មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី Archives - Kampuchea Thmey Daily

រមណីយដ្ឋានភ្នំណាមលៀរ ដែលជាកំពូលភ្នំខ្ពស់ បន្តទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត ប្លែកអារម្មណ៍
រមណីយដ្ឋានធម្មជាតិ ភ្នំណាមលៀរ ដែលជាកំពូលភ្នំខ្ពស់មួយ ស្ថិតនៅក្នុងទឹកដីខេត្តមណ្ឌលគិរី នៅតែបន្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរទៅកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ។ «ភ្នំណាមលៀរ» គឺជាទីតាំងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ ដែលអាចមើលឃើញទេសភាពជ្រលងភ្នំទាបខ្ពស់ វាលថ្មធម្មជាតិ និងផ្កាព្រៃជាច្រើនប្រភេទ។

អ្នកស្រី ដាវ៉ា អាយុ ៣៥ ឆ្នាំ ជាភ្ញៀវទេសចរម្នាក់ដែលបានឡើងដល់កំពូលភ្នំ បានថ្លែងប្រាប់ទាំងក្តីរំភើបថា នេះជាលើកទី១ហើយ ដែលអ្នកស្រីមានអារម្មណ៍ស្រស់ស្រាយបែបនេះ។ អ្នកស្រីបានបញ្ជាក់ថា ភាពរំភើបនេះកើតឡើងដោយសារតែ នៅពេលឈរលើកំពូលភ្នំ អាចមើលឃើញទេសភាពធម្មជាតិខៀវស្រងាត់ និងស្រូបបានខ្យល់អាកាសបរិសុទ្ធ។

ជាការកត់សម្គាល់ ទោះបីតំបន់ទេសចរណ៍មួយនេះ មានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ហើយផ្លូវចូលនៅមានការលំបាកបន្តិចបន្តួចក៏ដោយ ប៉ុន្តែរមណីយដ្ឋានធម្មជាតិនេះ នៅតែបន្តស្រូបទាញភ្ញៀវទេសចរជាច្រើនឱ្យទៅលេងកម្សាន្ត។ បើតាមប្រជាសហគមន៍ដែលរស់នៅតំបន់នោះ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពុងត្រៀមជួសជុលផ្លូវចូលទៅកាន់រមណីយដ្ឋានធម្មជាតិ ភ្នំណាមលៀរ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។

បច្ចុប្បន្ន រមណីយដ្ឋានធម្មជាតិ ភ្នំណាមលៀរ កំពុងផ្តល់ចំណូលដល់ប្រជាសហគមន៍តាមរយៈការលក់ផលិតផលកសិកម្ម ផ្លែឈើ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ប្រជាពលរដ្ឋក្នុងតំបន់ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តឱ្យបានច្រើន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន។

សូមបញ្ជាក់ថា រមណីយដ្ឋានភ្នំណាមលៀរ មានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីក្រុង សែនមនោរម្យ និងមានទីតាំងស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ភាគឦសាននៃប្រទេសកម្ពុជា៕

អត្ថបទ៖ រៀម សុខហេង

The post រមណីយដ្ឋានភ្នំណាមលៀរ ដែលជាកំពូលភ្នំខ្ពស់ បន្តទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត ប្លែកអារម្មណ៍ appeared first on Kampuchea Thmey Daily.

រយៈពេល៣ថ្ងៃបុណ្យចូលឆ្នាំចិន ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់ កើនឡើង១០%
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន រយៈពេលបីថ្ងៃ ខេត្តមណ្ឌលគិរី ដែលស្ថិតនៅតំបន់ភាគឦសាន ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជាង ២ម៉ឺននាក់ ដែលចំនួននេះកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បង្ហាញថា ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តតាមរមណីដ្ឋាននានា សរុបចំនួន ២១,៥២១ នាក់។ ក្នុងនោះ ទេសចរជាតិមានចំនួន ២១,២៥២ នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ២៦៩ នាក់។

