ព័ត៌មានជាតិ
ឈ្មួញបង្អាប់តម្លៃថោកពេក កសិករដឹកឪឡឹកទៅលក់ខ្លួនឯង បានតម្លៃមួយគុណជាពីរ
នៅតំបន់ ៣ ក្បែរតំបន់បឹងទន្លេសាប ស្ថិតក្នុងឃុំចំនួន ២ គឺឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រជាពលរដ្ឋមួយចំនួនបានបន្តដាំឪឡឹកលក់ដូចរាល់ឆ្នាំដើម្បីមានចំណូលទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។


ក្នុងសកម្មភាពកំពុងសំអាតស្មៅក្នុងចម្ការឪឡឹកក្រោមកម្តៅថ្ងៃ កសិករពីរនាក់ប្តីប្រពន្ធ អ្នកស្រី ធឿន មុំ រស់នៅឃុំព្រែកនរិន្ទ ខេត្តបាត់ដំបង បានឲ្យដឹងថា ឆ្នាំនេះផ្លែឪឡឹកមានតម្លៃល្អ ធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកស្រីបានល្អប្រសើរ។
ការដាំឪឡឹកមិនស្រួលនោះទេ សំខាន់ឲ្យតែទីផ្សារបានល្អដូចឆ្នាំនេះ។ ឆ្នាំនេះផលឪឡឹកបានខូចខាតមួយចំនួន ដោយសារអាកាសធាតុក្តៅ តែតម្លៃផ្លែឪឡឹកបានល្អ។ នេះបើតាមអ្នកស្រី ធឿន មុំ។
«បើឆ្នាំមុនខ្ញុំយំមិនចេញទេដោយសារទឹកលេច ហើយឈ្មួញមកម៉ៅក្នុងមួយរ៉ៃឲ្យតែចន្លោះពី ២០ ទៅ ៣០ មុឺនរៀលប៉ុណ្ណោះ ជាហេតុត្រូវបង្ខំលក់ទាំងអស់តែម្តង ចៀសវាងទុកឲ្យរលួយខូច តែឆ្នាំនេះបានស្រង់ដើមវិញខ្លះ»។ អ្នកស្រី ធឿន មុំ បញ្ជាក់បន្ថែម។
កសិកររូបនេះហាក់មានទឹកមុខរីករាយជាមួយផលដំណាំឪឡឹករបស់ខ្លួនដែលកំពុងលូតលាស់ និងផ្តល់ទិន្នផលបានល្អ ស្របពេលទីផ្សារផ្លែឪឡឹកបានល្អប្រសើរជាងឆ្នាំមុន បើទោះបីជួបបញ្ហាអាកាសធាតុ ដែលធ្វើឲ្យទិន្នផលមួយចំនួនខូចខាត ប៉ុន្តែក៏ចំណូលបានច្រើនគួរសម។
បើតាមអ្នកស្រី ធឿន មុំ ឪឡឹករបស់អ្នកស្រីបានចាប់ផ្តើមដាំពីពាក់កណ្តាលខែមករា ហើយទទួលផលចន្លោះពី ២ ខែដល់ ២ ខែកន្លះ ដោយចំណាយលើការដាំចាប់ពី ៥០ ទៅ ៧០ មុឺនរៀល លើទំហំដីមួយរ៉ៃ ដោយមិនទាន់គិតពីការចំណាយលើកត្តាប្រឈមផងបើសិនជាកើតមាន តែឆ្នាំនេះលក់បានចំណូលគ្រាន់បើដែរបើធៀបឆ្នាំមុនៗ។


មិនខុសគ្នានេះដែរ កសិករមួយរូបទៀតលោក ខាន់ ឃន បានឲ្យដឹងថា ឆ្នាំនេះលោកសប្បាយចិត្តដែលតម្លៃផ្លែឪឡឹកបានល្អប្រសើរជាងឆ្នាំមុន ហើយទិន្នផលក៏គ្រាន់បើទោះបីអាកាសធាតុក្តៅបន្តិច។
