សំខាន់​ៗ​នៅ​ក្នុង​រាងកាយ​។​ ការ​ផ្លាស់ប្ដូរ​នេះ​ អាច​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន ដូចជា​លើស​ជាតិ​អាស៊ីដ​ និង​ក្រហាយ​ទ្រូង​។​ ជាក់​ស្ដែង​​ ផ្លែ​ឪឡឹក​គឺ​ជា​ភ្នាក់ងារ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​កាត់​បន្ថយ​ការ​​លើស​ជាតិ​អាស៊ីដ​ ព្រម​ទាំង​​ក្រហាយ​ទ្រូង​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​​​​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​រំលាយ​អាហារ​ធ្ងន់ធ្ងរ ផ្លែ​ឪឡឹក​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​។

២. ការពារ​ការ​ហើម

ស្ត្រី​ពពោះ​អាច​ជួប​ប្រទះ​បញ្ហា​ហើម​ដៃ​ និង​ជើង​ជា​ញឹកញាប់​។​ ពិត​ណាស់​ អាការៈ​​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រមូល​ផ្ដុំ​សារធាតុ​រាវ​ខុស​ប្រក្រតី​ នៅ​ក្នុង​ជាលិកា​មួយ​ចំនួន​​នៃ​​រាងកាយ​។​ ​យ៉ាង​ណា​មិញ​ បរិមាណ​ជាតិ​ទឹក​ខ្ពស់​នៅ​ក្នុង​ផ្លែ​ឪឡឹក​ អាច​ជួយ​បើក​​ការ​ស្ទះ​ និង​​កាត់បន្ថយ​អាការៈ​ហើម​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។

៣. ប្រឆាំង​នឹង​កង្វះ​ជាតិ​ទឹក​

ជាមួយ​គ្នា​នេះ​ដែរ​ បញ្ហា​ទូទៅ​មួយ​ទៀត​ដែល​តែងតែ​កើត​ឡើង​ជា​ញឹកញយ​សម្រាប់​ស្ត្រី​ពពោះ​ គឺ​កង្វះ​ជាតិ​ទឹក​។​ ​ជា​ទូ​ទៅ​ ​អាការៈ​កង្វះ​ជាតិ​ទឹក​អាច​បង្ក​ជា​ផលវិបាក​តិចតួច​ ដូចជា​ការ​​អស់​កម្លាំង​ និង​​ល្ហិតល្ហៃ​ និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម​។​ ផ្លែ​ឪឡឹក​ផ្ទុក​ជាតិ​ទឹក​រហូត​ដល់​៩០% ហើយ​វា​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​បញ្ហា​កង្វះ​ជាតិ​ទឹក​នេះ​បាន​យ៉ាង​អស្ចារ្យ​។

៤. កាត់បន្ថយ​អាការៈ​ចាញ់​កូន​

ស្ត្រី​ពពោះ​តែងតែ​ជួបប្រទះ​អាការៈ​ក្អួត​ និង​ចង្អោរ​ ជា​ពិសេស​នៅ​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។​ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​ឡើយ​ ជាមួយ​នឹង​ការ​ញ៉ាំ​​ទឹក​ឪឡឹក​មួយ​​កែវ​នៅ​ពេល​ព្រឹក យើង​នឹង​អាច​បំបាត់​បញ្ហា​មួយ​នេះ​បាន​យ៉ាង​ងាយ​ស្រួល​។​ ​បន្ថែម​ពី​នេះ ទឹក​ឪឡឹក​ក៏​អាច​​ផ្ដល់​ភាព​ស្រស់ស្រាយ​ និង​ថាមពល​ដល់​យើង​​ថែម​ទៀត​ផង​។

៥. ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​​​​​

​រាងកាយ​របស់​ស្ត្រី​ពពោះ ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​មេរោគ​ និង​ជំងឺ​ផ្សេង​ៗ​សម្រាប់​មនុស្ស​ពីរ​នាក់​ ទាំង​ខ្លួន​ឯង​ និង​ទារក​ដែល​កំពុង​លូតលាស់​។​ ​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កម្រិត​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្លាក់​ចុះ​។​ ឪឡឹក​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​បង្កើន​កម្រិត​ភាព​ស៊ាំ​របស់​​ស្ត្រី​មាន​គភ៌​បាន​​យ៉ាង​​ប្រសើរ​។

៦. កាត់បន្ថយ​អាការៈ​រមួល​សាច់​ដុំ​

​ជា​ធម្មតា​ រាងកាយ​របស់​ស្ត្រី​ពពោះ​កំពុង​តែ​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ដែល​កំពុង​កើត​ឡើង។ ការ​​ប្រែប្រួល​អ័រម៉ូន​ ការ​ឡើង​ទម្ងន់​ភ្លាម​ៗក៏​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ជួប​បញ្ហា​រមួល​សាច់​ដុំ​ និង​ឈឺ​ចាប់​បាន​ដែរ​ ដូច​នេះ​​ហើយ​ ឪឡឹក​គឺ​ជា​ឱសថ​ព្យាបាល​ធម្មជាតិ​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំនឿ​ខុស​ឆ្គង​មួយ​ចំនួន ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ស្ត្រី និង​កូន

ចុចអាន៖ ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?​

The post ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ appeared first on Kampuchea Thmey Daily.