Connect with us

ព័ត៌មានអន្ដរជាតិ

​​​ភ្លើង​​ឆេះ​​​ព្រៃបង្កដោយរលកកម្តៅ​រាលដាល​កាន់តែខ្លាំង​នៅអូស្រ្តាលី​​ មនុស្ស​រាប់លាន​រង​ហានិភ័យ​

បានផុស

នៅ

ក្រុម​អ្នក​ពន្លត់​អគ្គី​ភ័យ នៅ​​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​បាន​ព្រ​មានដល់​​ប្រជាជន​អូស្ត្រាលី​រាប់​លាន​នាក់​ពី​គ្រោះ​ថ្នាក់​ភ្លើង​ឆេះ​ព្រៃ​ ខណៈ​​​ប្រជាជន​នៅ​មូលដ្ឋាន​​បានព្យាយាម​​ពន្លត់​​ភ្លើ​ងនិង​មិន​ចាក​ចេញ​រក​ទី​សុវត្ថិភាព​ ដែល​បង្ក​ឡើង​ដោយ​រលក​កម្តៅដែល​គ្រប​ដណ្តប់​លើប្រទេស។

ភ្លើងឆេះ​ព្រៃនៅ​អូស្រ្តាលី។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ Agencies/rl ឱ្យ​ដឹង​ថា​ សី​តុណ្ហ​ភាព​​ត្រូវ​​បាន​​គេ​​ព្យាករ​​ ​​នឹង​​កើន​​លើស​​ពី ៤០អង្សារ​សេ ខណៈ​​ភ្លើង​​ឆេះ​​ព្រៃនៅ​​​ពីរ​​តំបន់ ដែល​​មាន​​ទំហំ​​ជាង​ ៣ ០០០ហិក​តា​ ​បាន​​​ឆាប​​ឆេះ​​នៅ​​ជិត​​ទី​ប្រ​ជុំ​ជន​ Longwood និង Walwa។

​រហូត​មក​​ដល់​ពេល​នេះ ភ្លើង​បាន​បំផ្លាញ​សំណង់អគារធំៗ​​​យ៉ាង​ហោច​ណាស់​ពីរ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ វានឹង​បន្ត​រីករាល​ដាល​នៅ​ថ្ងៃសុក្រ​​​ ខណៈ​ដែល​កម្តៅ​ និង​ខ្យល់​មាន​ការ​កើន​ឡើង។

ប្រធាន​អាជ្ញា​ធរ​អគ្គី​ភ័យ​ប្រចាំ​ប្រទេស​ លោក Jason Heffernan បាន​និយាយ​ថា កម្រិត​គ្រោះ​ថ្នាក់នៃ​ភ្លើងឆេះព្រៃ​​នៅ​​ក្នុង​តំបន់​ខ្លះ​នៃ​រដ្ឋ Victoria នឹង​ឈាន​ដល់​ជាមហន្តរាយ​ដ៏ធំ។

លោក​បាន​បន្ត​ថា​៖«ភ្លើង​ឆេះ​ព្រៃនេះ​អាច​ហត់​ដល់​តំបន់​មនុស្ស​រស់​​នៅច្រើន​ ​ហើយ​ធំ​ណាស់​ ដែលយើងមិន​អាច​​នឹក​​​ស្មានដល់​​​​​នោះទេ​។ វា​គឺ​ជា​អគ្គី​ភ័យ​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ដែល​អាច​រំពឹង​ទុក ថា​ភ្លើង​នឹង​ចាប់​ផ្តើមឆេះ​កាន់ខ្លាំង​ និងរាល​ដាល​​​កាន់តែ​​ធំ​​។ ហើយ​ការ​សម្រេច​ចិត្តរកកន្លែង​សុវត្ថិភាព​​​នឹង​​ជួយ​​ជីវិត​របស់​យើង និង​​គ្រួសារ​»។

ស្នង​ការ​គ្រប់​គ្រង​គ្រោះ​អាសន្ន លោក Tim Wiebush បាន​និយាយ​ថា ខ្យល់​ក្តៅ ហើយ​​ស្ងួត​នឹង​បង្ក​ជាភ្លើង​ឆេះ​ព្រៃ ដែលមិន​អាច​ទាយ​ទុក​ជា​មុន​ មិនអាច​គ្រប់​គ្រង​បាន និងហក់​មក​​ឆាប់​រហ័ស​។

លោក​​បាន​​ប្រាប់​​អ្នក​​យក​​ព័ត៌​មាន​​ថា៖ «យើង​​​មិន​​ដឹង​​ទេ​ ទាល់​​តែ​​យើង​​ត្រូវ​​​ភ្លើង​​ឡោម​ព័ទ្ធ​​​ខ្លាំង​​ ហើយ​មាន​​ផ្សែង​​ខ្លាំង​​ប៉ុណ្ណា និងស្ថាន​ភាព​កាន់​តែ​តាន​តឹងខ្លាំង​។ ទិដ្ឋ​ភាព​​ដ៏​​គួរ​ឱ្យ​​ខ្លាច​នេះ គួរ​តែ​​​គ្មាន​​អ្នក​​ណា​​ម្នាក់​​​ត្រូវ​​ឆ្លង​កាត់​ទេ»។

​​អភិបាល​រដ្ឋ​ស្តី​ទីនៃ​​​រដ្ឋ Victoria លោក Ben Carroll បាន​ជំរុញ​ប្រជាជន​ឱ្យ​រៀប​ចំ​ផែន​ការ​ជម្លៀស​ចេញ​ ក្នុង​នោះ​សាលា​រៀន​ប្រហែល​ចំនួន​ ៤៥០ខ្នង​ នៅរដ្ឋ Victoria គ្រោង​នឹង​បិទ​នៅ​ថ្ងៃ​សុក្រ​។

មិន​តែ​ប៉ុណ្ណោះ​ មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​របស់​អូស្ត្រាលី​ ត្រូវ​បាន​ព្រមាន​ឱ្យ​រក្សា​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ រួម​ទាំង​នៅ​ក្នុង​ទីក្រុង​ធំៗដូច​ជា​ Sydney និង Melbourne ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា អូស្ត្រាលី​នៅ​តែ​ជា​ប្រទេស​ផលិត ​អ្នក​នាំ​ចេញ​ឧស្ម័ន និង​ធ្យូង​ថ្ម​ធំ​ជាង​គេ​មួយ​របស់​ពិភព​លោក ដែល​ឥន្ធនៈ​ហ្វូ​ស៊ីល​សំខាន់ទាំងពីរ ជា​បញ្ហា​ចម្បង​ដែល​នាំ​ឱ្យ​ប្រទេស​នេះ​ឧស្សាហ៍​កើន​កម្តៅ និង​មាន​ភ្លើង​ឆេះព្រៃ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម