ព្រៃអាម៉ាហ្សូន Archives - Kampuchea Thmey Daily

ពិភពលោកបាត់បង់ព្រៃឈើច្រើន​បំផុតក្នុងឆ្នាំ ២០២៤ ដោយសារភ្លើងឆេះនិងវិបត្តិអាកាសធាតុ
របាយការណ៍ថ្មីមួយចេញ​ផ្សាយ​ដោយវិទ្យាស្ថានធនធានពិភពលោក (WRI) និងសាកលវិទ្យាល័យ Maryland​របស់​សហរដ្ឋអាមេរិក បាន​បង្ហាញថា ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងកំណត់ត្រាចំពោះការបាត់បង់ព្រៃឈើជាសកល បណ្ដាល​មកពីភ្លើងឆេះដ៏សាហាវនៅទូទាំងព្រៃអាម៉ាហ្សូន និងផ្នែកផ្សេងទៀតនៃពិភពលោក។

ការបំផ្លិចបំផ្លាញនេះភាគច្រើនបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតខ្លាំង និងការពង្រីកការប្រើប្រាស់ដីសម្រាប់កសិកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២១ខែឧសភានេះ។

(រូបភាព៖ Reuters)

យោងតាមរបាយការណ៍ ពិភពលោកបានបាត់បង់ព្រៃឈើចំនួន ៦.៧ លានហិកតា នៃព្រៃត្រូពិចក្នុងឆ្នាំ ២០២៤ កើនឡើង ៨០% ធៀបនឹងឆ្នាំមុន។ ភ្លើងឆេះព្រៃគឺជាមូលហេតុចំបង​បំផុត​​នៃការបាត់បង់ព្រៃឈើនៅតំបន់ត្រូពិច ជាពិសេសបង្កឱ្យមានការព្រួយបារម្មណ៍ចំពោះប្រព័ន្ធអេកូឡូស៊ី ដូចជា ព្រៃអាម៉ាហ្សូន ដែលមានលក្ខណៈសើមដោយធម្មជាតិ និងមិនងាយឆេះ។

ប្រទេសប្រេស៊ីលគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយបានបាត់បង់ព្រៃឈើត្រូពិចចំនួន ២.៨ លានហិកតា។ បញ្ហានេះបានកត់សម្គាល់ពីការផ្លាស់ប្តូរដ៏គួរឱ្យព្រួយបារម្ភនៃវឌ្ឍនភាពដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Luiz Inacio Lula da Silva ដែលបានសន្យាថា នឹងការពារព្រៃអាម៉ាហ្សូនជាងមុន។ ឥឡូវនេះមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសប្រេស៊ីល បាន​និយាយថា ការទប់ស្កាត់ភ្លើងឆេះព្រៃត្រូវតែក្លាយជាគោលនយោបាយកំពូល។

នៅកន្លែងផ្សេងទៀតនៅអាមេរិកឡាទីន ដូចជាប្រទេសបូលីវី ក៏មានការកើនឡើងយ៉ាងខ្លាំងនៃការបាត់បង់ព្រៃឈើរហូតដល់ ២០០%។ ចំណែកប្រទេសផ្សេងទៀត ដូចជា ម៉ិកស៊ិក ប៉េរូ នីការ៉ាហ្គា និងហ្គាតេម៉ាឡា ក៏បាត់បង់ព្រៃឈើស្រដៀងគ្នានេះដែរ។

នៅទ្វីបអាហ្រ្វិក ការបាត់បង់ព្រៃឈើក៏បានកើនឡើងដែរនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមួយផ្នែកដោយសារជម្លោះប្រដាប់អាវុធដែលបង្កើនសម្ពាធលើធនធានធម្មជាតិ។

ចំពោះព្រៃឈើភាគខាងជើង តំបន់ដូចជាប្រទេសកាណាដា និងរុស្ស៊ីក៏បានកត់ត្រាការបាត់បង់ដើមឈើដែលបំបែកកំណត់ត្រាផងដែរ។ ដោយសារភ្លើងឆេះព្រៃដែលរីករាលដាល និងមិនអាចគ្រប់គ្រងបានបានបំផ្លាញព្រៃឈឺ ៥.២ លានហិកតា ។

(រូបភាព៖ Reuters)