មន្ទីរទេសចរណ៍បានបញ្ជាក់ថា ចំនួនសរុបនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ មានការកើនឡើង ១០,៦៦%។ ក្នុងនោះ ទេសចរជាតិកើនឡើង ១២,៤៧% ប៉ុន្តែទេសចរបរទេស ថយចុះ ៥១,៣៦%។ សម្រាប់ឆ្នាំ ២០២៥ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរសរុប ១៩,៤៤៨ នាក់ ដែលក្នុងនោះ ទេសចរជាតិមានចំនួន ១៨,៨៩៥ នាក់ និងទេសចរបរទេសមានចំនួន ៥៥៣ នាក់។

លោក ស៊ាង សឿង ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន–វៀតណាម មានភ្ញៀវទេសចរជាច្រើនបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត។ ទីតាំងដែលទទួលបានការចាប់អារម្មណ៍រួមមាន ភ្នំដោះក្រមុំ សហគមន៍អេកូទេសចរណ៍ឡែងកៅ ទឹកជ្រោះប៊ូស្រា ដែលជារមណីយដ្ឋានល្បីប្រចាំខេត្ត ភ្នំថ្មយក្យណាមលៀរ សមុទ្រឈើភ្នំបាយឆៅ សមុទ្រឈើឡៅការ អណ្តូងស្នេហ៍ និងតំបន់អូតេធិបតី។

លោកបានបន្តថា រមណីយដ្ឋានទាំងនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជារៀងរាល់ឆ្នាំ ជាពិសេសដោយសារមានផ្លូវធ្វើដំណើរងាយស្រួល និងមានកងកម្លាំងឈរជើងតាមគោលដៅនានា ដើម្បីសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពជូនភ្ញៀវ ដែលបង្កើនទំនុកចិត្តយ៉ាងខ្លាំង។

ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវទេសចរ ប្រធានមន្ទីរបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យការធ្វើបដិសណ្ឋារកិច្ច និងស្ថានភាពទូទៅនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន។

អត្ថបទ៖ រៀម សុខហេង

The post រយៈពេល៣ថ្ងៃបុណ្យចូលឆ្នាំចិន ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់ កើនឡើង១០% appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តមណ្ឌលគិរី កំពុងដំឡើងផ្ទាំង LED ខ្នាតធំដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍
រដ្ឋបាលខេត្តមណ្ឌលគិរី ចាប់ផ្ដើមបើកការដ្ឋានសាងសង់ទីតាំងដំឡើងផ្ទាំង LED Screen ខ្នាតធំមួយនៅក្បែរង្វង់មូលគោព្រៃ ដើម្បីចាក់បញ្ចាំងពីសក្តានុពលវិស័យទេសចរណ៍ សមិទ្ធផល និងសម្រាប់ផ្តល់ព័ត៌មានផ្សេងៗដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តមកលេងខេត្តនេះ។ តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងខែធ្នូ ឆ្នាំ ២០២៥។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា គម្រោងសាងសង់ដំឡើងផ្ទាំង LED ខ្នាតនេះ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញពីអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន។ លោកបន្តថា គម្រោសាងសង់ផ្ទាំង LED ខ្នាតធំមានទំហំផ្ទៃបណ្ដោយ ៦.៧២ ផ្ទៃទទឹង៣.៨៤ ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ បណ្តោយជើងក្រោម ២.៥ ទទឹង ០.៧៥ ម៉ែត្រ។

លោកបានឱ្យដឹងថា ការស្ថាបនាសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៥ ដោយប្រើរយៈពេលត្រឹម៣៥ថ្ងៃប៉ុណ្ណោះ គ្រោងនឹងបញ្ចប់ស្ថាបនាជាស្ថាពរនៅចុងខែធ្នូនេះ។ លោកបញ្ជាក់ថា ការសាងសង់ផ្ទាំង LED នេះដើម្បីចាក់បញ្ចាំងផ្សាយអំពីសក្ដានុពលទេសចរណ៍នៅក្នុងខេត្ត ក៏ដូចជាសមិទ្ធផលផ្សេងៗដែលរដ្ឋបាលខេត្តបានសម្រេចនាពេលកន្លងមក។ លើសពីការផ្សព្វផ្សាយវិស័យទេសចរណ៍ ផ្ទាំង LED នឹងផ្សព្វផ្សាយរាល់ដំណឹងផ្សេងៗដែលមានសារៈសំខាន់ពាក់ព័ន្ធការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។

អត្ថបទ៖ រៀម សុខហេង

The post រដ្ឋបាលខេត្តមណ្ឌលគិរី កំពុងដំឡើងផ្ទាំង LED ខ្នាតធំដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ appeared first on Kampuchea Thmey Daily.

