សុខភាព
ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន
ជំនឿចាស់បុរាណពាក់ព័ន្ធនឹងស្ត្រីពពោះមានច្រើន ក្រៅពីផ្តល់សារអប់រំ ជំនឿមួយចំនួនជាជំនឿខុសឆ្គង ប្រាសចាកពីក្បូនវេជ្ជសាស្ត្រ ជះឥទ្ធិពលអាក្រក់ដល់សុខភាពស្ត្រី និងកូន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានពន្យល់លម្អិតពីជំនឿនាំឲ្យគ្រោះថ្នាក់ទាំងនោះ។
១. ផឹកថ្នាំបុរាណពេលពពោះ
ការផឹកថ្នាំបុរាណពេលពពោះ ដែលចាស់ៗជឿថាថ្នាំបុរាណជាថ្នាំរក្សាគភ៌ និងជាថ្នាំជំនួយសុខភាពនោះមិនពិតនោះឡើយ។ លោកវេជ្ជបណ្ឌិតថា ការផឹកថ្នាំខ្មែរ ឬថ្នាំចិនសែ ពេលពពោះ មិនបានជួយអ្វីនោះទេ ថែមទាំងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទាំងសុខភាពម្តាយ និងកូនក្នុងផ្ទៃ ដូចជាធ្វើឲ្យសុកក្រិន ស្អិតជាប់ស្បូន សុកអត់ធ្លាក់ ទឹកភ្លោះមិនថ្លាល្អ មាត់ស្បូនមិនបើក កូនពិបាកកើត ធ្លាក់ឈាមខ្លាំង ឈាមរាវ កូនខ្សោយ ឬស្លាប់ក្នុងពោះ។
២. ផឹកស្រា-ស្រាថ្នាំក្រោយពេលសម្រាល
ចាស់ៗជឿថាញ៉ាំស្រា ឬស្រាថ្នាំ ដែលផ្សំពីរុក្ខជាតិ ឫសរុក្ខជាតិ សត្វព្រៃផ្សេងៗ ក្រោយសម្រាលកូន ជួយឲ្យស្ត្រីឆាប់រឹងសរសៃខ្ចី និងបំបាត់អាការៈទាស់សរសៃ ដូចជាស្ពឹកដៃជើង ចុករួយចង្កេះខ្នង ស្រវាំងភ្នែក ព្រឺរងា។ ចំពោះពេទ្យវិញ ការដែលស្ត្រីសម្រាលកូនរួចជួបអាការៈទាំងប៉ុន្មានខាងលើនេះ មកពីការញ៉ាំចំណីអាហារមិនគ្រប់គ្រាន់ មិនសម្បូរជីវជាតិ ញ៉ាំតែក្រៀមក្រោះ កូនធ្វើទុក្ខអត់ងងុយ ឬខ្វះអនាម័យក្រោយសម្រាល ធ្វើឲ្យឆ្លងរោគជាដើម។ ចំណែកការញ៉ាំស្រាវិញមិនអាចបំបាត់អាការៈទាំងប៉ុន្មានខាងលើនោះទេ តែវាធ្វើឲ្យប៉ះពាល់ទាំងសុខភាពភាពម្តាយ និងកូនធ្ងន់ធ្ងរ ប្រសិនបើម៉ាក់ៗបំបៅកូនដោយទឹកដោះ។
៣- ញ៉ាំអាហារហឹរៗធ្វើឲ្យឆាប់រឹងសរសៃខ្ចី
ការដែលចាស់ៗឲ្យស្រីៗទើបសម្រាលកូនរួចញ៉ាំអាហារហឹរៗ ព្រោះសម្អាងថា អាហារទាំងនោះញ៉ាំទៅធ្វើឲ្យឆាប់រឹងសរសៃសរសូងឡើងវិញបន្ទាប់ពីសម្រាលកូន។ តែបើតាមក្បូនពេទ្យវិញ អាហារទាំងនោះ មិនត្រឹមតែមិនផ្តល់វីតាមីនគ្រប់គ្រាន់នោះទេ ថែមទាំងបង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពស្ត្រីក្រោយសម្រាលកូនរួចទៀត ដូចជា ខ្វះជីវជាតិចិញ្ចឹម ប៉ះពាល់ដល់ក្រពះពោះវៀន ម្តាយមិនមានទឹកដោះគ្រប់គ្រាន់ឲ្យកូនបៅ។
៤. សម្រាលកូនរួចឆ្អើរភ្លើង-សង្កត់ថ្មក្តៅ
ជំនឿ និងធ្វើតាមៗតៗគ្នាដោយឲ្យស្ត្រីសម្រាលកូនរួចឆ្អើរភ្លើង ស្អំថ្មក្តៅដុតដាក់អំបិលលើពោះ ដើម្បីជួយឲ្យស្ត្រីឆាប់ឆ្អិនសរសៃ ក្បាលពោះរាបស្មើនោះគ្រោះថ្នាក់បំផុត ។ ការស្អំថ្មក្តៅលើពោះធ្វើឲ្យរលាកស្បែកពោះ រំខានដល់ការកន្ត្រាក់នៃស្បូន នាំឲ្យដក់ឈាមក្នុងស្បូន ឈានទៅមានបញ្ហាឆ្លងមេរោគពីខាងក្រោមទ្វារមាសទៅក្នុងស្រទាប់ស្បូន ដែលយូរៗទៅនឹងវិវត្តជារលាកស្រទាប់ស្បូន ឬរលាកស្រោមពោះក៏មាន។ ចំណែកឯឆ្អើរភ្លើងវិញ នាំឲ្យស្ត្រី ពុលផ្សែងភ្លើង រលាក សម្ពាធឈាមចុះ ឈឺក្បាល វិលមុខ ខ្សោះជាតិទឹក គ្មានកម្លាំងកំហែងជាដើម៕
ចុចអាន៖ផ្លែ ញ មិនសូវមានអ្នកចូលចិត្តពិតមែន តែជាឱសថព្យាបាលរោគដ៏មានប្រសិទ្ធភាព
ចុចអាន៖ការឈឺចាប់ក្រោយវះកាត់ លែងជាក្តីបារម្ភ ប្រសិនប្រើប្រាស់តាមការណែនាំទាំងនេះ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