Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី កំពុងដំឡើងផ្ទាំង LED ខ្នាតធំដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍

បានផុស

នៅ

រដ្ឋបាលខេត្តមណ្ឌលគិរី ចាប់ផ្ដើមបើកការដ្ឋានសាងសង់ទីតាំងដំឡើងផ្ទាំង LED Screen ខ្នាតធំមួយនៅក្បែរង្វង់មូលគោព្រៃ ដើម្បីចាក់បញ្ចាំងពីសក្តានុពលវិស័យទេសចរណ៍ សមិទ្ធផល និងសម្រាប់ផ្តល់ព័ត៌មានផ្សេងៗដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តមកលេងខេត្តនេះ។ តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងខែធ្នូ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា គម្រោងសាងសង់ដំឡើងផ្ទាំង LED ខ្នាតនេះ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញពីអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន។ លោកបន្តថា គម្រោសាងសង់ផ្ទាំង LED ខ្នាតធំមានទំហំផ្ទៃបណ្ដោយ ៦.៧២ ផ្ទៃទទឹង៣.៨៤ ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ បណ្តោយជើងក្រោម ២.៥ ទទឹង ០.៧៥ ម៉ែត្រ។

លោកបានឱ្យដឹងថា ការស្ថាបនាសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៥ ដោយប្រើរយៈពេលត្រឹម៣៥ថ្ងៃប៉ុណ្ណោះ គ្រោងនឹងបញ្ចប់ស្ថាបនាជាស្ថាពរនៅចុងខែធ្នូនេះ។ លោកបញ្ជាក់ថា ការសាងសង់ផ្ទាំង LED នេះដើម្បីចាក់បញ្ចាំងផ្សាយអំពីសក្ដានុពលទេសចរណ៍នៅក្នុងខេត្ត ក៏ដូចជាសមិទ្ធផលផ្សេងៗដែលរដ្ឋបាលខេត្តបានសម្រេចនាពេលកន្លងមក។ លើសពីការផ្សព្វផ្សាយវិស័យទេសចរណ៍ ផ្ទាំង LED នឹងផ្សព្វផ្សាយរាល់ដំណឹងផ្សេងៗដែលមានសារៈសំខាន់ពាក់ព័ន្ធការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម