ព័ត៌មានអន្ដរជាតិ
ម្តាយប្រាប់កូន ប៉ុន្មានម៉ាត់ មុនផុតដង្ហើម ក្នុងព្រៃអាម៉ាហ្សូន
នៅដង្ហើមចុងក្រោយ ម្តាយរបស់ក្មេងទាំង ៤ នាក់ដែលជួបហេតុការណ៍ធ្លាក់យន្តហោះបានប្រាប់ពួកគេឲ្យចាកចេញពីនាង ហើយរកជំនួយ មុនពេលនាងបាត់បង់ជីវិត ។

លោក Manuel Ranoque ឪពុករបស់កុមារដែលជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ ថ្ងៃបាននិយាយថា ភរិយារបស់គាត់ឈ្មោះ Magdalena Mucutuy នៅមានជីវិត ៤ ថ្ងៃ បន្ទាប់ពីយន្តហោះធ្លាក់ ហើយកូនស្រីច្បងបានប្រាប់លោកថា ម្តាយរបស់ពួកគេបានជំរុញឲ្យពួកគេចាកចេញ ហើយជួយខ្លួនឯង ។

ក្រោយប្រតិបត្តិការជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ បងប្អូនបង្កើតទាំង៤នាក់ ត្រូវបានរកឃើញហើយដឹកតាមយន្តហោះចេញពីព្រៃអាម៉ាហ្សូន ឆ្ពោះទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានី បូហ្គោតា ដើម្បីទទួលការព្យាបាលរបួស កាលពីថ្ងៃសៅរ៍ទី១០ខែមិថុនា។
លោក Ranoque ប្រាប់អ្នកសារព័ត៌មានខាងក្រៅមន្ទីរពេទ្យថា “រឿងមួយដែលកូនស្រីអាយុ១៣ឆ្នាំបានបញ្ជាក់ច្បាស់ប្រាប់ខ្ញុំគឺថា តាមពិត ម្តាយនៅរស់បានបួនថ្ងៃដែរ បន្ទាប់ពីយន្តហោះធ្លាក់”។

ម្តាយបានប្រាប់កូនៗថា “កូនៗចាកចេញពីទីនេះទៅ។ កូននឹងជួបមនុស្សប្រុសដែលដូចជាប៉ារបស់កូន ហើយគាត់នឹងផ្តល់ក្តីស្រឡាញ់ដល់កូនៗ ដូចក្តីស្រឡាញ់ដែលម៉ាក់ផ្តល់ឲ្យកូនអ៊ីចឹង”។
គួរបញ្ជាក់ថា រឿងពាក់ព័ន្ធនឹងក្មេងៗបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូនកាលពីថ្ងៃទី១ខែឧសភា បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក។ ៤០ថ្ងៃក្រោយមក ក្រុមអ្នកជួយសង្គ្រោះបានរកឃើញកុមារទាំងនោះ ដោយឃើញថា ពួកគេខ្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងត្រូវសត្វល្អិតខាំ ប៉ុន្តែសុខភាពមិនធ្ងន់ធ្ងរឡើយ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុមសង្គ្រោះ បញ្ចេញវីដេអូចូលព្រៃអាម៉ាហ្សូនទាំងគ្រោះថ្នាក់ ដើម្បីជួយកុមារ៤នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


