ភ្លើងឆេះព្រៃ Archives - Kampuchea Thmey Daily

ត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានគំរាម ដំឡើងពន្ធបន្ថែម លើទំនិញនាំចូលពីកាណាដា បន្ទាប់ពីផ្សែងអ័ព្ទពុល ដែលភាយចេញពីភ្លើងឆេះព្រៃនៅប្រទេសនេះ បានបក់បោកចូលមកគ្របដណ្តប់ លើទីក្រុងនានា របស់សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំ បានរិះគន់រដ្ឋាភិបាលទីក្រុងអូតាវ៉ា យ៉ាងធ្ងន់ៗ ដោយចោទថា កាណាដា មិនព្រមធ្វើការបោសសម្អាតកម្ទេចកម្ទី និងគ្រប់គ្រងព្រៃឈើឲ្យបានត្រឹមត្រូវទេ នាំឲ្យកើតមានភ្លើងឆេះព្រៃរាលដាលខ្លាំងជាហូរហែ។

មិនត្រឹមប៉ុណ្ណឹង លោកត្រាំប្រកាសថា សហរដ្ឋអាមេរិក កំពុងត្រូវបានឈ្លានពានដោយអយុត្តិធម៌ ពីសំណាក់ខ្យល់កខ្វក់ មិនស្អាត និងមិនមានសុខភាពល្អ ដែលជារឿងមិនអាចទទួលយកបាន។ ការបំពុលបរិយាកាសនេះ បណ្តាលឲ្យអាមេរិក ខាតបង់ថវិការាប់ពាន់លានដុល្លារ ដូច្នេះការខូចខាតទាំងនេះ ត្រូវតែបូកបញ្ចូលទៅក្នុងពន្ធគយ ដែលកាណាដាកំពុងបង់ នាពេលបច្ចុប្បន្ន។

ផ្សែងពីភ្លើងឆេះព្រៃនៅកាណាដា បានគ្របដណ្តប់សហរដ្ឋអាមេរិក (រូប៖ Reuters)

សូមជម្រាបថា បច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មជិត ៩០០កន្លែង នៅទូទាំងប្រទេសកាណាដា ដែលភាគច្រើន កំពុងឆេះរាលដាលគ្រប់គ្រងមិនទាន់បាន ខណៈផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹក បានគ្របដណ្តប់ និងធ្វើឲ្យគុណភាពខ្យល់ ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ នៅក្នុងទីក្រុងធំៗរបស់អាមេរិក ដូចជា Detroit, Chicago, និង New York។

អ្វីដែលកាន់តែបញ្ហា គឺថា ខ្យល់កខ្វក់នេះ ក៏ធ្វើឲ្យប៉ះពាល់ និងបង្កើតជាក្តីបារម្ភ ដល់ការរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងពហុកីឡដ្ឋាន New Jersey ផងដែរ៕

អត្ថបទ៖ សុវណ្ណ

ភ្លើង​ឆេះ​ព្រៃ​នៅ​កាណាដា​និង​អាមេរិក​ កំពុង​បង្ខំ​ជម្លៀស​​​​​មនុស្ស​​ចេញ ព្រម​ទាំង​មាន​ផ្សេង​ពុល​​គ្រោះថ្នាក់​

The post ត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក appeared first on Kampuchea Thmey Daily.

ភ្លើង​ឆេះ​ព្រៃ​នៅ​កាណាដា​និង​អាមេរិក​ កំពុង​បង្ខំ​ជម្លៀស​​​​​មនុស្ស​​ចេញ ព្រម​ទាំង​មាន​ផ្សេង​ពុល​​គ្រោះថ្នាក់​
ភ្លើង​ឆេះព្រៃ​ដែល​កំពុង​តែ​បន្ត​ នៅ​ជាង ៨៣០ កន្លែង​ ​នៅប្រទេសកាណាដា​ នៅ​​ថ្ងៃពុធ រួមជាមួយ​នឹងភ្លើងឆេះព្រៃជាង ១០​​កន្លែង​ ​នៅ​ភាគខាងជើង​រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក បង្ខំ​ឱ្យមានការជម្លៀស​​មនុស្ស​ចេញនិងការ​ភាយផ្សែង​មិនល្អដល់តំបន់ ​Lower 48​ គ្របដណ្តប់​នៅ​ក្នុង​តំបន់​នោះ​​ ។

សារព័ត៌មាន ABC ផ្សាយ​នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០២៦ ភ្លើងឆេះ​ព្រៃធំៗ​មួយចំនួន​កំពុងឆេះ​នៅភាគខាងលិច-កណ្តាលនៃរដ្ឋ Ontario ដោយ​បំផ្លាញព្រៃឈើក្រាស់ៗ និងបញ្ចេញ​ផ្សែងយ៉ាងច្រើន​។

ទិដ្ឋ​ភាព​ផ្សែង​នៅ​អាមេរិក​។ រូបភាព៖ EarthCam

បច្ចុប្បន្ន​ ខ្យល់​កំពុងដឹកនាំផ្សែងនោះ​ចូលទៅក្នុងសហរដ្ឋអាមេរិក ​បង្កើត​ឱ្យ​មាន​គុណភាពខ្យល់​ដ៏គ្រោះថ្នាក់សម្រាប់​មនុស្សរាប់លាននាក់​ទូទាំងតំបន់ Midwest និងភាគឦសាននៅ​ថ្ងៃពុធ និងរហូតដល់ចុងសប្តាហ៍​​។

នៅ​រសៀលថ្ងៃពុធ គុណភាពខ្យល់បាន​ឈានដល់កម្រិតមិនល្អ​ សម្រាប់សុខភាព​ក្នុង​ទីក្រុងញូវយ៉ក តំបន់ Eastern Lake Ontario, Central New York និង​ផ្នែកខ្លះនៃតំបន់​ Western New York ។ នេះបើយោងតាមគេហទំព័រត្រួតពិនិត្យខ្យល់ AirNow ។

លោក Zohran Mamdani អភិបាលក្រុង​ញូវយ៉ក លើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមមួយកាល​ពីថ្ងៃពុធ​ថា៖ « គុណភាព​ខ្យល់​បានឈានដល់កម្រិត​មិនល្អសម្រាប់សុខភាពក្នុងតំបន់មួយ​ចំនួន​នៃ​ទីក្រុងញូវយ៉ក ដោយសារតែផ្សែង​ពីភ្លើងឆេះព្រៃ​ នៅប្រទេសកាណាដា។ គុណភាពខ្យល់​មិនល្អ​ប៉ះពាល់ដល់មនុស្ស​គ្រប់គ្នា ប៉ុន្តែ​មនុស្សមួយចំនួនងាយ​នឹងរងផលប៉ះពាល់ជាងអ្នកដទៃ រួមទាំង​អ្នក​មាន​បញ្ហាបេះដូង ឬសួត មនុស្សចាស់ អ្នក​មានផ្ទៃពោះ ទារក និង​កុមារ»។

លោក Mamdani ជំរុញ​ឱ្យប្រជាជនក្នុង​ទី​ក្រុង​ញូវយ៉ក​​ជៀសវាងសកម្មភាព​ក្រៅផ្ទះ​ដែល​មិនចាំបាច់ និងស្នាក់​នៅ​ផ្ទះក្នុងបរិយាកាសមាន​ម៉ាស៊ីនត្រជាក់។

លោកនិយាយថា ទីក្រុង​កំពុងផ្តល់ជូនម៉ាស់​ដោយឥតគិតថ្លៃ​ ដើម្បីជួយមនុស្ស​​ទប់ទល់នឹងផ្សែង៕

សម្រួល៖ ណឺ មិនា

The post ភ្លើង​ឆេះ​ព្រៃ​នៅ​កាណាដា​និង​អាមេរិក​ កំពុង​បង្ខំ​ជម្លៀស​​​​​មនុស្ស​​ចេញ ព្រម​ទាំង​មាន​ផ្សេង​ពុល​​គ្រោះថ្នាក់​ appeared first on Kampuchea Thmey Daily.

​ជនបរទេស ១០នាក់​​ក្នុងចំណោម​អ្នកស្លាប់​១៣នាក់​ បាត់បង់ជីវិត​​ក្នុងគ្រោះភ្លើងឆេះព្រៃ​នៅអេស្ប៉ាញ​​
អាជ្ញាធរអេស្ប៉ាញ​​​ បាន​លើក​ឡើង​កាលពីថ្ងៃចន្ទថា ជនជាតិ​អង់គ្លេស​ ៥នាក់ បែល​ហ្ស៊ិក​ ៣នាក់ និងបារាំងម្នាក់​ ​រួម​​ទាំង​អេស្ប៉ាញ ស្ថិត​ក្នុងចំណោមជន​រងគ្រោះទាំង ១៣នាក់ដែល​បាន​បាត់​បង់​ជីវិត​ក្នុងហេតុការណ៍​​ភ្លើងឆេះព្រៃដ៏​ខ្លាំង​បំផុត​មួយរបស់​ប្រទេស​អេស្ប៉ាញ​ក្នុងរយៈពេលថ្មីៗនេះ​។

ភ្លើង​ឆេះ​ព្រៃ​នៅ​អេស្ប៉ាញ​។ រូបភាព៖ Reuters

សារព័ត៌មាន France 24 ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា អគ្គិភ័យ​ដែល​ចាប់ផ្តើម​​ផ្ទុះឡើង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ បានផ្លាស់ប្តូរ​លំនៅ​ជនបទ​ដ៏ស្រស់ស្អាត​ទៅជាទីក្រុងខ្មោច និងបន្សល់ទុកនូវស្លាកស្នាម​នៃការ​បំផ្លិចបំផ្លាញក្នុងខេត្ត Almeria ភាគអាគ្នេយ៍ ​ជា​ទី​កន្លែង​របស់ជន​បរទេសជាច្រើននៅ​ជិតឆ្នេរសមុទ្រមេឌីទែរ៉ាណេ។

ដំបូងឡើយ សេវា​សង្គ្រោះបន្ទាន់បានរកឃើញ​សាកសពចំនួន ១២ នាក់ស្លាប់​ ​ដោយសារអណ្តាតភ្លើងខ្លាំង។

ជន​រងគ្រោះដែល​ស្លាប់ ​រួមមានជនជាតិអង់គ្លេស​ ៣នាក់ បែលហ្ស៊ិក​ ៣នាក់ និងស្ត្រីជន​ជាតិបារាំងម្នាក់។ នេះបើយោងតាមអ្នកជំនាញនិយាយក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពី​ជនរងគ្រោះ​ ៣នាក់ទៀតត្រូវបាន​កំណត់អត្តសញ្ញាណ។ ចំណែក​ជនរងគ្រោះ​ ៣នាក់​ទៀត​ នៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

អ្នកជំនាញនិយាយ​ថា បុគ្គលិកកុងស៊ុល​អង់គ្លេស បែលហ្ស៊ិក និងបារាំង​កំពុងជួយផ្តល់​ប្រវត្តិរូបហ្សែន​ពីសាច់ញាតិ ដូច្នេះការកំណត់អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងអស់អាចទទួលបានក្នុងរយៈពេលខ្លី។

អាជ្ញាធរបាន​ព្រមានថាចំនួនមនុស្សដែល​បាត់ខ្លួន​ នៅតែមិន​ច្បាស់​រហូត​ដល់ការធ្វើកោសល្យវិច័យ និងការកំណត់អត្តសញ្ញាណសាកសព​ត្រូវបាន​បញ្ចប់។

ក្រុមពន្លត់អគ្គិ​ភ័យ​ នៅតែបន្តធ្វើការពន្លត់ភ្លើង ដែល​បានឆេះព្រៃ និងដីព្រៃប្រមាណ ៧ ០០០ ហិកតា៕

សម្រួល៖ ណឺ មិនា

The post ​ជនបរទេស ១០នាក់​​ក្នុងចំណោម​អ្នកស្លាប់​១៣នាក់​ បាត់បង់ជីវិត​​ក្នុងគ្រោះភ្លើងឆេះព្រៃ​នៅអេស្ប៉ាញ​​ appeared first on Kampuchea Thmey Daily.

ភ្លើងឆេះព្រៃ​នៅ​អឺរ៉ុប ឡោមព័ទ្ធប្រទេសចំនួន​៣ ខណៈ​ផ្សែងពុលហុយទ្រលោមពេញ​អាកាស
បច្ចុប្បន្ននេះ ប្រទេសព័រទុយហ្គាល់ ក្រិក និងអេស្ប៉ាញ កំពុងតែជួបគ្រោះមហន្តរាយភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យកងពន្លត់អគ្គិភ័យរាប់រយនាក់ចេញប្រតិបត្តិការទាំងយប់ទាំងថ្ងៃ។

ភ្លើងឆេះព្រៃនៅក្រិក (រូបថត៖ AP)

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP ចុះផ្សាយ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦ ស្ថានភាពនៅព័រទុយហ្គាល់ហាក់ធ្ងន់ធ្ងរជាងគេ ដោយសារភ្លើង បានឆេះអស់រយៈពេលជាងបីថ្ងៃមកហើយ រហូតដល់ថ្នាក់ប្រទេសជិតខាង ដូចជា អេស្ប៉ាញ និងអ៊ីតាលី ត្រូវប្រញាប់បញ្ជូនទាំងកម្លាំងមនុស្ស និងយន្តហោះទៅ​ជួយអន្តរាគមន៍បន្ថែម។

ចំណែក​ឯ​នៅទីក្រុង Thessaloniki របស់ប្រទេសក្រិក អាជ្ញាធរបានប្រកាសសុំឱ្យប្រជាពលរដ្ឋសម្ងំនៅក្នុងផ្ទះ និងបិទទ្វារបង្អួចឱ្យជិត ដោយសារមានផ្សែងពុលយ៉ាងខ្លាំងហុយចេញពីរោងចក្រកែច្នៃកាកសំណល់មួយ ដែលត្រូវបានភ្លើងឆេះព្រៃ​លេបត្របាក់។ មិនតែប៉ុណ្ណោះ នៅភាគខាងលិចទីក្រុង Athens ក៏មានភ្លើងឆេះព្រៃធំមួយទៀតបានផ្ទុះឡើងក្នុងព្រៃស្រល់ ដោយមានកងពន្លត់អគ្គិភ័យជាង ២០០នាក់ និងយន្តហោះជិត ៣០គ្រឿង កំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីពន្លត់ភ្លើងឱ្យបានមុនពេលមេឃងងឹត។

ចំណែកឯនៅតំបន់ Vouzela នៃប្រទេសព័រទុយហ្គាល់ ភ្លើងព្រៃបានបំផ្លាញដីអស់ប្រមាណ ១២ ០០០ហិកតាទៅហើយ ដោយមានកម្លាំងពន្លត់អគ្គិភ័យជាង ១ ២០០នាក់ ចូលរួមជួយសង្គ្រោះ ទើបធ្វើឱ្យស្ថានភាពនៅទីនោះ ចាប់ផ្តើមធូរស្រាលបន្តិចវិញ។ ដោយឡែក នៅតំបន់ Girona របស់ប្រទេសអេស្ប៉ាញ ភ្លើងព្រៃ ក៏បានលេបត្របាក់ដីអស់ជិត ២ ២០០ហិកតាដែរ ហើយក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងបន្តធ្វើការទាំងលំបាក ដោយសារខ្សែបន្ទាត់ភ្លើងឆេះ មានប្រវែងវែងពេក។

អាជ្ញាធរក្រិក បានប្រាប់ថា ភ្លើងឆេះព្រៃប្រហែល ៨៥ភាគរយ នៅក្នុងប្រទេស គឺបង្កឡើងដោយភាពខ្ជីខ្ជារបស់មនុស្ស ដូចជា ការបោះកន្ទុយបារីចោល ផ្សារដែកបង្កឱ្យខ្ទាតផ្កាភ្លើង ឬការដើរកំសាន្តអាំងសាច់ក្រៅផ្ទះជាដើម៕

ភ្លើងឆេះព្រៃនៅក្រិក (រូបថត៖ AP)

ភ្លើងឆេះព្រៃនៅក្រិក (រូបថត៖ AP)

ប្រែសម្រួល៖ ឈាង

The post ភ្លើងឆេះព្រៃ​នៅ​អឺរ៉ុប ឡោមព័ទ្ធប្រទេសចំនួន​៣ ខណៈ​ផ្សែងពុលហុយទ្រលោមពេញ​អាកាស appeared first on Kampuchea Thmey Daily.

ភ្លើង​ឆេះ​ឧទ្យាន​ជាតិ​អាមេរិក ជាង​ ១៧ ០០០ហិក​តា​ ដែល​ជា​ជម្រកសត្វព្រៃកម្រ
ភ្លើង​ឆេះព្រៃ​ដ៏ធំមួយ បានលេប​ត្របាក់​​​ផ្ទៃ​ដីជិត​​មួយ​ភាគ​បី​នៃ​កោះ Santa Rosa ក្នុង​ឧទ្យានជាតិ Channel Islands នៃ​​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​ ដែល​ជា​តំបន់​​មានរុក្ខជាតិនិងសត្វកម្ររាប់សិប​ប្រភេទ។

យោង​តាម​សារព័ត៌មាន CNN ផ្សាយ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ ភ្លើងឆេះ​ព្រៃ​​នេះ​ បាន​កើត​ឡើង​កាល​ថ្ងៃសុក្រ កើនឡើង​ដល់​ជិត ១៧ ០០០ហិកតា​ គិតត្រឹមល្ងាច​ថ្ងៃអង្គារ ធ្វើឱ្យ​ក្លាយ​ជាភ្លើងឆេះព្រៃ​ដ៏ធំ​បំផុត​ក្នុងរដ្ឋ​នេះ​នៅឆ្នាំនេះ​។ នេះ​បើ​យោង​តាម​នាយកដ្ឋានព្រៃឈើនិង​ការពារ​អគ្គិភ័យ​រដ្ឋ​កាលីហ្វ័រញ៉ា​។

ឧទ្យានជាតិ Channel Islands ។ រូបភាព៖ AFP

មក​ទល់​ពេល​នេះ ឆ្លើង​ឆេះ​ត្រូវបានគ្រប់គ្រង ២៦% ហើយ​។

យោង​តាមនាយកដ្ឋាន​ពន្លត់អគ្គិភ័យស្រុក Santa Barbara ភ្លើង​បានឆក់​យក​រចនាសម្ព័ន្ធប្រវត្តិសាស្ត្រចំនួន​​ពីរ ​នៅ​លើកោះនេះរួច​ហើយ និងបង្ខំ​ឱ្យ​មានការ​ជម្លៀសបុគ្គលិក​ឧទ្យានជាតិចំនួន ១១នាក់​ កាលពីថ្ងៃ​អាទិត្យ​។

មិន​តែ​ប៉ុណ្ណោះ កោះនេះក៏ត្រូវបានបិទសម្រាប់ភ្ញៀវទេសចរ​ផង​ដែរ។

យោងតាមសេវា​ឧទ្យានជាតិ ភ្លើងក៏បាន​រាលដាលពាសពេញ​ព្រៃ​ដើម​ស្រល់ Torrey Pine វា​ជាប្រភេទ​ដើម​ស្រល់​ដ៏កម្រនិង​ជិតផុតពូជ។

គួរ​បញ្ជាក់​ថា ឧទ្យាន​ Channel ត្រូវបាន​គេពិពណ៌នាថាស្រដៀង​នឹង​ឧទ្យាន ​Galápagos នៅអាមេរិកខាងត្បូង ដោយភាព​ប្លែក​​របស់​ពួក​វា​អនុញ្ញាត​ឱ្យ​មានការវិវត្ត​នៃប្រភេទសត្វតែ​មួយគត់។

យោងតាម​​មន្រ្តី​​ឧទ្យាន កោះ Santa Rosa តែមួយ​គឺជាជម្រក​របស់រុក្ខជាតិ និងសត្វដែលមានតែនៅក្នុងស្រុក ឬប្រហែល ៤៦ក្បាល។

មន្ត្រីម្នាក់​លើក​ឡើង​​​ថា ភ្លើងឆេះ​ព្រៃនេះបង្កឡើងដោយ​មនុស្ស ប៉ុន្តែ​វា​កំពុង​ស្ថិត​ក្រោមការស៊ើប​អង្កេត។

អ្នកនាំពាក្យរបស់ឆ្មាំ​សមុទ្រស្រុក​និរតី Kenneth Wiese ប្រាប់ CNN ថា ការស៊ើបអង្កេតកំពុង​ត្រូវបានដោះស្រាយ​ដោយ​អ្នក​ធ្វើ​ការ​នៅ​ឧទ្យានជាតិ៕

សម្រួល៖ ណឺ មិនា

The post ភ្លើង​ឆេះ​ឧទ្យាន​ជាតិ​អាមេរិក ជាង​ ១៧ ០០០ហិក​តា​ ដែល​ជា​ជម្រកសត្វព្រៃកម្រ appeared first on Kampuchea Thmey Daily.

ភ្លើងឆេះព្រៃដ៏សាហាវនៅថៃ ដុតបំផ្លាញលើផ្ទៃដីជាង ១ ០០០ហិកតា
ភ្លើងឆេះព្រៃដ៏សាហាវនៅខេត្ត Nakhon Ratchasima នៃប្រទេសថៃ បានដុតបំផ្លាញលើផ្ទៃដីអស់ ១ ០២៤ហិកតា ខណៈមន្ត្រីក្នុងតំបន់កំពុងប្រុងជើងការខ្ពស់ព្រោះថា អគ្គិភ័យអាចកើតឡើងទៀត ដោយសារតែសកម្មភាពរបស់មនុស្ស។

(រូប៖ The Nation)

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃសៅរ៍ទី១៤ខែកុម្ភៈឆ្នាំ២០២៦ ភ្លើងឆេះព្រៃនេះកើតឡើងនៅតំបន់អភិរក្សព្រៃឈើ Sakaerat ក្នុងស្រុក Wang Nam Kheaw និង Pak Thong។

(រូប៖ Khaosod)

នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់ភ្លើង, ស្ថាប័នចំនួន២១បានចូលរួម ហើយក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានផ្តល់ការគាំទ្រតាមផ្លូវអាកាស ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកទឹក ៥០០ លីត្រក្នុងមួយជើង ហោះហើរសរុប២៦ជើង។

(រូប៖ Khaosod)

