ព័ត៌មានអន្ដរជាតិ
ប្រទះឃើញសាកសពអណ្ដើកកម្រនៅឆ្នេរសមុទ្រ វៀតណាម ខាងត្បូង
នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា បុគ្គលិកអនាម័យបានរកឃើញសាកសពអណ្ដើកសមុទ្រមួយក្បាល លើឆ្នេរខ្សាច់់ Bai Truoc ទីក្រុង Vung Tau នៃខេត្ត Ba Ria-Vung Tau ភាគខាងត្បូងប្រទេស វៀតណាម ។

អណ្តើកសមុទ្រនេះ មានឈ្មោះវិទ្យាសាស្ត្រថា Chelonia Mydas ស្ថិតក្នុងបញ្ជីរបស់រដ្ឋាភិបាលនៃប្រភេទសត្វជិតផុតពូជ មានតម្លៃ និងកម្រ ដែលត្រូវបានផ្តល់អាទិភាពសម្រាប់ការការពារ ។

វាមានប្រវែងជាង ១,១ ម៉ែត្រ និងទទឹង ៦០ សង់ទីម៉ែត្រ ស្ថិតក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ។ មន្ត្រីក្នុងក្រុងបាននិយាយថា អណ្ដើកពេញវ័យនេះជាភេទញី ហើយមានទម្ងន់ប្រហែល ៨០ គីឡូក្រាម ។

បើតាមការវិភាគ គេជឿថាសត្វល្មូននេះបានស្លាប់កាលពី ២-៣ ថ្ងៃមុនត្រូវមនុស្សប្រទះឃើញ ។ គេក៏សង្កេតឃើញដែលថា វាមានស្នាមរបួសដ៏វែង ប្រហែលបណ្ដាលមកពីហែលទឹកក្រោមកប៉ាល់កំពុងបើកហើយទើបរងរបួសដល់ស្លាប់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ គោនៅរដ្ឋតិចសាស់ ងាប់ដោយសារដាច់អណ្ដាតយ៉ាងអាថ៌កំបាំង
ចុចអាន៖ អណ្ដើកយក្សដ៏កម្ររបស់ពិភពលោក ងាប់ដោយគ្មានមូលហេតុនៅ វៀតណាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