យ៉ាងណាមិញ​អាស៊ី​អាគ្នេយ៍​បែរជាមាន​ភាព​ប្រសើរ​ឡើង​ដ៏​កម្រ ដោយ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឡាវបានកាត់បន្ថយការបាត់បង់ព្រៃឈើ តាមរយៈគោលនយោបាយអភិរក្សតឹងរឹង ការខិតខំប្រឹងប្រែងរបស់សហគមន៍ និងការគាំទ្រពីវិស័យឯកជន។

អ្នកជំនាញព្រមានថា ត្រូវការវិធានការជាសកលជាបន្ទាន់ដើម្បីតប់ស្កាត់ការបាត់បង់នេះ។ លោក Rod Taylor ប្រធាន WRI បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវតែបង្កើតយន្តការផ្តល់មូលនិធិឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់ការអភិរក្សព្រៃឈើ។

លើសពីនេះកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុពិភពលោកដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Belem ប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា មេដឹកនាំពិភពលោកកំពុងត្រូវបានជំរុញឱ្យចាត់ទុកវិបត្តិនេះជាអាទិភាពកំពូល៕

(រូបភាព៖ Bloomberg)

អត្ថបទ៖ ប៊ុន សុភាព

The post ពិភពលោកបាត់បង់ព្រៃឈើច្រើន​បំផុតក្នុងឆ្នាំ ២០២៤ ដោយសារភ្លើងឆេះនិងវិបត្តិអាកាសធាតុ appeared first on Kampuchea Thmey Daily.

លោក បៃដិន ​មេដឹកនាំ​​អាមេរិក​ដំបូង ​ទៅ​ទស្សនា​ព្រៃ​អាម៉ាហ្សូន
លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានទៅទស្សនាព្រៃអាម៉ាហ្សូន​ក្នុង​ប្រទេសប្រេស៊ីល​កាលពីថ្ងៃអាទិត្យ ដោយបង្ហាញ​កង្វល់​ជុំវិញ​គ្រោះថ្នាក់នៃការឡើងកំដៅផែនដី ដែលជាញឹកញាប់ត្រូវរារាំងដោយប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលបានប្តេជ្ញាលុបចោលវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី១៨ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

លោក បៃដិន បាន​ធ្វើ​ដំណើរ​ពីទីក្រុង Lima នៃ​ប្រទេសប៉េរូ ទៅកាន់ទីក្រុង Manaus ប្រទេសប្រេស៊ីល ដែលជាទីក្រុងធំជាងគេនៅតំបន់អាម៉ាហ្សូន ដើម្បីជួបជាមួយមេដឹកនាំក្នុងតំបន់ដែលធ្វើការការពារព្រៃឈើនៅ​ទីនោះ​។ លោក បៃដិន​ត្រូវធ្វើដំណើរបន្តទៅទីក្រុង Rio de Janeiro សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស​លួតលាស់​សេដ្ឋកិច្ច​ ហៅ​កាត់​ថា «G20» ដែលនឹងដោះស្រាយបញ្ហានានា រួមទាំងភាពក្រីក្រ អភិបាលកិច្ចពិភពលោក និងការប្រែប្រួលអាកាសធាតុ។

ខណៈពេលដែលនៅ Amazon លោក បៃដិន បានធ្វើដំណើរលើឧទ្ធម្ភាគចក្រប្រធានាធិបតី Marine One របស់គាត់ដើម្បីទស្សនាចំណុចប្រសព្វនៃទន្លេ Amazon និង Rio Negro នៅ Manaus ជាកន្លែងដែលកម្រិតទឹកបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងទសវត្សរ៍ និងព្រៃទឹកភ្លៀង។

លោក បៃដិន ត្រូវបានអមដំណើរដោយអ្នកវិទ្យាសាស្ត្រប្រេស៊ីល និងជាអ្នកឈ្នះរង្វាន់ណូបែលលោក Carlos Nobre ដែលបានព្រមានថា Amazon មានសារៈសំខាន់ណាស់ ដោយសារការកាប់បំផ្លាញព្រៃឈើបានផ្លាស់ប្តូរលំនាំអាកាសធាតុ ដែលទ្រទ្រង់អាកាសធាតុព្រៃរបស់វា។ លោក Biden ក៏បានទៅសារមន្ទីរ Amazon ក្នុងទីក្រុង Manaus ជាកន្លែងដែលគាត់បានជួបជាមួយមេដឹកនាំជនជាតិដើមភាគតិចផងដែរ។

(រូបភាព៖ AP)

គួរបញ្ជាក់ថាអ្នកវិទ្យាសាស្ត្រនិយាយថា ការអភិរក្សព្រៃអាម៉ាហ្សូនមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដោយសារតែបរិមាណកាបូនឌីអុកស៊ីតកំដៅអាកាសធាតុដ៏ច្រើនដែលដើមឈើរបស់វាស្រូបយក។

ជាមួយគ្នានេះប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានប្តេជ្ញាថានឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃទឹកភ្លៀងរបស់ប្រទេសរបស់គាត់នៅឆ្នាំ ២០៣០ ហើយបានជំរុញឱ្យប្រទេសអ្នកមានឱ្យចូលរួមចំណែកក្នុងបុព្វហេតុតាមរយៈមូលនិធិ Amazon ដែលគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍រដ្ឋរបស់ប្រទេសប្រេស៊ីល។

នៅក្នុងការឈប់សម្រាករយៈពេល៤ ម៉ោងរបស់គាត់នៅទីក្រុង Manaus លោក បៃដិន នឹងប្រកាសពីការរួមចំណែកបន្ថែមចំនួន ៥០ លានដុល្លារអាមេរិកដល់មូលនិធិ Amazon ដែលនាំមកនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដល់ ១០០លានដុល្លារ។

កាលពីឆ្នាំមុន លោក បៃដិនបាននិយាយថា លោកនឹងស្នើសុំ ៥០០ លានដុល្លារពីសភាសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់មូលនិធិ Amazon ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានប្រគល់ត្រឹមតែមួយភាគដប់នៃការសន្យានោះត្រឹមខែកក្កដា។ សេតវិមានបាននិយាយថា ការរួមចំណែកថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Biden ដើម្បីពង្រីកហិរញ្ញវត្ថុអាកាសធាតុរបស់សហរដ្ឋអាមេរិក ៦ដងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះដល់ ១១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ទោះបីជាយ៉ាងណាគំនិត​ផ្តួចផ្តើម​នោះ​អាច​នឹងជាប់គាំង នៅពេល​ប្រធានាធិបតី​ជាប់​ឆ្នោត ត្រាំ ត្រឡប់​មក​កាន់​តំណែង​ក្នុង​ខែមករា​។ លោក ត្រាំបានហៅការផ្លាស់ប្តូរអាកាសធាតុថាជាការបោកបញ្ឆោត ហើយគ្រោងនឹងលុបចោលច្បាប់ស្តីពីអាកាសធាតុសំខាន់ៗរបស់លោក បៃដិន ដើម្បីជួយបង់ប្រាក់សម្រាប់ការបន្តកាត់បន្ថយពន្ធក្នុងអាណត្តិដំបូងរបស់លោក។ ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ដែល​នឹងចូល​មក​រូបនេះក៏​មាន​បំណង​ជំរុញ​ផលិតកម្ម​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​របស់​អាមេរិក និង​លុប​បំបាត់​ច្បាប់​ដែល​ដាក់​ដោយ​លោក បៃដិន ដើម្បី​កាត់​បន្ថយ​រថយន្ត​ប្រើ​សាំង​ចេញ​ពី​ផ្លូវ​អាមេរិកផងដែរ៕

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ​៖ ប៊ុន សុភាព

The post លោក បៃដិន ​មេដឹកនាំ​​អាមេរិក​ដំបូង ​ទៅ​ទស្សនា​ព្រៃ​អាម៉ាហ្សូន appeared first on Kampuchea Thmey Daily.

គ្រោះ​រាំង​ស្ងួត​នៅទន្លេ​អាម៉ាហ្សូន ផ្ដល់ផល​ប៉ះពាល់​ដល់​កុមារ​ជាង ៤២​ម៉ឺន​នាក់
គ្រោះ​រាំង​ស្ងួត​នៅទន្លេ​អាម៉ាហ្សូន បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​លើ​កុមារ​ច្រើន​ជាង ៤២​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​បី ដូចជា ប្រេស៊ីល កូឡុំប៊ី និង​ប៉េរូ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ (UN) ​នៅ​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

ទន្លេ​អាម៉ាហ្សូន​ក្នុង​ប្រទេស​ប្រេស៊ីល (រូបភាព៖ EPA)

គ្រោះ​រាំង​ស្ងួត​នេះ បាន​និង​កំពុង​កើត​ឡើង​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ ហើយ​បង្ក​ជា​ផល​អវិជ្ជមាន​ចំពោះ​សហគមន៍​ជនជាតិ​ភាគ​តិច និង​តំបន់​ជុំវិញ​ទន្លេ​អាម៉ាហ្សូន។ សេចក្ដី​ថ្លែងការណ៍​របស់​ UN បាន​​លើក​ឡើង​ថា៖ «យើង​កំពុង​​មើល​​​ឃើញ​ជាក់ស្ដែង​នូវ​ការ​បំផ្លិច​បំផ្លាញ​​នៃ​​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់ ដែល​ក្រុម​គ្រួសារ​ជា​ច្រើន​ពឹង​ផ្អែក​លើ ហើយ​ធ្វើ​ឲ្យ​កុមារ​ជា​ច្រើន​នាក់​មិន​អាច​ទទួល​បាន​អាហារ ទឹក ការ​ថែទាំ​សុខភាព និង​សាលារៀន​គ្រប់គ្រាន់»។

ទីភ្នាក់ងារ UN បាន​អំពាវនាវ​ឲ្យ​មេ​​ដឹក​នាំ​​នានា​គួរ​តែ​ចាត់​វិធានការ​ម៉ឺងម៉ាត់​​ចំពោះ​បញ្ហា​នេះ​ ដោយ​ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​កុមារ​រង​គ្រោះ ខណៈ​អសន្តិសុខ​​អាហារ និង​ទឹក​ស្អាត​​នៅ​​តំបន់​អាម៉ាហ្សូន​​អាច​​បង្កើន​ហានិភ័យ​នៃ​កង្វះ​អាហារូបត្ថម្ភ​​​លើ​កុមារ និង​ការ​ចម្លង​រោគ។

តំបន់​​ជុំវិញ​ព្រៃ​អាម៉ាហ្សូន​ក្នុង​​ប្រទេស​ប្រេស៊ីល មាន​ការ​បិទ​សាលារៀន​​ច្រើន​ជាង ១ ៧០០​កន្លែង និង​​គ្លីនិក​សុខភាព​ ៧៦០​កន្លែង។ ចំណែក​ឯ​នៅ​កូឡុំប៊ី ព្រោះ​កង្វះខាត​ទឹក និង​អាហារ បាន​បណ្ដាល​ឲ្យ​​បិទ​សាលា​រៀន​ចំនួន ១៣០​កន្លែង ខណៈ​ប្រទេស​ប៉េរូ​វិញ គ្លិនិក​ច្រើន​ជាង ៥០​កន្លែង​បាន​បិទ​ទ្វារ​លែង​ដំណើរការ។

ទីភ្នាក់ងារ​​ UN បាន​​ប្រាប់​ថា ខ្លួន​ត្រូវការ​ថវិកា​ចំនួន ១០​លាន​ដុល្លារ​នៅ​ក្នុង​​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ដើម្បី​ដោះស្រាយ​វិបត្តិ​​នៅ​សហគមន៍​ទាំង​នោះ ដោយ​រួម​បញ្ចូល​ទាំង​ការ​ផ្ដល់​ទឹក​ស្អាត និង​​ការ​បញ្ជូន​កង​កម្លាំង​សេវា​សុខាភិបាល​សម្រាប់​ការ​ជួយ​សង្គ្រោះ៕

ដោយ៖ ឈាង

The post គ្រោះ​រាំង​ស្ងួត​នៅទន្លេ​អាម៉ាហ្សូន ផ្ដល់ផល​ប៉ះពាល់​ដល់​កុមារ​ជាង ៤២​ម៉ឺន​នាក់ appeared first on Kampuchea Thmey Daily.

ត្រីដូហ្វីនជាង ១០០ ក្បាល ងាប់នៅអាម៉ាហ្សូន សង្ស័យមកពីការឡើងកម្ដៅទឹក
សាកសពត្រីដូហ្វីនចំនួន ១២០ ក្បាល ត្រូវគេប្រទះឃើញនៅដៃទន្លេអាម៉ាហ្សូន អ្នកជំនាញសង្ស័យថាបណ្ដាលមកពីការឡើងកម្ដៅទឹក។

ជាមួយគ្នានេះ ត្រីរាប់ពានក្បាលផ្សេងទៀតក៏ងាប់ដែរដោយសារខ្វះអុកស៊ីសែន ។ ក្នុងចំណោមត្រីដូហ្វីនទាំងនោះ ខ្លះមានពណ៌ផ្កាឈូកទៀតផង ដែលជាពពួកត្រីដូហ្វីនកម្រ ។