ក្បួនរថយន្តខ្នាតធំទេសចរ Overland ជាង៤០០គ្រឿង នឹងបង្កើតកម្មវិធីកម្សាន្តនៅខេត្តមណ្ឌលគិរី/រតនគិរី
ក្បួនរថយន្តខ្នាតធំទេសចរណ៍ឦសាន Overland ជាង៤០០គ្រឿង នឹងធ្វើដំណើរកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ខាងមុខនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយទេសចរណ៍ដ៏ច្រើនសម្បូរបែបក្នុងប្រទេសកម្ពុជា។

នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ នឹងមានរថយន្តទេសចរណ៍ជាច្រើនប្រភេទជាង ៤០០គ្រឿង ធ្វើដំណើរកម្សាន្តនៅខេត្តភាគឦសាន នៅក្នុងកម្មវិធីដំណើរកម្សាន្តឦសាន Overland រដូវកាលទី២ ដែលពួកគេបានមកតាមបណ្ដាខេត្តផ្សេងៗប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញឆ្ពោះទៅ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ព្រឹត្តិការណ៍ក្បួនរថយន្តនេះ ដើម្បីផ្សព្វផ្សាយទេសចរណ៍ដ៏ច្រើនសម្បូរបែបក្នុងប្រទេសកម្ពុជាដល់អ្នកដែលនិយមទេសចរគ្រប់រូប ទាំងទេសចរក្នុងស្រុកក៏ដូចអ្នកទេសចរអន្តរជាតិឱ្យពួកគេបានស្គាល់សម្បត្តិធនធានធម្មជាតិដ៏មហាសាល។

លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរី ប្រាប់(កម្ពុជាថ្មី)ឱ្យដឹងថា បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២២ខែវិច្ឆិកា នឹងមានក្បួនគ្រួសាររថយន្តខ្នាតធំគ្រប់សេរី នឹងចូលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី។ តាមគម្រោងក្រុមក្បួនរថយន្តសម្រាកមួយយប់ដើម្បីមានឱកាសធ្វើដំណើរកម្សាន្តនៅតាមរមណីដ្ឋាន និងតាមតំបន់ផ្សេងៗទូទាំងខេត្តមណ្ឌលគិរី។ លោកប្រាប់ថា៖«ក្រុមការងាររថយន្តេ Overland នឹងសម្រាកបោះតង់លេងកម្សាន្តមួយយប់នៅថ្ងៃទី២២ដែលយកចំណុចបោះតង់នោះស្ថិតនៅលើភ្នំវាលស្មៅ ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ»។ សម្រាប់ថ្ងៃទី២៣​ក្រុមក្បួនរថយន្ត Overland នឹងធ្វើដំណើរកម្សាន្តតាមរមណីដ្ឋានផ្សេងៗទូទាំងខេត្តរួចហើយពួកគេបន្តដំណើរឆ្ពោះទៅខេត្តរតនគិរី។

លោក ស៊ាង សឿន បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានដើម្បីទទួលស្វាគមន៍ក្រុមការងារគ្រួសាររថយន្តទ្រង់ទ្រាយធំនេះ ក៏ដូចជាភ្ញៀវទេសចរផ្សេងទៀត ក្នុងនាមមន្ត្រីជំនាញនឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការសម្របសម្រួល សេវាកម្មផ្សេងៗ ដូចជាអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ រីសត និងផ្ទះសំណាក់ឱ្យមានការបញ្ចុះតម្លៃពិសេសតាមអ្វីដែលអាចធ្វើទៅបាន។

