ព័ត៌មានអន្ដរជាតិ
ជនបរទេស ១០នាក់ក្នុងចំណោមអ្នកស្លាប់១៣នាក់ បាត់បង់ជីវិតក្នុងគ្រោះភ្លើងឆេះព្រៃនៅអេស្ប៉ាញ
អាជ្ញាធរអេស្ប៉ាញ បានលើកឡើងកាលពីថ្ងៃចន្ទថា ជនជាតិអង់គ្លេស ៥នាក់ បែលហ្ស៊ិក ៣នាក់ និងបារាំងម្នាក់ រួមទាំងអេស្ប៉ាញ ស្ថិតក្នុងចំណោមជនរងគ្រោះទាំង ១៣នាក់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏ខ្លាំងបំផុតមួយរបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេលថ្មីៗនេះ។

សារព័ត៌មាន France 24 ផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា អគ្គិភ័យដែលចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បានផ្លាស់ប្តូរលំនៅជនបទដ៏ស្រស់ស្អាតទៅជាទីក្រុងខ្មោច និងបន្សល់ទុកនូវស្លាកស្នាមនៃការបំផ្លិចបំផ្លាញក្នុងខេត្ត Almeria ភាគអាគ្នេយ៍ ជាទីកន្លែងរបស់ជនបរទេសជាច្រើននៅជិតឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
ដំបូងឡើយ សេវាសង្គ្រោះបន្ទាន់បានរកឃើញសាកសពចំនួន ១២ នាក់ស្លាប់ ដោយសារអណ្តាតភ្លើងខ្លាំង។
ជនរងគ្រោះដែលស្លាប់ រួមមានជនជាតិអង់គ្លេស ៣នាក់ បែលហ្ស៊ិក ៣នាក់ និងស្ត្រីជនជាតិបារាំងម្នាក់។ នេះបើយោងតាមអ្នកជំនាញនិយាយក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជនរងគ្រោះ ៣នាក់ទៀតត្រូវបានកំណត់អត្តសញ្ញាណ។ ចំណែកជនរងគ្រោះ ៣នាក់ទៀត នៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
អ្នកជំនាញនិយាយថា បុគ្គលិកកុងស៊ុលអង់គ្លេស បែលហ្ស៊ិក និងបារាំងកំពុងជួយផ្តល់ប្រវត្តិរូបហ្សែនពីសាច់ញាតិ ដូច្នេះការកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់អាចទទួលបានក្នុងរយៈពេលខ្លី។
អាជ្ញាធរបានព្រមានថាចំនួនមនុស្សដែលបាត់ខ្លួន នៅតែមិនច្បាស់រហូតដល់ការធ្វើកោសល្យវិច័យ និងការកំណត់អត្តសញ្ញាណសាកសពត្រូវបានបញ្ចប់។
ក្រុមពន្លត់អគ្គិភ័យ នៅតែបន្តធ្វើការពន្លត់ភ្លើង ដែលបានឆេះព្រៃ និងដីព្រៃប្រមាណ ៧ ០០០ ហិកតា៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