ជុំវិញបញ្ហានេះ អាជ្ញាធរថៃកំពុងដុតដៃដុតជើង ធ្វើយ៉ាងណាបង្ការកុំឲ្យមានហេតុការណ៍ផ្សេងៗកើតឡើងបន្ថែមទៀត និងដើម្បីទប់ស្កាត់ការដុតបំផ្លាញដោយខុសច្បាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ភ្លើង​ឆេះ​ព្រៃ​នៅ​អាហ្សង់​ទីន​រីក​រាល​ដាល​​ខ្លាំង​​ ប៉ះពាល់​ដល់​​​តំបន់​បេតិកភណ្ឌ​ពិភពលោក

The post ភ្លើងឆេះព្រៃដ៏សាហាវនៅថៃ ដុតបំផ្លាញលើផ្ទៃដីជាង ១ ០០០ហិកតា  appeared first on Kampuchea Thmey Daily.

ភ្លើង​ឆេះ​ព្រៃ​នៅ​អាហ្សង់​ទីន​រីក​រាល​ដាល​​ខ្លាំង​​ ប៉ះពាល់​ដល់​​​តំបន់​បេតិកភណ្ឌ​ពិភពលោក
ភ្លើង​ឆេះ​ព្រៃ​កំពុង​រាល​ដាល​ពាស​ពេញ​តំបន់​ Patagonia នៃ​ប្រទេស​អាហ្សង់​ទីន រួម​ទាំង​ព្រៃ​ឈើ​ដែល​មាន​អាយុ​កាល​យូរ​មក​ហើយ មាន​ទំហំ​៤៥០គីឡូម៉ែត្រ​​ការ៉េ រួម​ទាំង​ផ្នែក​ខ្លះ​នៃ​តំបន់​បេតិកភណ្ឌ​ពិភព​លោក របស់​អង្គការ​ UNESCO នៃ​ឧទ្យាន​ជាតិ​ Los Alerces ។

ភ្លើងឆេះព្រៃនៅអាហ្សង់ទីន។ Reuters

យោង​តាម Al Jazeera, មនុស្ស​​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ខណៈ​ដែល​អណ្តាត​ភ្លើង​បាន​រាល​ដាល​ពាស​ពេញ​ខេត្ត Chubut គំរាម​កំហែង​ដល់​ដើម​ឈើ​ ដែល​មាន​អាយុ​កាល​ជាង ៣ ៦០០ ឆ្នាំ​ ទៀត​​ផង​​។

វិបត្តិ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ទៅ​លើ​គោល​នយោបាយ​តឹង​រ៉ឹង​របស់​ប្រធានាធិបតី លោក​ Javier Milei ។

ចំណែក​ការ​កាត់​បន្ថយ​ការ​ចំណាយ «ខ្សែច្រវាក់» របស់​រដ្ឋ​បាល​របស់​លោក​បាន​កាត់​បន្ថយ​ថវិកា​​សេវា​គ្រប់​គ្រង​អគ្គិភ័យ​ជាតិ ​ចំនួន៧១ភាគរយ ក្នុង​លក្ខ​ខណ្ឌ​ជាក់​ស្តែង​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ នេះ​​បើ​យោង​តាម​ក្រុម​បរិស្ថាន​ FARN ។

លោក Ariel Slipak ប្រធាន​ក្រុម​បរិស្ថាន​នៅ FARN បាន​លើក​ហេតុ​ផល​ថា​៖ «ភ្លើង​ទាំង​នេះ​ពិត​ជា​អាច​ព្យាករណ៍​បាន។ លោក​ Milei គួរ​តែ​​ផ្តល់​អាទិភាព​ដល់​សម​តុល្យ​សារ​ពើ​ពន្ធ​ នៅ​គ្រប់​ការ​ចំណាយ​ទាំងអស់ ដើម្បី​ត្រៀមលក្ខណៈសង្គ្រោះបន្ទាន់»។

គួរ​ឱ្យ​ដឹង​ថា តំបន់​​ដែល​​ឆេះ​​បាន​​កើន​​លើស​​ពី​ការ​​ខូច​​ខាត​​នៃ​​រដូវ​​ភ្លើង​ឆេះ​​​ ​កាល​​ពី​​រដូវ​​ក្ដៅឆ្នាំ​​​មុន​​ ដែល​មាន​​ទំហំ ៣២៥ គីឡូម៉ែត្រ​​ការ៉េ​ ។ ខណៈ​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​នឹង​ខ្យល់​បក់​ខ្លាំង និង​សី​តុ​ណ្ហភាព​ក្តៅ​ខ្លាំង​។

លោក​  Milei បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​បែង​ចែក​ប្រាក់​ប្រហែល ៦៩​ លាន​ដុល្លារ​ លើ​ផ្នែក​​ពន្លត់អគ្គិភ័យ។