សម្រាប់គោលបំណងនូវក្នុងការផ្ដួចផ្ដើមបង្កើតនូវកម្មវិធីដំណើរកម្សាន្ត Overland ខ្នាតធំបែបនេះ ដើម្បីចង់ប្រមូលផ្ដុំនូវអ្នកប្រើប្រាស់រថយន្តទាំងអស់ឱ្យមានសាមគ្គីភាពនៅក្នុងការធ្វើដំណើររួមគ្នាមួយដើម្បីទទួលនូវបទពិសោធន៍បែបថ្មី ក៏ដូចជាចូលរួមការផ្សព្វផ្សាយជាលក្ខណៈទ្រង់ទ្រាយធំឱ្យបានទូលំទូលាយទៅក្នុងបណ្ដាញសង្គមដើម្បីជារូបភាពមួយល្អនៅក្នុងការផ្សព្វផ្សាយពីភាពទាក់ទាញនៃតំបន់ទេសចរណ៍នានានៅកម្ពុជា។ ជាងនេះទៅទៀត ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ក្នុងស្រុកធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយនូវអ្វីដែលខ្មែរមាន បង្ហាញប្រាប់ពិភព​លោកថាប្រទេសកម្ពុជាក៏មានតំបន់ទេសចរណ៍ស្អាតៗមិនចាញ់បរទេស ដើម្បីឱ្យភ្ញៀវទេសចរខ្មែរកាត់បន្ថយទេសចរក្រៅស្រុក។

បន្ថែមពីនេះ ក្បួនរថយន្តទេសចរណ៍ នឹងចូលរួមចំណែកនៅក្នុងការបង្កើនប្រាក់ចំណូលទៅកាន់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋាន និងតំបន់ទេសចរណ៍នានា និងផ្សព្វផ្សាយវប្បធម៌ជនជាតិដើមភាគតិចនៅភូមិភាគឦសានឱ្យមហាជនបានស្គាល់ឱ្យកាន់តែច្បាស់ ហើយអ្វីកាន់តែសំខាន់ដែលជាគោលបំណង់ធំបំផុតនោះ គឺការចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មគ្មានផ្សែង ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូល៕

ដោយ៖ រៀម សុខហេង

The post ក្បួនរថយន្តខ្នាតធំទេសចរ Overland ជាង៤០០គ្រឿង នឹងបង្កើតកម្មវិធីកម្សាន្តនៅខេត្តមណ្ឌលគិរី/រតនគិរី appeared first on Kampuchea Thmey Daily.

ទឹកធ្លាក់ឡែងកៅនៅមណ្ឌលគិរីបង្កប់វប្បធម៌ជនជាតិដើមភាគតិចពូនង កំពុងពង្រីកខ្លួនជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល
ដែនជម្រកសត្វព្រៃកែវសីមា មានទ្រព្យធម្មជាតិដ៏មហាសាល លើសពីនេះទៅទៀត គម្រោងរេដបូក នៅកែវសីមា ក៏បានជួយការពារព្រៃឈើ និងសត្វព្រៃជាច្រើនអនេក ព្រមទាំងជួយដល់ការរស់នៅរបស់សហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិចពូនង (ព្នង)។

លើសពីនេះ សម្រាប់សហគមន៍ទឹកធ្លាក់ «ឡែងកៅ» ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍មួយដែលពុំទាន់មានអ្នកទេសចរណាមកលេងច្រើននៅឡើយ ប៉ុន្តែ មានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំ កំដរអារម្មណ៍របស់ទេសចរ ពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។

ខណៈប្រជាសហគមន៍កំពុងពង្រីកខ្លួន ដើម្បីប្រែក្លាយទឹកធ្លាក់នេះឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ បង្កប់វប្បធម៌ជនជាតិដើមភាគតិចពូនង (ព្នង) ដ៏មានសក្តានុពល នៅភូមិភាគឦសាន របស់ប្រទេសកម្ពុជា។ ទឹកធ្លាក់ដែលលាក់ខ្លួននៅក្នុងព្រៃ ក្រំថ្មនេះប្រកបដោយសក្តានុពល​​ និងជាទីតាំងរស់នៅរបស់ជនជាតិដើមភាគតិច ពូនង (ព្នង) កំពុងបានស្រូបទាញអ្នកទេសចរឱ្យចូលកម្សាន្តដែលមានប្រជាសហគមន៍ចាំស្វាគមន៍ជារៀងរាល់ថ្ងៃ។

ទឹកធ្លាក់ឡែងកៅ គឺទឹកធ្លាក់ធម្មជាតិបង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកជ្រោះមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦ ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ ១គីឡូម៉ែត្រ នៅខាងស្តាំដៃ ឬ២៦គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។ ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត គ្រាន់តែធ្វើដំណើរដោយថ្មើជើងចុះពីផ្លូវក្រាលកៅស៊ូជាង ៥០០ម៉ែត្រ ប៉ុណ្ណោះនោះនឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំ ១កន្លែង មានភាពទាក់ទាញដោយលាយឡំនឹងអាកាសធាតុត្រជាក់នឹងមកគ្រប់ដណ្តប់កាយយា។

តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមា របស់អង្គការសមាគមអភិរក្សសត្វព្ រៃ(WCS)។ ក្រៅពីមានទឹកធ្លាក់ ៣ជាន់ហើយនោះ តំបន់អេកូទេសចរណ៍ស្ថិតនៅលើ ផ្ទៃដីជាង ១៨ហិកតា ក្នុងដែនជម្រកសត្វព្រៃកែវសីមា ក៏មានផ្ទាំងថ្មធំៗ ដើមឈើធំៗ ដែលមានភាពស្រស់បំព្រងប្រកបដោយមនោរម្យសម្រាប់អ្នកទេសចរទីជិតឆ្ងាយចូលកម្សាន្ត។

បើតាម ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ  អ្នកនាង ច្រេង បេត បានរៀបរាប់ប្រាប់ដល់អ្នកសារព័ត៌មានថា
ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ព្រេងនិទាន និងមានភាពស្រស់ស្អាតពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស ក្នុងនោះ កាលពីឆ្នាំ២០២៤ កន្លងទៅ  និងឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរចូលកម្សាន្តប្រមាណ១២០០នាក់ ដោយអាចផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ខណៈតំបន់កម្សាន្តនៅទីកន្លែងនេះមានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនា ផ្ទះស្នាក់ និងជាពិសេសជាងនេះគឺមានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។

ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅរូបនេះ បានថ្លែងថា ក្រៅពីសេវាកម្មទាំងនេះប្រជាសហគមន៍ក៏មានទីតាំងបោះតង់ សេវានាំដើរកម្សាន្តព្រៃភ្នំ មើលទេសភាពដ៏ស្រស់ត្រកាល ស្តាប់ និងមើលសត្វព្រៃ ងូតទឹកជ្រោះកម្សាន្តសប្បាយជាដើម។

តាមរយៈការបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ឡែងកៅ, អ្នកនាង ច្រេង បេត បានឱ្យដឹងថា នៅពេលនេះបានជួយដល់បងប្អូនសហគមន៍ជាច្រើន គឺជួយបង្កើតការងារ ពិសេសមិនឱ្យប្រជាសហគមន៍ធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយៗទៀតឡើយ ពីព្រោះថាប្រជាពលរដ្ឋសហគមន៍មានការងារធ្វើ លែងពឹងផ្អែកលើព្រៃឈើ ឬការបរបាញ់សត្វព្រៃដូចសម័យមុនៗទៀតឡើយ។

ជុំវិញតំបន់តំបន់ទេសចរណ៍  អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា  ​បានថ្លែងថា ក្រសួងបរិស្ថាននឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិតាមសហគមន៍នៅខេត្តមណ្ឌលគិរីនេះ ជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ថារបៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរ ចង់ដើរកម្សាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។

គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋានការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវ និងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕

The post ទឹកធ្លាក់ឡែងកៅនៅមណ្ឌលគិរីបង្កប់វប្បធម៌ជនជាតិដើមភាគតិចពូនង កំពុងពង្រីកខ្លួនជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ការអនុវត្តយុទ្ធសាស្រ្តចក្រា បរិស្ថានបានកំពុងជុំរុញឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិ កាន់តែមានការអភិវឌ្ឍ
ក្រសួងបរិស្ថានបានអនុវត្តនូវគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននាកន្លងមកតាមរយៈការចែកពូជសត្វ ពូជដំណាំ ការផ្តល់នូវការចិញ្ចឹមសត្វ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ នានាដែលសហគមន៍ជាម្ចាស់អ្នកគ្រប់គ្រងដោយខ្លួនឯង។

ថ្លែងក្នុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានបំពេញទស្សនៈកិច្ចនៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទ”ជំរុញភាពស្អាតភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន អ្នកនាំពាក្យអះអាងថា តាមរយៈគម្រោងភាពស្អាតនេះ អ្នកបង្កើតគម្រោង ហើយដោះស្រាយដោយធ្វើម្ចាស់គម្រោង អភិវឌ្ឍន៍ក្នុងមូលដ្ឋានដោយខ្លួនឯង និងផលប្រយោជន៍បានទៅលើសហគមន៍ផ្ទាល់តែម្តង។

