ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានគំរាម ដំឡើងពន្ធបន្ថែម លើទំនិញនាំចូលពីកាណាដា បន្ទាប់ពីផ្សែងអ័ព្ទពុល ដែលភាយចេញពីភ្លើងឆេះព្រៃនៅប្រទេសនេះ បានបក់បោកចូលមកគ្របដណ្តប់ លើទីក្រុងនានា របស់សហរដ្ឋអាមេរិក។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំ បានរិះគន់រដ្ឋាភិបាលទីក្រុងអូតាវ៉ា យ៉ាងធ្ងន់ៗ ដោយចោទថា កាណាដា មិនព្រមធ្វើការបោសសម្អាតកម្ទេចកម្ទី និងគ្រប់គ្រងព្រៃឈើឲ្យបានត្រឹមត្រូវទេ នាំឲ្យកើតមានភ្លើងឆេះព្រៃរាលដាលខ្លាំងជាហូរហែ។
មិនត្រឹមប៉ុណ្ណឹង លោកត្រាំប្រកាសថា សហរដ្ឋអាមេរិក កំពុងត្រូវបានឈ្លានពានដោយអយុត្តិធម៌ ពីសំណាក់ខ្យល់កខ្វក់ មិនស្អាត និងមិនមានសុខភាពល្អ ដែលជារឿងមិនអាចទទួលយកបាន។ ការបំពុលបរិយាកាសនេះ បណ្តាលឲ្យអាមេរិក ខាតបង់ថវិការាប់ពាន់លានដុល្លារ ដូច្នេះការខូចខាតទាំងនេះ ត្រូវតែបូកបញ្ចូលទៅក្នុងពន្ធគយ ដែលកាណាដាកំពុងបង់ នាពេលបច្ចុប្បន្ន។

សូមជម្រាបថា បច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មជិត ៩០០កន្លែង នៅទូទាំងប្រទេសកាណាដា ដែលភាគច្រើន កំពុងឆេះរាលដាលគ្រប់គ្រងមិនទាន់បាន ខណៈផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹក បានគ្របដណ្តប់ និងធ្វើឲ្យគុណភាពខ្យល់ ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ នៅក្នុងទីក្រុងធំៗរបស់អាមេរិក ដូចជា Detroit, Chicago, និង New York។
អ្វីដែលកាន់តែបញ្ហា គឺថា ខ្យល់កខ្វក់នេះ ក៏ធ្វើឲ្យប៉ះពាល់ និងបង្កើតជាក្តីបារម្ភ ដល់ការរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងពហុកីឡដ្ឋាន New Jersey ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


