ព័ត៌មានអន្ដរជាតិ
ពិភពលោកបាត់បង់ព្រៃឈើច្រើនបំផុតក្នុងឆ្នាំ ២០២៤ ដោយសារភ្លើងឆេះនិងវិបត្តិអាកាសធាតុ
របាយការណ៍ថ្មីមួយចេញផ្សាយដោយវិទ្យាស្ថានធនធានពិភពលោក (WRI) និងសាកលវិទ្យាល័យ Marylandរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងកំណត់ត្រាចំពោះការបាត់បង់ព្រៃឈើជាសកល បណ្ដាលមកពីភ្លើងឆេះដ៏សាហាវនៅទូទាំងព្រៃអាម៉ាហ្សូន និងផ្នែកផ្សេងទៀតនៃពិភពលោក។
ការបំផ្លិចបំផ្លាញនេះភាគច្រើនបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតខ្លាំង និងការពង្រីកការប្រើប្រាស់ដីសម្រាប់កសិកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២១ខែឧសភានេះ។

យោងតាមរបាយការណ៍ ពិភពលោកបានបាត់បង់ព្រៃឈើចំនួន ៦.៧ លានហិកតា នៃព្រៃត្រូពិចក្នុងឆ្នាំ ២០២៤ កើនឡើង ៨០% ធៀបនឹងឆ្នាំមុន។ ភ្លើងឆេះព្រៃគឺជាមូលហេតុចំបងបំផុតនៃការបាត់បង់ព្រៃឈើនៅតំបន់ត្រូពិច ជាពិសេសបង្កឱ្យមានការព្រួយបារម្មណ៍ចំពោះប្រព័ន្ធអេកូឡូស៊ី ដូចជា ព្រៃអាម៉ាហ្សូន ដែលមានលក្ខណៈសើមដោយធម្មជាតិ និងមិនងាយឆេះ។
ប្រទេសប្រេស៊ីលគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយបានបាត់បង់ព្រៃឈើត្រូពិចចំនួន ២.៨ លានហិកតា។ បញ្ហានេះបានកត់សម្គាល់ពីការផ្លាស់ប្តូរដ៏គួរឱ្យព្រួយបារម្ភនៃវឌ្ឍនភាពដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Luiz Inacio Lula da Silva ដែលបានសន្យាថា នឹងការពារព្រៃអាម៉ាហ្សូនជាងមុន។ ឥឡូវនេះមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសប្រេស៊ីល បាននិយាយថា ការទប់ស្កាត់ភ្លើងឆេះព្រៃត្រូវតែក្លាយជាគោលនយោបាយកំពូល។
នៅកន្លែងផ្សេងទៀតនៅអាមេរិកឡាទីន ដូចជាប្រទេសបូលីវី ក៏មានការកើនឡើងយ៉ាងខ្លាំងនៃការបាត់បង់ព្រៃឈើរហូតដល់ ២០០%។ ចំណែកប្រទេសផ្សេងទៀត ដូចជា ម៉ិកស៊ិក ប៉េរូ នីការ៉ាហ្គា និងហ្គាតេម៉ាឡា ក៏បាត់បង់ព្រៃឈើស្រដៀងគ្នានេះដែរ។
នៅទ្វីបអាហ្រ្វិក ការបាត់បង់ព្រៃឈើក៏បានកើនឡើងដែរនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមួយផ្នែកដោយសារជម្លោះប្រដាប់អាវុធដែលបង្កើនសម្ពាធលើធនធានធម្មជាតិ។
ចំពោះព្រៃឈើភាគខាងជើង តំបន់ដូចជាប្រទេសកាណាដា និងរុស្ស៊ីក៏បានកត់ត្រាការបាត់បង់ដើមឈើដែលបំបែកកំណត់ត្រាផងដែរ។ ដោយសារភ្លើងឆេះព្រៃដែលរីករាលដាល និងមិនអាចគ្រប់គ្រងបានបានបំផ្លាញព្រៃឈឺ ៥.២ លានហិកតា ។

យ៉ាងណាមិញអាស៊ីអាគ្នេយ៍បែរជាមានភាពប្រសើរឡើងដ៏កម្រ ដោយ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឡាវបានកាត់បន្ថយការបាត់បង់ព្រៃឈើ តាមរយៈគោលនយោបាយអភិរក្សតឹងរឹង ការខិតខំប្រឹងប្រែងរបស់សហគមន៍ និងការគាំទ្រពីវិស័យឯកជន។
អ្នកជំនាញព្រមានថា ត្រូវការវិធានការជាសកលជាបន្ទាន់ដើម្បីតប់ស្កាត់ការបាត់បង់នេះ។ លោក Rod Taylor ប្រធាន WRI បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវតែបង្កើតយន្តការផ្តល់មូលនិធិឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់ការអភិរក្សព្រៃឈើ។
លើសពីនេះកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុពិភពលោកដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Belem ប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា មេដឹកនាំពិភពលោកកំពុងត្រូវបានជំរុញឱ្យចាត់ទុកវិបត្តិនេះជាអាទិភាពកំពូល៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