យ៉ាងណា លោក Hernan Giardini អ្នក​តស៊ូមតិ​ផ្នែក​បរិស្ថាន​នៅ​អង្គភាព​ Greenpeace ​បាន​ចង្អុលថា៖ «​​​ការ​ប្រែប្រួល​អាកាស​ធាតុ​​ជា​កត្តា​កាន់​តែ​ធ្ងន់​ធ្ងរ​ បង្ក​ឱ្យ​មាន​ការ​ឆេះ​បែប​នេះ​ជា​បន្ត​បន្ទាប់​។ ចំណែកការ​មើល​ស្រាល​ពី​ផល​ប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុក៏​ជា​អ្វី​ដែល​គួរ​តែ​យល់​ដឹង​ដែរ។ អ្នក​វិទ្យា​សាស្ត្រ និងក្រុម​ចលនា​អេកូឡូស៊ី​បាន​ព្រមាន​ជា​យូរ​មក​ហើយ ថា​ភាព​គ្មាន​​ទំនួលខុសត្រូវ​​របស់​អ្នក​នយោបាយ​ វា​អាច​​​បាត់​បង់​ព្រៃឈើ​ និងផ្ទះ​ពល​រដ្ឋ​នេះ​ឯង»។​

លោក Milei ដែល​តែង​តែ​ហៅ​ការប្រែប្រួលអាកាស​ធាតុ​ថា ​« ជា​ការ​កុហក​​របស់​សង្គម​» នឹង​កំពុង​ពិចារណា​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង ខណៈ​ភ្លើង​បាន​បំផ្លាញ​តំបន់​មួយ​ច្រើន​ជាង​ទំហំ​របស់​តំបន់​ Buenos Aires ពីរដង៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ភ្លើង​ឆេះ​ព្រៃ​នៅ​អាហ្សង់​ទីន​រីក​រាល​ដាល​​ខ្លាំង​​ ប៉ះពាល់​ដល់​​​តំបន់​បេតិកភណ្ឌ​ពិភពលោក appeared first on Kampuchea Thmey Daily.

​​​ភ្លើង​​ឆេះ​​​ព្រៃបង្កដោយរលកកម្តៅ​រាលដាល​កាន់តែខ្លាំង​នៅអូស្រ្តាលី​​ មនុស្ស​រាប់លាន​រង​ហានិភ័យ​
ក្រុម​អ្នក​ពន្លត់​អគ្គី​ភ័យ នៅ​​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​បាន​ព្រ​មានដល់​​ប្រជាជន​អូស្ត្រាលី​រាប់​លាន​នាក់​ពី​គ្រោះ​ថ្នាក់​ភ្លើង​ឆេះ​ព្រៃ​ ខណៈ​​​ប្រជាជន​នៅ​មូលដ្ឋាន​​បានព្យាយាម​​ពន្លត់​​ភ្លើ​ងនិង​មិន​ចាក​ចេញ​រក​ទី​សុវត្ថិភាព​ ដែល​បង្ក​ឡើង​ដោយ​រលក​កម្តៅដែល​គ្រប​ដណ្តប់​លើប្រទេស។

ភ្លើងឆេះ​ព្រៃនៅ​អូស្រ្តាលី។ Reuters

យោង​តាម​ទីភ្នាក់ងារ Agencies/rl ឱ្យ​ដឹង​ថា​ សី​តុណ្ហ​ភាព​​ត្រូវ​​បាន​​គេ​​ព្យាករ​​ ​​នឹង​​កើន​​លើស​​ពី ៤០អង្សារ​សេ ខណៈ​​ភ្លើង​​ឆេះ​​ព្រៃនៅ​​​ពីរ​​តំបន់ ដែល​​មាន​​ទំហំ​​ជាង​ ៣ ០០០ហិក​តា​ ​បាន​​​ឆាប​​ឆេះ​​នៅ​​ជិត​​ទី​ប្រ​ជុំ​ជន​ Longwood និង Walwa។

​រហូត​មក​​ដល់​ពេល​នេះ ភ្លើង​បាន​បំផ្លាញ​សំណង់អគារធំៗ​​​យ៉ាង​ហោច​ណាស់​ពីរ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ វានឹង​បន្ត​រីករាល​ដាល​នៅ​ថ្ងៃសុក្រ​​​ ខណៈ​ដែល​កម្តៅ​ និង​ខ្យល់​មាន​ការ​កើន​ឡើង។

