ព័ត៌មានជាតិ
ក្បួនរថយន្តខ្នាតធំទេសចរ Overland ជាង៤០០គ្រឿង នឹងបង្កើតកម្មវិធីកម្សាន្តនៅខេត្តមណ្ឌលគិរី/រតនគិរី
ក្បួនរថយន្តខ្នាតធំទេសចរណ៍ឦសាន Overland ជាង៤០០គ្រឿង នឹងធ្វើដំណើរកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ខាងមុខនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយទេសចរណ៍ដ៏ច្រើនសម្បូរបែបក្នុងប្រទេសកម្ពុជា។

នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ នឹងមានរថយន្តទេសចរណ៍ជាច្រើនប្រភេទជាង ៤០០គ្រឿង ធ្វើដំណើរកម្សាន្តនៅខេត្តភាគឦសាន នៅក្នុងកម្មវិធីដំណើរកម្សាន្តឦសាន Overland រដូវកាលទី២ ដែលពួកគេបានមកតាមបណ្ដាខេត្តផ្សេងៗប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញឆ្ពោះទៅ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ព្រឹត្តិការណ៍ក្បួនរថយន្តនេះ ដើម្បីផ្សព្វផ្សាយទេសចរណ៍ដ៏ច្រើនសម្បូរបែបក្នុងប្រទេសកម្ពុជាដល់អ្នកដែលនិយមទេសចរគ្រប់រូប ទាំងទេសចរក្នុងស្រុកក៏ដូចអ្នកទេសចរអន្តរជាតិឱ្យពួកគេបានស្គាល់សម្បត្តិធនធានធម្មជាតិដ៏មហាសាល។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរី ប្រាប់(កម្ពុជាថ្មី)ឱ្យដឹងថា បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២២ខែវិច្ឆិកា នឹងមានក្បួនគ្រួសាររថយន្តខ្នាតធំគ្រប់សេរី នឹងចូលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី។ តាមគម្រោងក្រុមក្បួនរថយន្តសម្រាកមួយយប់ដើម្បីមានឱកាសធ្វើដំណើរកម្សាន្តនៅតាមរមណីដ្ឋាន និងតាមតំបន់ផ្សេងៗទូទាំងខេត្តមណ្ឌលគិរី។ លោកប្រាប់ថា៖«ក្រុមការងាររថយន្តេ Overland នឹងសម្រាកបោះតង់លេងកម្សាន្តមួយយប់នៅថ្ងៃទី២២ដែលយកចំណុចបោះតង់នោះស្ថិតនៅលើភ្នំវាលស្មៅ ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ»។ សម្រាប់ថ្ងៃទី២៣ក្រុមក្បួនរថយន្ត Overland នឹងធ្វើដំណើរកម្សាន្តតាមរមណីដ្ឋានផ្សេងៗទូទាំងខេត្តរួចហើយពួកគេបន្តដំណើរឆ្ពោះទៅខេត្តរតនគិរី។

លោក ស៊ាង សឿន បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានដើម្បីទទួលស្វាគមន៍ក្រុមការងារគ្រួសាររថយន្តទ្រង់ទ្រាយធំនេះ ក៏ដូចជាភ្ញៀវទេសចរផ្សេងទៀត ក្នុងនាមមន្ត្រីជំនាញនឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការសម្របសម្រួល សេវាកម្មផ្សេងៗ ដូចជាអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ រីសត និងផ្ទះសំណាក់ឱ្យមានការបញ្ចុះតម្លៃពិសេសតាមអ្វីដែលអាចធ្វើទៅបាន។
សម្រាប់គោលបំណងនូវក្នុងការផ្ដួចផ្ដើមបង្កើតនូវកម្មវិធីដំណើរកម្សាន្ត Overland ខ្នាតធំបែបនេះ ដើម្បីចង់ប្រមូលផ្ដុំនូវអ្នកប្រើប្រាស់រថយន្តទាំងអស់ឱ្យមានសាមគ្គីភាពនៅក្នុងការធ្វើដំណើររួមគ្នាមួយដើម្បីទទួលនូវបទពិសោធន៍បែបថ្មី ក៏ដូចជាចូលរួមការផ្សព្វផ្សាយជាលក្ខណៈទ្រង់ទ្រាយធំឱ្យបានទូលំទូលាយទៅក្នុងបណ្ដាញសង្គមដើម្បីជារូបភាពមួយល្អនៅក្នុងការផ្សព្វផ្សាយពីភាពទាក់ទាញនៃតំបន់ទេសចរណ៍នានានៅកម្ពុជា។ ជាងនេះទៅទៀត ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ក្នុងស្រុកធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយនូវអ្វីដែលខ្មែរមាន បង្ហាញប្រាប់ពិភពលោកថាប្រទេសកម្ពុជាក៏មានតំបន់ទេសចរណ៍ស្អាតៗមិនចាញ់បរទេស ដើម្បីឱ្យភ្ញៀវទេសចរខ្មែរកាត់បន្ថយទេសចរក្រៅស្រុក។

បន្ថែមពីនេះ ក្បួនរថយន្តទេសចរណ៍ នឹងចូលរួមចំណែកនៅក្នុងការបង្កើនប្រាក់ចំណូលទៅកាន់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋាន និងតំបន់ទេសចរណ៍នានា និងផ្សព្វផ្សាយវប្បធម៌ជនជាតិដើមភាគតិចនៅភូមិភាគឦសានឱ្យមហាជនបានស្គាល់ឱ្យកាន់តែច្បាស់ ហើយអ្វីកាន់តែសំខាន់ដែលជាគោលបំណង់ធំបំផុតនោះ គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មគ្មានផ្សែង ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូល៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


