Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ព្រៃ​នៅ​កាណាដា​និង​អាមេរិក​ កំពុង​បង្ខំ​ជម្លៀស​​​​​មនុស្ស​​ចេញ ព្រម​ទាំង​មាន​ផ្សេង​ពុល​​គ្រោះថ្នាក់​

បានផុស

នៅ

ភ្លើង​ឆេះព្រៃ​ដែល​កំពុង​តែ​បន្ត​ នៅ​ជាង ៨៣០ កន្លែង​ ​នៅប្រទេសកាណាដា​ នៅ​​ថ្ងៃពុធ រួមជាមួយ​នឹងភ្លើងឆេះព្រៃជាង ១០​​កន្លែង​ ​នៅ​ភាគខាងជើង​រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក បង្ខំ​ឱ្យមានការជម្លៀស​​មនុស្ស​ចេញនិងការ​ភាយផ្សែង​មិនល្អដល់តំបន់ ​Lower 48​ គ្របដណ្តប់​នៅ​ក្នុង​តំបន់​នោះ​​ ។

សារព័ត៌មាន ABC ផ្សាយ​នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០២៦ ភ្លើងឆេះ​ព្រៃធំៗ​មួយចំនួន​កំពុងឆេះ​នៅភាគខាងលិច-កណ្តាលនៃរដ្ឋ Ontario ដោយ​បំផ្លាញព្រៃឈើក្រាស់ៗ និងបញ្ចេញ​ផ្សែងយ៉ាងច្រើន​។

ទិដ្ឋ​ភាព​ផ្សែង​នៅ​អាមេរិក​។ រូបភាព៖ EarthCam
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​ ខ្យល់​កំពុងដឹកនាំផ្សែងនោះ​ចូលទៅក្នុងសហរដ្ឋអាមេរិក ​បង្កើត​ឱ្យ​មាន​គុណភាពខ្យល់​ដ៏គ្រោះថ្នាក់សម្រាប់​មនុស្សរាប់លាននាក់​ទូទាំងតំបន់ Midwest និងភាគឦសាននៅ​ថ្ងៃពុធ និងរហូតដល់ចុងសប្តាហ៍​​។

នៅ​រសៀលថ្ងៃពុធ គុណភាពខ្យល់បាន​ឈានដល់កម្រិតមិនល្អ​ សម្រាប់សុខភាព​ក្នុង​ទីក្រុងញូវយ៉ក តំបន់ Eastern Lake Ontario, Central New York និង​ផ្នែកខ្លះនៃតំបន់​ Western New York ។ នេះបើយោងតាមគេហទំព័រត្រួតពិនិត្យខ្យល់ AirNow ។

លោក Zohran Mamdani អភិបាលក្រុង​ញូវយ៉ក លើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមមួយកាល​ពីថ្ងៃពុធ​ថា៖ « គុណភាព​ខ្យល់​បានឈានដល់កម្រិត​មិនល្អសម្រាប់សុខភាពក្នុងតំបន់មួយ​ចំនួន​នៃ​ទីក្រុងញូវយ៉ក ដោយសារតែផ្សែង​ពីភ្លើងឆេះព្រៃ​ នៅប្រទេសកាណាដា។ គុណភាពខ្យល់​មិនល្អ​ប៉ះពាល់ដល់មនុស្ស​គ្រប់គ្នា ប៉ុន្តែ​មនុស្សមួយចំនួនងាយ​នឹងរងផលប៉ះពាល់ជាងអ្នកដទៃ រួមទាំង​អ្នក​មាន​បញ្ហាបេះដូង ឬសួត មនុស្សចាស់ អ្នក​មានផ្ទៃពោះ ទារក និង​កុមារ»។

លោក Mamdani ជំរុញ​ឱ្យប្រជាជនក្នុង​ទី​ក្រុង​ញូវយ៉ក​​ជៀសវាងសកម្មភាព​ក្រៅផ្ទះ​ដែល​មិនចាំបាច់ និងស្នាក់​នៅ​ផ្ទះក្នុងបរិយាកាសមាន​ម៉ាស៊ីនត្រជាក់។

លោកនិយាយថា ទីក្រុង​កំពុងផ្តល់ជូនម៉ាស់​ដោយឥតគិតថ្លៃ​ ដើម្បីជួយមនុស្ស​​ទប់ទល់នឹងផ្សែង៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម