Connect with us

សុខភាព

ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?​

បានផុស

នៅ

យើង​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​ នៅ​កម្ពុជា មាន​ស្ត្រី​ពពោះ​មួយ​ចំនួន​ដែរ។ ម៉ាក់ៗ​ឆ្លង​កូវីដ-១៩ ពេល​ពពោះ កូន​ក្នុង​ផ្ទៃមាន​ហានីភ័យ​អីខ្លះ?​ អាច​ឆ្លង​កូវីដ ១៩ ដែរ​ទេ?

Resource: A Woman's Guide to Pregnancy and the Postpartum Period During the  COVID-19 Pandemic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បក​ស្រាយបញ្ហាជុំវិញចម្ងល់នេះ អង្គការសុខភាពពិភពលោក (WHO) ឲ្យ​ដឹង​ថា មិន​ទាន់មានភស្តុតាងច្បាស់លាស់មកបញ្ជាក់ថា ទារកក្នុងផ្ទៃអាចឆ្លងវីរុសកូវីដ-១៩ តាមម្ដាយអំឡុងពេលពពោះ ឬពេលសម្រាល ឬក៏អត់ទេ។ មកដល់ថ្ងៃនេះ វីរុសកូវីដ-១៩ មិនទាន់ត្រូវបានរកឃើញក្នុងទឹកភ្លោះ ឬក៏ទឹកដោះម្ដាយនៅឡើយ។

ដូច​គ្នានេះដែរ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង​អាមេរិក (CDC) ហានីភ័យ​ទូទៅ​ក្នុង​ការ​កើត​ជំងឺ​កូវីដ-១៩​ លើ​ស្ត្រី​ពពោះ មាន​ភាគ​រយ​ទាប ក៏​ប៉ុន្តែការ​ពពោះ​បង្កើន​ហានិភ័យ​ខ្ពស់​ក្នង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​បើ​ឆ្លង​កូវីដ-១៩។ ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​នេះ​ច្រើន​កើត​បញ្ហា​ផ្លូវ​ដង្ហើម ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ស្ត្រី​មិន​មាន​ផ្ទៃ​ពោះ។ អ្នកស្រាវជ្រាវក៏សង្កេតឃើញថា ក្រៅពីអាចកើតជំងឺផ្លូវដង្ហើម ស្រ្តីពពោះកើតកូវីដ-១៩ មិនមានចម្លង ឬបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់ទារកទេ។

Coronavirus and pregnancy: Advice for expectant and breastfeeding mums -  Baby & Child UAE Parenting Magazine

បន្ថែម​ពី​លើ​នេះ ស្ត្រី​ពពោះ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ទឹក​នោម​ផ្អែម កាន់​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩។ តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​អះ​អាង​ថា ស្ត្រី​ពពោះ​កើត​កូវីដ-១៩ ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ និង​សម្រាល​ដោយ​ការ​វះកាត់ ហើយ​ទារក​ត្រូវ​យក​ទៅ​ពិនិត្យ​សុខភាព ស្វែង​រក​ជំងឺ​ផ្សេងៗ រូម​ទាំង​កូវីដ-១៩ ​ដែរ។

​​​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ គឺ​មាន​សុខភាព​ល្អ​ធម្មតា ​គិត​ត្រឹម​ពេល​ដែល​​​អា​អូន​កើត​បាន​ចន្លោះ​​​​អាយុ​ ៦​ ទៅ​៨​សប្ដាហ៍។​ ខណៈ​ពេល​ដែល​​ការ​ស្រាវជ្រាវ​​នេះ​កំពុង​តែ​បន្ត​ ​ ​ការ​រក​ឃើញ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កើត​កូវីដ១៩​ មាន​ក្តី​សង្ឃឹម​ផង​ដែរ​។

សម្រាប់​ម៉ាក់​ៗ​ដែល​កើត​ជំងឺ​កូវីដ-១៩ នៅ​តែ​អាច​បំបៅដោះ​កូន​ធម្មតា​បាន ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​អនាម័យ​ខ្ពស់ ដើម្បី​ធានា​ថា មិន​ចម្លង​វីរុស​ទៅ​កូន​ជាមួយ៖

  • ពាក់​ម៉ាស​ពេល​បំបៅ
  • លាង​សម្អាត​ដៃ​មុន​កាន់​កូន
  • ក្អក ឬ​កណ្ដាស់​ត្រូវ​ងាក​មុខ​ចេញ
  • ច្របាច់​ទឹក​ដោះ​ដាក់​ដប​ឲ្យ​កូន​បៅ (បើ​អាច)
  • ឬ​ច្រមាច់​ទឹក​ដោះ​ដាក់​ដប ទុក​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​បំបៅ​កូន (បើ​អាច)។ល។
Pregnant during the COVID-19 outbreak? What you need to know - Boston  Children's Answers

ស្រប​គ្នា​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​ទាក់ទង​នឹង​ការ​ចាក់​​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពីអង្គការ​សុខភាពពិភពលោក(WHO) នៅ​ឡើយ​ទេ ដូច​នេះ​ស្ត្រី​ពពោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្ត​ទៀត។ តែ​បើ​ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដូច​នេះ​គ្រូពេទ្យ​អាច​សម្រេច​ចិត្ត​ឲ្យ​ស្ត្រី​ពពោះ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ដើម្បី​ការពារ​សុខភាព​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការ​តាម​ដាន​ឲ្យ​បាន​ច្បាស់​លាស់។ ចំណែក​ការ​លើក​ឡើង​ថា ចាក់​វ៉ាក់សាំង​រួច អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ ឬ​អត់​នោះ ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ពី​អ្នក​វិទ្យាសាស្ត្រ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បកស្រាយ! តើអ្នកជាសះស្បើយពីកូវីដ-១៩ អាច​លាប់​ឡើង​វិញដែរទេ?

ចុចអាន៖ ឪពុកម្តាយគួរប្រយ័ត្ន! កុមារ១ភាគ៣ មិនបង្ហាញរោគសញ្ញាទេពេលឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម