ព័ត៌មានអន្ដរជាតិ
បុរសម្នាក់វង្វេងក្នុងព្រៃអាម៉ាហ្សូន ៣១ ថ្ងៃ នៅមានជីវិតដោយសារញ៉ាំដង្កូវជាអាហារ
បុរសជនជាតិបូលីវីឈ្មោះ Jhonattan Acosta វ័យ ៣០ ឆ្នាំ បានវង្វេងក្នុងព្រៃអាម៉ាហ្សូនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយសារធ្វើដំណើរទៅប្រមាញ់សត្វនៅតំបន់បូលីវីខាងជើងជាមួយមិត្តបួននាក់ ទីបំផុត ៣១ ថ្ងៃក្រោយគាត់ត្រូវអ្នកស្រុកបួននាក់រកឃើញក្នុងសភាពដ៏យ៉ាប់យ៉ឺនបំផុត ។

លោក Jhonattan សឹងតែមិនជឿថាខ្លួនអាចរួចជីវិតមកបែបនេះសោះ គាត់ចែករំលែកបទពិសោធន៍ដ៏ព្រឺឆ្អឹងខ្នងជាច្រើនដើម្បីរស់រានមានជីវិតដល់ពេលគេសង្គ្រោះរួមមានបរិភោគសត្វល្អិត ដង្កូវ ជន្លេនជាអាហារ ផឹកទឹកភ្លៀងដែលត្រងដោយស្បែកជើង និងបេះផ្លែ gargateas ខ្លះបន្តជីវិត ។
លើសពីនេះលោក Jhonattan ថែមទាំងបានប្រឈមមុខនឹងសត្វកាចសាហាវពីរប្រភេទទៀតផងដូចជា ខ្លារខិន និង peccary (ជាសត្វស្រដៀងជ្រូកព្រៃ) Jhonattan មិនមានពិល ឬកាំបិតនៅជាប់ខ្លួនទេ លោកពឹងផ្អែកលើគ្រាប់កាំភ្លើងតែមួយគ្រាប់គត់ទុកការពារជីវិត ។

ត្រឡប់មកសភាពរាងកាយបុរសខាងលើវិញ គាត់ស្រកទម្ងន់ដល់ទៅ ១៧ គីឡូក្រាម ព្រោះខ្វះទឹកផឹកបូករួមទាំងគ្រេចកជើងទៀតធ្វើឲ្យលោកពិបាកធ្វើដំណើរក្រៃលែង មិនតែប៉ុណ្ណោះ Jhonattan នឹកស្មានមិនដល់ថាមានអ្នកតាមរកខ្លួនឡើយ គ្រានោះគាត់ប្រទះឃើញមនុស្សចម្ងាយប្រហែល ៣០០ ម៉ែត្រពីគ្នាទើបស្ទុះស្ទារំកិលខ្លួននិងស្រែកហៅគេជួយ ។

យោងតាមប្អូនប្រុសរបស់គាត់បានឲ្យដឹងថា លោក Jhonattan ស្បថឈប់ប្រមាញ់សត្វហើយងាកទៅលេងភ្លេងថ្វាយព្រះវិញ យ៉ាងណាមិញប៉ូលិសកំពុងសួរចម្លើយមិត្តភ័ក្តិបួននាក់ដែលទៅប្រមាញ់ជាមួយគ្នាដើម្បីជម្រះមន្ទិលសង្ស័យផងដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ចង់ដើរព្រៃ ដឹងទេ អ្នកដើរព្រៃត្រូវចេះប្រើប្រាស់ទឹកដូចម្ដេច ទើបអាចរស់បាន?
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