អ្នកនាំពាក្យក្រសួងបរិស្ថានបន្ថែមថា៖«ទាំងនេះវាស្របទៅនឹងវិស័យចក្រារបស់យើងដែលបានជំរុញ និងលើកកម្ពស់ជីវភាព ក៏ដូចជាការអភិវឌ្ឍន៍សហគមន៍។ក្រៅពីនេះយើងកំពុងអភិវឌ្ឍន៍លំហែបៃតង ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទេសចរចូលមកកម្សាន្តតាមតំបន់ការពារធម្មជាតិរបស់យើង»។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថាតំបន់ការពារធម្ជជាតិរបស់កម្ពុជាបច្ចុប្បន្នសរុបមានចំនួន ១៩៣សហគមន៍ ហើយក្នុងចំណោមនេះមានជាង៥០សហគមន៍កំពុងមានសក្តានុពលលំហែបៃតងដែលចាំបាច់ត្រូវអភិវឌ្ឍន៍ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍របស់ពួកគាត់។ក្នុងចំណោមនេះពួកគាត់ចេះដាំបន្លែ ចេះផលិតសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍។ក្នុងនេះដូចជាសហគមន៍ទាំង៨នៅក្នុងខេត្តមណ្ឌលគិរី គាត់ចេះកែច្នៃផលិតរបស់ប្រើប្រាស់ពីឬស្សី ដែលជាការច្នៃអនុផលព្រៃឈើសម្រាប់រកចំណូលបន្ថែមក្នុងក្រុមគ្រួសារ។នេះហើយគឺជាការអនុវត្តគោលដៅលំហែបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ខ្វៃ អាទិត្យា បានមានប្រសាសន៍ថាការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលពឹងអាស្រ័យតែទៅលើអនុផលធម្មជាតិ និងចូលព្រៃកាប់ឈើ បរបាញ់សត្វនោះ នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំណុចស្នូលនៃយុទ្ធសាស្ត្រចក្រា។

លោកពន្យល់ថា យុទ្ធសាស្រ្តចក្រា ជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវឆ្ពោះទៅ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។ជាមួយគ្នានេះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ ២០២៨ ដែលបានដាក់ចេញ មានភាពច្បាស់លាស់ ជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន។

ជាមួយគ្នា អ្នកនាំពាក្យលើកឡើងថាក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍន៍ការទាក់ទាញទេសចរ ទៅទស្សនាកន្លែងធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រាសាទបូរាណ តំបន់ទេសភាព ព្រៃឈើ ទស្សនាសត្វព្រៃ ទឹកធ្លាក់ និងការសម្រាកកម្សាន្ត។ ដោយឡែក ទីលំហែបៃតងរបស់សហគមនាគមន៍ ជាគម្រោងមួយ ទើបតែចាប់ផ្តើមជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើខ្នងភ្នំគូលែន ដែលបានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការកសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព។

អ្នកនាំពាក្យ ខ្វៃ អាទិត្យា បានបញ្ជាក់ថាភាពស្អាតទាំងក្នុង និងក្រៅ ប្រៀបដូចជាភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឱ្យមកប្រទេសរបស់យើង។ លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។

គួរបញ្ជាក់ថាយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត៕

The post អ្នកនាំពាក្យក្រសួងបរិស្ថាន៖ការអនុវត្តយុទ្ធសាស្រ្តចក្រា បរិស្ថានបានកំពុងជុំរុញឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិ កាន់តែមានការអភិវឌ្ឍ appeared first on Kampuchea Thmey Daily.

