សុខភាព
អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ របស់ផ្លែឪឡឹកជួយសម្រកទម្ងន់ និងប្រឆាំងមហារីក
ក្រៅពីដូងឪឡឹកគឺជាផ្លែឈើដែលគេស្គាល់ថាជានិមិត្តរូបនៃរដូវក្តៅ ដែលមានរសជាតិផ្អែមឆ្ងាញ់ មិនថាញ៉ាំស្រស់ឬដាក់ក្នុងម៉ាស៊ីនក្រឡុក វាជួយឲ្យស្រស់ស្រាយ បំបាត់ការស្រេកទឹក និងត្រជាក់ក្នុងខ្លួន។ បន្ថែមពីលើការជួយពន្លត់កំដៅក្នុងខ្លួន ឪឡឹកក៏មានអត្ថប្រយោជន៍ជាច្រើនដែលគ្រប់គ្នាប្រហែលមិនទាន់ដឹង។
អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ របស់ផ្លែឪឡឹក
១ វាជាផ្លែឈើមួយប្រភេទដែលស័ក្ដិសមសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់។ ដោយសារតែវាជាផ្លែឈើដែលមានជាតិស្ករទាប និងកាឡូរីទាប។
២ ទប់ស្កាត់ការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងសរសៃឈាម, គ្រប់គ្រងកម្រិតសម្ពាធឈាម។
៣ មានផ្ទុកវីតាមីន A ដើម្បីជួយថែរក្សាភ្នែក។
៤ ជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ។ បន្ថែមសំណើមដល់ស្បែក និងកាត់បន្ថយការរលាក, ហើម, ក្រហម។
៥ ជួយចិញ្ចឹមស្បែក និងសក់រឹងមាំ។
៦ អាស៊ីតអាមីណូនៅក្នុងផ្លែឪឡឹក កាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៧ lycopene នៅក្នុងឪឡឹក កាត់បន្ថយហានិភ័យនៃជំងឺមហារីក។
ទោះបីជាផ្លែឪឡឹកមានអត្ថប្រយោជន៍ជាច្រើនក៏ដោយ។ ប៉ុន្តែអ្នកជំងឺមួយចំនួន ឬអ្នកដែលមានបញ្ហាមិនប្រក្រតី គួរចៀសវាងការញ៉ាំឪឡឹកផងដែរ ឧទាហរណ៍អ្នកដែលមានបញ្ហាហើមពោះមិនរំលាយអាហារ ព្រោះទឹកឪឡឹកនឹងធ្វើឲ្យទឹកក្រពះក្នុងក្រពះរលាយ បណ្តាលឲ្យរំលាយអាហារមិនល្អ អ្នកជំងឺដែលមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ សម្ពាធឈាមទាប មានឧស្ម័ននៅក្នុងក្រពះ រាគញឹកញាប់ ឬអំឡុងពេលគ្រុនក្តៅខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លែឈើ ៥ ប្រភេទ អ្នកមានជំងឺទឹកនោមផ្អែមគួរកំណត់ការទទួលទាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព