ព័ត៌មានអន្ដរជាតិ
ត្រីដូហ្វីនជាង ១០០ ក្បាល ងាប់នៅអាម៉ាហ្សូន សង្ស័យមកពីការឡើងកម្ដៅទឹក
សាកសពត្រីដូហ្វីនចំនួន ១២០ ក្បាល ត្រូវគេប្រទះឃើញនៅដៃទន្លេអាម៉ាហ្សូន អ្នកជំនាញសង្ស័យថាបណ្ដាលមកពីការឡើងកម្ដៅទឹក។

ជាមួយគ្នានេះ ត្រីរាប់ពានក្បាលផ្សេងទៀតក៏ងាប់ដែរដោយសារខ្វះអុកស៊ីសែន ។ ក្នុងចំណោមត្រីដូហ្វីនទាំងនោះ ខ្លះមានពណ៌ផ្កាឈូកទៀតផង ដែលជាពពួកត្រីដូហ្វីនកម្រ ។

នៅថ្ងៃទី២ ខែតុលា អ្នកជំនាញបានចុះទៅធ្វើកោសល្យវិច័យដោយស្លៀកសំលៀកបំពាក់ជិតៗ និងពាក់របាំងមុខផងដែរ ព្រោះតែក្លិនស្អុយសាកសពត្រីច្រើនពេក ។

មិនតែប៉ុណ្ណោះ ពួកគេបានឲ្យដឹងថា បើមិនមែនមកពីកម្ដៅនៃទឹកទេ វាអាចមកពីការឆ្លងមេរោគបាក់តេរី ដែលហូរពីទន្លេ Tefé ទៅក្នុងទន្លេ Amazon ហើយ ។ ប៉ុន្តែកម្ដៅទឹកគិតត្រឹមថ្ងៃអាទិត្យ ទី ១ ខែតុលា ឡើងដល់ទៅ ៣៧ អង្សាសេឯណោះ ។

ចំណែកឯសត្វដែលនៅសល់ ត្រូវបានវិទ្យាស្ថាន Chico Mendes របស់ប្រទេសប្រេស៊ីលជួយសង្គ្រោះ ។ យ៉ាងណាមិញពួកវាមិនទាន់អាចប្ដូរឲ្យទៅនៅកន្លែងត្រជាក់នៅឡើយទេ លុះត្រាអ្នកស្រាវជ្រាវច្រានចោលការស្លាប់ដោយសារបាក់តេរីសិន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រទះឃើញសាកសពអណ្ដើកកម្រនៅឆ្នេរសមុទ្រ វៀតណាម ខាងត្បូង
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៥ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