ខណៈពិធីបុណ្យអុំទូក និងចូលឆ្នាំសកលនឹងចូលមកដល់ ម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់ខេត្តមណ្ឌលគិរី បញ្ចុះតម្លៃ​៥០%
ដើម្បីទាក់ទាញភ្ញៀវឱ្យមកកម្សាន្តនៅខេត្តមណ្ឌលគិរីច្រើនបន្ថែមទៀត ម្ចាស់ទីតាំងសេវាកម្មស្នាក់នៅចំនួន៣កន្លែង នៅក្នុងក្រុងសែនមនោរម្យ ប្រកាសបញ្ចុះតម្លៃ ៥០ភាគរយ ចាប់ពីខែតុលា រហូតដល់ខែវិច្ឆិកាឆ្នាំ២០២៥។ ប្រូម៉ូសិន​ពិសេសនេះ ធ្វើឡើងស្របពេលនឹងពិធីបុណ្យអុំទូក បណ្តែតប្រទីប និង អកអំបុក សំពះព្រះខែ និងពិធីបុណ្យចូលឆ្នាំសកល នឹងចូលមកដល់ខាងមុខនេះ។

លោក ទូច រស្មី ម្ចាស់ម៉ូតែល រស្មីពេជ្រ បានឱ្យដឹងថា បច្ចុប្បន្នម៉ូតែលរស្មីពេជ្រ មានសេវាកម្មស្នាក់នៅ ចំនួន២០បន្ទប់សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ។ លោកបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីបន្ថែមទៀត លោកបានសម្រេចបញ្ចុះតម្លៃ៥០ភាគរយ ពោលគឺ ៦០ដុលារមកត្រឹម៣០ ហើយចំពោះបន្ទប់តម្លៃ ៤០ ដុល្លារ ចុះមកត្រឹម២០ដុលារប៉ុណ្ណោះ។ កម្មវិធីពិសេសនេះ នឹងអនុវត្តចាប់ពីខែតុលាឆ្នាំ២០២៥ រហូតទៅដល់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៦។ ទីតាំង ម៉ូតែល រស្មីពេជ្រ ស្ថិតនៅជាប់ផ្លូវបំបែកដាក់ដាំ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ជាមួយគ្នានេះលោក ណយ ច័ន្ទតារ៉ា ម្ចាស់ម៉ូតែល ពេជ្រគិរី បានប្រកាសថា បច្ចុប្បន្ននេះ ផ្ទះសំណាក់របស់លោកមាន ៣៨បន្ទប់ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី លោកបានបញ្ចុះតម្លៃ ៥០ភាគរយ ចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥។ ម៉ូតែល ដែលមានទីតាំងស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ខណៈដែលសេវាស្នាក់នៅមួយចំនួនក្នុងក្រុងសែនមនោរម្យ ផ្តល់ជូនការបញ្ចុះតម្លៃពិសេសនោះ លោក ពេជ្រ តារា ជាម្ចាស់ពូតាំងរីស៊ត ស្ថិតក្នុង ភូមិពូតាំងសង្កាត់រមនា ក្រុងសែនមនោរម្យ ក៏បានប្រកាសបញ្ចុះតម្លៃ១០ភាគរយផងដែរ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការផ្តល់ជូននេះមានសម្រាប់ភ្ញៀវដែលទទួលសេវាកម្មស្នាក់នៅក្នុង ពូតាំងរីស៊ត ចាប់ពីខែតុលា ឆ្នាំ ២០២៥ រហូតដល់ពិធិបុណ្យចូលឆ្នាំខ្មែរ ២០២៦។

សម្រាប់សេវាកម្មទេសចរណ៍ទូទាំងខេត្តមានចំនួន ២២០កន្លែង ស្មើនឹង២.១៤២បន្ទប់ ក្នុងនោះរីស៊ត សណ្ឋាគារ ម៉ូតែល បឹងហ្គា ឡូ ៨២កន្លែង ស្មើនឹង១.៤៦៩បន្ទប់, ផ្ទះ សំណាក់៥០កន្លែង ស្មើនឹង៥៦៩បន្ទប់, ភោជនីយដ្ឋាន៥១កន្លែង ស្មើនឹង៣៨៩តុ, រមណីយដ្ឋាន០៨កន្លែង ស្មើនឹង២១១ កញ្ចុះ, ខារ៉ាអូខេ១៦កន្លែង ស្មើនឹង៨២ បន្ទប់ក្លឹប០១កន្លែង ស្មើនឹង៥០កៅអី,ស្ទីម សូណា០២កន្លែង ស្មើនឹង១៥កៅអី និង ០៣បន្ទប់ និង ម៉ាស្សា១០កន្លែង ស្មើនឹង ២៧បន្ទប់ ។

ពាក់ព័ន្ធសេវាកម្មទេសចរណ៍ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្នុងនាមមន្ទីរជំនាញកំពុងតែចុះពិនិត្យទីតាំងសេវាកម្មទាំងនោះ ដែលបានបញ្ចុះថ្លៃជូនភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តមណ្ឌលគិរី ហើយទទួលបានសេវាកម្មស្នាក់នៅតម្លៃសមរម្យ រួមទាំងសេវាកម្មម្ហូបអាហាផងដែរ៕

អត្ថបទ៖ រៀម សុខហេង

The post ខណៈពិធីបុណ្យអុំទូក និងចូលឆ្នាំសកលនឹងចូលមកដល់ ម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់ខេត្តមណ្ឌលគិរី បញ្ចុះតម្លៃ​៥០% appeared first on Kampuchea Thmey Daily.

ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានជាង ២ម៉ឺននាក់
ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃ២១-២៣ ខែ កញ្ញាឆ្នាំ ២០២៥ ដែលជាថ្ងៃភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី មានចំនួន ២២ ៩៩២នាក់ កើនឡើង៥១.៦១% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២២ ៧៧៥ នាក់កើនឡើងចំនួន ៥៤.៥៤% និងភ្ញៀវអន្តរជាតិមានចំនួន ២១៧នាក់ ថយចុះចំនួន​៤៩.២៩%។
នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

រយៈពេលបីថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរបានដើរកម្សាន្តតាមរមណីយដ្ឋានល្បីៗនៅក្នុងខេត្តមណ្ឌលគិរី មានដូចជារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្នំថ្មយក្សណាមលៀរ រមណីយដ្ឋានអូរផ្លាយ សមុទ្រឈើ ភ្នំបាយឆៅ ចម្ការស្រល់ ទំនប់ទឹកអូរទេធិបតី អណ្ដូងស្នេហ៍ និងរមណីយដ្ឋានសំខាន់សំខាន់ជាច្រើនកន្លែងទៀតផងដែរ។

បើទោះបីជាអំឡុងភ្ជុំបិណ្ឌមានភ្លៀងធ្លាក់ក្តី ប៉ុន្តែភ្ញៀវទេសចរ បានធ្វើដំណើរទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីជាហូរហែ ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល វាលស្មៅខៀវខ្ចី នារដូវកាលបៃតង (Green Season)។ ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគ​ឦសាន​ មាន​ចម្ងាយ ៣៨២ គីឡូម៉ែត្រ ពី​រាជធានីភ្នំពេញ។ ជា​ខេត្តស្ថិត​នៅ​​តំបន់ខ្ពង់រាប​ ដែល​ផ្ទៃដី​ភាគ​ច្រើន​គ្របដណ្តប់​ដោយ​​​គម្រប​ព្រៃឈើ ប្រជុំដោយ​ភ្នំ និង​សម្បូរទៅ​ដោយ​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ។

សម្រាប់វិស័យអេកូទេសចរណ៍ ខេត្តនេះ​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​សរុប​ចំនួន ១០៥ កន្លែង ក្នុង​នោះ​រមណីយដ្ឋាន​មាន​សេវាកម្ម​ស្នាក់នៅ និង​រមណីយដ្ឋានគ្មាន​សេវាកម្ម​ស្នាក់​នៅ​ចំនួន ៣៨ កន្លែង សេវាកម្ម​ទេសចរណ៍ ក្នុង​នោះ​មាន សណ្ឋាគារ ០៦ កន្លែង ផ្ទះសំណាក់ ៣៦ កន្លែង ម៉ូតែលនិង​ប៊ូទិក ១០ កន្លែង ភោជនីយដ្ឋាន អាហារដ្ឋាន ៣០ កន្លែង, ខារ៉ាអូខេ ១២ កន្លែង មាន​ក្រុមហ៊ុន​វិនិយោគ​លើវិស័យទេសចរណ៍ ០៣ ក្រុមហ៊ុន (អនុញ្ញាត​ដោយអាជ្ញាធរខេត្ត)៕

អត្ថបទ៖ រៀម សុខហេង

The post ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានជាង ២ម៉ឺននាក់ appeared first on Kampuchea Thmey Daily.