លោក ខាន់ ឃន បានបញ្ជាក់ថា ផ្លែឪឡឹករបស់លោកដាំតាមបែបធម្មជាតិ ដោយមិនប្រើជីគីមីបង្ខំជំរុញឲ្យផ្លែធំនោះទេ គឺថែទាំដាក់ជីតាមធម្មជាតិ ទើបផ្លែឪឡឹកមានរសជាតិឆ្ងាញ់។ ចំណែកការប្រឈមឆ្នាំនេះលោកថា មានកត្តាប្រឈម ២ គឺទី១អាកាសធាតុក្តៅ ទី២ក្រុមឈ្មួញកេងក្រវ័ញ្ញផលចំណេញច្រើនហួសហេតុ ដែលធ្វើឲ្យពួកលោកមិនសូវមានចំណូល។
លោកបញ្ជាក់ថា «ដើម្បីកុំឲ្យឈ្មួញបង្ខូចតម្លៃ ខ្ញុំដឹកទៅលក់នៅលើទីផ្សារខ្លួនឯង ដើម្បីយកផលចំណេញ ព្រោះក្រុមឈ្មួញទៅទិញផ្លែឪឡឹកដែលធំ ១ ផ្លែឲ្យតម្លែចន្លោះពី ១៥០០ រៀលដល់ ២០០០ រៀល ពេលឈ្មួញយកលក់បន្ត ១ ផ្លែចន្លោះ ពី ៤ ទៅ ៥ ពាន់រៀលឯណោះគឺចំណេញច្រើន»។
បើតាមមន្រ្តីកសិកម្មខេត្តបាត់ដំបង ផលឪឡឹកនៅខេត្តបាត់ដំបងឆ្នាំនេះទទួលបានទិន្នផលច្រើន ហើយតម្លៃក៏បានគួរសម។
លោក ហេង សិទ្ធ មន្រ្តីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា មានក្រុមឈ្មួញមួយចំនួនឆ្លៀតឱកាសទម្លាក់ថ្លៃកសិផល ទើបធ្វើឲ្យកសិករឈប់លក់ឲ្យក្រុមឈ្មួញ ហើយនាំគ្នាដឹកចូលទីផ្សារខ្លួនឯងវិញ។
លោកថា ទីផ្សារឪឡឹកមានតែនៅក្នុងស្រុកប៉ុណ្ណោះ គឺឈ្មួញតែងនាំពីខេត្ត១ទៅខេត្ត១។ ទាក់ទងការគ្រប់គ្រងតម្លៃមន្រ្តីជំនាញរូបនេះបានផ្តល់យោបល់ដល់កសិករ គួរដើរសិក្សាលើទីផ្សារខ្លួនឯងជាមុនសិន មុនសម្រេចលក់ឲ្យឈ្មួញចៀសវាងឈ្មួញចុះទៅបង្អាប់តម្លៃ។
បើតាមមន្រ្តិកសិកម្មរូបនេះ បើផ្លែឪឡឹកកសិករមានគុណភាព គឺមានអតិថិជនក្នុងខេត្តឬខេត្តផ្សេងត្រូវការ ព្រោះការដាំដុះឪឡឹកមិនមានតែក្នុងតំបន់ឬខេត្តតែមួយនោះទេ គឺមានគ្រប់តាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។
ផ្លែឪឡឹកមានដាំស្ទើរទូទាំងស្រុកក្នុងខេត្តបាត់ដំបង គ្រាន់តែស្រុកខ្លះមានទំហំតិចហើយស្រុកខ្លះមានទំហំធំ ដូចស្រុកឯកភ្នំ មានជាង ១០០ ហិកតា។ ឪឡឹកដែលបានលក់លើទីផ្សារមុនគេគឺការដាំរបស់ប្រជាកសិករនៅក្នុងឃុំស្នឹង ស្រុកបាណន់។ ឪឡឹកក្នុងខេត្តបាត់ដំបងក្រៅពីផ្គត់ផ្គង់ក្នុងខេត្តមានឈ្មួញដឹកទៅលក់តាមបណ្តាខេត្តផ្សេងៗ។
ជាមួយគ្នានេះដែរ កសិករស្នើឱ្យមន្ត្រីជំនាញជួយទ្រទ្រង់របរកសិកម្ម និងរកទីផ្សារនាំចេញផ្លែឪឡឹកយកទៅលក់ ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ កុំឲ្យក្រុមឈ្មួញកណ្តាលបន្តបង្អាប់កសិផលរបស់ពួកគាត់បន្តទៀត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


