Connect with us

KPT+

ល្ពៅធំបំផុតនៅ អាមេរិក ទម្ងន់ជាង ១ តោន បំបែកឯតទគ្គកម្មពិភពលោក

បានផុស

នៅ

ល្ពៅទម្ងន់ ១,២៤៦ គីឡូក្រាមរបស់កសិករម្នាក់នៅរដ្ឋ Minnesota របស់សហរដ្ឋអាមេរិកបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងព្រឹត្តិការណ៍ “ប្រកួតថ្លឹងល្ពៅលំដាប់ពិភពលោកប្រចាំឆ្នាំលើកទី ៥០” នៅរដ្ឋ California ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Travis Gienger បាន​ទទួល​ជ័យជម្នះ​ជា​លើក​ទី​ ៣ ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​រដ្ឋ California ជាមួយ​នឹង​ផ្លែ​ល្ពៅ​​ឈ្មោះ​ Michael Jordan ខណៈកាលពីឆ្នាំ ២០២២ គាត់ក៏ធ្លាប់ឈ្នះពីកម្មវិធីដូចគ្នានេះផងដែរ ជាមួយនឹងល្ពៅទម្ងន់ ១,១៦១ គីឡូក្រាម ដែលមានឈ្មោះថា Maverick និងនៅឆ្នាំ ២០២០ ជាមួយនឹងល្ពៅទម្ងន់ ១,០៦៥ គីឡូក្រាម ដែលមានឈ្មោះថា Tiger King ។

ល្ពៅមុនៗរបស់លោក Gienger បានត្រឹមបំបែកឯតទគ្គកម្មជាតិប៉ុណ្ណោះ ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងចុងក្រោយរបស់គាត់ ទើបធ្វើឲ្យល្ពៅធំបំផុតទម្ងន់ ១,២៤៦ គីឡូក្រាម ដែលដាំដុះជាមួយកសិករអ៊ីតាលីឈ្មោះ Stefano Cutrupi ក្នុងឆ្នាំ ២០២១ មួយនេះបានជាប់កំណត់ត្រាពិភពលោក Guinness ។

ជាចុងក្រោយលោក Gienger បាននិយាយថា ការដាំ និងថែទាំល្ពៅឈ្មោះ Michael Jordan បានចំណាយប្រាក់ប្រហែល ១៥,០០០ ដុល្លារឯណោះ ដូច្នេះប្រាក់រង្វាន់ ៣០,០០០ ដុល្លារ នឹងត្រូវយកទៅដាំល្ពៅបន្ទាប់ទៀត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ UPI

ចុចអាន៖ មកស្គាល់ ស្ត្រីអាមេរិកមួយរូបដែលបរិច្ចាគទឹកដោះច្រើនបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម