Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃដ៏សាហាវនៅថៃ ដុតបំផ្លាញលើផ្ទៃដីជាង ១ ០០០ហិកតា 

បានផុស

នៅ

ភ្លើងឆេះព្រៃដ៏សាហាវនៅខេត្ត Nakhon Ratchasima នៃប្រទេសថៃ បានដុតបំផ្លាញលើផ្ទៃដីអស់ ១ ០២៤ហិកតា ខណៈមន្ត្រីក្នុងតំបន់កំពុងប្រុងជើងការខ្ពស់ព្រោះថា អគ្គិភ័យអាចកើតឡើងទៀត ដោយសារតែសកម្មភាពរបស់មនុស្ស។

(រូប៖ The Nation)

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃសៅរ៍ទី១៤ខែកុម្ភៈឆ្នាំ២០២៦ ភ្លើងឆេះព្រៃនេះកើតឡើងនៅតំបន់អភិរក្សព្រៃឈើ Sakaerat ក្នុងស្រុក Wang Nam Kheaw និង Pak Thong។

(រូប៖ Khaosod)

នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់ភ្លើង, ស្ថាប័នចំនួន២១បានចូលរួម ហើយក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានផ្តល់ការគាំទ្រតាមផ្លូវអាកាស ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកទឹក ៥០០ លីត្រក្នុងមួយជើង ហោះហើរសរុប២៦ជើង។

(រូប៖ Khaosod)

ជុំវិញបញ្ហានេះ អាជ្ញាធរថៃកំពុងដុតដៃដុតជើង ធ្វើយ៉ាងណាបង្ការកុំឲ្យមានហេតុការណ៍ផ្សេងៗកើតឡើងបន្ថែមទៀត និងដើម្បីទប់ស្កាត់ការដុតបំផ្លាញដោយខុសច្បាប់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម