ព័ត៌មានអន្ដរជាតិ
គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ដាក់ចេញគោលការណ៍ចំនួន ៨ ក្នុងការរាប់សន្លឹកឆ្នោត
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានដាក់ចេញនូវគោលការណ៍ចំនួន ៨ ដើម្បីឲ្យមន្ត្រីរបស់ខ្លួនអនុវត្តក្នុងការរាប់សន្លឹកឆ្នោត បន្ទាប់ពីប្រជាពលរដ្ឋបានទៅបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ។
EC បាននិយាយថា នៅពេលដែលការិយាល័យបោះឆ្នោត ចាប់បើកនៅម៉ោង ៨ ព្រឹក និងបិទនៅម៉ោង ៥ ល្ងាច, មន្ត្រី EC នៅការិយាល័យបោះឆ្នោតនីមួយៗនឹងបើកប្រអប់សន្លឹកឆ្នោត ហើយចាប់ផ្តើមរាប់សន្លឹកឆ្នោតដោយធ្វើតាម ៨ ជំហាននេះ៖
១. ស្លាកសញ្ញាសម្គាល់មួយនឹងត្រូវបានបិទនៅលើសន្លឹកឆ្នោត នៅពេលដែលការិយាល័យបោះឆ្នោតបិទនៅម៉ោង ៥ ល្ងាច ។
២. មន្ត្រីការិយាល័យបោះឆ្នោត EC នឹងពិនិត្យមើលចំនួនសន្លឹកឆ្នោតដែលទទួលបាន ជាមួយនឹងចំនួនអ្នកបោះឆ្នោតដែលបានបង្ហាញខ្លួន និងចុះឈ្មោះដោយផ្ទាល់ ដើម្បីពិនិត្យមើលថាតើតួលេខសរុបត្រូវ ឬខុសគ្នា ហើយមន្ត្រីការិយាល័យបោះឆ្នោត EC នីមួយៗត្រូវចុះហត្ថលេខាលើសន្លឹកឆ្នោត ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់សន្លឹកឆ្នោត ។
៣. មន្ត្រីការិយាល័យបោះឆ្នោត EC នឹងរាប់សន្លឹកឆ្នោតនីមួយៗដោយបើកចំហនៅចំពោះមុខសាធារណជនជាបន្តបន្ទាប់ ដោយមិនមានការពន្យារពេល ឬការរំខានណាមួយឡើយ ។
៤. មន្ត្រីការិយាល័យបោះឆ្នោតរបស់ EC នឹងប្រកាសលទ្ធផលបោះឆ្នោត បន្ទាប់ពីការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់ ហើយបង្ហាញរបាយការណ៍លទ្ធផល ទាំងមណ្ឌលបោះឆ្នោត និងបញ្ជីគណបក្ស នៅមុខការិយាល័យបោះឆ្នោត ជូនសាធារណជន អ្នកសង្កេតការណ៍បោះឆ្នោត និងតំណាងគណបក្សនយោបាយ ដើម្បីពិនិត្យ ។
៥. មន្ត្រីការិយាល័យបោះឆ្នោត និងសន្តិសុខទាំងអស់នឹងបញ្ជូនលទ្ធផលបោះឆ្នោតទៅកាន់ការិយាល័យ EC ស្រុក-សង្កាត់រៀងៗខ្លួន ។
៦. ការិយាល័យ EC ស្រុក-សង្កាត់ នឹងពិនិត្យចំនួនសន្លឹកឆ្នោតដែលបានទទួល និងរបស់របរ ព្រមទាំងឧបករណ៍ទាក់ទងនឹងការបោះឆ្នោត ។ ទាំងមន្ត្រីការិយាល័យ EC ស្រុក-សង្កាត់ និងមន្ត្រីការិយាល័យបោះឆ្នោត EC ត្រូវតែផ្ទៀងផ្ទាត់ដោយហត្ថលេខារបស់ពួកគេ ជាព័ស្តុតាងថាមិនមានភាពខុសគ្នា ។
៧. ការិយាល័យ EC ស្រុក-សង្កាត់ នឹងរាប់សន្លឹកឆ្នោតពីគ្រប់ការិយាល័យបោះឆ្នោតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន ។ ពេលដំណើរការត្រូវបានបញ្ចប់ គេនឹងប្រកាសលទ្ធផលបោះឆ្នោត ហើយបញ្ជូនទៅកាន់ការិយាល័យ EC ខេត្ត ។
៨. ការិយាល័យ EC ខេត្តនឹងបញ្ជូនលទ្ធផលទៅការិយាល័យ EC ធំ ។
នៅពេលដែលការិយាល័យ EC ខេត្តទទួលបានលទ្ធផលបោះឆ្នោតពីការិយាល័យ EC ទាំងអស់នៅក្នុងខេត្តជាក់លាក់នោះ ពួកគេនឹងចងក្រងលទ្ធផលបោះឆ្នោតជាផ្លូវការ ហើយផ្ញើទៅកាន់ការិយាល័យ EC ធំ ដើម្បីបន្តការប្រកាសលទ្ធផលបោះឆ្នោត ។
ចំណែកការរាយការណ៍ពីពេលវេលាពិតប្រាកដនៃលទ្ធផលបោះឆ្នោតសកលនាពេលខាងមុខ គឺមិនទាន់កំណត់នៅឡើយទេ ប៉ុន្តែ EC បានធានាថា ដំណើរការទាំង ៨ ចំណុចនេះ នឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត ។
ទន្ទឹមនោះ សាធារណជនក៏អាចសង្កេត និងពិនិត្យដំណើរការនេះផងដែរ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព ហើយក្នុងករណីមានភាពមិនប្រក្រតី ខ្វះតម្លាភាព ឬសកម្មភាពគួរឲ្យសង្ស័យណាមួយ សាធារណជនអាចដាក់ពាក្យបណ្តឹងបាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations Thailand
ចុចអាន ៖ ទោះឈ្នះឆ្នោត ក៏លោក ប្រាយុទ្ធ មិនអាចកាន់តំណែងជានាយករដ្ឋមន្ត្រី បានពេញអាណត្តិដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