នៅថ្ងៃទី២ ខែតុលា អ្នកជំនាញបានចុះទៅធ្វើកោសល្យវិច័យដោយស្លៀកសំលៀកបំពាក់ជិតៗ និងពាក់របាំងមុខផងដែរ ព្រោះតែក្លិនស្អុយសាកសពត្រីច្រើនពេក ។

មិនតែប៉ុណ្ណោះ ពួកគេបានឲ្យដឹងថា បើមិនមែនមកពីកម្ដៅនៃទឹកទេ វាអាចមកពីការឆ្លងមេរោគបាក់តេរី ដែលហូរពីទន្លេ Tefé ទៅក្នុងទន្លេ Amazon ហើយ ។ ប៉ុន្តែកម្ដៅទឹកគិតត្រឹមថ្ងៃអាទិត្យ ទី ១ ខែតុលា ឡើងដល់ទៅ ៣៧ អង្សាសេឯណោះ ។

ចំណែកឯសត្វដែលនៅសល់ ត្រូវបានវិទ្យាស្ថាន Chico Mendes របស់ប្រទេសប្រេស៊ីលជួយសង្គ្រោះ ។ យ៉ាងណាមិញពួកវាមិនទាន់អាចប្ដូរឲ្យទៅនៅកន្លែងត្រជាក់នៅឡើយទេ លុះត្រាអ្នកស្រាវជ្រាវច្រានចោលការស្លាប់ដោយសារបាក់តេរីសិន ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ ប្រទះឃើញសាកសពអណ្ដើកកម្រនៅឆ្នេរសមុទ្រ វៀតណាម ខាងត្បូង

The post ត្រីដូហ្វីនជាង ១០០ ក្បាល ងាប់នៅអាម៉ាហ្សូន សង្ស័យមកពីការឡើងកម្ដៅទឹក appeared first on Kampuchea Thmey Daily.

ដំណើររឿងអព្ភូតហេតុ ឈានទៅដល់ការរកឃើញកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ថ្ងៃ
រឿងរ៉ាវអំពីកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូនរយៈពេល ៤០ ថ្ងៃ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញពិភពលោកយ៉ាងខ្លាំង។ វាគឺជាអព្ភូតហេតុដែលក្មេងទាំង៤ អាចរួចជីវិតពីការធ្លាក់យន្តហោះ ហើយស៊ូទ្រាំនៅក្នុងព្រៃអាម៉ាហ្សូនបានជាង១ខែ ។

តើដំណើររឿងពីដំបូង ឈានទៅដល់ការរកឃើញក្មេងទាំងនោះ មានយ៉ាងណាខ្លះ តស់ទៅមើលទាំងអស់គ្នា ៖

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យន្តហោះ Cessna 206 ដែលធ្វើដំណើរពីទីក្រុង Araracuara ទៅទីក្រុង San Jose del Guaviare បានជួបប្រទះបញ្ហាម៉ាស៊ីន បណ្ដាលឲ្យធ្លាក់ក្នុងព្រៃអាម៉ាហ្សូន សម្លាប់មនុស្សពេញវ័យ ៣ នាក់ ក្នុងនោះមានម្ដាយក្មេងទាំង ៤ ផងដែរ ។

២សប្តាហ៍ក្រោយមក ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសរកឃើញពួកគេ តែត្រូវគេច្រានចោលជាព័ត៌មានមិនពិតបង្កក្តីសង្ឃឹមក្លែងក្លាយ ដូច្នេះការស្វែងរកត្រូវបានបន្តរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។

ទាហាន និងជនជាតិដើមភាគតិចប្រហែល ២០០ នាក់ដែលដឹងច្បាស់ពីស្ថានភាពភូមិសាស្រ្ត បានរុករកក្មេងទាំង ៤ នៅក្នុងព្រៃមានទំហំធំជាងទីក្រុងវ៉ាស៊ីនតោន ។ មិនតែប៉ុណ្ណោះគេបានបោះក្រដាសណែនាំ ១ ម៉ឺនសន្លឹកចូលទៅក្នុងព្រៃដើម្បីឲ្យក្មេងៗនៅស្ងៀមស្រួលរក និងដឹងពីរបៀបរស់នៅក្នុងព្រៃ ។

ទាហានបានបើកយន្តហោះឆ្វែលលើព្រៃ ហើយមានចាក់សំឡេងរបស់ជីដូន ដើម្បីឲ្យក្មេងៗឮ កុំឲ្យពួកគេមានភាពភ័យខ្លាច ។ មិនតែប៉ុណ្ណឹង ក្រុមជួយសង្គ្រោះក៏បានបញ្ចាំងភ្លើងហ្វាចូលទៅក្នុងព្រៃដើម្បីឲ្យក្មេងឃើញពន្លឺភ្លើងផងដែរ ។

ម្យ៉ាងវិញទៀត ជនជាតិភាគតិច Huitoto បាននាំគ្នាធ្វើពិធីតាមបែបប្រពៃណី និយាយទៅកាន់ព្រៃនិងអារក្ខអ្នកតា ឲ្យដោះលែងក្មេងទាំងនោះ ។

ក្រោយមកក្រុមជួយសង្គ្រោះ ស្រាប់តែរកឃើញតម្រុយនានាដូចជា កន្ត្រៃ ស្បែកជើង និងខ្សែចងសក់ជាដើមនៅក្នុងព្រៃ ។ លើសពីនេះ គេក៏បានរកឃើញដបទឹកដោះគោក និងផ្លែឈើមានស្នាមខាំផងដែរ ។

ទន្ទឹមនោះ ស្នាមជើងមួយត្រូវបានគេរកឃើញនៅលើដីភក់ ដែលមន្ត្រីយោធាជឿជាក់ថាវាជារបស់ Lesly អាយុ ១៣ ឆ្នាំ ។ រួចមក ទាហានបានទម្លាក់អាហារទៅក្នុងព្រៃដើម្បីជួយជីវិតកុមារ ។

លោកប្រធានាធិបតីបានបញ្ជាក់កាលពីម្សិលមិញថា កិច្ចខិតខំប្រឹងប្រែងត្រូវបានបញ្ចប់ដោយជោគជ័យ នៅពេលដែលសត្វឆ្កែហិតក្លិនមួយក្បាលនាំទាហានទៅកាន់ក្រុមក្មេងទាំង ៤ ។

យើងដឹងរួចមកហើយថា ព្រៃអាម៉ាហ្សូន ជាជម្រកនៃសត្វសាហាវៗ និងរុក្ខជាតិពុលជាច្រើន ប៉ុន្តែក្មេងទាំង ៤ មិនមានរបួសធ្ងន់ធ្ងរអ្វីឡើយ ក្រៅពីសត្វល្អិតខាំ កង្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ ។ ពួកគេមានឈ្មោះថា Lesly អាយុ ១៣ ឆ្នាំ Soleiny អាយុ ៩ ឆ្នាំ Tien Noriel អាយុ ៤ ឆ្នាំ និង Cristin ជាទារកអាយុ ១ ខួប ដែលប្រារព្ធខួបកំណើតអំឡុងពេលបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូន ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ dailymail

ចុចអាន ៖ ម្តាយប្រាប់កូន ប៉ុន្មានម៉ាត់ មុនផុតដង្ហើម ក្នុងព្រៃអាម៉ាហ្សូន

ចុចអាន ៖ បុរសម្នាក់វង្វេងក្នុងព្រៃអាម៉ាហ្សូន ៣១ ថ្ងៃ នៅមានជីវិតដោយសារញ៉ាំដង្កូវជាអាហារ

The post ដំណើររឿងអព្ភូតហេតុ ឈានទៅដល់ការរកឃើញកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ថ្ងៃ appeared first on Kampuchea Thmey Daily.

ម្តាយប្រាប់កូន ប៉ុន្មានម៉ាត់ មុនផុតដង្ហើម ក្នុងព្រៃអាម៉ាហ្សូន
នៅដង្ហើមចុងក្រោយ ម្តាយរបស់ក្មេងទាំង ៤ នាក់ដែលជួបហេតុការណ៍ធ្លាក់យន្តហោះបានប្រាប់ពួកគេឲ្យចាកចេញពីនាង ហើយរកជំនួយ មុនពេលនាងបាត់បង់ជីវិត ។

(រូបថត៖ Reuters)

លោក Manuel Ranoque ឪពុករបស់កុមារដែលជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ ថ្ងៃបាននិយាយថា ភរិយារបស់គាត់ឈ្មោះ Magdalena Mucutuy នៅមានជីវិត ៤ ថ្ងៃ បន្ទាប់ពីយន្តហោះធ្លាក់ ហើយកូនស្រីច្បងបានប្រាប់លោកថា ម្តាយរបស់ពួកគេបានជំរុញឲ្យពួកគេចាកចេញ ហើយជួយខ្លួនឯង ។