ប្រធាន​អាជ្ញា​ធរ​អគ្គី​ភ័យ​ប្រចាំ​ប្រទេស​ លោក Jason Heffernan បាន​និយាយ​ថា កម្រិត​គ្រោះ​ថ្នាក់នៃ​ភ្លើងឆេះព្រៃ​​នៅ​​ក្នុង​តំបន់​ខ្លះ​នៃ​រដ្ឋ Victoria នឹង​ឈាន​ដល់​ជាមហន្តរាយ​ដ៏ធំ។

លោក​បាន​បន្ត​ថា​៖«ភ្លើង​ឆេះ​ព្រៃនេះ​អាច​ហត់​ដល់​តំបន់​មនុស្ស​រស់​​នៅច្រើន​ ​ហើយ​ធំ​ណាស់​ ដែលយើងមិន​អាច​​នឹក​​​ស្មានដល់​​​​​នោះទេ​។ វា​គឺ​ជា​អគ្គី​ភ័យ​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ដែល​អាច​រំពឹង​ទុក ថា​ភ្លើង​នឹង​ចាប់​ផ្តើមឆេះ​កាន់ខ្លាំង​ និងរាល​ដាល​​​កាន់តែ​​ធំ​​។ ហើយ​ការ​សម្រេច​ចិត្តរកកន្លែង​សុវត្ថិភាព​​​នឹង​​ជួយ​​ជីវិត​របស់​យើង និង​​គ្រួសារ​»។

ស្នង​ការ​គ្រប់​គ្រង​គ្រោះ​អាសន្ន លោក Tim Wiebush បាន​និយាយ​ថា ខ្យល់​ក្តៅ ហើយ​​ស្ងួត​នឹង​បង្ក​ជាភ្លើង​ឆេះ​ព្រៃ ដែលមិន​អាច​ទាយ​ទុក​ជា​មុន​ មិនអាច​គ្រប់​គ្រង​បាន និងហក់​មក​​ឆាប់​រហ័ស​។

លោក​​បាន​​ប្រាប់​​អ្នក​​យក​​ព័ត៌​មាន​​ថា៖ «យើង​​​មិន​​ដឹង​​ទេ​ ទាល់​​តែ​​យើង​​ត្រូវ​​​ភ្លើង​​ឡោម​ព័ទ្ធ​​​ខ្លាំង​​ ហើយ​មាន​​ផ្សែង​​ខ្លាំង​​ប៉ុណ្ណា និងស្ថាន​ភាព​កាន់​តែ​តាន​តឹងខ្លាំង​។ ទិដ្ឋ​ភាព​​ដ៏​​គួរ​ឱ្យ​​ខ្លាច​នេះ គួរ​តែ​​​គ្មាន​​អ្នក​​ណា​​ម្នាក់​​​ត្រូវ​​ឆ្លង​កាត់​ទេ»។

​​អភិបាល​រដ្ឋ​ស្តី​ទីនៃ​​​រដ្ឋ Victoria លោក Ben Carroll បាន​ជំរុញ​ប្រជាជន​ឱ្យ​រៀប​ចំ​ផែន​ការ​ជម្លៀស​ចេញ​ ក្នុង​នោះ​សាលា​រៀន​ប្រហែល​ចំនួន​ ៤៥០ខ្នង​ នៅរដ្ឋ Victoria គ្រោង​នឹង​បិទ​នៅ​ថ្ងៃ​សុក្រ​។

មិន​តែ​ប៉ុណ្ណោះ​ មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​របស់​អូស្ត្រាលី​ ត្រូវ​បាន​ព្រមាន​ឱ្យ​រក្សា​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ រួម​ទាំង​នៅ​ក្នុង​ទីក្រុង​ធំៗដូច​ជា​ Sydney និង Melbourne ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា អូស្ត្រាលី​នៅ​តែ​ជា​ប្រទេស​ផលិត ​អ្នក​នាំ​ចេញ​ឧស្ម័ន និង​ធ្យូង​ថ្ម​ធំ​ជាង​គេ​មួយ​របស់​ពិភព​លោក ដែល​ឥន្ធនៈ​ហ្វូ​ស៊ីល​សំខាន់ទាំងពីរ ជា​បញ្ហា​ចម្បង​ដែល​នាំ​ឱ្យ​ប្រទេស​នេះ​ឧស្សាហ៍​កើន​កម្តៅ និង​មាន​ភ្លើង​ឆេះព្រៃ៕

ប្រែសម្រួល៖ ណឺ មិនា

The post ​​​ភ្លើង​​ឆេះ​​​ព្រៃបង្កដោយរលកកម្តៅ​រាលដាល​កាន់តែខ្លាំង​នៅអូស្រ្តាលី​​ មនុស្ស​រាប់លាន​រង​ហានិភ័យ​ appeared first on Kampuchea Thmey Daily.