សេដ្ឋកិច្ច
គ្រូបង្រៀនម្នាក់ឆ្លៀតដាំឪឡឹកលឿងរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ
ស្ថិតនៅក្នុងវ័យ ៣៨ឆ្នាំ លោក ថង ប៊ុនធឿន ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រៅពីទំនេរពីកិច្ចការសាលាឆ្លៀតដាំឪឡឹកលឿងរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ខណៈបច្ចុប្បន្នឪឡឹកលឿងកំពុងមានទីផ្សារល្អ។

លោក ប៊ុនធឿន បានប្រាប់ កម្ពុជាថ្មី ថា មុខរបរដាំឪឡឹកលឿននេះ លោកបានចាប់ផ្ដើមដាំវាឡើងមករយៈពេល៦ឆ្នាំហើយ។ លោកថា ដំបូងឡើយចម្ការឪឡឹករបស់លោកភាគច្រើនដាំតែឪឡឹកក្រហម ប៉ុន្ដែដោយសារតែតម្លៃវាហាក់ធ្លាក់ថ្លៃខ្លាំងពេក ទើបលោកសម្រេចចិត្តដាំឪឡឹកលឿងនេះលាយឡំជាមួយប្រភេទពូជក្រហម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោកប៊ុនធឿន បានឱ្យដឹងទៀតថា សម្រាប់ទីផ្សារវិញ ឪឡឹកលឿង អាចបោះដុំ និងលក់រាយទៅកាន់ទីផ្សារបានចន្លោះពី ១ពាន់ ៥រយរៀល ទៅដល់ ២ពាន់រៀល ក្នុង១គីឡូក្រាម។ ចំណែក ឪឡឹកប្រភេទពូជក្រហមវិញ អាចលក់បានត្រឹមតែ ៨រយរៀល ទៅ ១ពាន់រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។
ចំពោះទីផ្សារគោលដៅវិញ លោក ប៊ុនធឿន បញ្ជាក់ថាអតិថិជន ពិសេសម៉ូយធំៗប្រចាំចម្ការបស់លោកភាគច្រើនគឺរាជធានីភ្នំពេញ និងក្រៅពីនេះក៏មានអ្នកដែលរស់នៅតំបន់ជុំវិញស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលខ្លះទៀតផងដែរ។


ទោះជាយ៉ាងណា លោក ថង ប៊ុនធឿន អះអាងថា ដ្បិតដំណាំឪឡឹកលឿងនេះ អាចលក់បានក្នុងតម្លៃល្អក៏ពិតមែន ប៉ុន្តែវាគ្រាន់តែជារបរបន្ទាប់បន្សំនៅពេលដែលលោកទំនេរពីការងាររាជការ ទើបលោកឆ្លៀតដាំវាបន្ថែមដើម្បីគ្រាន់បានចំណូលបន្ថែមគ្រាន់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ។
ចម្ការឪឡឹករបស់លោក ថង ប៊ុនធឿន មានផ្ទៃដីដំាដុះប្រមាណជាង១ហិកតា ដែលជាមធ្យមក្នុង១សប្ដាហ៍ កសិកររូបនេះអាចប្រមូលផលបានជិត២តោន។ បច្ចុប្បន្នមានទីតាំងស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
គួរឱ្យដឹងថា ដំណាំឪឡឹកលឿង គឺជាប្រភេទផ្លែឈើដែលមានសាច់ពណ៌លឿង រសជាតិផ្អែមស្រាលដូចទឹកឃ្មុំ និងមានផ្ទុកវីតាមីន A និង C ខ្ពស់ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម ដែលជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងជួយពង្រឹងសុខភាពបេះដូងបានមួយកម្រិតទៀតផងដែរ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