ក្រោយប្រតិបត្តិការជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ បងប្អូនបង្កើតទាំង៤នាក់ ត្រូវបានរកឃើញហើយដឹកតាមយន្តហោះចេញពីព្រៃអាម៉ាហ្សូន ឆ្ពោះទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានី បូហ្គោតា ដើម្បីទទួលការព្យាបាលរបួស កាលពីថ្ងៃសៅរ៍ទី១០ខែមិថុនា។

លោក Ranoque ប្រាប់អ្នកសារព័ត៌មានខាងក្រៅមន្ទីរពេទ្យថា “រឿងមួយដែលកូនស្រីអាយុ១៣ឆ្នាំបានបញ្ជាក់ច្បាស់ប្រាប់ខ្ញុំគឺថា តាមពិត ម្តាយនៅរស់បានបួនថ្ងៃដែរ បន្ទាប់ពីយន្តហោះធ្លាក់”។

ឪពុករបស់ក្មេងទាំង៤ (រូបថត៖ Reuters)

ម្តាយបានប្រាប់កូនៗថា “កូនៗចាកចេញពីទីនេះទៅ។ កូននឹងជួបមនុស្សប្រុសដែលដូចជាប៉ារបស់កូន ហើយគាត់នឹងផ្តល់ក្តីស្រឡាញ់ដល់កូនៗ ដូចក្តីស្រឡាញ់ដែលម៉ាក់ផ្តល់ឲ្យកូនអ៊ីចឹង”។

គួរបញ្ជាក់ថា រឿងពាក់ព័ន្ធនឹងក្មេងៗបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូនកាលពីថ្ងៃទី១ខែឧសភា បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក។ ៤០ថ្ងៃក្រោយមក ក្រុមអ្នកជួយសង្គ្រោះបានរកឃើញកុមារទាំងនោះ ដោយឃើញថា ពួកគេខ្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងត្រូវសត្វល្អិតខាំ ប៉ុន្តែសុខភាពមិនធ្ងន់ធ្ងរឡើយ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុមសង្គ្រោះ បញ្ចេញវីដេអូចូលព្រៃអាម៉ាហ្សូនទាំងគ្រោះថ្នាក់ ដើម្បីជួយកុមារ៤នាក់

The post ម្តាយប្រាប់កូន ប៉ុន្មានម៉ាត់ មុនផុតដង្ហើម ក្នុងព្រៃអាម៉ាហ្សូន appeared first on Kampuchea Thmey Daily.

ក្រុមសង្គ្រោះ បញ្ចេញវីដេអូចូលព្រៃអាម៉ាហ្សូនទាំងគ្រោះថ្នាក់ ដើម្បីជួយកុមារ៤នាក់
កុមារកូឡុំប៊ីចំនួន៤នាក់ ដែលបាត់ខ្លួនអស់រយៈពេលប្រាំមួយសប្តាហ៍នៅក្នុងព្រៃអាម៉ាហ្សូន បន្ទាប់ពីការធ្លាក់យន្តហោះ គឺត្រូវបានគេរកឃើញនៅរស់។

បងប្អូនបង្កើតឈ្មោះ Lesly អាយុ១៣ឆ្នាំ, Soleiny អាយុ៩ឆ្នាំ, Tien Noriel អាយុ៤ឆ្នាំនិង Cristin អាយុ១ឆ្នាំ បានបាត់ខ្លួននៅក្នុងព្រៃ បន្ទាប់ពីយន្តហោះធុនស្រាលរបស់ពួកគេ ធ្លាក់កាលពីថ្ងៃទី១ខែឧសភា។

ឧបទ្ទវហេតុនោះ បានសម្លាប់មនុស្សផ្សេងទៀតនៅលើយន្តហោះ រួមទាំងម្តាយរបស់ពួកគេផងដែរ។

ប៉ុន្តែបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះឥតឈប់ឈរទាំងថ្ងៃទាំងយប់ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញកុមារទាំងនោះ ដោយឃើញថា ពួកគេខ្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងត្រូវសត្វល្អិតខាំ ប៉ុន្តែមានសុខភាពល្អ។

រឿងរ៉ាវនៃការរស់រានមានជីវិតរបស់ពួកគេ គឺជារឿងដ៏អស្ចារ្យនិងជាអព្ភូតហេតុ ដោយសារតែព្រៃអាម៉ាហ្សូនគឺជាជម្រករបស់សត្វកាចសាហាវដូចជាសត្វខ្លា ពស់ និងសត្វស៊ីសាច់ជាអាហារដទៃទៀត។

