សេដ្ឋកិច្ច
កសិករអះអាងថា ផ្លែឪឡឹកលឿង មានតម្លៃទីផ្សារខ្ពស់ នៅរដូវប្រមូលផល
កសិករដាំឪឡឹកបានប្រាប់ឱ្យដឹងថា ផ្លែឪឡឹកមិនមែនមានតែសាច់ពណ៌ក្រហមមួយនោះទេ ពោលគឺមានរហូតដល់ទៅ ៣ ពណ៌ គឺសាច់ខាងក្នុងមានពណ៌ក្រហម លឿង និងពណ៌ផ្កាឈូក រីឯតម្លៃ និងរសជាតិក៏ខុសគ្នាដែរ។

លោក សៅ មករា ជាប្រជាកសិកររស់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា បច្ចុប្បន្នលោកមានដីចម្ការមួយកន្លែងទំហំប្រមាណមួយហិកតា នៅចំណុចភូមិរូង ឃុំកន្ទឺ ២ ស្រុកបាណន់ ដោយលោកបានដាំពោតហើយនៅខាងក្រោមលោកបានដាំឪឡឹកចំនួន ៣ ប្រភេទ ដែលនេះគឺជាការដាំតាមបែបលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលគ្រាន់នឹងទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
លោកបានបន្តថា ចាប់តាំងពីដើមខែមេសាមក គឺជាពេលវេលាដែលត្រូវប្រមូលផលឪឡឹក ដើម្បីដឹកយកទៅលក់លើទីផ្សារ ដែលក្នុងនោះក៏មានបងប្អូនកូនក្មួយមកជួយបេះនឹងជួយលក់ផងដែរ។

សម្រាប់ពូជឪឡឹកទាំង ៣ ប្រភេទ គឺមានឈ្មោះផ្សេងៗគ្នា ដោយឪឡឹកដែលមានសាច់ពណ៌ក្រហម វាមានឈ្មោះថា (វណ្ណា៥០៣) ចំពោះឪឡឹកដែលមានសាច់ពណ៌លឿង វាមានឈ្មោះថា (យេឡូស្ទូន) រីឯឪឡឹកដែលមានសាច់ពណ៌ផ្កាឈូក វាមានឈ្មោះថា (លឿងរាជ) ហើយពួកវាមានរសជាតិខុសៗគ្នា ប៉ុន្តែសម្រាប់ឪឡឹកដែលមានសាច់ពណ៌លឿង និងព៌ណផ្កាឈូក គឺមានតម្លៃថ្លៃជាងឪឡឹកដែលមានសាច់ក្រហម។
កសិកររូបនេះបានប្រាប់ឱ្យដឹងថា ការដាំឪឡឹកទាំងនេះគឺលោកមិនបានប្រើជីគីមី ឬថ្នាំសម្លាប់សត្វល្អិតអ្វីបន្តិចនោះទេ គឺដាំក្នុងរបៀបធម្មជាតិសុទ្ធសាធ ដូច្នេះហើយទើបមានផ្លែខ្លះស្នាមស្រមោចស៊ីតាមសំបកបន្តិចបន្តួច ហើយការដឹកគោយន្តច្នៃមកដាក់លក់នៅលើទីផ្សារក្នុងក្រុងបាត់ដំបង គឺឪឡឹកក្រហម ក្នុងមួយផ្លែលក់បានតម្លៃចាប់ពី ៣០០០ រៀល ដល់ ៥០០០ រៀល ដោយឡែកចំពោះឪឡឹកដែលមានពណ៌ផ្កាឈូក និងពណ៌លឿង គឺលក់បានតម្លៃចាប់ពី ៥០០០ រៀល ដល់ ១២០០០ រៀល ក្នុងមួយផ្លែទៅតាមទំហំតូចធំ បើកាត់កងទៅលើការចំណាយ គឺលោកអាចសល់ខ្លះសម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសារ និងលើការចំណាយប្រចាំថ្ងៃ៕

អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