មកទល់ពេលនេះ កូឡុំប៊ី ក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការចូលព្រៃដើម្បីជួយសង្គ្រោះកុមារទាំងនោះផងដែរ ដោយបង្ហាញឲ្យឃើញបុគ្គលិកជួយសង្គ្រោះនិងកងទ័ព ដើររុករកពាសពេញព្រៃ មិនខ្លាចនឿយហត់ ឈានទៅដល់ការរកឃើញពួកគេ។

ដូចនេះសូមទស្សនាវីដេអូនោះទាំងអស់គ្នា៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រកឃើញកូនក្មេង ៤ នាក់នៅមានជីវិត ក្រោយការធ្លាក់យន្តហោះក្នុងព្រៃ ប្រទេសកូឡុំប៊ី

The post ក្រុមសង្គ្រោះ បញ្ចេញវីដេអូចូលព្រៃអាម៉ាហ្សូនទាំងគ្រោះថ្នាក់ ដើម្បីជួយកុមារ៤នាក់ appeared first on Kampuchea Thmey Daily.

ការកាប់បំផ្លាញព្រៃអាម៉ាហ្សូននៅ ប្រេស៊ីល ថយចុះជិត ៧០ ភាគរយ ក្រោយ​ប្រធានាធិបតីថ្មីចូលកាន់តំណែង
ការកាប់បំផ្លាញព្រៃអាម៉ាហ្សូន​ដ៏ធំបំផុតនៅប្រេស៊ីល​ត្រូវបានធ្លាក់ចុះ​ ៦៨ ភាគរយក្នុងខែមេសា ចាប់តាំងពី​លោកប្រធានាធិបតី Luiz Inacio Lula da Silva ចូលកាន់តំណែងកាលពីខែមករាមក ។

យោងតាមវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវអវកាសប្រេស៊ីលបានឲ្យដឹងថា កាលពីខែមុនការបំផ្លាញព្រៃឈើនៅប្រេស៊ីល​មានប្រមាណ ​៣២៦.១ គីឡូម៉ែត្រការ៉េ ដែលជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ពី ៤៥៥.៨៤ គីឡូម៉ែត្រការ៉េ​ នៅក្នុងខែមីនា ។

ចំណែកបើគិតក្នុងរយៈពេល ៤ ខែ​​ក្នុងឆ្នាំនេះ និងប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២២, ការបំផ្លាញព្រៃឈើនៅអាម៉ាហ្សូន​ធ្លាក់ចុះ​ជាង ៤០ ភាគរយ ។

ចាប់តាំងពីលោក Lula ឡើងកាន់តំណែងកាលពីថ្ងៃទី១ ខែមករាមក លោកបានដាក់ចេញច្បាប់ប្រែក្លាយប្រេស៊ីល ទៅជាមហាអំណាចបៃតងឡើងវិញ ដោយសន្យាថានឹងមិនមានការកាប់ព្រៃឈើទៀតឡើយ ។

ទន្ទឹមនឹងការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូនថយចុះ ប៉ុន្តែការកាប់បំផ្លាញព្រៃឈើដ៏ធំបំផុតទីពីររបស់ប្រេស៊ីល គឺ​ Cerrado ដែលមាន​ផ្ទៃដីជាង ២ លានគីឡូម៉េត្រការ៉េ បែរជាមានការកើនឡើងទៅវិញ ។

គួរឲ្យដឹងថា អាម៉ាហ្សូន ជាព្រៃដ៏ធំបំផុតរបស់ពិភពលោកដែលមានផ្ទៃដីជាង ៦ លានគីឡូម៉ែត្រការ៉េ គ្របដណ្តប់ប្រទេសជាច្រើន ជាពិសេសនៅប្រេស៊ីល​ មានជាង ៤០ ភាគរយ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ដាក់ចេញគោលការណ៍ចំនួន ៨ ក្នុងការរាប់សន្លឹកឆ្នោត

The post ការកាប់បំផ្លាញព្រៃអាម៉ាហ្សូននៅ ប្រេស៊ីល ថយចុះជិត ៧០ ភាគរយ ក្រោយ​ប្រធានាធិបតីថ្មីចូលកាន់តំណែង appeared first on Kampuchea Thmey Daily.